ស្ថានការណ៍៖ ប្រទេសជប៉ុន

ប្រទេសជប៉ុនបានរកឃើញករណីចម្លងកូវីដ១៩ដំបូងនៅថ្ងៃទី១៦ខែមករា។ ក្នុងពេលនោះករណីរកឃើញទូទាំងពិភពលោកគឺមានតិចជាង ៥០០ករណីដែលភាគច្រើនគឺមានការឆ្លងនៅក្នុងប្រទេសចិន។ ករណីចម្លងនៅក្នុងប្រទេសជប៉ុនគឺជាករណីដំបូងគេដែលបានរាយការណ៍ក្រៅពីប្រទេសចិន។ ទោះបីរកឃើញករណីចម្លងនៅមានកម្រិតទាបពេញមួយខែនេះ ការចម្លងពីអ្នកបើកបរឡានក្រុងដែលដឹកភ្ញៀវទេស ចរណ៍ចិនមកពីវូហានអាចជាករណីរីករាលដាលជាសហគមន៍ដំបូងនៅថ្ងៃទី២៨ ខែមករា។ ការចម្លងនេះបានធ្វើឱ្យមានការព្រួយបារម្ភនិងការសង្ស័យជាច្រើននៃការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ត្រឹមដើមខែកុម្ភៈក៏បានរកឃើញករណីថ្មីរហូតដល់ទៅ២៦ករណី ហើយត្រឹមដាច់ខែនេះក៏បានកើនឡើងដល់ទៅ ២៣០ករណី។ គិតត្រឹមខែមីនាករណីរកឃើញក៏បន្តដល់ ២៤២ករណី ហើយបន្តកើនដល់ទៅជាង២០០០ករណី។

កូវីដ១៩ដែលផ្ទុះឡើងនៅប្រទេសនេះពិតជាអាថ៌កំបាំងពេញនិទាឃរដូវនេះតែម្តង មូលហេតុដោយសារ​តែករណីដែលរកឃើញបន្តបន្ទាប់គឺគួរតែបណ្តាលមកពីការចម្លងជាសហគមន៍។ ប៉ុន្តែចំនួននៃការចម្លងគួរតែមានចំនួនច្រើនជាងនេះ ប្រសិនបើការរីករាលដាលជាបណ្តាញនោះ។ តាមការនិយាយតគ្នាថារដ្ឋបាលលោកអាបេមានបំណងកំណត់ចំនួនធ្វើតេស្តឱ្យនៅកម្រិតទាបដោយមិនចង់ឱ្យមានផល​ប៉ះពាល់ទៅលើព្រឹត្តិការណ៍អូឡាំពិកនៅរដូវក្តៅឆ្នាំ ២០២០នោះឡើយ។ មិនតែប៉ុណ្ណោះក៏មានសេចក្តីរាយការណ៍ពីការថយចុះនៃករណីរកឃើញថ្មីដែរ ទោះពេលដែលមានការបង្កើនការធ្វើតេស្ត។ ក្រោយមកទៀតនៅខែមេសាការផ្ទុះនៃកូវីដ១៩ដែលបានរកឃើញមានអ្នកផ្ទុក ២ពាន់នាក់ឡើងរហូតដល់១ម៉ឺននាក់ដោយការកើននេះក្នុងត្រឹមតែរយៈពេល១៨ថ្ងៃប៉ុណ្ណោះ។ ការចម្លងជាច្រើនដែលស្ថិតក្នុងភាពអាថ៌កំបាំងដោយសារតែចំនួនធ្វើតេស្តនៅមានកម្រិតទាប ហើយក៏មិនបានដឹងថាការរីករាលដាលនេះមានប្រភពពីទីណាឱ្យច្បាស់លាស់ដែរ។

ដោយការបញ្ជូនទិន្នន័យពីហ្សែនមានកម្រិតទាបទៅឱ្យNextStrain បានបង្ហាញពីការឆ្លងជាសហគមន៍ដែលមានប្រភពវីរុសមកពីវីរុសចិនគឺនៅថ្ងៃទី៩ ខែមីនាឆ្នាំ ២០២០។ ប្រភេទវីរុសដែលចម្លងមកពីទី​ក្រុងចូចូវ (Hangzhou) គឺចាប់ពីនៅថ្ងៃទី៩ ខែមីនា គឺប្រហែលជាមួយខែបន្ទាប់ពីប្រទេសជប៉ុនចេញវិធានការរឹតត្បិតការធ្វើដំណើរពីខេត្តហ្សេជាំង … Read More

ស្ថានការណ៍ទី២៖ ប្រទេសឥណ្ឌូនេស៊ី

នៅថ្ងៃច័ន្ទទី ៦ ខែមេសាឆ្នាំ ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំដាក់ឱ្យដំណើរកាមន្ទីរពេទ្យសង្គ្រោះបន្ទាន់ចំនួន ២ សម្រាប់អ្នក ជម្ងឺកូវីដ-១៩ ។ មន្ទីរពេទ្យទីមួយគឺស្ថិតនៅ ភូមិ Kemayoran Athletes ដែលនៅកណ្តាលទីក្រុងហ្សាការតា ហើយមានកន្លែងដែលអាចផ្ទុកមនុស្សបានចំនួន ៣០០០នាក់ ហើយទី២ មន្ទីរពេទ្យគឺនៅកោះ Galang ដែលមានបន្ទប់អាចផ្ទុក៣៦០នាក់។

ភូមិ Athletes បានបើកឱ្យដំណើរការនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ ហើយអាចដាក់អ្នកជម្ងឺបាន ២៤.០០០ នាក់កាលពីមានព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨។ អាគារចំនួន ៤ ក្នុងចំណោមអាគារទាំង ១០នៅក្នុងទីតាំងនេះអាចដាក់អ្នកជម្ងឺកូវីដ-១៩ ប្រហែលដល់ ៣០០០ នាក់។ លើករណីជនដែលមានចេញរោគសញ្ញាដែលគេហៅថា … Read More