ត្រៀមទប់ទល់នឹងបញ្ហាដ៏ធ្ងន់ធ្ងរ៖ មេរៀនចែកចាយពីមន្រ្តីជួរមុខរបស់ហ្វីលីពីន

ហ្វីលីពីនបានដើរមុនគេនៅក្នុងតំបន់ដោយប្រើវិធានការណ៍ដ៏ម៉ឺងម៉ាត់ក្នុងកប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ-19 ដែលធ្វើឱ្យប្រជាជនមានការពិបាកពីគោលការណ៍ទាំងនេះ។ប្រធានាធិបតីរ៉ូឌ្រីហ្គោឌូទើតេ (Rodrigo Duterte) បានហៅថា “នេះជាការប្រយុទ្ធដើម្បីការពារជីវិតរបស់យើង” ដោយពេលនេះមានគ្រួសារមានប្រាក់ចំណូលទាបជាច្រើនដែលរងផលប៉ះពាល់។

មន្ទីរពេទ្យនៅប្រទេសហ្វីលីពីនបានកកស្ទះ ចាប់តាំងពីការរីករាលដាលនៃជម្ងឺCOVID-19 សារការចេញចូលរបស់ប្រជាជនលើករណីសង្ស័យនិង អ្នកជម្ងឺ។ កាលពីមុនពេលមានការរីករាលដាលនេះមន្ទីរពេទ្យជាច្រើនក៏មានការមមាញឹករួចទៅហើយ។

បញ្ហាដែលកំពុងប្រឈមរួមមានការខ្វះទាំងមន្រ្តីសុខាភិបាលនិងបរិក្ខាពេទ្យ។ ពេលនេះអ្នកជម្ងឺកាន់តែច្រើនបានទៅមន្ទីរពេទ្យក្នុងពេលដែលបុគ្គលិកសុខាភិបាលរាប់រយនាក់តម្រូវឱ្យនៅដាក់ពីគេ ។ កង្វះ ខាតនៃសម្ភារការពារបានបង្ខំឱ្យមន្ទីរពេទ្យបដិសេធមិនទទួលយកអ្នកជម្ងឺCOVID-19 តទៅទៀត ។ ជាក់ស្តែងមានមន្ទីរចំនួន៤ បានប្រកាសមិនទទួលមើលថែករណីសង្ស័យឬអ្នកជម្ងឺ COVID-19ទៀតបានទេ។

ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ នាយកដ្ឋានសុខាភិបាល (DOH) បានបែងចែករាល់ករណីសង្ស័យជាពីរប្រភេទគឺ៖បុគ្គលស្ថិតក្រោមការស៊ើបអង្កេត (PUI)និង ជនដែលស្ថិតនៅក្រោមការត្រួតពិនិត្យ(PUM)។ ដោយសារជម្ងឺកូវីដ-១៩ ឆ្លងយ៉ាងឆាប់រហ័រ អង្គភាពសុខាភិបាលត្រូវ ចាត់វិធានការណ៍បន្ទាន់ដើម្បីឆ្លើយតបទៅនិងស្ថានការណ៍ ក្នុងនោះក៏តម្រូវឱ្យអនុវត្តយ៉ាងតឹងរឹងនូវផែនការដាច់ដោយឡែកពីគ្នា ។

ជនដែលស្ថិតនៅក្រោមការត្រួតពិនិត្យ (PUM) គឺជាបុគ្គលដែលមានប្រវតិ្តធ្វើដំណើរនិងប៉ះពាល់ជាមួយអ្នកជម្ងឺ។ ពួកគេតម្រូវឱ្យដាក់នៅតែឯងរយៈពេល១៤ ថ្ងៃ … Read More