ស្ថានការណ៍ទី២៖ ប្រទេសហ្វីលីពីន

ចាប់តាំងពីមានការពង្រឹងដោយដាក់បង្ខាំងប្រជាជននៅតាមសហគមន៍អស់រយៈពេល ៣សប្តាហ៍កន្លងផុតទៅហើយ។ មនុស្សម្នាក់ៗនៅតំបន់លូហ្សុនក្នុងទីក្រុងម៉ានីលគឺនៅតែក្នុងផ្ទះ លើកលែងតែស្ថាបន័ដែលចាំបាច់ដូចជា មន្រ្តីអនុវត្តច្បាប់និងសាធារណៈ បុគ្គលិកសុខាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបុគ្គលដែលមានលិខិត បញ្ជាក់ថាបានដាក់ឱ្យនៅដាច់ដោយឡែករួច បុគ្គលនេះអាចចេញទៅខាងក្រៅដើម្បីទិញរបស់របរប្រើប្រាស់ចាំបាច់តែប៉ុណ្ណោះ។ រាល់សកម្មភាពនៃការដឹកជញ្ជូនជាសាធារណៈធំៗត្រូវបានផ្អាក។

នេះជារបាយការណ៍ពិស្តារស្តីពីវិបត្តិសន្តិសុខស្បៀងនៅក្នុងប្រទេសហ្វីលីពីនដោយរួមទាំង គោលការមិនប្រក្រតី និងការអនុវត្តដែលមិនស៊ីចង្វាក់គ្នានៃការបិទបង្ខាំង។

ករណីការនៃការចម្លង ការធ្វើតេស្ត និងការព្យាករណ៍
គិតមកដល់ត្រឹមថ្ងៃទី ៦ ខែមេសានេះមានអ្នកផ្ទុកជម្ងឺ COVID-១៩ ចំនួន ៣.២៤៦នាក់ ហើយ ១៥២​នាក់បានស្លាប់ក្នុងនេះក៏មាន អ្នកជម្ងឺចំនួន ៥១នាក់បានជាសះស្បោយផងដែរ។ ទោះបីជាមានការថយចុះនៃការរីករាលដាលក្នុងអំឡុងពេល ៣-៤ថ្ងៃនេះក៏ដោយ ក៏យើងពិបាកសន្មត់អំពីចំនួនពិប្រាកដដែរ ដោយសារតែប្រទេសហ្វីលីពីនមានអត្រាតេស្តទាបជាងគេបំផុត។ បញ្ហាដែលរាំងស្ទះដ៏ធំនោះគឺមន្ទីរពិសោធន៍ PCR ក្នុងការរកវីរុសនៅក្នងកោសិកា RNA ដោយសារតែមន្ទីរពិសោធន៍ទាំងនោះជួបបញ្ហាទាំងទីតាំងភូមិសាស្ត្រនិងសមត្ថភាពក្នុងការកំណត់រកមេរោគ។

វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ដ្រត្រូពិច (RITM) អាចមានលទ្ធភាពក្នុងការធ្វើតេស្តពី … Read More