ស្ថានការណ៍បច្ចុប្បន្ន៖ ប្រទេសឥណ្ឌូនេស៊ី

ជម្ងឺ COVID-19 នៅក្នុងប្រទេស ឥណ្ឌូនេស៊ីដំបូងបង្អស់មិនមានការប្រកាសជាសាធារណៈទេ រហូតដល់ថ្ងៃទី ២ ខែ កុម្ភៈ។ ហើយគិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០គឺមានករណីបានកើនឡើងរហូតដល់ទៅ ១៩៨០ ដែលបានរកឃើញថាមានផ្ទុកមេរោគ។ ក្រសួងសុខាភិបាល ក៏បានរាយការណ៍ពីករណីអ្នកស្លាប់រហូតដល់ទៅ ១៨១ ដែលគិតជាភាគរយនៃចំនួនអ្នកស្លាបមានរហូតដល់ទៅ៩% វាជាជាអត្រាដែលខ្ពស់លំដាប់ទី២នៅអាស៊ី។ អត្រានៃការស្លាប់ដ៏ខ្ពស់នេះអាចបង្កមកពីកង្វះការធ្វើតេស្ត និងការឆ្លើយតបយ៉ាងយឺតយ៉ាវពីថ្នាក់ជាតិ។

បើយោងតាមទីភ្នាក់ងារស៊ើបការណ៍តិឥណ្ឌូនេស៊ីបានព្យាករណ៍ថា
ចំនួនអ្នកឆ្លងនៃមេរោគCOVID-19 អាចឈានដល់ទៅ១០៦,២៨៧ ករណីនៅខែកក្កដាឆ្នាំ ២០២០។ បើតាមការប៉ាន់ស្មានពីមហាវិទ្យា
ល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ីបានព្យាករណ៍ថាចំនួនអ្នកឆ្លងជម្ងឺអាចមានចន្លោះពី ៥០ម៉ឺនទៅ ២លាន ៥សែននាក់ ដោយចន្លោះចំនួននេះអាស្រ័យទៅលើវិធានការជាក់ស្តែងរបស់រដ្ឋាភិបាល។ មានតែវិធានការតេស្តតែប៉ុណ្ណះដែលអាចកំណត់ពីភាពច្បាស់លាស់នៃទិន្នន័យបាន។ កាលពីពាក់កណ្តាលខែ
មីនា ប្រទេសចិនបានផ្តល់ឧបករណ៍ធ្វើតេស្តភ្លាមៗរាប់ពាន់ដល់ឥណ្ឌូនេស៊ីដើម្បីប្រើប្រាស់។ បន្ទាប់មកក៏បានចាប់ផ្តើមអនុវត្តក្នុងការធ្វើតេស្តទីតាំងបីន្លែងដូជា ទីក្រុងចាកាតា ខាងលិចចាវ៉ា(Java) និងបេនថេន(Banten)។ ការជ្រើសរើសយកទីតាំងនេះដើម្បីផ្តោតលើតំបន់ដែលមានករណីឆ្លង …
Read More