កូវីដ១៩៖ ការធ្វេសប្រហែសជាផ្លូវមរណៈ

(នេះជាអត្ថបទបកប្រែជាភាសាខ្មែរ សម្រាប់អត្ថបទដើមសូមចុកនៅទីនេះ អត្ថបទដើម)

ពិភពលោកទាំងមូលបានប៉ាន់ស្មានថាកូវីដ១៩ជាបញ្ហាតូចតាច តែពេលនេះវាគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ។ កូរ៉ូណានេះមិនត្រឹមតែឆក់យកជីវិតមនុស្សរាប់ពាន់នាក់នោះទេ វាថែមទាំងធ្វើឱ្យមានផលអាក្រក់ដល់មុខជំនួញជាច្រើន ហើយក៏បានបង្កឱ្យពលរដ្ឋមួយចំនួនធំធ្លាក់ក្នុងសភាពគ្មានការងារធ្វើ។ កត្តានេះបង្កឱ្យមនុស្សអស់សង្ឃឹមក្នុងជីវិត និងបន្តភាពក្រីក្រក្នុងសហគមន៍។ ទាំងនេះដោយមិនទាន់រាប់ពីបញ្ហារំលោភបំពានក្នុងសង្គមគ្រួសារនៅឡើយទេ។ កត្តាទាំងនេះនឹងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសជាមិនខាន។ យោងតាមគេហទំព័រ WorldoMeter (ចេញថ្ងៃទី៦ ឧសភា) បង្ហាញថាការចម្លងករណីកូវីដ១៩សរុបដល់ទៅជាង ៣,៧លានករណី ហើយចំនួនអ្នកស្លាប់មាន ២៥៨,៣០៦ករណី និងអ្នកជាសះស្បើយមានជាង ១.២លានករណីហើយក៏មានករណីផ្សេងទៀតកំពុងស្ថិតក្រោមការព្យាបាល។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាកូវីដ១៩ ជាជម្ងឺរាតត្បាតដ៏ធំធេងដែលពិភព​លោក​ទាំងមូលកំពុងតែធ្វើយ៉ាងណាដើម្បីដោះស្រាយស្ថានភាពវឹកវរទាំងនេះ។ ក្នុងនោះមានចំណាត់ការតាមប្រទេសផ្សេងៗដូចជា សេចក្តីប្រកាសវិធានការគម្លាតសង្គម ការស្ថិតនៅឃ្លាតពីគ្នា បទបញ្ជាបិទការធ្វើដំណើរ បិទជើងហោះហើរ ។ល។ មកដល់ពេលនេះមានប្រទេសនិងទីតាំងសរុបចំនួន ២១០ បានរាយការណ៍ពីការឆ្លងមេរោគ។ តាមការសាយភាយជាបណ្តាញនៃវីរុសដោយមិនអាចរកឃើញលើកម្រិត​របស់វានេះហើយ ប្រហែលមេរោគនេះអាចធ្ងន់ធ្ងរជាងអ្វីដែលយើងស្មានដល់។

យោងទៅតាមអត្ថបទ(ទិនានុប្បវត្តិ)ចេញផ្សាយរបស់អង្គការសុខភាពពិភពលោកជម្ងឺរាតត្បាតនៃកូវីដ១៩គឺមានអត្រាជាមធ្យមចន្លោះពី (៣,៥ទៅ៤,០)ដែលជាអត្រាខ្ពស់ជាង … Read More

ស្ថានការណ៍៖ ប្រទេសជប៉ុន

ប្រទេសជប៉ុនបានរកឃើញករណីចម្លងកូវីដ១៩ដំបូងនៅថ្ងៃទី១៦ខែមករា។ ក្នុងពេលនោះករណីរកឃើញទូទាំងពិភពលោកគឺមានតិចជាង ៥០០ករណីដែលភាគច្រើនគឺមានការឆ្លងនៅក្នុងប្រទេសចិន។ ករណីចម្លងនៅក្នុងប្រទេសជប៉ុនគឺជាករណីដំបូងគេដែលបានរាយការណ៍ក្រៅពីប្រទេសចិន។ ទោះបីរកឃើញករណីចម្លងនៅមានកម្រិតទាបពេញមួយខែនេះ ការចម្លងពីអ្នកបើកបរឡានក្រុងដែលដឹកភ្ញៀវទេស ចរណ៍ចិនមកពីវូហានអាចជាករណីរីករាលដាលជាសហគមន៍ដំបូងនៅថ្ងៃទី២៨ ខែមករា។ ការចម្លងនេះបានធ្វើឱ្យមានការព្រួយបារម្ភនិងការសង្ស័យជាច្រើននៃការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ត្រឹមដើមខែកុម្ភៈក៏បានរកឃើញករណីថ្មីរហូតដល់ទៅ២៦ករណី ហើយត្រឹមដាច់ខែនេះក៏បានកើនឡើងដល់ទៅ ២៣០ករណី។ គិតត្រឹមខែមីនាករណីរកឃើញក៏បន្តដល់ ២៤២ករណី ហើយបន្តកើនដល់ទៅជាង២០០០ករណី។

កូវីដ១៩ដែលផ្ទុះឡើងនៅប្រទេសនេះពិតជាអាថ៌កំបាំងពេញនិទាឃរដូវនេះតែម្តង មូលហេតុដោយសារ​តែករណីដែលរកឃើញបន្តបន្ទាប់គឺគួរតែបណ្តាលមកពីការចម្លងជាសហគមន៍។ ប៉ុន្តែចំនួននៃការចម្លងគួរតែមានចំនួនច្រើនជាងនេះ ប្រសិនបើការរីករាលដាលជាបណ្តាញនោះ។ តាមការនិយាយតគ្នាថារដ្ឋបាលលោកអាបេមានបំណងកំណត់ចំនួនធ្វើតេស្តឱ្យនៅកម្រិតទាបដោយមិនចង់ឱ្យមានផល​ប៉ះពាល់ទៅលើព្រឹត្តិការណ៍អូឡាំពិកនៅរដូវក្តៅឆ្នាំ ២០២០នោះឡើយ។ មិនតែប៉ុណ្ណោះក៏មានសេចក្តីរាយការណ៍ពីការថយចុះនៃករណីរកឃើញថ្មីដែរ ទោះពេលដែលមានការបង្កើនការធ្វើតេស្ត។ ក្រោយមកទៀតនៅខែមេសាការផ្ទុះនៃកូវីដ១៩ដែលបានរកឃើញមានអ្នកផ្ទុក ២ពាន់នាក់ឡើងរហូតដល់១ម៉ឺននាក់ដោយការកើននេះក្នុងត្រឹមតែរយៈពេល១៨ថ្ងៃប៉ុណ្ណោះ។ ការចម្លងជាច្រើនដែលស្ថិតក្នុងភាពអាថ៌កំបាំងដោយសារតែចំនួនធ្វើតេស្តនៅមានកម្រិតទាប ហើយក៏មិនបានដឹងថាការរីករាលដាលនេះមានប្រភពពីទីណាឱ្យច្បាស់លាស់ដែរ។

ដោយការបញ្ជូនទិន្នន័យពីហ្សែនមានកម្រិតទាបទៅឱ្យNextStrain បានបង្ហាញពីការឆ្លងជាសហគមន៍ដែលមានប្រភពវីរុសមកពីវីរុសចិនគឺនៅថ្ងៃទី៩ ខែមីនាឆ្នាំ ២០២០។ ប្រភេទវីរុសដែលចម្លងមកពីទី​ក្រុងចូចូវ (Hangzhou) គឺចាប់ពីនៅថ្ងៃទី៩ ខែមីនា គឺប្រហែលជាមួយខែបន្ទាប់ពីប្រទេសជប៉ុនចេញវិធានការរឹតត្បិតការធ្វើដំណើរពីខេត្តហ្សេជាំង … Read More

ស្ថានការណ៍៖ ប្រទេសមីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ជាប់ព្រំប្រទល់និងប្រទេសចិន ហើយប្រទេសនេះបច្ចុប្បន្នមានអត្រាទាបនៃករណីចម្លងមេរោគកូវីដ១៩ ដោយករណីដែលបានរកឃើញដំបូងគេគឺនៅចុងខែមីនា។កាលពីមួយខែមុន ក្រុមការងារយើងបានសន្និដ្ឋានថារលកទីមួយនៅប្រទេសចិនអាចមានផលប៉ះពាល់ខ្លាំងទៅក្នុងប្រទេសមួយចំនួននៅអាស៊ីជាពិសេសមីយ៉ាន់ម៉ា។ក្រសួងសុខាភិបាលមិនបានរៀបចំវិធានការក្នុងការទប់ស្កាត់និងឆ្លើយតបនោះឡើយដោយទុករហូតដល់ខែមីនា។ ពេលដែលមន្ត្រីបានថ្លែងការណ៍អំពីបញ្ហានេះគឺមានភាពចម្រូងចម្រាសហើយទទួលការរិះគន់ជាខ្លាំងឡើងនៅលើបណ្តាញសង្គមអំពីការពន្យារនេះ។ មុនពេលមានការស្រាវជ្រាវលើរបាយការណ៍នេះ យើងបានសន្មត់ថាអត្រាចម្លងដែលទាបបំផុតបំផុតបែបនេះគឺដោយសារតែការចំនួនការធ្វើតេស្តមិនគ្រប់ ឬការបិទព័ត៌មាន។ ទោះយ៉ាងនេះក្តីមានភ័ស្តុតាងពីប្រទេសក្នុងតំបន់ជិតខាងមួយចំនួនគឺអាចបញ្ជាក់ថាការរីកសាយភាយនៃជម្ងឺនេះបានចូលក្នុងប្រទេសមីយ៉ាន់ម៉ានៅខែមីនា។ ដូច្នោះហើយមានការសង្កត់ធ្ងន់ដើម្បីអនុវត្តវិធានការចត្តាឡីស័ក ហើយអត្រានៃការចម្លងអាចនៅកម្រិតទាប។

ក្នុងអំឡុងពេលសរសេរអត្ថបទនេះ ចំនួននៃករណីដែលបានរយកឃើញបានកើនឡើងសន្សឹមៗរហូតដល់ ១៥០ករណី ដែលត្រូវបានរកឃើញនៅក្នុងខេត្តចំនួន៦។ នៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែមីនា បានរកឃើញករណីចំនួន១១ ដែលមានប្រវត្តិធ្វើដំណើរនៅសហរដ្ឋអាមេរិក(៥) អឺរ៉ុប(៤) ចក្រភពអង់គ្លេស(៤) ថៃ(៤) សិង្ហបុរី(៣)។ បើមើលតាមទីតាំងភូមិសាស្ត្រ និងកម្រិតការធ្វើតេស្តយើងអាចមានអំណះអំណាងថាការរីកសាយភាយនៃការចម្លងគឺមានចំនួនច្រើន។ ខណៈពេលនេះមានមនុស្សជាង ៣០០០នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដែលស្ថិតនៅក្នុងការតាមដាន ហើយតាមសមាមាត្រនៃការធ្វើតេស្តគឺស្មើនឹង ៥១:១។ នេះអាចបង្ហាញថាស្ថានភាពអាចស្ថិតនៅក្រោមការគ្រប់គ្រង។

ទាក់ទងនឹងភស្តុតាង៖ តាមរយៈការធ្វើតេស្តលទ្ធផលទទួលបានគឺមានអ្នកផ្ទុកវីរុសខ្ពស់បំផុតក្នុងមួយពិភពលោក។ ខ្ពស់ជាង៧ដងបើធៀបនឹងតៃវ៉ាន់។ https://twitter.com/comparativist/status/1254283183782154240

 លោកបណ្ឌិត Trey បានបញ្ជាក់ថា #StampItOut (@Comparativist)
ថ្ងៃទី២៦ Read More

វិធីសាស្រ្តទាំង៥ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

នេះជាលើកដំបូង ហើយក៏ប្រហែលជាមានតែក្រុមការងាររបស់យើងទេដែលបានធ្វើការងារនេះ។ ក្រុមរបស់យើងមានឈ្មោះ “OSINT HK Voice” ។ តាមរយៈក្រុមនេះហើយធ្វើឱ្យខ្ញុំអាចចេញរបាយការណ៍ជាលើកដំបូងស្តីពីការចម្លងនៃមេរោគកូវីដ-១៩។ ខ្ញុំចាំបានថាអត្ថបទដំបូងបង្អស់របស់យើងដែលបានចុះផ្សាយក្នុងគហទំពរ័នៃគឺពន្យល់អំពី របាយការណ៍របស់ Imperial មានន័យយ៉ាងណាសម្រាប់តំបន់អាស៊ី។ បើមើលទៅរបាយការណ៍ដែលបានសន្និដ្ឋានអំពីវិធីសាស្រ្ត Ferguson គឺមានចំណុចពីរដែលមិនត្រឹមត្រូវ។

តាមការសន្និដ្ឋានមុនបង្អស់ដែលខុសនោះគឺ ការរីករាលដាលនៃវីរុសកូវីដ១៩មិនអាចគ្រប់គ្រងបានទេ។ ផ្ទុយទៅវិញមានប្រទេសមួយចំនួនអាចធ្វើបានដូចជា ហុងកុង តៃវ៉ាន់ វៀតណាម កូរ៉េខាងត្បូង ចិន ម៉ាកាវ អូស្រ្តាលី នូវែលសេ្សឡង់ (ហើយប្រទេសសិង្ហបូរីនឹងរាប់ចូលក្នុងក្រុមនៃប្រទេសទាំងនេះនៅពេលឆាប់ៗ) ។ ការសន្និដ្ឋានទីពីរគឺស្ថានភាពទាំងមូលបានបង្ហាញសញ្ញាខ្សែកោងនៃការថយចុះនៃការចម្លង​#BendTheCurve ។ ដោយមានភាពស្មុគស្មាញក្នុងការស្វែងយល់ឱ្យបានស៊ីជម្រៅនោះ ទោះបីមានការរីករាលដាលខ្ពស់យ៉ាងណាក៏ដោយ មិនមានមន្ទីរពេទ្យណាដែលស្ថិតក្នុងភាពច្របូកច្របល់ហួសកម្រិតឡើយ។

ទីណាដែលការសន្និដ្ឋាននេះត្រឹមត្រូវគឺមានន័យថាប្រទេសនោះមិនទទួលយកវិធានការក្នុងការប្រយុទ្ធប្រឆាំងឡើង។ ហើយប្រទេសទាំងនោះគឺកំពុងស្ថិតក្នុងស្ថានភាពចាញ់សង្គ្រាមកូវីដ១៩រួចទៅហើយ។ ជម្រើសនៃប្រទេសទាំងនោះគឺ “មិនមានវិធានការអ្វីទាំងអស់” ឬក៏មានវិធានការមួយចំនួនដែលមិនច្បាស់លាស់។ ប្រទេសនោះទុករហូតដល់ពេលមានមនុស្សដល់ទៅ … Read More

ស្ថានការណ៍៖ ប្រទេសវៀតណាម

កំណត់ហេតុរបស់អ្នកនិពន្ធ៖ របាយការណ៍ស្តីពីស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩នេះត្រូវបានពន្យាពេលជាច្រើនថ្ងៃ ដោយសារប្រទេសវៀតណាមនិងប្រទេសនៅអាស៊ីអាគ្នេយ៍តម្រូវឱ្យមានការតាមដានសារជាថ្មីអំពីស្ថានភាពជាក់ស្តែងរបស់ជម្ងឺដែលកំពុងកើតឡើង។យើងមានការសង្ស័យនៃចំនួនករណីចម្លងដែលបានរកឃើញនៅក្នុងប្រទេសទាំងនេះ វាពិតជាមានចំនួនទាប។ មកដល់ពេលនេះយើងមានអារម្មណ៍សុទិដ្ឋិនិយមច្រើនជាងមុនដោយមានហេតុផលមួយចំនួនដែលនឹងរៀបរាប់លម្អិតនៅក្នុងអត្ថបទខាងមុខនេះ។

នៅថ្ងៃទី១ ខែកុម្ភៈប្រទេសវៀតណាមគឺជាប្រទេសដំបូងបង្អស់ដែលបានអនុម័តបទប្បញ្ញត្តិជាបន្ទាន់មួយរួមមាន ការបិទអាជីវកម្មដែលមិនចាំបាច់និងសាលារៀន ព្រមទាំងផ្សព្វផ្សាយពីបញ្ហាដែលបង្កដោយជម្ងឺកូវីដ១៩។ យុទ្ធសាស្រ្តនេះពិតជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលមែន តាមស្ថិតិរកឃើញករណីចម្លងសរុបទាំងអស់មាន ២៦៨នាក់ គិតត្រឹមថ្ងៃ (ទី១៦ មេសា)។ ពេលនេះមាន ១៦៩ ករណីបានជាសះស្បើយ និង ៩៩ករណីកំពុងបន្តការព្យាបាល។ទោះបីស្ថានភាពព័ត៌មាននៅប្រទេសវៀតណាមមានការរឹតត្បិតដូចនៅប្រទេសកម្ពុជានិងឡាវយ៉ាងណាក៏ដោយ ការចម្លងពីប្រទេសចិនគឺជាដំណាក់កាលពីមួយដែលការចម្លងទាំងនេះត្រូវបានស្វែងរកឃើញ ហើយមានការគ្រប់គ្រងលើការរីករាលដាលតាមសហគមន៍បានទាន់ពេល។

ចាប់ពីខែកុម្ភៈដល់ខែមីនា មានករណីចម្លងថ្មីកើនឡើងពី១០ទៅ ១៦។ ក្នុងនេះមិនមានករណីស្លាប់ឡើយ ដែលមើលទៅដូចជាមិនពិតទេ។ ប៉ុន្តែចំនួនរកឃើញថ្មីនេះក៏ស្របទៅនឹងមធ្យមភាពនៃចំនួនអ្នកឆ្លងដែលបានសន្និដ្ឋានក្នុងអំឡុងពេល៣ទៅ៤សប្តាហ៍នេះដែរ។ ករណីរកឃើញថ្មីនៅក្នុងប្រទេសនៃគឺមានចំនួនច្រើនស្ទើតែច្រើនជាងពីរដា គឺនៅដើមខែមីនា ចន្លោះថ្ងៃទី៦ ទៅទី១០។ ពេលនេះផងដែរ ការចម្លងដំណាក់កាលទី២នៅ អាមេរិច អ៊ឺរ៉ុប និងអង់គ្លេសត្រូវបានរកឃើញ។ ស្ថានភាពក៏ស្ថិតក្នុងការគ្រប់គ្រងវិញនៅថ្ងៃទី៥ ខែមេសាដែលមានចំនួន ២៤០ករណី … Read More

ស្ថានការណ៍៖ ប្រទេសឡាវនិងកម្ពុជា

តាមរាយការណ៍ពីប្រទេសកម្ពុជានិងឡាវករណីវិជ្ជមាននិងការស្លាប់ដោយសារជម្ងឺកូវីដ១៩នៅមានកម្រិ​ត​​ទាបដែលដូចជាមានសភាពខុសប្រក្រតី ។ ប្រទេសកម្ពុជាបានរកឃើញចំនួន ១២២ ករណីនិងគ្មានករណីអ្នកស្លាប់ឡើយ។ ក្នុងប្រទេសឡាវក៏បានរកឃើញអ្នកផ្ទុកត្រឹមតែ១៩ករណី និងគ្មានអ្នកស្លាប់ឡើយ។ បើមើលតាមស្ថានភាពនៃការរីករាលដាលនៅក្នុងតំបន់អាស៊ីនិងកម្រិតពិភពលោក ប្រទេសទាំងពីរនេះនៅមាន​​ចំណុចគួរឱ្យសង្ស័យមួយចំនួនពាក់ពន្ធ័ទៅនឹងការចម្លងមេរោគ ការតាមដានរកករណីចម្លង។ ដោយសាប្រទេសទាំងពីរនេះជាប្រទេសដែលនៅមានកម្រិតលើផ្នែកវេជ្ជសាស្ត្រ មានកំនើនយុវជនច្រើន និងក្រោមការដឹកនាំបែបរដ្ឋអំណាចជាធំ។ បន្ថែមពីនេះកម្ពុជានិងឡាវជាប្រទេសដែលមានភ្ញៀវទេស​ចរណ៍ដ៏ច្រើនដែលអាចប្រឈមបញ្ហាខ្លាំងនៃការរីករាលដាលនេះ។ បើមើលតាមរបាយការណ៍នៃការនាំចូលវ៉ីរុសពីក្រៅប្រទេស មានករណីមួយចំនួនគឺមិនបានធ្វើតាមដានត្រឹមត្រូវឡើយ។

នៅក្នុងតំបន់ភាគច្រើន បើមើលទៅលើកម្រិតនៃការរីករាលដាលនៃ វ៉ីរុសនេះចំនួននៃការចម្លងនៅក្នុងប្រទេសទាំងពីរគួរមានតែច្រើនជាងនេះ។ ថ្វីបើយ៉ាងនេះ វាមានការពិបាកណាស់ថាតើករណីដែលបានរកឃើញនេះជាស្ថានភាពបង្ហាញពីសុខភាពសាធារណៈនៅមានកម្រិតឬក៏ដោយសារកត្តាស្ថានភាពនយោបាយនោះឡើយ។ បើមើលតាមដានស្ថានការណ៍នេះ យើងមានក្តីព្រួយបារម្ភខ្លាំងសម្រាប់ប្រទេស កម្ពុជាជាងប្រទេសឡាវនាពេលនេះ។ ហើកក៏មានក្តីបារម្ភប្រទេសដទៃទៀតដែលមានព្រំដែនជាប់ប្រ ទេសចិនដែលបានរកឃើញការចម្លងនៅកម្ពុជាកាលពីថ្ងៃទី ១៩ ខែមីនា។ តាមការប្រមូលទិន្នន័យរបស់ក្រុមយើងបានរកឃើញមានយ៉ាងហោចណាស់ ៦ ករណីដែលបាននាំចេញពីប្រទេសកម្ពុជា (៥ ករណីនៅក្នុងប្រទេសចិន ដែល៤ ករណីកាលពីខែមីនា [និងមួយករណីទៀតកាលពីម្សិលមិញ] … Read More

ស្ថានការណ៍៖ ប្រទេសសិង្ហបុរី

ស្ថិតក្នុងចំណោមប្រទេសដែលធ្លាប់ទទួលការកោតសរសើរនៃការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ សង្ហិបុរីមកដល់ពេលនេះបានជួបបញ្ហាកាន់តែដុនដាបទៅៗ។ ចាប់តាំងពីថ្ងៃទី ២១ ខែមករាប្រទេសនេះស្វែងរកការចម្លងជាចង្កោមដោយបានសង្កត់ធ្ងន់លើវិធានការនៃការធ្វើតេស្តនិងតាមដានប្រវត្តិទំនា​ក់​ទំនង ជាជាងការកំណត់យកវិធីសាស្រ្តដាក់ឱ្យនៅដាច់ដោយឡែក។ ជាក់ស្តែងមិនមានការបិទសាលា និងមិនមានការត្រៀមលើវិធានការបិទបង្ខាំងទេ ។ រហូតមកដល់ចុងខែមីនានេះ សឹង្ហបុរីមានចំ​នួនកើនឡើងនៃអ្នកចម្លងវ៉ីរុសគួរឱ្យកត់សម្គាល់ជារៀងរាល់ថ្ងៃ។ ឈានដាល់ដំណាក់កាលនេះ វិធានការ​បិទ​បង្ខាំងត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៣ ខែមេសា។

សូមអាន៖ ការពន្យល់នៃរបាយការណ៍របស់ Imperial ដែលបានពិពណ៌នាពីចំណុចដែល “ជាកត្តាជម្រុញ” ធ្វើឱ្យការអនុវត្តនេះមានដំណើរការល្អ។

Read More

ការព្យាបាលកូវីដ១៩តាមបែប វិទ្យាសាស្ត្រពិតនិងតាមការយល់ឃើញថាស្របតាមវិទ្យាសាស្ត្រ

ស្វែងយល់ពីវីរុស

ក្នុងចំណោមប្រភេទវ៉ីរុសកូរ៉ូណាជាច្រើន មេរោគកូវីដ១៩នេះគឺលក្ខណៈចម្លែកពិសេសម្យ៉ាងដោយសារវាមានប្រពន្ធ័ដ៏ស្មុគស្មាញ រូបរាងដូចមង្កុតពេលដែលមើលតាមមីក្រូទស្សន៍អេឡិចត្រុង។ វ៉ីរុសនេះមានស្រទាប់ការពារដែលផ្ទុកប្រូតេអ៊ីនដោយដើរតួជាអង្គធាតុបំបែកខ្លួនចម្លងបាន។ ដោយសារតែហ្សែនរបស់វាមានលក្ខណៈពិសេសហើយអ្នកវិទ្យាសាស្រ្តមិនធ្លាប់បានជួប។ដូច្នោះហើយ ក្រុមហ៊ុនឱសថត្រូវការប្រើពេលសិក្សាយូរដើម្បីរកថ្នាំលើការកំណត់អង្គធាតុបំបែកខ្លួនរបស់វ៉ីរុសនេះ។

ដោយសារតែមានសភាពប្លែកនេះហើយបានបង្កឱ្យក្រុមសហគមន៍វិទ្យាសាស្ត្រនៅជុំវិញពិភពលោកប្រ ឈមនឹងបញ្ហានៃការសិក្សារកវិធីព្យាបាលពេលវីរុសចម្លងចូល។ ព្រមទាំងមានការពិបាកក្នុងការស្វែងយល់នូវដំណើររបស់វាពេលចូលទៅក្នុងរាងកាយរបស់មនុស្ស។ ក្រុមជំនាញវិជ្ជសាស្រ្តភាគច្រើនបានប៉ាន់ស្មានថាត្រូវការពេលពី ១២-១៨ខែដើម្បីស្រាវជ្រាវ សាកល្បងវ៉ាក់សាំងមុននឹងអនុម័តក្នុងការដាក់ឱ្យប្រើប្រាស់។ បញ្ហាក៏ធំដែលអ្នកស្រាវជ្រាវកំពុងតែប្រឈមនៅពេលនេះគឺការប្រើវ៉ាក់សាំងតិចពេកគឺមិនអាចបង្ការមេរោគឬបង្កើតអង្គបដិប្រាណគ្រប់គ្រាន់បាន។ ប៉ុន្តែបើយកដាក់ថ្នាំច្រើនពេកវាអាចមានផលប៉ះពាល់លើអ្នកប្រើប្រាស់។ បច្ចុប្បន្ននេះវិធីសាស្រ្តតែមួយគត់ដែលល្អគឺបន្តរកវិធីព្យាបាលដើម្បីកាត់បន្ថយការកកើតរបស់វ៉ីរុស (ប្រឆាំងមេរោគ) ឬកម្ចាត់រោគសញ្ញាធ្ងន់ធ្ងរ។

Diane Griffin ជាសាស្រ្តាចារ្យផ្នែកជីវសាស្ត្រ និង ប្រព័ន្ធស៊ាំនៅមហាវិទ្យាល័យសុខភាពសាធារណៈ Bloom- berg នៃសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា វ៉ីរុសចម្លងដោយបំបែកខ្លួននៅក្នុងកោសិកា ដូច្នេះវាពិបាកក្នុងការស្វែងរកថ្នាំកម្ចាត់វីរុសព្រោះវាអាច ធ្វើឱ្យបំផ្លាញកោសិកាបាន ។ ជាការពិតថ្នាំប្រ ឆាំងវីរុសចំបាច់សម្លាប់សមាសធាតុនៃវីរុសដើម្បីការពារកុំវាមានឱកាសបំបែកខ្លួនដូចដែលបង្ហាញក្នុងរូបភាពខាងលើ ។ មានកត្តាមួយទៀតគឺរាងកាយរបស់បុគ្គលមួយចំនួនអាចបង្កើតអង្គបដិប្រាណដែលមានតួនាទីការពារប្រឆាំងនឹងវ៉ីរុសបាន។ … Read More

ស្ថានការណ៍៖ហុងកុង និងម៉ាកាវ

ហុងកុង

មកដល់ត្រឹមថ្ងៃទី៩ មេសា ហុងកុងមានអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៩៧៤ ដែលមានអ្នកត្រូវសម្រាកព្យាបាលចំនួន ៦៦៤នាក់ និងករណីស្លាប់មាន ៤នាក់។ នៅថ្ងៃទី ២២ ខែមករា អាជ្ញាធរហុងកុងបានរាយការណ៍អំពីអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន២ករណី។ ក្នុងនោះគឺនៅពេលដែលបុរសអាយុ ៣៩ ឆ្នាំមានសញ្ញារលាកសួតបន្ទាប់ត្រឡប់មកពីទីក្រុងវ៉ូហានហើយឆ្លងកាត់ទីក្រុង សិនជិនមុនពេលទៅដល់ហុងកុង។ បុរសម្នាក់ទៀតអាយុ ៥៦ឆ្នាំ លោកក៏ធ្លាប់បានធ្វើទៅទស្សនកិច្ចនៅទីក្រុង Wuhan ផងដែរ។ បន្ថែមពីនេះទៀត មានការឆ្លងចំនួន ១០ករណី គឺជាប់ពាក់ពន្ធ័នឹងបុគ្គល់ដែលធ្លាប់មានប្រវត្តិរស់នៅឬបានទៅ​លេងនៅទីក្រុង វ៉ូហាន។ សម្រាប់ករណីផ្ទុកទី ១១ គឺកូនស្រីរបស់អ្នកជម្ងឺទី ៩និង ទី១០។ ហើយនេះជាករណីដំបូងចំពោះអ្នកដែលមិនមានប្រវត្តិធ្វើដំណើរទាល់តែសោះ។ ទោះបីជាការចម្លងជាចង្កោមមានកម្រិតនៅ ខែកុម្ភៈក៏ដោយ ទីក្រុងហុងកុងបានកើនចំនួនអ្នកផ្ទុករហូតដល់ ១០០ ករណីនៅថ្ងៃទី ២ … Read More

ស្ថានការណ៍៖ ប្រទេសថៃ

ជម្ងឺកូវីដ-១៩បានរីករាលដាលរាប់រយប្រទេសទូទាំងពិភពលោកការចម្លងនៅតែបន្តពីប្រទេសមួយទៅប្រទេសមួយ ពីទីក្រុងមួយទៅទីក្រុងមួយ។ គិតចាប់តាំងពីដើមឆ្នាំ ២០២០មក ការផ្ទុះរីករាលដាលនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពពិភពលោកដោយដែលមាន ៩៣៥.០២២ ករណីនិងចំនួនមនុស្ស ៤៧.២៤៥ នាក់បានស្លាប់ ។ បើនិយាយដល់ស្ថានភាពក្នុងប្រទេសថៃកាន់​តែមាន​ភាពដុនដាបទោះបីជម្ងឺ SARS-CoV-2នេះត្រូវបានរបាយការណ៍តាំងពីប៉ុន្មានខែមុនមកម្លេះ។ នៅតាមបណ្តាខេត្តមួយចំនួន ថ្មីៗនេះបានចាប់ផ្តើមអនុវត្តលើវិធានការនៃការបិទបង្ខាំងតាមបែបធូរស្រាល និងតឹងរ៉ឹងបំផុត។ លោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha បានប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកាល​ពីថ្ងៃទី ២៤ ខែមីនា ពេលដែលតាមខេ្តតកំពុងមានភាពច្របូកច្របល់នៃការបិទបង្ខាំងនេះ។កាល ពីថ្ងៃទី ២ ខែមេសា អាជ្ញាធរបានចេញបម្រាមគោចរទូទាំងប្រទេសដោយបានប្រកាសចាប់ពីម៉ោង ១០:០០ ល្ងាចដល់ ៤:០០ ព្រឹកតម្រូវឱ្យមានការសហការអនុវត្តជាមួយទាហាននិងប៉ូលីសលើគោល​ការណ៍បិទបង្ខាំងនេះ។ រាល់ពលរដ្ឋទាំងអស់ដែលមិនមែនធ្វើការថផ្នែឧស្សាហកម្មសំខាន់ឬ មិនមានសិទ្ធិក្នុងការធ្វើដំណើរត្រូវនៅផ្ទះ។

សូមអានអត្ថបទ៖ ជម្រើសផ្សេងៗមុនឈានដល់ការបិទបង្ខាំងដ៏តឹងរ៉ឹង

ករណីរផ្ទុកមេរោគ Read More