កូវីដ១៩៖ ការធ្វេសប្រហែសជាផ្លូវមរណៈ

(នេះជាអត្ថបទបកប្រែជាភាសាខ្មែរ សម្រាប់អត្ថបទដើមសូមចុកនៅទីនេះ អត្ថបទដើម)

ពិភពលោកទាំងមូលបានប៉ាន់ស្មានថាកូវីដ១៩ជាបញ្ហាតូចតាច តែពេលនេះវាគឺជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរ។ កូរ៉ូណានេះមិនត្រឹមតែឆក់យកជីវិតមនុស្សរាប់ពាន់នាក់នោះទេ វាថែមទាំងធ្វើឱ្យមានផលអាក្រក់ដល់មុខជំនួញជាច្រើន ហើយក៏បានបង្កឱ្យពលរដ្ឋមួយចំនួនធំធ្លាក់ក្នុងសភាពគ្មានការងារធ្វើ។ កត្តានេះបង្កឱ្យមនុស្សអស់សង្ឃឹមក្នុងជីវិត និងបន្តភាពក្រីក្រក្នុងសហគមន៍។ ទាំងនេះដោយមិនទាន់រាប់ពីបញ្ហារំលោភបំពានក្នុងសង្គមគ្រួសារនៅឡើយទេ។ កត្តាទាំងនេះនឹងឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសជាមិនខាន។ យោងតាមគេហទំព័រ WorldoMeter (ចេញថ្ងៃទី៦ ឧសភា) បង្ហាញថាការចម្លងករណីកូវីដ១៩សរុបដល់ទៅជាង ៣,៧លានករណី ហើយចំនួនអ្នកស្លាប់មាន ២៥៨,៣០៦ករណី និងអ្នកជាសះស្បើយមានជាង ១.២លានករណីហើយក៏មានករណីផ្សេងទៀតកំពុងស្ថិតក្រោមការព្យាបាល។ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថាកូវីដ១៩ ជាជម្ងឺរាតត្បាតដ៏ធំធេងដែលពិភព​លោក​ទាំងមូលកំពុងតែធ្វើយ៉ាងណាដើម្បីដោះស្រាយស្ថានភាពវឹកវរទាំងនេះ។ ក្នុងនោះមានចំណាត់ការតាមប្រទេសផ្សេងៗដូចជា សេចក្តីប្រកាសវិធានការគម្លាតសង្គម ការស្ថិតនៅឃ្លាតពីគ្នា បទបញ្ជាបិទការធ្វើដំណើរ បិទជើងហោះហើរ ។ល។ មកដល់ពេលនេះមានប្រទេសនិងទីតាំងសរុបចំនួន ២១០ បានរាយការណ៍ពីការឆ្លងមេរោគ។ តាមការសាយភាយជាបណ្តាញនៃវីរុសដោយមិនអាចរកឃើញលើកម្រិត​របស់វានេះហើយ ប្រហែលមេរោគនេះអាចធ្ងន់ធ្ងរជាងអ្វីដែលយើងស្មានដល់។

យោងទៅតាមអត្ថបទ(ទិនានុប្បវត្តិ)ចេញផ្សាយរបស់អង្គការសុខភាពពិភពលោកជម្ងឺរាតត្បាតនៃកូវីដ១៩គឺមានអត្រាជាមធ្យមចន្លោះពី (៣,៥ទៅ៤,០)ដែលជាអត្រាខ្ពស់ជាង (R ០,) ឬក៏អាចប្រៀបធៀបបានម្យ៉ាងទៀតថា អត្រាការរីករាលដាលគឺខ្ពស់ជាងជម្ងឺ SAR ដែលមានអត្រាតែ(២.០)។ អក្សរ R0 គឺតំណាងឱ្យមធ្យមភាគនៃអត្រាឆ្លងជាមធ្យមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនៅក្នុងប្រទេសមួយ។ ប្រសិនបើអត្រាR0 របស់ប្រទេសមួយមានដល់ទៅ ៣.៥នោះវាមានន័យថាមនុស្សម្នាក់អាចទទួលកម្រិតនៃការចម្លងរហូតដល់ជា៣ដងឯងនោះ។ ដូច្នេះចំនួនកម្រិត R0កាន់តែខ្ពស់ កម្រិតហានិភ័យនៃការសាយភាយកាន់តែខ្ពស់ដែរ។

ពេលដែលមានកម្រិតR0ខ្ពស់ ជាក់ស្តែងនៅទីក្រុងវូហាននៃប្រទេសចិនដែលជាទីតាំងដំបូងនៃការផ្ទុះវីរុស ពេលនោះកម្រិតR0បានឈានដល់៤,០ ឯណោះ។ ពេលដែលមានកម្រិតR0ខ្ពស់ តួលេខនៃការរកឃើញវិជ្ជមានបន្តកើនឡើងយ៉ាងឆាប់រហ័ស ដែលបណ្តាលឱ្យមន្ទីរពេទ្យជាច្រើនធ្លាក់ចូលក្នុងភាពច្របូកច្របល់ហើយបរិក្ខាវេជ្ជសាស្ត្រក៏ជួបការខ្វះខាតដែរ។ នៅប្រទេសអ៊ីតាលីប្រជាជនបានមើលស្រាលនិងធ្វេសប្រហែសចំពោះការព្រមានរបស់រដ្ឋាភិបាលរហូតដល់ភ្លាមៗនោះខ្សែកោងបង្ហាញពីការម្លងនៃវីរុសបានកើនឡើង និងមានករណីស្លាប់សរុបរហូតដល់ចំនួន ៤០០០នាក់ត្រឹមតែ១ សប្តាហ៍។ ឥលូវនេះ អ៊ីតាលីស្ថិតក្នុងលំដាប់លេខ៣ ដែលជាប្រទេសមានករណីឆ្លងកូវីដ១៩ច្រើនជាងគេបំផុតនៅលើពិភពលោក។

អ្នកជម្ងឺម្នាក់ដែលរួចផុតពីសេចក្តីស្លាប់នៃកូវីដ១៩នេះបានបង្ហោះសាររបស់គាត់តាមបណ្តាញសង្គម Instagram ដោយពន្យល់ថាពលរដ្ឋអ៊ីតាលីជឿថាការរាតត្បាតនៃកូវីដ១៩នេះមិនអាចចម្លងដល់ពួកគេទេ ខណៈពេលដែលប្រទេសចិនបានធ្វើការបិទតំបន់មួយចំនួនទាំងស្រុងនោះ។ ដូច្នោះពួកគេបន្តជួប​ជុំធម្មតាដូចជានៅតាម ហាងស្រា ព្រះវិហារ និងផ្សារនានា។ កន្លែងទាំងអស់នេះជាបណ្តុំមេរោគហើយមានហានិភ័យខ្ពស់។ ពេលដែលវីរុសស្ថិតក្នុងដំណាក់កាលកកើតដំបូង (ភ្ញាស់) មនុស្សភាគច្រើនមិនបានដឹងថាវីរុសទាំងនោះអាចឆ្លងបានទេ ពីព្រោះអ្នកដែលផ្ទុកវីរុសនោះមានសភាពប្រែប្រួលធម្មតា។ បុគ្គលដែលមើលទៅមានសុខភាពមាំមួនក៏អាចមានផ្ទុកវីរុសនេះបានដែរ ចំណុចនេះហើយដែលបានបង្កឱ្យមានការស្លន់ស្លោដល់មន្ទីរពេទ្យ។ ព្រោះថាមន្ទីរពេទ្យមិនបានត្រៀមខ្លួនក្នុងការមើលថែអ្នកជម្ងឺដែលផ្ទុកមេរោគនេះឡើយ។សហរដ្ឋអាមេរិក (ជាប់ជាប្រទេសលេខ ១ក្នុងពិភពលោកដែលមានអ្នកឆ្លងវីរុសច្រើនជាងគេបំផុត)។ គិតត្រឹមនៅថ្ងៃទី ៦ ខែឧសភាឆ្នាំ ២០២០ បានរកឃើញអ្នកផ្ទុកវីរុសចំនួនជាង ១,២លានករណី ក្នុងនេះអ្នកស្លាប់ចំនួន ៧២,២៧១ករណី។ ចំនួនទាំងនេះមានន័យថាអត្រាស្លាប់មាន​ឈាន​ដល់ប្រហែល ៤%។ យើងអាចយល់ហើយថាថា សូម្បីតែប្រទេសជឿនលឿនក៏អាចជាក្លាយជាជនរងគ្រោះដែលបង្កដោយវីរុសកូវីដ១៩បានដែរ។ ចុះទម្រាំតែប្រទេសក្រីក្រវិញនោះវានឹងទៅជាយ៉ាងណា? ខណៈពេលដែលទេសទាំងនោះជួបបញ្ហានៃការផ្គត់ផ្គង់ស្បៀងអាហារនិងអនាម័យ។

យើងក្រឡេកមើលប្រទេសឥណ្ឌូនេស៊ីនិងប្រទេសម៉ាឡេស៊ី។ ពេលដែលអ្នកជម្ងឺបន្តចូលមកមន្ទីរពេទ្យល ហើយឧបករណ៍ប្រើប្រាស់ជួបការខ្វះខាតនិងបុគ្គលិកពេទ្យក៏កាន់តែនឿយហត់ខ្លាំង មានបុគ្គលិកខ្លះស្ទើតែបាត់បង់ជីវិតទៀតផង។ ជាការពិតណាស់បើមើលតាមសញ្ញានេះខ្សែកោងនៅតែបន្តកើនឡើយ ខណៈដែលមន្ទីរពេទ្យកំពុងតែពេញណែនណាស់តាន់តាប់។ ហើយមន្ទីរពេទ្យក៏មានអាចដេញអ្នកជម្ងឺបានដែរ។ ក្នុងកាលៈទេសៈដែលមានអ្នកជម្ងឺច្រើនបែបនៃ គ្រូពេទ្យនិងវេជ្ជបណ្ឌិតមានការលំបាកដើម្បីផ្តោតអារម្មណ៍ក្នុងការព្យាបាលអ្នកជម្ងឺណាស់។ ពេលនេះមានមុនស្សមួយចំនួនបានចំណាយលុយ ជួលបន្ទប់សណ្ឋាគារដើម្បីធ្វើចត្តាឡីស័កក្នុងការកាត់បន្ថយហានិភ័យដល់ក្រុមគ្រួសាររបស់គេផងដែរ។ មានរឿងដែលធ្វើឱ្យកាន់តែរំជួលចិត្តនោះគឺបានកើតឡើងក្នុងប្រទេសឥណ្ឌូនេស៊ី។ មានវេជ្ជបណ្ឌិតម្នាក់ឈ្មោះ Ratih Purwarini នាងបានស្លាប់ក្នុងបន្ទប់ដោយសារភាពនឿយហត់ខ្លាំងពេក ព្រមទាំងបានរកឃើញមានផ្ទុកវីរុសកូវីដ១៩ដែរ។ ក្រុមគ្រួសាររបស់អ្នកគ្រូនេះក៏មិនអាចចូលទៅមើលនាងបានដែរ ពួកគេបានត្រឹមតែអាចឈរទួញទុក្ខមើលនាងពីខាងក្រៅបន្ទប់តែប៉ុណ្ណោះ។ ស្ថានភាពដែលកើតឡើងលើងបុគ្គលិកពេទ្យដែលបានលះបង់ទទាំងពេលវេលានិងអាយុជីវិត ចុងក្រោយគឺបាត់បង់ជីវិតដោយសារការមើលថែអ្នកជម្ងឺដែលមានមេរោគនេះ។ ក្រុមគ្រួសាររបស់នាងពិតជាសោកស្តាយដែលនាងបានទៅរៀននៅសាលាពេទ្យហើយត្រូវចំណាយប្រាក់កាក់និងធនធានជាច្រើន។ ដល់ចុងក្រោយគ្មានសល់អ្វីទាំងអស់។

ពេលនេះក៏នៅមានមនុស្សមួយចំនួននៅតែគិតកូវីដ១៩ មិនអាចចម្លងដល់គេបានឡើយ។ ការគិតបែបនេះហើយដែលបន្តឱ្យ “យមរាជ” អាចឆក់យកជីវិតរបស់ពួកបាន។ បើស្ថានការណ៍នៅតែបន្តយ៉ាងនេះ គ្រប់វិធានការទាំងអស់ដែលបានប្រកាសដើម្បីកាត់បន្ថយការរីករាលដាលនឹងក្លាយទៅជាអសារបង់។ រួមមាន ការបរិច្ចាកផ្សេងៗ ការផ្អាកចំណាយរាល់វិក័យប័ត្រ សំណងផ្សេងៗ និងការវិនិយោគទាំងអស់នឹងត្រូវហិនហោច ប្រសិនបើអ្នកបន្តឆ្លងវីរុសកូវីដ១៩នេះ។វិធីដែលមានប្រសិទ្ធភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះគឺត្រូវនៅតែក្នុងផ្ទះ ដោយមិនត្រូវដើររហេតរហូតនោះឡើយ។ ពីព្រោះអ្នកអាចចម្លងវីរុសនេះចូលក្នុងផ្ទះបានគ្រប់ពេលហើយធ្វើឱ្យស្ថានការណ៍កាន់តែដុនដាប។ ជាពិសេសពេលសមាជិកគ្រួសាររបស់អ្នកមាន មនុស្សចាស់ជរា អ្នកមានរោគទឹកនោមផ្អែម និងដែលមានរោគដទៃ។ ដោយសារពួកគេទាំងនេះមានកោសិកាប្រឆាំងខ្សយោ ដែលអាចទទួលបាន “ការចម្លងមេរោគវៃលុក” ដទៃបានយ៉ាងរហ័ស។ នៅក្នុងខ្លួនរបស់ពួកគេ។

ដូច្នេះដើម្បីមនុស្សជាទីស្រឡាញ់របស់អ្នក ទោះអ្នកនៅទីណា នៅកន្លែងណា សូមចូលរូមទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ដោយអ្នកគ្រាន់តែចូលរូមបញ្ឈប់ការសាយភាយនេះ បុគ្គលិកមន្ទីរពេទ្យ គ្រូពេទ្យ និងវេជ្ជបណ្ឌិតអាចផ្តោតការមើលថែនិងព្យាបាលអ្នកជម្ងឺដែលនៅទីនោះស្រាប់ ហើយយើងទាំងអស់គ្នាអាចលុបបំបាត់ការចម្លងបន្ថែមទៀតបាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.