ស្ថានការណ៍៖ ប្រទេសជប៉ុន

ប្រទេសជប៉ុនបានរកឃើញករណីចម្លងកូវីដ១៩ដំបូងនៅថ្ងៃទី១៦ខែមករា។ ក្នុងពេលនោះករណីរកឃើញទូទាំងពិភពលោកគឺមានតិចជាង ៥០០ករណីដែលភាគច្រើនគឺមានការឆ្លងនៅក្នុងប្រទេសចិន។ ករណីចម្លងនៅក្នុងប្រទេសជប៉ុនគឺជាករណីដំបូងគេដែលបានរាយការណ៍ក្រៅពីប្រទេសចិន។ ទោះបីរកឃើញករណីចម្លងនៅមានកម្រិតទាបពេញមួយខែនេះ ការចម្លងពីអ្នកបើកបរឡានក្រុងដែលដឹកភ្ញៀវទេស ចរណ៍ចិនមកពីវូហានអាចជាករណីរីករាលដាលជាសហគមន៍ដំបូងនៅថ្ងៃទី២៨ ខែមករា។ ការចម្លងនេះបានធ្វើឱ្យមានការព្រួយបារម្ភនិងការសង្ស័យជាច្រើននៃការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ត្រឹមដើមខែកុម្ភៈក៏បានរកឃើញករណីថ្មីរហូតដល់ទៅ២៦ករណី ហើយត្រឹមដាច់ខែនេះក៏បានកើនឡើងដល់ទៅ ២៣០ករណី។ គិតត្រឹមខែមីនាករណីរកឃើញក៏បន្តដល់ ២៤២ករណី ហើយបន្តកើនដល់ទៅជាង២០០០ករណី។

កូវីដ១៩ដែលផ្ទុះឡើងនៅប្រទេសនេះពិតជាអាថ៌កំបាំងពេញនិទាឃរដូវនេះតែម្តង មូលហេតុដោយសារ​តែករណីដែលរកឃើញបន្តបន្ទាប់គឺគួរតែបណ្តាលមកពីការចម្លងជាសហគមន៍។ ប៉ុន្តែចំនួននៃការចម្លងគួរតែមានចំនួនច្រើនជាងនេះ ប្រសិនបើការរីករាលដាលជាបណ្តាញនោះ។ តាមការនិយាយតគ្នាថារដ្ឋបាលលោកអាបេមានបំណងកំណត់ចំនួនធ្វើតេស្តឱ្យនៅកម្រិតទាបដោយមិនចង់ឱ្យមានផល​ប៉ះពាល់ទៅលើព្រឹត្តិការណ៍អូឡាំពិកនៅរដូវក្តៅឆ្នាំ ២០២០នោះឡើយ។ មិនតែប៉ុណ្ណោះក៏មានសេចក្តីរាយការណ៍ពីការថយចុះនៃករណីរកឃើញថ្មីដែរ ទោះពេលដែលមានការបង្កើនការធ្វើតេស្ត។ ក្រោយមកទៀតនៅខែមេសាការផ្ទុះនៃកូវីដ១៩ដែលបានរកឃើញមានអ្នកផ្ទុក ២ពាន់នាក់ឡើងរហូតដល់១ម៉ឺននាក់ដោយការកើននេះក្នុងត្រឹមតែរយៈពេល១៨ថ្ងៃប៉ុណ្ណោះ។ ការចម្លងជាច្រើនដែលស្ថិតក្នុងភាពអាថ៌កំបាំងដោយសារតែចំនួនធ្វើតេស្តនៅមានកម្រិតទាប ហើយក៏មិនបានដឹងថាការរីករាលដាលនេះមានប្រភពពីទីណាឱ្យច្បាស់លាស់ដែរ។

ដោយការបញ្ជូនទិន្នន័យពីហ្សែនមានកម្រិតទាបទៅឱ្យNextStrain បានបង្ហាញពីការឆ្លងជាសហគមន៍ដែលមានប្រភពវីរុសមកពីវីរុសចិនគឺនៅថ្ងៃទី៩ ខែមីនាឆ្នាំ ២០២០។ ប្រភេទវីរុសដែលចម្លងមកពីទី​ក្រុងចូចូវ (Hangzhou) គឺចាប់ពីនៅថ្ងៃទី៩ ខែមីនា គឺប្រហែលជាមួយខែបន្ទាប់ពីប្រទេសជប៉ុនចេញវិធានការរឹតត្បិតការធ្វើដំណើរពីខេត្តហ្សេជាំង (Zhejiang)។ ពេលនោះសំណាកភាគច្រើនមិនមានប្រ​ភព​ច្បាស់ទេប៉ុន្តែអាចជាប់ពាក់ពន្ធ័នឹងវីរុសដែលចម្លងមកពីអ៊ឺរ៉ុប។ ហើយតាមទិន្នន័យហ្សែននៃវីរុសក៏បង្ហាញពីទំនាក់ទំនងនឹងមេរោគនៅទ្វីបអាហ្រ្វិក ដែលបានរកឃើញករណីខ្លះគឺមានប្រវត្តិធ្វើដំណើរទៅទីនោះ។ បើយោងតាមម៉ូដែល SIERអាច សន្និដ្ឋានបានថារលកនៃការផ្ទុះទីមួយអាចមានកម្រិតទាបឬមានតែការចម្លងបួនដប់ករណីកាលពីខែមិនានោះ។ប្រទេសជប៉ុនអាចមិនមានការចម្លងមកពីប្រទេសចិននៅក្នុងខែកុម្ភៈនោះឡើយ ហើយពេលនោះក៏មិនមានវិធានការរឹតត្បិតការចេញ-ចូលពី​អឺរ៉ុបដែរ រហូតទាល់តែចុងខែមីនា។

លោកនាយករដ្ឋមន្រ្តីស៊ីនហ្សូអាបេ (Shinzo Abe)បានប្រកាសដាក់តំបន់ខ្លះស្ថិតក្នុងភាពអាសន្នរហូតដល់ថ្ងៃទី៧ ខែមេសា បន្ទាប់មកនៅថ្ងៃទី១៦ ខែមេសារដ្ឋាភិបាលក៏បានប្រកាសអនុវត្តទូទាំងប្រទេសតែម្តង។ ក្នុងស្ថានភាពដ៏វឹកវរនេះ ជប៉ុនបានចាត់វិធានការយ៉ាងបន្ទាប់បើប្រៀបធៀបទៅនឹងប្រទេសដទៃក្នុងពិភពលោក ទោះបីប្រទេសរបស់ខ្លួនមានករណីចម្លងតិចជាងគេក៏ដោយ (គឺប្រហែល១៤០០០ករណី)។ ប្រទេសនេះក៏ជួបវិបត្តិនៃការគ្រប់គ្រងប្រព័ន្ធវេជ្ជសាស្ត្រដែរ។

មានកត្តារួមផ្សំគ្នាមួយចំនួនដែលបានរុញច្រានជប៉ុនឱ្យធ្លាក់ចូលក្នុងស្ថានភាពដ៏អាក្រក់នៃគ្រោះមហន្តរាយនេះ ទោះបីអាចនឹងឆ្លងផុតក្នុបពេលឆាប់ៗនេះ។ បញ្ហាដ៏ធំបំផុតមួយចំនួននោះគឺពឹងផ្អែកលើវិធីសាស្រ្តមិនច្បាស់លាស់និងមានភាពសុទិដ្ឋិនិយមលើស្ថានការណ៍ពេក។ ក្រៅពីនេះក៏បណ្តាលមកពីកង្វះនៃឧបករណ៍ធ្វើតេស្ត ទាំងការបញ្ជាទិញនិងការចុះធ្វើតេស្ត។ មកដល់ពេលនេះចំនួននៃការធ្វើតេស្ត ១៥០០នាក់ក្នុងចំណោះ១លាននាក់ ហើយបើសរុបរួមគឺការធ្វើតេស្តទាំងអស់ចំនួន ១៤១.៦០០ករណី។ ហើយចំនួននៃការធ្វើតេស្តទាំងនេះនៅមានកម្រិតទាបបើធៀបទៅនឹងប្រទេសដទៃ។ យោងតាមគោលការណ៍ភ័ស្តុភារ ប្រទេសនេះមានការឆកល្វែងក្នុងការរៀបចំបរិក្ខាពេទ្យនិងឧបករណ៍ផ្សេងៗដែលមន្រ្តីសុខាភិបាលបានប្រមាន និងតម្រូវឱ្យលោកនាយករដ្ឋមន្រ្តីអាបេធ្វើការ ការត្រួតពិនិត្យឱ្យបានល្អិតល្អន់។

For insert: OurWorldinData

ស្ថានភាពដំបូងបង្អស់ក៏មានភាពចម្រូងចម្រាសទៅលើវិធានការដោះស្រាយនឹងជម្ងឺកូវីដ១៩នេះ។ ដោយយើងអាចដឹងបានថាមានបញ្ហាលើការគ្រប់គ្រងការមម្លងវីរុសនៅលើកប៉ាល់។ ដោយយោងតាមអ្វីដែលបានលាតត្រដាងនាពេលថ្មីៗនេះបានបង្ហាញថាប្រតិបត្តិករ (ក្រុមនាវិក) នៅលើកប៉ាល់នោះមានកំហុសខ្លះដែរ ដែលពួកគេមិនរាយការណ៍ពីអ្នកដំណើរម្នាក់ដែលបានចុះនៅហុងកុងហើយបន្ទាប់ពីធ្វើតេស្តទៅរកឃើញមេរោគកូវីដ១៩នេះ។ ទោះបន្ទាប់ពីចេញសេចក្តីប្រមានហើយក៏ដោយ អ្នកដឹកនាំនាវានេះនៅតែបន្តធ្វើឱ្យអ្នកដំណើរដើរលេងពេលចតនៅយូកូហាម៉ាក្នុងប្រទេសជប៉ុន។ អាជ្ញាធរជប៉ុនបានធ្វើចត្តាឡីស័កគ្រប់ភ្ញៀវដែលធ្វើដំណើរទាំងអស់ឱ្យនៅក្នុងបន្ទប់រៀងៗខ្លួនដែលនៅលើនាវាកម្សាន្តនោះ។ ហើយបន្តឱ្យក្រុមនាវិកបន្តបម្រើការជូនភ្ញៀវទេសចរណ៍ធ្វើការធម្មតាទាំងការគេង ការហូបចុក និងការបម្រើផ្សេងៗទៀត។ ដូច្នោះហើយការចម្លងមេរោគពីម្នាក់ទៅម្នាក់កាន់តែច្រើនទៅចៗ។ មិនតែប៉ុណ្ណោះការធ្វើតេស្តរកមេរោគគឺធ្វើតែលើបុគ្គលណាដែលមានអាការដូចជា ក្តៅខ្លួនឬមានរោគសញ្ញាធ្ងន់ធ្ងរ។ បើតាមតម្រុយខ្លះនោះវីរុសនេះអាចជាបានចម្លងចេញទៅខាងក្រៅថែមទៀតផល។

ឧប្បត្តិហេតុដែលកើតមានលើនាវា Diamond Princess គឺជាទីតាំងមួយដែលរដ្ឋាភិបាលជប៉ុនបានគ្រប់គ្រងខ្លះនិងមិនគ្រប់គ្រងខ្លះដោយបានប្រើវិធានការគម្លាតសង្គម និងការធ្វើតេស្តទ្រង់ទ្រាយធំឡើង។ វិធានការបិទបង្ខាំងតាមតំបន់មិនបានប្រកាសឱ្យចូលជាធរមានទេរហូតដល់ដើមខែមេសា។ កត្តាផ្សេងទៀតគឺមើលស្រាលលើស្ថានការណ៍និងចាត់វិធានការរហ័សពេកដែលមើលទៅការរីករាលដាលគឺស្ថិតក្នុងសភាពធម្មតាដោយគ្រាន់តែចាត់វិធានការដាក់ឱ្យនៅដាច់ដោយឡែកលើជនសង្ស័យជាក្រុមៗ ដោយមិនផ្តោតតែលើបុគ្គលដែលបានឆ្លងវីរុសឡើយ។ វិធីសាស្រ្តដែលបានប្រើកន្លងមកគឺពឹងលើការសន្និដ្ឋាននោះ ហើយប្រសិនបើការចម្លងជាចង្កោមកាលដំបូងត្រូវបានចាត់វិធានការតាមដានដិតដល់ និងធ្វើចត្តាឡីស័ករាល់បុគ្គលដែលជាប់ពាក់ពន្ធ័នោះ បទបញ្ជានៃការដាក់ប្រទេសស្ថិតក្នុងភាពអាសន្នប្រហែលជាអាចជៀសវាងបាន។ ចំណុចដែលបានកើតឡើងទាំងអស់នេះគឺការដែលមើលរម្លងកម្រិតនៃការសាយភាសរបស់វីរុស ហើយអត្រានៃការចម្លងបានកើនឡើងដល់ទៅ ៥,៧ដែលគ្មានចំណាក់ការនៃការគម្លាតសង្គម។ វិធានការដែលអាចធ្វើឱ្យកាត់បន្ថយការរីករាលដាលនៃវីរុសគឺត្រូវបង្ការតាមរយៈការនៅឃ្លាតពីគ្នាឱ្យបានច្រើនមុនពេលមានរោគសញ្ញាកើតឡើង។

ការបា៉ន់ស្មាននៃអត្រាចម្លងពី CMMID

អត្រានៃការចម្លងបានកើនឡើងខ្ពស់ក្នុងដំណាក់កាលមុនចេញរោគសញ្ញាដែលបានបង្ហាញថាការវិធីសាស្ត្រធ្វើតេស្តចំពោះតែបុគ្គលដែលចេញរោគសញ្ញាគឺជាការឆ្គាំឆ្គងរបស់រដ្ឋាភិបាលជប៉ុន។ ស្ថានភាព​នេះគឺស្រដៀងទៅនឹងប្រទេសសិង្ហបុរីដែលបានបិទរាល់ជើងហោះហើរដែលមកពីវូហានដើម្បីទប់ស្កាត់ការសាយភាយនៃរលកទីមួយ (ទោះការបិទការចេញចូលពី Hangzouមានការយឺតយាវបន្តិចក៏ដោយ)។ ការចម្លងរលកទីពីរដែលមកពីអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសនៅអាស៊ីអាគ្នេយ៍ បានធ្វើឱ្យការប្រឹងប្រែងក្នុងការទប់ស្កាត់ក្លាយជាអត់ន័យ។ បើយើងងាកមើលប្រទេសសិង្ហបុរីវិញគឺមានករណីចម្លងប្រហាក់ប្រហែលគ្នា (១៧០០០ករណីធៀបនឹង ១៤៥០០ករណី) ប៉ុន្តែជប៉ុនគឺបានរកឃើញករណីចម្លងតិចជាង និងប្រពន្ធ័នៃការឆ្លើយតបក៏មិនគ្រប់គ្រាន់ដែរ។ ជាក់ស្តែងគឺមិនបានចាត់វិធានការគម្លាតសង្គម ចត្តាឡីស័ក និងរឹតបន្តឹងការធ្វើដំណើរ ឬក៏បង្កើនចំនួនធ្វើតេស្តឡើយ។ បើយោងតាមរបាយការណ៍នៃកម្មវិធីតាមដានរបស់Googleបានបង្ហាញថាចំនួននៃការធ្វើដំណើរបានថយចុះគឺនៅបន្ទាប់ពីចេញសេចក្តីប្រកាសនៃការដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្ន នៅថ្ងៃទី១៧មេសា។ ទីតាំងដែលធ្លាក់ចុះសល់ត្រឹមតែ៣១% គឺមានហាងហូបចុកតូចៗ កន្លែងកម្សាន្តផ្សេងៗ។ សម្រាប់ទីតាំងដែលមានការិយាល័យច្រើនបានធ្លាក់ចុះដល់ត្រឹម២៣% ប៉ុន្តែទីតាំងដែលមានភាពមមាញឹកនៅគឺហាងគ្រឿងទេសនិងឱសថស្ថាន។ កាលពីពាក់កណ្តាលខែមេសា មានករណីបញ្ជូនជនបរទេសម្នាក់ទៅមន្ទីរពេទ្យ ដែលត្រូវធ្វើដំណើរពីរដងទៅកាន់មន្ទីរពេទ្យ ហើយរង់ចាំរហូតដល់៥ម៉ោងដើម្បីអាចចូលធ្វើតេស្ត PCRបាន។

https://twitter.com/lindanewnham/status/1251360842836140032?s=21

ដោយសារតែរាល់ការធ្វើតេស្តមានការទាមទារច្រើននិងតឹងរឹងលុះត្រាដែលមានចេញរោគសញ្ញានោះ មានសាលានិងអាជីវកម្មជាច្រើនបើកដំណើរការធម្មតាដោយមានបុគ្គលិកផ្ទុកវីរុសដែលមិនដឹងប្រវត្តិនៃការចម្លងផងដែរ។ មន្ទីរពេទ្យមួយចំនួនក៏ជាទីតាំងដែលបង្កការរីករាលដាលកូវីដ១៩ដែរ ដោយសារ តែវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាបានទទួលការបណ្តុះបណ្តាលយឺតពេលទៅហើយ។ Eiju ជាមន្ទីរពេទ្យព្យាបាលទូទៅមួយ បានក្លាយជាទីតាំងដែលមានការចម្លងខ្លាំងដោយនៅទីនោះមិនបានរៀបចំក្នុងការកំណត់ជនដែលអាចចម្លង វិធានការការដាច់ជនដែលសង្ស័យឱ្យនៅដោយឡែក និង ជនដែលមិនទាន់ចេញរោគសញ្ញា។ បណ្ឌិត Kentaro Iwata ដែលបញ្ជាក់ពីហានិភ័យខ្ពស់នៅលើនាវា Diamond Princess បានធ្វើបទសម្ភាសន៍ពេលថ្មីៗនេះ។ គាត់សង្ខេបពីក្តីបារម្ភដែលមិនមានការបណ្តុះបណ្តាលដើម្បីឆ្លើយ តបទៅនឹងការរីករាលដាលនេះវីរុសនេះឡើយ។ គាត់បន្ថែមថារដ្ឋបាលជប៉ុនក៏មិនមានការរៀបចំផែន ការបន្ត និងបម្រុងស្តុកនៃឧបករណ៍ការពារ (PPE) ឱ្យបានគ្រប់គ្រាន់ដែរ។ ក្តីបារម្ភក៏ធំមួយទៀតនោះគឺការកង្វះគ្រែសង្គ្រោះបន្ទាន់បើធៀបទៅប្រទេសអ៊ីតាលីនិងអេស្បាញ។ ការខ្វះខាតឧបករណ៍ការពារ PPE សម្រាប់បុគ្គលិកបម្រើការនៅមន្ទីរពេទ្យនិងស្ថានការណ៍ដែលមិនអាចគេចផុតនេះគឺជាបញ្ហាធ្ងន់ធ្ងរបានខណៈដែលប្រទេសទើបតែឈានចូលក្នុងនៃការផ្ទុះជាលើកដំបូងប៉ុណ្ណោះ។

តាមការរិះគន់លើរដ្ឋាភិបាលជប៉ុននោះគឺពួកគេមិនមានបំណងលុបចោលការប្រកួតកីឡាអូឡាំពិកនារដូវក្តៅក្នុងឆ្នាំ២០២០នេះឡើយ។ មន្រ្តីសុខាភិបាលមួយចំនួននៅតែបដិសេធមិនមានការលាក់បាំងរាល់ករណីចម្លងទាំងនេះឡើយដែលបានបង្កឱ្យមានការរិះគន់កាន់តែច្រើននិងខ្លាំងឡើង ក្រោយពីមានការប្រកាសការពន្យាពេលកម្មវិធីកីឡាអូឡាំពិករហូតដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០២១។មន្រ្តីសុខាភិបាលមួយចំនួនបាននិយាយថាមានការបិទបាំងដែលធ្វើឱ្យមានការរិះគន់ខ្លាំងនៅពេលអូឡាំពិកត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២១ នៅថ្ងៃទី ៣០ ខែមីនា។ ទោះបីពេលវេលាមិនជាក់លាក់ក៏ដោយប្រទេសជប៉ុនអាចទទួលការចម្លងស្រដៀងទៅនឹងប្រទេសសិង្ហបុរី ដែលមានការរីករាលដាលជាសហគមន៍។ មិនតែប៉ុណ្ណោះបើយើងមើលទៅលើពេលវេលានៃការលុបចោលកីឡាអូឡាំពិកនិងការកើនឡើងនៃការចម្លងគឺកើតឡើងតំណាលគ្នា។ ទោះជាយ៉ាងយើងក៏មិនត្រូវភ្លេចដែរតាមមន្ទីរពេទ្យកំពុងខ្វះខាតបន្ទប់យ៉ាងរហ័សទៀតផង។

ការធ្លាក់ចុះនៃជំនួញបរទេសបានកង្កឱ្យមានភាពស្លន់ស្លោកាន់តែខ្លាំងនៅក្នុងប្រទេសជប៉ុន។ ហើយក៏មានការធ្លាក់ចុះនៃការនាំចេញផលិតផលសំខាន់ៗទៅបរទេសដែរដោយសារតែសេដ្ឋកិច្ចនៃប្រទេសទាំងនោះក៏ជួបវិបត្តដែរ។ ហេតុផលទាំងនេះបានរុញច្រានឱ្យរដ្ឋាភិបាលជប៉ុនប្រើប្រាស់ថវិកាជាតិជិត១ពាន់ពាន់លានដុល្លារដែលស្មើនឹង២០%នៃផលិតផលក្នុងស្រុកសរុប។ ជាជំហានដំបូងគេក្នុងពិភពលោកទាំងមូល ប្រទេសនេះបានចំណាយថវិកាចំនួន ២,២ ពាន់លានដុល្លារអាមេរិកដល់ក្រុមហ៊ុនជប៉ុនមួយចំនួនឱ្យចាកចេញពីប្រទេសចិន និងប្តូរចូលស្រុកវិញ។ ផែនការក្នុងការប្តូរទីតាំងបានរៀបចំរួចរាល់ហើយដោយស្ថានការណ៍នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក៏កំពុងមានភាពតានតឹងផងដែរ។ ក្តីកង្វល់បន្ថែមទៀតនោះគឺការខ្វះខាតស្បៀងអាហារដោយសារតែប្រទេសនេះមិនអាចផ្គត់ផ្គង់ខ្លួនឯងបានទេ នេះយោងតាមការវាយតម្លៃរបស់អង្គការសហប្រជាជាតិ។

មានការរិះគន់មួយចំនួនជាពិសេស Reuters Poll អំពីការប្រើប្រាស់កញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ចនេះ ជាពិសេស Reuters Pollដែលបានបញ្ចាក់ថាថវិកាទាំងនោះគឺមិនគ្រប់គ្រាន់ក្នុងការចំណាយរបស់ពលរដ្ឋឡើយ។ ដោយថវិកាទាំងនោះគឺនឹងត្រូវចំណាយទៅលើការបង់ពន្ធនិងការពន្យាពេលសងប្រាក់កម្ចី។ កត្តានេះហើយដែលបង្កឱ្យមានក្តីព្រួយបារម្ភលើអាជីវកម្មនិងបុគ្គលជាច្រើនដែលនឹងមិនអាចគេចផុតពីភាពដុនដាបនិងបញ្ហាសេដ្ឋកិច្ចនោះ។ លោកនាយករដ្ឋមន្រ្តីអាបេបានបញ្ជាក់ថាច្បាប់នៃកញ្ចប់ថវិកាទ្រទង់សេដ្ឋកិច្ចនេះនឹងធ្វើឱ្យផលិតផលក្នុងស្រុកសរុបកើនឡើង ៣,៨% ដោយសារអាជីវកម្មនីមួយៗអាចទទួលបានរហូតដល់ ១៨.៦០០ដុល្លារអាមេរិក (ស្មើនឹង២លានយ៉េន)។ ថ្វីបើយ៉ាងនេះក្តីដោយ ច្បាប់ក្នុងការទទួលបានប្រាក់កម្ចីនេះគឺមានភាពតឹងរឹងខ្លាំងណាស់។ ក្រុមហ៊ុននីមួយៗអាចចាប់យកឱកាសក្នុងការផលិតដើម្បីបម្រើការដល់តម្រូវការក្នុងស្រុក ដែលអាចជម្រុញសេដ្ឋកិច្ចប្រទេសបាន។ មានក្រុមហ៊ុនជាច្រើនអាចប៉ះបាល់ខ្លាំងនិងប្រើពេលយូរក្នុងការបង្កើតអាជីវកម្មឱ្យដំណើរការបាន។

(អត្ថបទនេះបានកែសម្រួលជាភាសាខ្មែរ សម្រាប់អត្ថបទដើមសូមចុកនៅទីនេះ អត្ថបទដើម)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.