ស្ថានការណ៍៖ ប្រទេសមីយ៉ាន់ម៉ា

ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ជាប់ព្រំប្រទល់និងប្រទេសចិន ហើយប្រទេសនេះបច្ចុប្បន្នមានអត្រាទាបនៃករណីចម្លងមេរោគកូវីដ១៩ ដោយករណីដែលបានរកឃើញដំបូងគេគឺនៅចុងខែមីនា។កាលពីមួយខែមុន ក្រុមការងារយើងបានសន្និដ្ឋានថារលកទីមួយនៅប្រទេសចិនអាចមានផលប៉ះពាល់ខ្លាំងទៅក្នុងប្រទេសមួយចំនួននៅអាស៊ីជាពិសេសមីយ៉ាន់ម៉ា។ក្រសួងសុខាភិបាលមិនបានរៀបចំវិធានការក្នុងការទប់ស្កាត់និងឆ្លើយតបនោះឡើយដោយទុករហូតដល់ខែមីនា។ ពេលដែលមន្ត្រីបានថ្លែងការណ៍អំពីបញ្ហានេះគឺមានភាពចម្រូងចម្រាសហើយទទួលការរិះគន់ជាខ្លាំងឡើងនៅលើបណ្តាញសង្គមអំពីការពន្យារនេះ។ មុនពេលមានការស្រាវជ្រាវលើរបាយការណ៍នេះ យើងបានសន្មត់ថាអត្រាចម្លងដែលទាបបំផុតបំផុតបែបនេះគឺដោយសារតែការចំនួនការធ្វើតេស្តមិនគ្រប់ ឬការបិទព័ត៌មាន។ ទោះយ៉ាងនេះក្តីមានភ័ស្តុតាងពីប្រទេសក្នុងតំបន់ជិតខាងមួយចំនួនគឺអាចបញ្ជាក់ថាការរីកសាយភាយនៃជម្ងឺនេះបានចូលក្នុងប្រទេសមីយ៉ាន់ម៉ានៅខែមីនា។ ដូច្នោះហើយមានការសង្កត់ធ្ងន់ដើម្បីអនុវត្តវិធានការចត្តាឡីស័ក ហើយអត្រានៃការចម្លងអាចនៅកម្រិតទាប។

ក្នុងអំឡុងពេលសរសេរអត្ថបទនេះ ចំនួននៃករណីដែលបានរយកឃើញបានកើនឡើងសន្សឹមៗរហូតដល់ ១៥០ករណី ដែលត្រូវបានរកឃើញនៅក្នុងខេត្តចំនួន៦។ នៅចន្លោះថ្ងៃទី២៣ដល់ថ្ងៃទី២៩ ខែមីនា បានរកឃើញករណីចំនួន១១ ដែលមានប្រវត្តិធ្វើដំណើរនៅសហរដ្ឋអាមេរិក(៥) អឺរ៉ុប(៤) ចក្រភពអង់គ្លេស(៤) ថៃ(៤) សិង្ហបុរី(៣)។ បើមើលតាមទីតាំងភូមិសាស្ត្រ និងកម្រិតការធ្វើតេស្តយើងអាចមានអំណះអំណាងថាការរីកសាយភាយនៃការចម្លងគឺមានចំនួនច្រើន។ ខណៈពេលនេះមានមនុស្សជាង ៣០០០នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកដែលស្ថិតនៅក្នុងការតាមដាន ហើយតាមសមាមាត្រនៃការធ្វើតេស្តគឺស្មើនឹង ៥១:១។ នេះអាចបង្ហាញថាស្ថានភាពអាចស្ថិតនៅក្រោមការគ្រប់គ្រង។

ទាក់ទងនឹងភស្តុតាង៖ តាមរយៈការធ្វើតេស្តលទ្ធផលទទួលបានគឺមានអ្នកផ្ទុកវីរុសខ្ពស់បំផុតក្នុងមួយពិភពលោក។ ខ្ពស់ជាង៧ដងបើធៀបនឹងតៃវ៉ាន់។ https://twitter.com/comparativist/status/1254283183782154240

 លោកបណ្ឌិត Trey បានបញ្ជាក់ថា #StampItOut (@Comparativist)
ថ្ងៃទី២៦ មេសា ២០២០

អ្វីដែលជាបញ្ហាធំបំផុតដែលធ្វើឱ្យសាធារណៈជនមានការព្រួយបារម្ភនោះគឺការរីករាលដាលនៃជម្ងឺនេះអាចឆ្លងពីពលករចំណាកស្រុករាប់រយរាប់ពាន់នាក់ដែលត្រឡប់មកពីប្រទេសថៃ។ ដោយនៅពេលនេះប្រទេសថៃបានបិទនិងបញ្ហាប្រឈមនៃឧស្សាហកម្មទេសចរណ៍ និងមានប្រជាជនមីយ៉ាន់ម៉ាខ្លះត្រូវត្រឡប់ទៅប្រទេសវិញដោយសារជារដូវចូលឆ្នាំថ្មី។ ជាក់ស្តែងមានករណីមួយកាលពីដើមខែកុម្ភៈ មាននិស្សិតម្នាក់បានត្រឡប់មកពីទីក្រុងវូហាន ហើយត្រូវបានរដ្ឋាភិបាលបញ្ជូនទៅទីក្រុងម៉ាន់ដាឡេដើម្បីធ្វើចត្តាឡីស័កនៅឯមន្ទីពេទ្យ Kandaw Nadi រយៈពេល១៤ថ្ងៃ។ ក្រោយមកទៀត ដោយសារខ្វះការរៀបចំនូវវិធានការក្នុងការបង្ការ រួមទាំងធនធានមនុស្ស បច្ចេកទេសនៃការអន្តរាគមន៍ និងការត្រួតពិនិត្យតាមដានផ្សេងៗ បានធ្វើឱ្យប្រជាជនទូទៅមានក្តីបារម្ភជាខ្លាំង។ ប្រទេសនេះមានពេលវេលាច្រើនក្នុងការរៀបចំក្នុងការទប់ស្កាត់នៃការសាយភាយជម្ងឺកូវីដ១៩ ប៉ុន្តែអាជ្ញាធរមិនបានត្រៀមខ្លួននោះឡើទេ។

ប្រព័ន្ធសុខាភិបាលនៅមីយ៉ាន់ម៉ា

វិស័យថែទាំសុខភាពសារធារណរបស់មីយ៉ាន់ម៉ាស្ថិតក្រោយមការដឹកនាំដោយក្រសួងសុខាភិបាល ក្រោមកិច្ចសហការពីអង្គការអន្តរជាតិ។ ក្រសួងនៅក្នុងប្រទេសនេះបានឆកល្វែងក្នុងការរៀបលើវិធានការដើម្បីទប់ស្កាត់នៃការផ្ទុះឡើងនៃវីរុសកូវីដ១៩ ដោយបានត្រឹមតែត្រៀមមន្ទីរពេទ្យពីរដែលនៅដាច់ឆ្ងាយពីគ្នានៅពេលមានអត្រាចម្លងខ្ពស់ផ្ទុះឡើង។ មន្ទីរពេទ្យទីមួយគឺ Waibagi ដែលស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គោននិងមួយទៀតគឺមន្ទីរពេទ្យ Kandaw Nadi ក្នុងទីក្រុងMandalay។ ហើយមន្ទីពេទ្យទាំងពីរនៃត្រូវបានបោះបង់ចោលមិនប្រើប្រាស់អស់រយៈពេលជាយូរឆ្នាំមកហើយ បន្ទាប់ពីមារការផ្ទុះឡើងនៃជម្ងឺ SARS។ ប្រទេសបានបែងចែកជាបួនកម្រិតនៃការរៀបចំមន្ទីរពេទ្យ ដែលមាន មន្ទីរពេទ្យទូទៅ (ចំនួនគ្រែ ២,០០០) មន្ទីរពេទ្យជំនាញនិងមន្ទីរពេទ្យបង្រៀន (ចំនួនគ្រែ១០០-១២.២០០) មន្ទីរពេទ្យក្នុងតំបន់និងមណ្ឌលតាមស្រុក (ចំនួនគ្រែ២០០-៥០០) និងមន្ទីរពេទ្យក្រុង (ចំនួនគ្រែ២៥-១០០)។ នៅតាមទីជនបទ វេជ្ជបណ្ឌិតគឺធ្វើការនៅតែមន្ទីរពេទ្យគោលទេដែលនៅតាមមណ្ឌលសុខភាពតូចៗតាមឃុំមិនមានឡើយ ដោយមានតែគ្រូពេទ្យបឋមតែប៉ុណ្ណោះ។ ដូច្នេះលទ្ធភាពក្នុងការបម្រើសេវាសុខភាពនៅតាមតំបន់ជនបទពិតជានៅមានកម្រិត។

ស្ថានភាពបច្ចុប្បន្នការសាយភាយនៃជម្ងឺកូវីដ-១៩នៅមីយ៉ាន់ម៉ា

បើយោងតាមព័ត៌មានផ្លូវការបានបញ្ជាក់ថានមិនមានករណីចម្លងកូវីដ១៩ នៅក្នុងប្រទេសនេះឡើយរហូតដល់ថ្ងៃទី២៣ខែមីនាឆ្នាំ២០២០។
ទោះយ៉ាងនេះទាំងអ្នកជំនាញនិងសង្គមស៊ីវិលមានការងឿងឆ្ងល់អំពីចំនួនពិតនៃករណីចម្លងបើមើលតាមស្ថានភាពប្រចិននិងចរាចរឆ្លងកាត់ព្រំដែនពីប្រទេសចិន។នៅខេត្តកាឈិន មានប្រជាជនចិនបាន ចេញ-ចូលទាំងខ្លះដោយស្របច្បាប់និងមិនស្របច្បាប់។ តែនៅក្នុងខេត្តយូណានប្រទេសចិនក៏មានអត្រាចម្លងទាបដែរ ដែលបានរកឃើញករណីចម្លងតែ១៥នាក់។

មានប្រជាជនខ្លះយល់ថាអត្រាទាបនេះគឺដោយសារចំនួនធ្វើតេស្តនៅកម្រិតទាប។ ហើយបើតាមការយល់ឃើញរបស់វេជ្ជបណ្ឌិត Dr. Frank Smithuis សាស្ត្រាចារ្យផ្នែកជម្ងឺរាតត្បាតនិងជាសាស្ត្រាចារ្យនៅកលវិទ្យាល័យ Oxford ដែលធ្វើការជាង២០ឆ្នាំនៅប្រទេសមីយ៉ាន់ម៉ា បញ្ជាក់ថាអត្រាវិជ្ជមានអាចមានចំនួនច្រើនជាងរបាយការណ៍ប៉ុន្តែ មិនមានការរីករាលដាលទ្រង់ទ្រាយធំឡើយ។ ការយល់ឃើញដូចនោះគឺដោយយោងទៅលើស្ថានភាពទូទៅរបស់មន្ទីរពេទ្យ បើពិតជាមានការចម្លងទ្រង់ទ្រាយធំមែន ពិតណាស់នឹងមានអ្នកជម្ងឺជាច្រើនចូលមកមន្ទីរពេទ្យនៅពេលចេញរោគសញ្ញាធ្ងន់ធ្ងររបស់កូវីដ១៩។

ករណីរកឃើញអ្នកផ្ទុកCOVID-១៩ថ្មី នៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២០ ដែលចម្លងមកពីសហរដ្ឋអាមេរិក និងបន្តមកពីចក្រភពអង់គ្លេស។ លទ្ធផលនេះត្រូវបានប្រកាសនៅពាក់កណ្តាលអធ្រាត្រ ភ្លាមៗក្រោយពីការចេញសេចក្តីប្រកាសនេះ ប្រជាជនមានការភ័យស្លន់ស្លោដោយទិញរបស់របរទាំងកណ្តាលអាត្រាតនៅក្រុងយ៉ាំងហ្គោននិងម៉ាន់ដាឡេ។ ទីក្រុងទាំងពីរនេះជាទីក្រុងដ៏ធំរបស់ប្រទេស ហើយនៅតាមផ្សារទំនើបមួយចំនួនមានមនុស្សយ៉ាងកកកុញចូលទិញឥវ៉ាន់ដោយសភាពបន្ទាន់។ ក្រុមពលរដ្ឋដែលប្រមូលផ្តុំជាលក្ខណៈភ័យឆោឡោយ៉ាងនេះគឺអាចធ្វើឱ្យមានហានិភ័យខ្ពស់នៃការចម្លងវីរុស ប៉ុន្តែពួកគេមិនយល់យ៉ាងនេះឡើយ ដោយគិតតែធ្វើយ៉ាងណាដើម្បីទិញអាហារបាន។

ចំនួនរកឃើញករណីផ្ទុកវីរុសកូវីដ១៩ប្រចាំថ្ងៃ

គិតត្រឹម ថ្ងៃទី២២ខែមេសាឆ្នាំ២០២០ ម៉ោង១០ព្រឹក ប្រទេសមីយ៉ាន់ម៉ាបានរយឃើញករណីផ្ទុកកូរ៉ូណាចំនួន ១២១ករណី ដែលមានអ្នកស្លាប់ចំនួន ៥នាក់ និងអ្នកជាសះស្បើយចំនួននាក់។ ដោយមានការសាយភាយនៃវីរុសកាន់តែច្រើនលើសពីចំនួន១០ករណីនៅថ្ងៃទី១១ខែមីនាឆ្នាំ២០២០។ ហើយបន្តមកថ្ងៃទី១២ ខែមេសាមានករណីថ្មីចំនួន១២ និងថ្ងៃទី១៣ខែមេសាបន្តករណីថ្មីឡើងទ្វេដងគឺចំនួន២១ករណី។ ចំនួនរកឃើញថ្មីឥតឈប់ឈនេះបានធ្វើឱ្យមានការភិតភ័យជាសាធារណៈ។ លោកស្រី Daw Aung San Suu Kyi ដែលជាទីប្រឹក្សារបស់រដ្ឋាភិបាល ក៏បានថែ្លងការណ៍ពីករណីថ្មីបន្តទៀតនៅក្នុងប្រទេសហើយព្រមានប្រជាជនអំពីចំនួនចម្លងផ្សេងទៀតដែលមិនទាន់រកឃើញ។
ថ្មីៗនេះអត្រារកឃើញភាគច្រើនស្ថិតនៅក្នុងទីក្រុងយ៉ាំងហ្គោន ប៉ុន្តែក៏នៅមានការព្រួយបារម្ភពីការផ្ទុះរាលដាលដល់ទីជនបទដែលជាតំបន់ ដែលសេវ៉ាថែទាំសុខភាពនៅមានកម្រិតរួចនិងផុយស្រួយ។

ការធ្វើតេស្តរកមេរោគកូវីដ១៩

រដ្ឋាភិបាលមីយ៉ាន់ម៉ាបានផ្តល់ថវិកាចំនួន ៣០០លានMMK (ស្មើនឹង២០៦.០០០ ដុល្លារអាមេរិក) សម្រាប់ទិញឧបករណ៍សុខាភិបាល ថ្នាំពេទ្យ សម្ភរមន្ទីរពិសោធន៍ និងឧបករណ៍ការពារផ្សេងៗទៀត។ បើប្រៀបធៀបទៅនឹងថវិការបស់ប្រទេសថៃពិតជាមានចំនួនតិចណាស់ ដែលថៃចំណាយប្រាក់១ពាន់លានបាត (ស្មើនឹង៤០ពាន់លានMMK ឬ ៣៤លានដុល្លារ)សម្រាប់ចំណាយលើសម្ភារទាំងនេះ។ បើមើលទៅមីយ៉ាន់ម៉ាទំនងជាត្រូវការពឹងផ្អែកលើជំនួយអន្តរជាតិដើម្បីទប់ស្កាត់លើការរីករាលដាលរបស់កូវីដ១៩។ យើងបានរកទទួលពីរបាយការណ៍នៃផ្តល់ជំនួយពីប្រទេសចិននិងកូរ៉េដែលបានបរិច្ចាគសម្ភារធ្វើតេស្តនិងឧបករណ៍PPEផ្សេងទៀត។

ប្រទេសមួយនេះមិនមានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តPCRទេ រហូតដល់ថ្ងៃទី២០ ខែកុម្ភៈទើបបានមាន។ រាល់សំណាកទាំងអស់ត្រូវបញ្ជូនទៅមន្ទីរពិសោធន៍បង្អែកក្នុងប្រទេសថៃសម្រាប់ធ្វើតេស។ ឧបករណ៍សម្រាប់មន្ទីរពិសោធន៍ពីវិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្រ្តរបស់កងទ័ពនៃប្រទេសថៃតាមរយៈអង្គការសុខភាពពិភពលោក(WHO) និងវិទ្យាស្ថានជាតិឆ្លងជប៉ុន(NIID) មជ្ឈមណ្ឌលជាតិ សកលសុខាភិបាលនិងវេជ្ជសាស្ត្រ (NCGM) និងសាកលវិទ្យាល័យ Juntendo តាមរយៈស្ថានទូតជប៉ុននិងអង្គការJICA។ បន្ទាប់ពីទទួលបានឧបករណ៍នេះ ប្រទេសមីយ៉ាន់ម៉ាបានរៀបចំមន្ទីរពិសោធន៍ឯករាជ្យដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ នៅថ្ងៃទី ២០ខែកុម្ភៈឆ្នាំ២០២០ ។

បើយោងតាមសម្តីរបស់រដ្ឋាភិបាល លោកវេជ្ជបណ្ឌិត Dr. Thar Tun Kyaw ត្រូវបានតែងតាំងនៅថ្ងៃទី៣០ខែមីនាឆ្នាំ២០២០ទទួលខុសត្រូវលើការប្រយុទ្ធប្រឆាំងនិងការឆ្លើយតបទៅនឹងការរីករាលដាលវីរុសកូវីដ១៩។ ពេលនេះមន្ទីរពិសោធន៍សុខភាពជាតិ(NHL) អាចធ្វើតេស្ត ៣០០ករណីក្នុងមួយថ្ងៃ។ មុនពេលក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិនបានមកដល់មីយ៉ាន់ម៉ា សមត្ថភាពធ្វើតេស្តអាចធ្វើបានតែប្រហែល ៦០ទៅ ៧០ករណីប៉ុណោះក្នុងមួយថ្ងៃ។ នៅថ្ងៃទី៨ខែមេសាឆ្នាំ២០២០ ក្រុមជនជាតិចិនមួយក្រុមបានមកដល់ ហើយពួកគេបានសហការជាមួយមន្ទីរពិសោធន៍សុខាជាតិ ដើម្បីជួយដល់មន្ទីរពិសោធន៍NHLឱ្យអាចធ្វើតេស្តបានចំនួន ២០០សំណាកក្នុងមួយថ្ងៃ។ បច្ចុប្បន្នសមត្ថភាពតេស្តរបស់មន្ទីរនេះអាចធ្វើទៅបានដល់ទៅ ៣០០ទៅ ៥០០តេស្តក្នុងមួយថ្ងៃ ក្នុងនោះរកឃើញករណីផ្ទុមមានប្រហែល ១០ទៅ២០ករណីក្នុងមួយថ្ងៃ។ មកដល់ពេលនេះមីយ៉ាន់ម៉ាបានធ្វើតេស្តចំនួន ៧.៧១៨ករណីលើបុគ្គលដែលសង្ស័យដែលមាន ១៥០ករណីបញ្ជាក់ថាមានផ្ទុកវីរុស។ សរុបលទ្ធលផនេះ ន័យថា ១,៩% នៃសំណាកទាំងអស់បានរកឃើញមានផ្ទុកមេរោគ។

ដោយសារប្រទេសទាំងមូលមានមន្ទីរពិសោធន៍តែមួយដើម្បីធ្វើតេស្តរកករណីផ្ទុកកូវីដ១៩ មន្ទីរពេទ្យទាំងអស់ត្រូវបញ្ជូនសំណាកទៅទីក្រុងយ៉ាំងហ្គោនដើម្បីធ្វើតេស្ត ខណៈពេលដែលមន្ទីរនេះជួបបញ្ហាទាំងធនធានមនុស្សនិងបរិក្ខាពេទ្យ។ មន្ទីរសោធន៍ថ្នាក់ជាតិមានបុគ្គលិកចំនួន២០០នាក់ ប៉ុន្តែមានតែអ្នកជំនាញផ្នែកមីក្រូជីវសាស្រ្តចំនួន ៧ នាក់គត់ដែលមានជំនាញអាចធ្វើតេស្តបាន។

ឥឡូវនេះរដ្ឋាភិបាលមីយ៉ាន់ម៉ាកំពុងបន្តព្យាយាមបង្កើនសមត្ថភាពលើការធ្វើតេស្តនេះ។ អគ្គនាយករងនៃមន្ទីរពិសោធន៍ NHL លោកវេជ្ជបណ្ឌិត Ohnmar Swe Tin បានបញ្ជាក់ថានឹងបើកឱ្យដំណើរការមជ្ឈមណ្ឌលធ្វើតេស្តមួយផ្សេងទៀតនៅក្នុងទីក្រុង Mandalayដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសដើម្បីកាត់បន្ថយបន្ទុករបស់ NHL ហើយក៏បង្កភាពងាយស្រួកដើម្បីបញ្ជូនសំណាកដែរ។ ដំណាលគ្នានេះក្រុមហ៊ុនឱសថមួយនៅក្នុងប្រទេសក៏បានបរិច្ចាគម៉ាស៊ីនធ្វើតេស្តដែលអាចធ្វើបានចំនួន ១៣០០ ក្នុងមួយថ្ងៃ។ សមត្ថភាពធ្វើតេស្តនឹងកើនឡើងបានច្រើនក្នុងមួយថ្ងៃនៅពេលដែលឧបករណ៍ទាំងនេះរៀបចំរួចរាល់ ទោះនៅមានកម្រិតទាបក៏ដោយ។

ប្រេទេស ការធ្វើតេស្ត/១លាននៃប្រជាជនសរុបប្រទេស ការធ្វើតេស្ត/១លាននៃប្រជាជនសរុប
មីយ៉ាន់ម៉ា96ថៃ2043
ឥណ្ឌូនេស៊ី184វៀតណាម2119
ឡាវ201ម៉ាឡេស៊ី3402
កម្ពុជា345សិង្ហបុរី16,203
ហ្វីលីពីន625ព្រុយណេ27,770
ចំនួនតេស្តក្នុងចំណោម១លាននាក់នៅអាស៊ីអាគ្នេយ៍ (ដកស្រង់ចេញពី Wordometer

ផែនការសម្រាប់ករណីរកឃើញមានផ្ទុកវីរុស

អ្នកជម្ងឺដែលរកឃើញមានផ្ទុកមេរោគត្រូវបញ្ជូនទៅមន្ទីរពេទ្យ Kandaw Nadi កាន់ដវណាឌី ប្រសិនបើបុគ្គលនោះរស់នៅក្នុងទីក្រុងម៉ាន់ដាឡេហើយ ករណីអ្នកជម្ងឺរស់នៅទីក្រុងយ៉ាំងហ្គោនត្រូវបញ្ជូនទៅមន្ទីរពេទ្យវ៉េហ្គាហ្គា មន្ទីរពេទ្យស្ត្រី និងកុមារខាងត្បូង។ ករណីដែលរកឃើញនៅតាមរដ្ឋនិងតំបន់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យរដ្ឋ ឬតំបន់របស់ពួកគេរៀងៗខ្លួន។ ករណីពេលមានសមាជិកណាម្នាក់ឆ្លងមេរោគ អាជ្ញាធរចេញបទបញ្ជារហាមមិនឱ្យចេញពីផ្ទះឬបិទផ្លូវទៅកាន់ផ្ទះរបស់ពួកគេតែម្តង។ ការប្រើវិធានការនេះ ដោយសារសមត្ថភាពមន្ទីរពេទ្យក្វាន់វ៉ាណាឌី និងមន្ទីរពេទ្យវ៉ាហ្គីជីនៅមានកម្រិត។ កន្លែងដែល បានជ្រើសរើសនោះគឺវិទ្យាស្ថានមុខងារស៊ីវិល (Central Institute of Civil Service) (នៅ Hpaung Gyi) ក្នុងសង្កាត់ Hlegu Township តំបន់Yangon។

វិទ្យាស្ថានមុខងារស៊ីវិលនៅហីងហ្គីយ (Hpaung Gyi)បានផ្លាស់ប្តូរទៅមណ្ឌលសុខភាព Hpaung Gyi តាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។ នៅពេលចាប់ផ្តើមប្រតិបត្តិការមជ្ឈមណ្ឌលនេះនឹងមានគ្រែចំនួន២៤០ ប្រភេទគ្រែHDU ចំនួន២៤០ ហើយនិងគ្រែសង្គ្រោះបន្ទាន់ចំនួន២០។ ជាដំណាក់កាលដំបូងមន្ទីរពេទ្យនឹងដំណើរការដោយមានបុគ្គលិកប្រហែល២០០នាក់ ដោយពេទ្យយោធា ២០% ផ្នែកឯកជន២០% និង ដោយក្រសួងសុខាភិបាល៦០%។ នៅដំណាក់កាលទី២ មណ្ឌលសុខភាពនឹងពង្រីកគ្រែទូទៅចំនួន៤៨០ ចំនួនគ្រែHDU ៤៨០ និងគ្រែសង្គ្រោះបន្ទាន់ចំនួន៤០។ បន្តបន្ទាប់ទៀតអាចពង្រីកដល់មន្ទីរពេទ្យដែលមានចំនួនគ្រែដល់ទៅ២០០០ ។ ខណៈពេលនេះសមត្ថភាពរបស់មន្ទីរពេទ្យ Waibargi បានដល់កម្រិតហើយ ដូច្នេះអ្នកជម្ងឺកូវីដ១៩មកពីទីក្រុងយ៉ាំងហ្គោន ត្រូវបង្វែរទៅកាន់មន្ទីរពេទ្យស្ត្រីនិងមន្ទីរពេទ្យកុមារនៅអូកអូកាពៅ (South Okkalapa)។ ប្រសិនបើមានមន្ទីរពេទ្យវ៉ៃយ៉ាហ្គី (Waibargyi)មានជម្ងឺកូវីដ១៩ច្រើនពេក ពួកគេ នឹងត្រូវបញ្ជូនទៅមណ្ឌលសុខភាព Hpaung Gyi។ សាស្រ្តាចារ្យ Zaw Lynn Aung មកពីសាកលវិទ្យាល័យវេជ្ជសាស្ត្រតំបន់១ នៃទីក្រុងយ៉ាំងហ្គោននឹងដឹកនាំក្រុមនេះដើម្បីគ្រប់គ្រងមន្ទីរពេទ្យនៅHpaung Gyi។

កិច្ចអន្តរាគមន៍

ប្រទេសមីយ៉ាន់ម៉ាពឹងផ្អែកយ៉ាងខ្លាំងទៅលើការតាមដានលើប្រវត្តិនៃការធ្វើដំណើរ។ មានព្រឹត្តិការណ៍សាសនានៅ Insein Tsp ដែលប្រារព្ធឡើងទោះបីជាមានការហាមឃាត់មិនឱ្យមានការជួបជុំជាសាធារណៈក៏ដោយដែលបានបង្កឱ្យមានការចម្លងវីរុសចំនួន៥០ករណីថែមទៀត។ មន្ត្រីសុខាភិបាលបានបន្តតាមដានប្រវត្តិទំនាក់ទំនងជិតស្និទ្ធអ្នកជម្ងឺ និងបានរកឃើញមានករណីមួយចំនួនទៀត។ អាជ្ញាធរប្រចាំទីក្រុងយ៉ាំងហ្គោនបានចោទប្រកាន់មនុស្សបួននាក់រួមទាំងគ្រូគង្វាលម្នាក់ដើម្បីជាការព្រមានដល់សាធារណជនកុំឱ្យបន្តការប្រមូលផ្តុំដោយខុសច្បាប់រាល់សកម្មភាពសាសនានិងការងារសង្គម។ រហូតមកដល់ពេលនេះករណីដែលបានរកឃើញថ្មីៗ ភាគច្រើនមានប្រវត្តិទំនាក់ទំនងជិតស្និទ្ធនៃករណីទាំងនេះ។ ប្រទេសនេះក៏បានបង្កើតគេហទំព័រមួយសម្រាប់សាធារណជនដើម្បីរាយការណ៍ខ្លួនឯងផងដែរ ប្រសិនបើពួកគេមានប្រវត្តិទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកដែលមានផ្ទុកមេរោគ។

រដ្ឋាភិបាលបានហាមឃាត់រាល់ព្រឹត្តិការណ៍សាធារណៈទាំងអស់ចាប់ពីថ្ងៃទី១៣ ខែមីនារហូតដល់ចុងខែមេសាដើម្បីកាត់បន្ថយការរីកសាយភាយនៃកូរ៉ូណា។ រដ្ឋាភិបាលបានអនុវត្តយុទ្ធសាស្ត្រជាច្រើនដើម្បីទប់ស្កាត់ការរីករាលដាលនៃCOVID-១៩ ។ មីយ៉ាន់ម៉ាបានធ្វើចាត់វិធានការអន្ដរាគមន៍ជាច្រើនដើម្បីការពារការនាំចូលវីរុសពីក្រៅប្រទេស។ សរុបករណីរកឃើញទាំងអស់ គឺមាន២១ករណីត្រូវបាននាំចូលពីក្រៅប្រទេស និង១២៩ករណីជាការចម្លងក្នុងសហគមន៍។ ពេលបានរកឃើញករណីចម្លងចំនួនពីរភ្លាមៗនោះ រដ្ឋាភិបាលគឺមានវិធានការធូរលុងឬបិទបង្ខាំងតាមទីតាំង។

នៅពេលនៃការរីករាលដាលក្នុងប្រទេសនេះ សាកលវិទ្យាល័យភាគច្រើននៅក្នុងប្រទេសគឺកំពុងរៀបចំការប្រឡង។ សមាគមន៍និស្សិតបានស្នើសុំពន្យារពេលហើយរដ្ឋាភិបាលបានយល់ព្រមតាមសំណើរផងដែរ។ នៅតាមទីក្រុងធំៗដូចជា Yangon and Mandalay គ្រប់ភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងផឹកស៊ី មិនបានអនុញ្ញាតឱ្យមានពលរដ្ឋអង្គុយទេ គឺអនុញ្ញាតអោយមានការច្រកយកទៅផ្ទះ។ ប្រជាជនត្រូវបានលើកទឹកចិត្តអោយនៅផ្ទះ ព្រមទាំងអនុវត្តការលាងដៃជាប្រចាំ នៅគម្លាតពីគ្នា និងការពាក់ម៉ាស។ ដើម្បីបញ្ជៀសការទិញស្បៀងដោយការភ័យស្លន់ស្លោ រដ្ឋាភិបាលបានប្តេជ្ញារក្សាហាងអាហារ ឱសថស្ថាន និងទីផ្សារម្ហូបអាហារឱ្យមានដំណើរការ។ ហើយសម្រាប់រថយន្តក្រុងសាធារណនៅតាមផ្លូវធំៗត្រូវកាត់បន្ថយចំនួនអ្នកដំណើរត្រឹម ពាក់កណ្តាលនៃចំនួនធម្មតា ។

កម្រិតនៃការបង្ខាំងត្រូវបានពង្រីកបន្ថែមកាលពីថ្ងៃទី ៧ ខែមេសាឆ្នាំ ២០២០។ ដោយឡានក្រុងដែលដឹកអ្នកដំណើរតាមដងផ្លូវហាយវេត្រូវបិទការធ្វើដំណើរ ហើយការបង្ខាំងកាន់តែរឹតត្បិតខ្លាំងឡើង។ ក្រោយ​មកក៏ចេញបទបញ្ជារឱ្យបិទគ្រប់ផ្ទះសំណាក់ សណ្ឋាគារ ម៉ូតែល ក្រុមហ៊ុនសំណង់ និងហាងលក់សំលៀកបំពាក់ត្រូវបាន ខណៈដែលហាងសំខាន់ៗដូចជាឱសថស្ថាន គ្លីនិក មន្ទីរពេទ្យ រោងចក្រថ្នាំពេទ្យ ស្ថានីយ៍ប្រេងឥន្ធនៈ ផលិតកម្មចំណីអាហារ ភោជនីយដ្ឋាន សហគ្រាសផ្គត់ផ្គង់អគ្គិសនី (ESE) អាចបន្តបើ​ធម្ម​តា​បាន។ រថយន្តលក្ខណៈគ្រួសារមិនអនុញាតិឱ្យមានមនុស្សជិះលើសពី ៥នាក់ឡើយ។ ក្នុងពេលមានពិធី Thingyan រដ្ឋាភិបាលមិនប្រើពាក្យថា “បិទបង្ខាំង”ទេដែលពិធីនេះជាពេលដែលមានការសម្រាកយូរ។ ព្រឹត្តិការណ៍នៃពិធីបុណ្យនិងការប្រារព្ធពិធីទាំងអស់ត្រូវបានហាមឃាត់ដើម្បីទប់ស្កាត់ការសាយភាយនៃវីរុសកូវីដ១៩នេះ។

ការបិទបង្ខាំងនៅ Mandalay! ពេលនេះសភាពមមាញឹកនៅរដ្ឋធានីមីយ៉ាន់ម៉ាលែងមានទៀតហើយ។ ថតរូបដោយ: Eleven Media.
pic.twitter.com/aGxRWG4XE8
— Thaung Tun (@ThaungTun20) April 13, 2020

បន្ទាប់ពីពិធីបុណ្យThingyanនេះ រដ្ឋាភិបាលបានបន្ថែមរយៈពេលនិងកម្រិតនៃការបិទបង្ខាំង ហើយក៏ឈានចូលដល់ការរឹតបន្តឹងនៃបិទបង្ខាំងនេះ។ នៅថ្ងៃទី២០ខែមេសាឆ្នាំ២០២០ អាជ្ញាធរនៅតំបន់ Mandalay បានចេញបទបញ្ជាដើម្បីបន្តការបិទបង្ខាំងនេះហើយតម្រូវឱ្យមានមនុស្សតែ ៤នាក់ទេនៅក្នុងរថយន្តគ្រួសារ។ វិធានការកាន់តែតឹងរឹងគឺមិនឱ្យមានការធ្វើដំណើរទាំងអស់ចាប់ពីយប់ម៉ោង៩ ដល់ម៉ោង៤ព្រលឹម ដែលបទបញ្ជានេះមិនមែនជាបម្រាមទេ។ រដ្ឋាភិបាលក៏បានបញ្ជាតម្រូវឱ្យពាក់ម៉ាសជាចាំបាច់ពេលចេញទៅក្រៅផ្ទះ។ នៅក្នុងតំបន់យ៉ាំ Yangon វិធានការបិទបង្ខាំងត្រូវបានបញ្ជាឱ្យអនុវត្តនៅទីប្រជុំជនចំនួន៧ ដូចជា South Okkalapa, Pa Bae Tan, Bahan, Ma Yan Gone, Shwe Pyi Tar និង Hlaing Tar Yar ដើម្បីកាត់បន្ថយអត្រាចម្លងកូវីដ១៩។

បច្ចុប្បន្ន ស្ទើរគ្រប់ទីប្រជុំជនទាំងអស់ក្នុងប្រទេសបានអនុវត្តតាមវិធានការរបស់រដ្ឋាភិបាលនៅតំបន់ Mandalay ។

សូមអាន៖ ជម្រើសផ្សេងៗមុនឈានដល់ការបិទបង្ខាំងដ៏តឹងរឹង

https://twitter.com/ThaungTun20/status/1251372477244047365

ចត្តាឡីស័ក

ការដាក់ឱ្យនៅដាច់ដោយឡែកគឺជាវិធីសាស្ត្រដ៏សំខាន់បំផុតដើម្បីកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩។ មីយ៉ាន់ម៉ាបានចាប់ផ្តើមអនុវត្តវិធានការចត្តាឡីស័កនេះរាល់អ្នកដំណើរអន្តរជាតិពីប្រទេសចំនួន៨ ហើយបន្ទាប់មកបានបិទអាកាសយានដ្ឋានតែម្តង។ គិតចាប់ពីខែមីនាមកមានចលនាពលករដែលត្រឡប់មកប្រទេសវិញជាច្រើនពីប្រទេសជិតខាងដូចជាថៃដែលធ្វើឱ្យមានការពិបាកក្នុងការគ្រប់គ្រង។ ក្រសួងសុខាភិបាលក៏បានប្រមានថាននឹងអាចធ្លាកចូលក្នុងស្ថានភាពនៃការរីករាលដាលខ្លាំង។ ដោយតម្រូវឱ្យពលករដែលត្រឡប់មកប្រទេសវិញត្រូវធ្វើដំណើរតាមផ្លូវដែលបានកំណត់ ព្រមទាំងមានការ
ណែនាំទៅកាន់មណ្ឌលសុខភាពគ្រប់ទីតាំងឱ្យចូលរួមអនុវត្តវិធានការចត្តាឡីស័កនេះ។ ដោយមានបញ្ហាខ្វះខាតកន្លែងដើម្បីអនុវត្តវិធានការនេះ អាជ្ញាធរបានគេលើកទឹកចិត្តឱ្យមានការអនុវត្តនៅផ្ទះរៀងៗខ្លួន។

ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ ក្រសួងសុខាភិបាលបានសហការ ជាមួយសហគមន៍ដើម្បីអភិវឌ្ឍទីតាំងតាមមូលដ្ឋាននៅគ្រប់ក្រុង ស្រុក ឃុំ និងសូម្បីតែនៅតាមភូមិត្រូវរៀបចំសម្ភារសម្រាប់ការដាក់ដោយឡែកនេះ។ ទោះបីជារដ្ឋាភិបាលមិនបានផ្តល់ការណែនាំដល់ថ្នាក់ភូមិក្តី មេភូមិនិងប្រជាជនបានបង្កើតមណ្ឌលដាច់ដោយឡែកដើម្បីដាក់ អ្នកធ្វើដំណើរទាំងអស់ដែលចូលមកក្នុងភូមិរយៈពេល១៤ថ្ងៃ។ នាយកនៃក្រុមរដ្ឋាភិបាលក្នុងតំបន់ Yangon បានបញ្ជាក់ថាបានរៀបចំមណ្ឌល ចំនួន៣.០០០កន្លែង ដែលអាចទទួលមនុស្សបានយ៉ាងតិច ២ ម៉ឺននាក់។

មានករណីខ្លះគឺមិនមានបង្ហាញរោគសញ្ញាទេក្នុងរយៈពេល១៤ថ្ងៃទេ ហើយក្រសួងសុខាភិបាលបានពន្យាពេលបន្ថែមដោយបន្តឱ្យដាក់នៅ ឱ្យនៅដាច់ដោយឡែករហូតដល់ទៅ២១ថ្ងៃ។ ដោយសារតែមីយ៉ាន់ម៉ាមានសមត្ថភាពមិនគ្រប់គ្រាន់ក្នុងការព្យាបាលនិងធ្វើតេស្តលើអ្នកជម្ងឺ វិធានការដោយធ្វើចត្តាឡីស័កគឺអាចបង្ការនិងកាត់បន្ថយការរីករាលដាលនៃកូវីដ១៩ និងតាមដានករណីសង្ស័យដោយប្រើវិធីសាស្ត្រដាក់ឱ្យនៅដាច់ដោយឡែកនៅក្នុងមណ្ឌល។

មកដល់ឥឡូវ ប្រទេសនេះបានរៀបចំមន្ទីរពេទ្យចំនួន ១៩៨ដើម្បីប្រើវិធានការនេះ ហើយមានបុគ្គលចំនួន៤៣.៥៣៨នាក់បានចូលរួមអនុវត្តគោការណ៍នេះ។

កិច្ចអន្តរាគមន៍ផ្សេងទៀតរបស់រដ្ឋាភិបាល

មីយ៉ាន់ម៉ាគឺជាប្រទេសក្រីក្រមួយក្នុងចំណោមប្រទេសក្រីក្រក្នុងតំបន់ដោយពឹងផ្អែកលើជំនួយអន្តរជាតិក្នុងវិស័យមួយចំនួន។ នៅពេលដែលការផ្ទុះឡើយនៃជម្ងឺកូវី១៩ វាអាចមានការលំបាកសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងនិងទប់ស្កាត់លើការរីករាលដាលនេះ។ រដ្ឋាភិបាល បានព្យាយាមគ្រប់វិធីដើម្បីបន្ថយការរីករាលដាលនៃវីរុស ជួយដល់ជនងាយរងគ្រោះ កាត់បន្ថយភាពភិតភ័យដល់សាធារណជន និងលើកកម្ពស់សីលធម៌គ្រប់បុគ្គលិកទាំងអស់។ រដ្ឋាភិបាលបានអន្តរាគមន៍និងបន្តអនុវត្តនូវការប៉ះពាល់ដូចខាងក្រោមៈ

• ផ្តល់ជូនជនក្រីក្រដែលគ្មានចំណូលនូវអង្ករ ៨ Pyay (ស្មើនឹង១០គីឡូក្រាម) ប្រេង ៥០ Kyattar (ស្មើនឹង ០,៨១៥ គីឡូក្រាម) សណ្តែក១ Peittha (ស្មើនឹង ១,៦៣ គីឡូក្រាម) ខ្ទឹមបារាំង ១ Peittha (ស្មើនឹង ១,៦៣ គីឡូក្រាម)។ ការផ្តល់ឱ្យនេះក្នុងរយៈពេលនៃពិធីបុណ្យ Thingyan ដែលស្របនឹងវិធានការបិទបង្ខាំងនេះ។
• ផ្តល់អគ្គិសនីឥតគិតថ្លៃដល់ ១៥០យូនីតតាមគ្រួសារ អង្គការសាសនា និងអង្គការមិនមែនរដ្ឋាភិបាលក្នុងតំបន់ (ដោយមិនរាប់បញ្ចូលអង្គការសហប្រជាជាតិ ស្ថានទូត និងអង្គការអន្តរជាតិទេ) ។
• កិច្ចសហការជាមួយសហព័ន្ធសភាពាណិជ្ជកម្មនិងសហភាពឧស្សាហកម្មមីយ៉ាន់ម៉ា (UMFCCI) ផ្តល់ប្រាក់កម្ចីការប្រាក់ទាប ត្រឹម១% ក្នុងមួយឆ្នាំ ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្ងឺកូវីដ១៩។
• នៅថ្ងៃទី ២២ ខែមីនា មីយ៉ាន់ម៉ាបានដាក់ជាធរមាននូវគោលការណ៍ដាក់ឱ្យនៅដាច់ពីគេរយៈពេល ១៤ ថ្ងៃសម្រាប់បុគ្គលដែលធ្វើដំណើរត្រឡប់ពីសហរដ្ឋអាមេរិក ស្វីស អង់គ្លេស ហូល្លង់ អូទ្រីសបែលហ្ស៊ិក ន័រវែស ស៊ុយអែត និងដាណឺម៉ាករយៈពេល១៤ថ្ងៃ។
• បន្តធ្វើចត្តាឡីស័កលើបុគ្គលគ្រប់រូបដែលមានប្រវត្តិធ្វើដំណើរអន្តរជាតិដល់ថ្ងៃទី២៤ខែមីនា ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ជាក់លើការមិនមានផ្ទុកវីរុសដែលមានសុពលភាពរយៈពេល ៧២ ម៉ោងមុនពេលមកដល់ប្រទេសមីយ៉ានម៉ា។
• នៅថ្ងៃទី២៩ ខែមីនាឆ្នាំ២០២០ រាល់ទិដ្ឋាការទាំងអស់ត្រូវបានព្យូរគ្រប់ភ្ញៀវទេសចរអន្តរជាតិដែលធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា
• មីយ៉ាន់ម៉ាក៏បានហាមឃាត់រាល់ជើងហោះហើរពាណិជ្ជកម្មអន្ដរជាតិរហូតដល់ថ្ងៃទី១៣ ខែមេសា ក្រោយមកទៀតក៏ពន្យាពេលដល់ចុងខែមេសា។ ទោះជើងហោះហើរខ្លះមិនប៉ះពាល់ដូចជាដឹកជម្លៀសបរិក្ខាវេជ្ជសាស្ត្រ ការដឹកទំនិញ ការហោះហើរពិសេស និងការផ្តល់ជំនួយសង្គ្រោះប៉ុន្តែត្រូវការការយល់ព្រមជាមុនពីនាយក ដ្ឋានអាកាសចរណ៍ស៊ីវិល។
• រដ្ឋាភិបាលក៏បានកាត់បន្ថយជាបណ្តោះអាសន្ននូវបុគ្គលិកការងាររបស់ពួកគេចំនួន៥០% លើកលែងតែបុគ្គលិកសុខាភិបាលទេ។
• រដ្ឋាភិបាលក៏មិនអនុញ្ញាតិឱ្យបុគ្គលិកវិលត្រឡប់ទៅផ្ទះវិញទេបន្ទាប់ពីថ្ងៃឈប់សម្រាកដ៏វែងនោះដើម្បីជៀសវាងការឆ្លងជម្ងឺទៅទីតាំងផ្សេងៗ។ បុគ្គលិកមួយចំនួនបានវិលត្រឡប់ទៅធ្វើការនៅឯស្រុកកំណើតរបស់ពួកគេ នៅក្នុងមណ្ឌលដាច់ដោយឡែកពីសហគមន៍រយៈពេល ២១ថ្ងៃ និងនៅតែក្នុងផ្ទះផ្ទាល់ខ្លួនរយៈពេល ១សប្តាហ៍បន្ថែមទៀត។
• រដ្ឋាភិបាលបានស្នើសុំក្រុមហ៊ុនទូរគមនាគមន៍កាត់បន្ថយតម្លៃសេវារបស់ខ្លួនដើម្បីសម្រួលដល់ការងារធ្វើការពីផ្ទះ និងការកម្សាន្តផ្សេងៗ។
• ទីប្រឹក្សារដ្ឋាភិបាលបានធ្វើសន្និសិទតាមវីឌីអូ ដើម្បីអំពាវនាវដល់បុគ្គលិកសាធារណៈសុខាភិបាលឱ្យដឹងពីបញ្ហាប្រឈម បង្កើនភាពក្លាហាន និងសីលធម៌របស់ពួកគេ ព្រមទាំងស្វែងយល់ពីស្ថានភាពផ្សេងៗដោយទស្សនៈម្ខាងទៀត។

តាមការរៀបរាប់ខាងលើទាំងនេះជាយុទ្ធសាស្ត្រដែលអនុវត្តដោយរដ្ឋាភិបាលមីយ៉ាន់ម៉ា។ ដោយមានការចូលរួមពីប្រជាជន បញ្ហាទាក់ទងនឹងទីកន្លែងដើម្បីដាក់ឱ្យនៅដាច់ឆ្ងាយពីគ្នាត្រូវបានដោះស្រាយបាន។ រដ្ឋាភិបាលក៏បង្កើតច្បាប់ និងបទបញ្ញត្តិយ៉ាងតឹងរឹងផងដែរ ដោយប្រើចិត្តសាស្រ្តដើម្បីទាញយកចិត្តពលរដ្ឋគឺប្រើពាក្យថា “សំណើរ” ។ អាជ្ញាធរក៏ជៀសវាងប្រើ “បិទបង្ខាំង”ដែរ ដោយសារតែមានប្រជាជនជាច្រើនឆាប់ភ័យស្លន់ស្លោនៅពេលដែលពាក្យនេះ។ ប៉ុន្តែតាមពិតពួកគេកំពុងធ្វើ“ ការចាក់សោរយ៉ាងលំបាក” ។

ឥឡូវនេះ: ប្រជាជននៅ #Yangonកំពុងអបអរសាទរនិងទះដៃចំពោះបុគ្គលិកសុខាភិបាលជួរមុខដែលកំពុងប្រយុទ្ធប្រឆាំងនឹង #COVID ー 19Myanmar pic.twitter.com/scj5oY25mn
— Cape Diamond (@cape_diamond) ១៦ មេស ២០២០

នៅក្នុងប្រទេសវៀតណាម ពលរដ្ឋបានបរិច្ចាគដល់រដ្ឋាភិបាលរបស់គេដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ។ រដ្ឋាភិបាលជាពិសេសក្រុមព្រឹក្សារបស់រដ្ឋបានសរសើរចំពោះការចូលរួមរបស់ប្រជាជន ដូច្នេះរាល់ការណែនាំទាំងអស់ប្រជាជននឹងចូលរួមដូចជាវិធានការនៅឃ្លាតឆ្ងាយពីគ្នា ការលាងដៃ ការប្រើប្រាស់ម៉ាស និងការនៅតែក្នុងផ្ទះដែលទាំងនេះជាវិធានការកាត់បន្ថយការរីករាលដាលនៃជម្ងឺកូវី១៩ ។

សេដ្ឋកិច្ចនិងសន្តិសុខស្បៀង

វីរុសកូវីដ១៩ បានធ្វើឱ្យមានការប្រកួតប្រជែងរវាងសេដ្ឋកិច្ចជាតិនិងវិធានការនៃការទប់ស្កាត់នៃការរីករាលដាល។ ប្រសិនបើរដ្ឋាភិបាលគិតតែលើសេដ្ឋកិច្ចហើយបន្តរក្សារាល់សកម្មភាពរបស់សេដ្ឋកិច្ចនោះ ការរីកសាយភាយនៃវីរុសកាន់តែរហ័យ។ ករណីដែលមានការព្យាយាមគ្រប់គ្រងការរីករាលដាលនៃកូវីដ១៩ ទោះជាការបិទបង្ខាំងដោយធូរលុងឬរឹង ការបិទព្រលានយន្តហោះ បិទសាលារៀនរោងចក្រនិងកន្លែងធ្វើការដទៃទៀត នឹងធ្វើឱ្យសេដ្ឋកិច្ចនឹងធ្លាក់ចុះ។ បើនៅក្នុងប្រទេសមីយ៉ាន់ម៉ាកំណើនសេដ្ឋកិច្ចគឺនៅទ្រឹងនិងមានការធ្លាក់ចុះទោះ មុនពេលដែលការផ្ទុះនេះវីរុសនេះក៏ដោយ។ ដោយមានរោងចក្រភាគច្រើនខ្វះខាតវត្ថុធាតុដើម និងការបញ្ជាទិញពីអតិថិជនដោយសារតែជម្ងឺកូវីដបានរាតត្បាតហើយបង្ខំឱ្យរោងចក្រខ្លះបិទទ្វា។ កម្មករដែលបើកប្រាក់ឈ្នួលប្រចាំថ្ងៃកំពុងជួបបញ្ហាហិរញ្ញវត្ថុ ហើយខ្លះទៀតស្ថិតក្នុងស្ថានភាពអត់ការងារធ្វើ។

នៅរដ្ឋ Kachinស្ថិតនៅភូមិភាគខាងជើងនៃប្រទេស ចំណូលរបស់ប្រជាជនគឺភាគច្រើនបានពីការធ្វើជំនួញជាមួយប្រទេសចិនដូចជាផ្លែឈើ ផលិតផលផ្សេងៗនិង វត្ថុធាតុដើមមួយចំនួនគឺនាំចេញទៅប្រទេសនោះ។ ការផ្ទុះនៃវីរុសនេះគឺជារដូវដាំឪឡឹកហើយការដាំដុះត្រូវបានទុកចោលនៅតាមព្រំដែនចិន – មីយ៉ាន់ម៉ា ដោយសារតែមិនមានតម្រូវការពីប្រទេសចិន។ ដូច្នោះវាពិតជាមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចប្រទេស។

ប្រទេសនេះមិនមានបញ្ហាកង្វះស្បៀងអាហារទេ ហើយរដ្ឋាភិបាលទំនងជាអាចគ្រប់គ្រងបញ្ហានេះបានយ៉ាងជាក់លាក់។ ទោះមានហានិភ័យលើពលរដ្ឋក្រីក្រ កម្មករពឹងលើប្រាក់ឈ្នួលប្រចាំថ្ងៃ និងជនអនាថា ប៉ុន្តែរដ្ឋាភិបាលបានផ្តល់នូវស្បៀងអាហារដល់ពួកគេដើម្បី ចិញ្ចឹមជីវិត។ តាមការមើលទៅអាចនឹងមានវិបត្តិកាន់តែធំប្រសិនបើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកសម្រាប់ស្បៀងអាហារមិនបានដោះស្រាយជាបន្ទាន់។ លើសពីនេះទៀតប្រសិនបើវិបត្ដិកូវីដ១៩នៅតែបន្តឥតកំណត់រដ្ឋាភិបាលនឹងមានការលំបាកក្នុងការធ្វើផែនដើម្បីដាំដុះផ្លែឈើ បន្លែ ស្រូវនៅរដូវវស្សា។ ទោះយ៉ាងណាឥឡូវនេះទីផ្សារម្ហូបអាហារនិងគ្រឿងទេសគឺបើកដំណើការធម្មតា។ ពេលនេះស្ថានការណ៍ហាក់ដូចជាអាចគ្រប់គ្រងបាន ប៉ុន្តែការជួបវិបត្តិសន្តិសុខស្បៀងអាចកើតមានឡើងនៅពេលខាងមុន។

បញ្ហាប្រឈមក្នុងប្រទេសមីយ៉ាន់ម៉ា

បញ្ហាប្រឈមជាច្រើនដែលតម្រូវឱ្យប្រមុខរដ្ឋាភិបាលបន្តដោះស្រាយ។

ពលករចំណាកស្រុកមានខ្លះចូលមកក្នុងស្រុកហើយខ្លះទៀតចេញក្រៅប្រទេស បញ្ហាជម្លោះឥតឈប់ឈរនិងវិបត្តិជនភៀសខ្លួននៅរដ្ឋ Rakhine ព្រមទាំងបញ្ហាដែលប្រឈមមុខចំពោះបុគ្គលិកសុខាភិបាលជួរមុខនៅពេលនេះ។ ខណៈនេះមានពលករត្រឡប់មកពីប្រទេសចិនវិញប្រហែលជាជាង ១៥.០០០នាក់ដែលកំពុងរង់ចាំនៅច្រកព្រំដែនចិនដើម្បីវិលត្រឡប់ចូលស្រុកវិញ។ រដ្ឋាភិបាល Kachin បានប្រឈមនឹងបញ្ហានេះហើយកំពុងមមាញឹកក្នុងការធ្វើផែនដើម្បីដាក់ពលករចំណាកស្រុកទាំងនេះឱ្យនៅដាច់ពីគេរយៈពេល ២១ថ្ងៃ។ រដ្ឋាភិបាលមិនបានរៀបចំផែនការត្រៀមដើម្បីដោះស្រាយបញ្ហានេះទេ ដោយវាជាដែលនឹកស្មានមិនដល់ហើយ។

ពលករមកពីប្រទេសថៃចំនួន២៣.០០០នាក់បន្ថែមទៀតបានត្រឡប់ចូលមកប្រទេសវិញ ដែលឆ្លងកាត់ព្រំដែននៃប្រទេសទាំងពីរ។ មីយ៉ាន់ម៉ាមិនទាន់ត្រៀមរួចរាល់នៅឡើយទេដើម្បីជួយពលករទាំងនោះ។ ទោះប្រទេសនេះមិនមានករណីចម្លងចេញទៅប្រទេសដទៃក៏ដោយ រាល់ការចូលក្នុងប្រទេសទាំងអស់តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ បន្ទាប់ពីចប់ពិធីបុណ្យThingyan ដោយតម្រូវឱ្យពលរដ្ឋនៅតែក្នុងផ្ទះ និងវិធានការដាក់នៅដាច់ដោយឡែកចប់រួចហើយ មនុស្សជាច្រើនមានបំណងពីប្រទេសដើម្បីទៅធ្វើការនៅប្រទេសក្រៅ។ ប្រទេសថៃបានបញ្ជាក់រួចហើយថាអាជ្ញាធរនឹងចាត់វិធានការដាក់កម្មករចំណូលស្រុកដែលត្រឡប់មកពីប្រទេសមីយ៉ាន់ម៉ាឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ប្រទេសថៃនិងមីយ៉ាន់ម៉ាគួរតែធ្វើកិច្ចសហការគ្នាក្នុងការបញ្ជាក់លើពលករដែលមិនមានផ្ទុកវីរុសកូវីដ១៩តាមរយៈពលករណាដែលបានឆ្លងកាត់ការធ្វើចត្តាឡីស័ករួច។

នៅពេលថ្មីៗនេះមានរថយន្តរបស់អង្គការសុខភាពពិភពលោកដែលដឹកឧបករណ៍ដែលមានជាប់វីរុសកូវីដ១៨ ត្រូវបានបាញ់ប្រហារតំបន់ Minbya Tsp នៃរដ្ឋ Rakhine។ បញ្ហានេះបានធ្វើឱ្យសាធារណជនមានការព្រួយបារម្ភទាំងរឿងជម្លោះនៅ Rakhine និងវីរុសកូវីដ១៩។ នៅតំបន់នោះការទទួលនិងផ្តល់ព័ត៌មានគឺមានការពិបាកដូច្នោះសហគមន៍មិនអាចទទួលបានព័ត៌មានអំពីការរីករាលដាលនៃកូវីដ១៩ទាន់ពេលវេលាទេ។ ហើយក៏គ្នានរណាដឹងពីរស្ថានភាពនៃការចម្លងកូវីដយ៉ាងណាដែរនៅក្នុងតំបន់នោះ។ បន្ថែមពីនេះមានមនុស្សជាង១៣ម៉ឺននាក់កំពុងរស់នៅក្នុងជំរុំ (IDP) ហើយនៅទីនោះមានការភិតភ័យជាខ្លាំងលើការរាតត្បាតនៃមេរោគដែលអាចចម្លងក្នុងជំរុំទាំងមូល។ ប្រជាជនមានការព្រួយបារម្ភជាខ្លាំងអំពីស្ថានភាពនៃការសាយភាយវីរុសកូវីដ១៩ ដែលនៅទីនោះពួកគេមានការភ័យខ្លាចរួចទៅហើយអំពីជម្លោះដែលមានការវាយប្រហារដោយឥតឈប់ឈរនោះ។ ពេលដែលមានការបាញ់ប្រហារលើរថយន្តរបស់អង្គការសុខភាពពិភពលោកក៏កាន់តែបំភិតបំភ័យពលរដ្ឋបន្តទៀត។

ខណៈពេលដែលកំពុងកង្វះខាតចំនួនវិជ្ជបណ្ឌិតនៅក្នុងប្រទេសផងនោះ ថែមទាំងមានវិជ្ជបណ្ឌិតចំនួនបានឆ្លងឆ្លងវីរុសកូវីដ១៩ ហើយក៏មានវិជ្ជបណ្ឌិតនិងមន្ត្រីសុខាភិបាលខ្លះតម្រូវឱ្យមានការធ្វើចត្តាឡីស័កទៀតផង។ បញ្ហានេះហើយដែលធ្វើឱ្យមានចំនួនវិជ្ជបណ្ឌិតកាន់តែតិចក្នុងការបំពេញការងារ។ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសនេះគឺបានជួបបញ្ហាដោយមានបន្ទុកធ្ងន់រួចទៅហើយ មុនពេលមានការផ្ទុះនៃវីរសុសដ៏សាហាវនេះ រួមទាំងជម្ងឺធម្មតានិងជម្ងឺឆ្លង។ វេជ្ជបណ្ឌិតច្រើនបានធ្វើការហួសកម្លាំងដោយបំពេញការងាររយៈពេលដល់ទៅ (៣៦-៤៨ ម៉ោងជាប់គ្នាគ្មានពេលសម្រាក)។មិនតែប៉ុណ្ណោះពួកគេរងសម្ពាធការងារ និងមានអ្នកជម្ងឺច្រើនណាស់ដែលលើសពីសមមាត្រនៃចំនួន វេជ្ជបណ្ឌិត។ នៅតាមតំបន់ខ្លះ វេជ្ជបណ្ឌិតតែមួយហើយមានចំនួនប្រជាជន ១០ម៉ឺននាក់។

សេចក្តីណែនាំលើគោលនយោបាយ៖
ប្រទេសមីយ៉ាន់ម៉ាក្នុងពេលនេះកំពុងដើរលើវិធីសាស្រ្តដ៏ត្រឹមត្រូវ។ យើងមានអនុសាសន៍មួយចំនួនដែលអាចជួយប្រទេសនេះបន្តទៅទៀត៖
• គ្រប់មន្ទីរពេទ្យទាំងអស់គួរតែបែងចែកតាមចាត់ណាត់ថ្នាក់។ ឧទាហរណ៏មន្ទីរពេទ្យកម្រិត១ កម្រិត២ មន្ទីរពេទ្យពិសេសក្នុងការព្យាបាលអ្នកជម្ងឺកូវីដ១៩។ ក្រៅពីនេះត្រូវមានប្រព័ន្ធបញ្ជូនបន្តតាម និងវិធានការណែជាក់លាក់។
• ដោយសារមានសមត្ថភាពលើការថែទាំសុខភាព ការគ្រប់គ្រងនិងព្យាបាល អ្នកជម្ងឺ COVID-19នៅមានកម្រិតទាប។ វិធានការដាច់ដោយឡែកគួរតែបន្តតាមពង្រីកមណ្ឌលទៀត ដោយវាជាវិធីសាស្រ្តដំបូងបង្អស់នៃការការពារមេរោគ។ គ្រប់គោលការណ៍ណែនាំ វិធាន បទបញ្ញត្តិ និងប្រព័ន្ធត្រួតពិនិត្យទាំងអស់ត្រូវធ្វើឡើងដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន។
• រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវរៀបចំផែនការហិរញ្ញប្បទានរយៈពេលយូរដើម្បីធានានិរន្តរភាពក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដោយមិនត្រូវពឹងផ្អែកលើការអំណោយបរិច្ចាគទាំងស្រុងនោះទេ។
• ក្រសួងសុខាភិបាលគួរតែសហការជាមួយក្រុមហ៊ុន GP ដើម្បីស្នើឱ្យពួកគេស្ម័គ្រចិត្តបំពេញការងារជួរមុខនៃការប្រយុទ្ធប្រឆាំងវីរុសកូវីដ១៩ ដោយគ្រាន់តែធានាថាពួកគេត្រូវទទួលបានការបណ្តុះបណ្តាលមុនពេលទៅបំពេញការងារ។
• រដ្ឋាភិបាលគួរតែត្រៀមទប់ទល់នឹងបញ្ហាកង្វះស្បៀងអាហារ ផ្តល់ប្រាក់កម្ចីដែលមានការប្រាក់ទាបដល់កសិករ និងផ្តល់គោលការណ៍ណែនាំផ្សេងៗនៃវិធីសាស្រ្តដាំដុះចំអំឡុងពេលមានជម្ងឺរាតត្បាតនេះដើម្បីធានាសន្តិសុខស្បៀងក្នុងប្រទេស។
• បម្រុងប្រាក់ឱ្យបានច្រើនដើម្បីទ្រទ្រង់ប្រជាជនដែលងាយរងគ្រោះគួរទេចែកជាសាច់ប្រាក់ទៅពួកគេតែម្តង ជាជាងគ្រាន់តែឧបត្ថម្ភស្បៀងអាហារដល់ពួកគេ។
• បង្កើតមជ្ឈមណ្ឌលធ្វើតេស្តរកវីរុសកូវីដ១៩បន្ថែមទាំងថ្នាក់ខេត្តនិងតំបន់ដោយបញ្ជូនអ្នកជំនាញនិងបរិក្ខាដែលចាំបាច់ដើម្បីឱ្យដំណើរការធ្វើតេស្តមានចំនួនកើនឡើងដូច្នោះនៅតាមខេត្តនិងស្រុកទាំងអស់អាចចាត់វិធានការឆ្លើយតបបានលឿនជាងមុន។
• ផ្តល់ការយកចិត្តទុកដាក់ជាពិសេសនៅតំបន់ដែលមានជម្លោះនិងចចារធ្វើកិច្ចព្រមព្រៀងជាមួយភាគីជម្លោះទាក់ទងនឹងការផ្ទុះកូវីដ១៩ ។ ប្រាកដថាប្រជាពលរដ្ឋទាំងអស់ទទួលបានការព្យាបាលតាមបែបវេជ្ជសាស្រ្ត។
• បង្កើនសមត្ថភាពតេស្តដើម្បីធ្វើតេស្តរាល់ជនសង្ស័យទាំងអស់ដែលមកមន្ទីរពេទ្យ ហើយបន្ទាប់មកពង្រីកការតាមដានស្វែងរកអ្នកជាប់ពាក់ពន្ធ័នឹងអ្នកជម្ងឺ។
• បន្ថែមឧបករណ៍បរិក្ខា និងសម្ភារផ្សេងៗដើម្បីប្រើប្រាស់ក្នុងមន្ទីរពេទ្យដែលបានកំណត់ព្យាបាលអ្នកជម្ងឺកូវីដ១៩ ។
• ដោះស្រាយបញ្ហាកម្មករអោយបានត្រឹមត្រូវនិងធានាថាកម្មករគ្រប់រូបទទួលបានអាហារនិងការផ្គត់ផ្គង់គ្រប់គ្រាន់ក្នុងកំឡុងពេលបិតបង្ខាំង។
• នៅតាមបណ្តារដ្ឋនិងតំបន់នីមួៗ បែងចែកមជ្ឈមណ្ឌលព្យាបាលកូវីដ១៩ ដាច់ពីគ្នា ដើម្បីកាត់បន្ថយការទាក់ទងជាមួយអ្នកជម្ងឺដែលនៅក្នុងសភាពធ្ងន់ធ្ងរ។

(អត្ថបទបកប្រែជាភាសាខ្មែរ សម្រាប់អត្ថបទដើមសូមចុកនៅទីនេះ អត្ថបទដើម)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.