វិធីសាស្រ្តទាំង៥ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

នេះជាលើកដំបូង ហើយក៏ប្រហែលជាមានតែក្រុមការងាររបស់យើងទេដែលបានធ្វើការងារនេះ។ ក្រុមរបស់យើងមានឈ្មោះ “OSINT HK Voice” ។ តាមរយៈក្រុមនេះហើយធ្វើឱ្យខ្ញុំអាចចេញរបាយការណ៍ជាលើកដំបូងស្តីពីការចម្លងនៃមេរោគកូវីដ-១៩។ ខ្ញុំចាំបានថាអត្ថបទដំបូងបង្អស់របស់យើងដែលបានចុះផ្សាយក្នុងគហទំពរ័នៃគឺពន្យល់អំពី របាយការណ៍របស់ Imperial មានន័យយ៉ាងណាសម្រាប់តំបន់អាស៊ី។ បើមើលទៅរបាយការណ៍ដែលបានសន្និដ្ឋានអំពីវិធីសាស្រ្ត Ferguson គឺមានចំណុចពីរដែលមិនត្រឹមត្រូវ។

តាមការសន្និដ្ឋានមុនបង្អស់ដែលខុសនោះគឺ ការរីករាលដាលនៃវីរុសកូវីដ១៩មិនអាចគ្រប់គ្រងបានទេ។ ផ្ទុយទៅវិញមានប្រទេសមួយចំនួនអាចធ្វើបានដូចជា ហុងកុង តៃវ៉ាន់ វៀតណាម កូរ៉េខាងត្បូង ចិន ម៉ាកាវ អូស្រ្តាលី នូវែលសេ្សឡង់ (ហើយប្រទេសសិង្ហបូរីនឹងរាប់ចូលក្នុងក្រុមនៃប្រទេសទាំងនេះនៅពេលឆាប់ៗ) ។ ការសន្និដ្ឋានទីពីរគឺស្ថានភាពទាំងមូលបានបង្ហាញសញ្ញាខ្សែកោងនៃការថយចុះនៃការចម្លង​#BendTheCurve ។ ដោយមានភាពស្មុគស្មាញក្នុងការស្វែងយល់ឱ្យបានស៊ីជម្រៅនោះ ទោះបីមានការរីករាលដាលខ្ពស់យ៉ាងណាក៏ដោយ មិនមានមន្ទីរពេទ្យណាដែលស្ថិតក្នុងភាពច្របូកច្របល់ហួសកម្រិតឡើយ។

ទីណាដែលការសន្និដ្ឋាននេះត្រឹមត្រូវគឺមានន័យថាប្រទេសនោះមិនទទួលយកវិធានការក្នុងការប្រយុទ្ធប្រឆាំងឡើង។ ហើយប្រទេសទាំងនោះគឺកំពុងស្ថិតក្នុងស្ថានភាពចាញ់សង្គ្រាមកូវីដ១៩រួចទៅហើយ។ ជម្រើសនៃប្រទេសទាំងនោះគឺ “មិនមានវិធានការអ្វីទាំងអស់” ឬក៏មានវិធានការមួយចំនួនដែលមិនច្បាស់លាស់។ ប្រទេសនោះទុករហូតដល់ពេលមានមនុស្សដល់ទៅ (៧០%)ដែលមានភាពស៊ាំទៅនឹងវីរុសនោះ។ ក្នុងស្ថានការណ៍នេះក៏មានការព្រួយបារម្ភដែរ ករណីមួយគឺភាពស៊ាំទពីការឆ្លងមេរោគ ហើយមួយទៀតអាចមានអង់ទីករក្នុងខ្លួនដែលអាចប្រឆាំងនឹងការឆ្លង។ ចំណុចល្អទាំងពីរនេះអាចប្រហែលមានតែមួយរយៈពេលខ្លីប៉ណ្ណោះហើយប្រសិនបើរឿងអាក្រក់កើតឡើងមែននោះ យុទ្ធសាស្រ្តដ៏ល្អបំផុតដើម្បីទប់ស្កាត់ជម្ងឺកូវីដ១៩គឺត្រូវកំចាត់វាចោលមិនឱ្យមានការចម្លងទៀតបានឡើយ។ ដូចទៅនឹងការកំចាត់មេរោគ SAR អីចឹងដែរ។

ប្រទេសណាដែលមិនប្រឹងប្រែងប្រយុទ្ធប្រឆាំងដើម្បីលុបបំបាត់ COVID-១៩ ក្នុងរយៈពេល ២ទៅ៣ ខែនេះទេ ប្រទេសនោះនឹងបន្តស្ថិតក្នុងការចាញ់សង្រ្គាមកូវីដហើយអាចត្រូវប្រើរយៈរាប់ឆ្នាំ។ ការកំចាត់​ចោលនៃការចម្លងនេះប្រហែលជាមិនអាចធ្វើបានគ្រប់ទីកន្លែងទេ ប៉ុន្តែយើងមិនមានពេលច្រើនទេ គឺយើងត្រូវតែព្យាយាមកំចាត់វាចោលឱ្យខានតែបាន។ វិធានការដាក់ឱ្យនៅដាច់ដោយឡែក ដែលអនុវត្តនៅប្រទេសចិន វៀតណាម និងសិង្ហបុរី បានធ្វើឱ្យអត្រាចម្លងជាមធ្យម (R០) ធ្លាក់ចុះសល់ត្រឹមតែ ០.៣៨ នៅទីក្រុងវូហាន។ ហើយដូចគ្នានេះដែរ គ្រប់ទីកន្លែងយ៉ាងគួរតែខិតខំព្យាយាមអនុវត្តវិធានការនេះ។ ក្នុងពេលនេះមានបណ្តាប្រទេសមួយចំនួនបានជ្រើសរើសយកវិធានការដែលគ្មានប្រសិទ្ធិភាព។ គឺការអនុវត្តឱ្យសមាជិកគ្រួសាររបស់អ្នកផ្ទុកមេរោគកូវីដត្រឡប់ទៅផ្ទះវិញដើម្បីរង់ចាំលទ្ធផលតេស្ត។ ការប្រើវិធីសាស្រ្តនេះហើយដែលធ្វើឱ្យទីក្រុងវូហានកាន់តែមានការចម្លងច្រើនឡើង និងបង្កឱ្យមានមនុស្សស្លាប់តាមផ្ទះថែមទៀតផង។

អនុញាតិឱ្យខ្ញុំបញ្ជូលសេណារីយ៉ូខ្លីមួយ តើយើងអាចការប្រយុទ្ធប្រឆាំងនឹងការផ្ទុះនៃជម្ងឺឆ្លងបែបនេះយ៉ាងដូចម្តេច បើវាកើតឡើងនៅឆ្នាំ១៩៩០? គឺជិតមួយទសវត្សរ៍បន្ទាប់ពីបឧបករណ៍ធ្វើតេស្ត PCR ត្រូវបានបង្កើតឡើង។ ហើយបើប្រៀបធៀបនឹងសេណារីយ៉ូនេះយើងគឺមានឧបករណ៍ធ្វើតេស្តរកមេរោគកូវីដ ១៩បានលឿន ប៉ុន្តែឧបករណ៍ធ្វើតេស្តនេះនៅមានភាពចំណុចខ្វះខាតមួយចំនួន។ ហើយយើងទទួលបានទិន្នន័យដែលអាចជឿជាក់បានប្រហាក់ប្រហែលនឹងស្ថានភាពពេលនេះ ព្រមទាំងមានកាធ្វើដំណើរលក្ខណៈអន្តរជាតិច្រើនផងដែរ [ដែលអាចចម្លងបានយ៉ាងឆាប់រហ័ស] ព្រមទាំងមានសម្ភារកុំព្យូទ័រចំរុះបែបសម្រាប់មន្រ្តីសុខាភិបាលក្នុងការវិភាគដើម្បីរៀបចំ គោលនយោបាយ។ តើមានការធ្វើរោគវិនិច្ឆ័យបែបវិជ្ជសាស្រ្តបានយ៉ាងដូចមេ្តចបើគ្មានការធ្វើតេស្តទ្រង់ទ្រាយធំ? តើមានការអន្តរាគមន៍អ្វីខ្លះដែលនឹងត្រូវបានចាត់វិធានការនៅពេលដែលមិនមានព័ត៌មានច្បាស់លាស់ពីករណីឆ្លងនោះ?

អ្វីដែលធ្វើឱ្យខ្ញុំគិតបែបនេះគឺដោយសារខ្ញុំបានអង្កេតឃើញថានៅទូទាំងពិភពលោកឥឡូវនេះ គឺពឹងផ្អែកខ្លាំងលើបច្ចេកវិទ្យាក្នុងការរៀបចំផែនការនិងអនុវត្តយុទ្ធសាស្ត្រសុខភាពសាធារណៈដើម្បី លុបបំបាត់កូវីដ១៩នេះ។ មានបុគ្គលឆ្លាតៗជាច្រើនដែលកំពុងអង្គុយរង់ចាំបច្ចេកវិទ្យាដើម្បីកំចាត់វីរុសនេះ ដូចជានៅប្រទេសហ្វីលីពីន ឥណ្ឌា អង់គ្លេសអាមេរិក និងកន្លែងផ្សេងៗទៀត។ ស្ថានភាពនេះគឺដូច ជាយើងកំពុងតែត្រូវការ Google ដើម្បីនាំផ្លូវ ហើយដល់ចុងក្រោយវានាំយើងឱ្យវង្វេងផ្លូវដដែល។ ដោយយើងបានបំភ្លេចពីផែនទីផ្ទាល់ខ្លួនដែលយើងមានទៅហើយ។

ការផ្ទុះនៃការចម្លងក្នុងប្រទេសចិនបានចាប់ផ្តើមឡើងប្រហែលជាពីរខែមុនពេលមានឧបករណ៍ធ្វើតេស្ត PCR ដំបូង។ ហើយខែបន្តបន្ទាប់មកទៀត ការធ្វើតេស្តមានសភាពច្របូកច្របល់ដោយទទួលបានលទ្ធផលមិនត្រឹមត្រូវ។ ពេលនោះប្រទេសចិនក៏បានឆ្លងកាត់នឹងបញ្ហាដឹកជញ្ជូននិងការផ្គត់ផ្គង់ដែរស្ទើរគ្រប់ទីកន្លែង។ ជាមួយនិងបច្ចេកវិទ្យាចុងក្រោយបង្អស់ (ប្រហែលជាបច្ចេកវិទ្យាខ្ពស់ហើយ) អាចត្រូវបានចេញនៅចុងខែមីនានេះ។ ដូច្នោះហើយចាប់តាំងពីពាក់កណ្តាលខែកុម្ភៈមក វិជ្ជបណ្ឌិតនិងអ្នកជំនាញសុខភាពសាធារណៈភាគច្រើនអាចបានអនុវត្តកាងារនៃការតាមនដាននិងព្យាបាលដោយងងឹតងងុល ។ ពួកគេប្រហែលជាបានមើលរម្លងអ្នកដែលមានផ្ទុកមេរោគ ហើយទុកឱ្យមានការចម្លងរហូតដល់ទៅ ១០០.០០០ករណី ។

Centralized Quarantine in Wuhan

តាមការឆ្លើយតបនៅពេលនេះ គឺគ្រាន់តែជាផែនការលុបបំបាត់កម្រិតមូលដ្ឋានតែប៉ុណ្ណោះ។ ជាការពិត អ្នកជំនាញខាងជម្ងឺឆ្លងរាតត្បាតនៅប្រទេសជឿនលឿនគួរតែបានចាប់ផ្តើមរិះរកវិធានការដើម្បីទប់ស្កាត់ដោយវិភាគរកវិធីសាស្រ្តណាដែលសមស្របទៅនឹងទីតាំងបរិបទផ្សេងៗ។ ទោះបីជាមានការលំបាកយ៉ាងណាក្តី វិធីសាស្រ្តនៃការកំចាត់នៃការចម្លងវីរុសកូវីដ១៩គឺមានលក្ខណៈដូចតទៅនេះ៖

១. កុំរង់ចាំរហូតដល់មានការធ្វើតេស្តទ្រង់ទ្រាយធំ។ បើធ្វើឱ្យកាន់តែល្អបំផុតនោះ គ្រប់ប្រទេសទាំងអស់ត្រូវរៀបចំការធ្វើតេស្តចំនួន ២ម៉ឺនករណីក្នុងមួយថ្ងៃ ដោយត្រូវអនុវត្តមុនពេលវីរុសមានការរីករាលដាលខ្លាំងដូចនៅប្រទេសកូរ៉េខាងត្បូង។ បើមើលទៅយើងមិនអាចធ្វើតេស្តបានច្រើនយ៉ាងនេះទេ ខណៈពេលដែលវាមិនអាចបញ្ជាក់ពីភាពច្បាស់លាស់បាននោះទេ។ ជាក់ស្តែងមានប្រទេសខ្លះបានបញ្ជាក់ថា “យើងមិនអាចបើកទីតាំងនោះឱ្យដំណើរការដូចធម្មតាបានទេបើគ្មានការធ្វើតេស្តទ្រង់ទ្រាយធំ” ហើយបន្តជឿជាក់ថាការប្រើការតាមដានពីប្រវត្តិទំនាក់ទំនងតាមទូរសព្ទគឺអាចជួយពួកគេបាន។ មកដល់ពេលនេះប្រទេសទាំងនោះនៅមិនទាន់មានវិធានការក្នុងការឆ្លើយតបទៅនឹងករណីដែលអ្នកផ្ទុកមិនមានបង្ហាញអាការនៃរោគសញ្ញា និងអ្នកដែលនៅជិតស្និតនិងអ្នកជម្ងឺនោះឡើយ។

២. កុំពឹងផ្អែកទាំងស្រុកលើវិធានការបិទបង្ខាំងឡើយ។ មានការជជែកពិភាក្សាជាច្រើនទៅលើអត្ថន័យនៃការប្រើវិធានការនេះ។ បើតាមសភាពជាក់ស្តែងគឺមានន័យថាបញ្ជូនកម្លាំងពលកម្មដល់ទៅ៩០%ឱ្យនៅតែផ្ទះ ដោយមានតែអ្នកដឹកជញ្ជូនគ្រឿងទេសនិងថ្នាំពេទ្យដែលតម្រូវឱ្យបំពេញការងារ។ បើនៅតាមតំបន់ក្រហមដែលមានការចម្លងខ្ពស់ ពលរដ្ឋទាំងអស់មិនអាចចេញពីផ្ទះបានឡើយដែលអាចប្រើពេលរហូតដល់ទៅបីខែ។ ក្នុងករណីដែលចាំបាច់តម្រូវឱ្យពាក់ម៉ាសនិងស្ថិតក្នុងការប្រុងប្រយត្ន័ខ្ពស់។ ក្នុងអំឡុងពេលនេះ ការបិទបង្ខាំងតឹងរឹងគួរតែជាពេលដ៏ល្អដើម្បីទុកពេលកែសម្រួលនិងរៀបចំគោលនយោបាយវិធីសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងនឹងការចម្លងតាមតំបន់ក្នុងស្រុក។ មិនមានការអះអាងណាដែលបញ្ជាក់ថាវិធានការបិទបង្ខាំងតែមួយមុនអាចធ្វើឱ្យអត្រាចម្លងមធ្យមធ្លាក់មកនៅត្រឹមតែ ១.០នោះឡើយ ។

៣. វិធានរឹតត្បិតលើការដាក់ឱ្យនៅដាច់ដោយឡែក ដោយត្រូវបែងចែកជាបួនក្រុមដូចខាងក្រោម៖
ក) ករណីរកឃើញមានផ្ទុកមេរោគ
ខ) ធ្វើតេស្តបង្ហាញថាគ្មានផ្ទុកទេប៉ុន្តែមានរោគសញ្ញាខ្លះៗ
គ) មានទំនាក់ទំនងជិតស្និតជាមួយអ្នកផ្ទុកមេរោគ និង
ឃ) ក្រោយពេលធ្វើតេស្តគឺបញ្ជាក់ថាមានផ្ទុកCOVID១៩តែមានអាការរោគសញ្ញាស្រាលឬគ្មានរោគសញ្ញាទាល់តែសោះ។
គោលដៅនៃវិធីសាស្រ្តនេះគឺដើម្បីដាក់បុគ្គលដែលសង្ស័យឱ្យនៅឆ្ងាយពីសមាជិកគ្រួសារនិងសហគមន៍ទាំងមូល ក្នុងការទប់ស្កាត់ការចម្លងជាលក្ខណៈបណ្តាញ។ ការចាត់វិធានការនេះអាចបន្ធូន្ថយហានិភ័យនិងមានភាពងាយស្រួលដោយគ្រាន់តែ (ដាក់ជនដែលមានទំនាក់ទំនងជិតស្និតជាមួយអ្នកផ្ទុកមេរោគនៅក្នុងសណ្ឋាគារ)។ នេះជាការកំចាត់វីរុសដោយបញ្ឈប់ជនដែលអាចចម្លងទៅអ្នកដទៃដោយគ្រាន់តែដាក់ពួកគេឱ្យនៅឆ្ងាយដោយឡែកពីគ្នា។ ស្របពេលជាមួយគ្នានេះ ការធ្វើតេស្តអាចផ្តោតលើទីតាំងដែលត្រូវការជាចាំបាច់ ហើយក្រោយពេលរកឃើញថាមានបុគ្គលមិនមានផ្ទុកមេរោគគឺត្រូវបញ្ជូនជននោះចេញពីទីតាំងនោះឱ្យបានលឿន តែបើរកឃើញមានផ្ទុកវិញត្រូវប្តូរទីតាំងទៅកន្លែងដែលមានការថែទាំបានដិតដល់។

៤. ការរឹងបន្តឹងលើការធ្វើដំណើរ។ បើមើលតាមផែនទីនៃការរីករាលដាលរបស់ COVID១៩ អ្នកនឹងឃើញរលកនៃការឆ្លងរីករាលដាលចេញពីទីក្រុងទៅទីកន្លែងដែលមានការចម្លងតិចតួច ឬអាចគ្រប់គ្រងបាន។ និយាយឱ្យចំទៅចំណុចទី១គឺរលកនៃការចម្លងទាំងនោះគឺត្រូវតែបង្ការមិនឱ្យមានការរីករាលដាលតទៅទៀត និងចំណុចទី២គឺគ្រប់ទីតាំងដែលបានរកឃើញករណីតិចតួច ឬក៏មិនមានការចម្លងតម្រូវឱ្យមានការការពារតឹងរឹង។ ជាក់ស្តែងតៃវ៉ាន់និងវៀតណាមបានប្រើយុទ្ធសាស្រ្តនេះដើម្បីទប់ទល់នឹងរោគរាតត្បាតតាំងពីករណីតិចតួចនិងគ្រប់គ្រងមិនឱ្យវាមានការបន្តបានឡើយ។ ការប្រឹងប្រែងបង្ក្រាបរហូតទទួលបានជោគជ័យគឺត្រូវតែបន្ថែមការបង្ការឱ្យកាន់តឹងរឹង។ ជាធម្មតា ការរឹតត្បិតការធ្វើដំណើរមានប្រសិទ្ធភាពបំផុតនោះគឺនៅពេលដែលករណីចម្លងនៅមានចំនួនតិចតួច។

៥. គិតបែបទ្រង់ទ្រាយសកល ដោយធ្វើការឆ្លើយតបតាមលក្ខណៈក្នុងស្រុក។ បើយោងតាមស្ថិតិនៃចំនួនអ្នកឆ្លងមេរោគគឺមានភាពប្រាកដប្រជាច្រើននៅតាមតំបន់ផ្សេងៗ។ បើមើលតាមប្រទេសមួយចំនួនគឺស្ថានភាពមិនអាចស្រោចស្រង់បានឡើងនៅពេលនេះ។ តែត្រូវមើលលើទីតាំងរបស់អ្នករស់នៅវិញ ដោយត្រូវគ្រប់គ្រងការរីករាលដាលជាចាំបាច់ដោយមិនត្រូវឱ្យមានរលកនៃការចម្លងជាលើកទីពីរបានទេ។ បើប្រើវិធានការដាក់ដាច់ដោយឡែកកម្រិតថ្នាក់ជាតិគឺមិនអាចធ្វើបានទេ ប៉ុន្តែបើយើងយកវិធានការនេះធ្វើតាមស្រុក តាមតំបន់វិញគឺវាមានប្រសិទ្ធិភាពក្នុងការគ្រប់គ្រងការចម្លង។ អ្នកត្រូវគិតលើទីតាំងដែលអាចដាក់បុគ្គលដែលសង្ស័យបានដូចជា អន្តេវាសិកដ្ឋាន កីឡដ្ឋានឬកន្លែងហាត់ប្រាណនិងបន្ទប់សណ្ឋាគារ។ ការរឹតត្បិតការធ្វើដំណើរក្នុងស្រុកគួរតែចាប់អនុវត្តរាល់គោលដៅណាដែលមានករណីចម្លងខ្ពស់ ដែលអាចធ្វើការចម្លងទៅទីតាំងដទៃ។ ដូច្នោះត្រូវអនុវត្តការដាក់ឱ្យនៅដាច់ដោយឡែករាល់ការធ្វើដំណើរពីទីតាំងថ្មី អ្នកដែលមានទំនាក់ទំនងជិតស្និត ករណីមានជនសង្ស័យ និងជនដែលមិនមានរោគសញ្ញា។

ខ្ញុំមិនអាចសន្យាថាវិធីសាស្រ្តទាំងនេះមានប្រសិទ្ធិភាពទាំងស្រុងនោះទេ។ ដោយការឆ្លងមួយរយៈកន្លងមកនេះ អាចមានការចម្លងមួយចំនួនមិនមានការតាមដានច្បាស់លាស់ដែលធ្វើឱ្យបាត់បង់ប្រវត្តិនៃការធ្វើដំណើរ។ អ្វីដែលខ្ញុំទទូចសុំនោះគឺគួរតែយកវិធីសាស្រ្តមួយចំនួននេះបញ្ជូលទៅក្នុងវិធានការអនុវត្តជាក់ស្តែងនៅតាមប្រទេស ខេត្ត និងទីក្រុងរៀងៗខ្លួនដើម្បីកំចាត់ការចម្លងទាំងស្រុងនេះក្នុងរយៈពេលពីរបីខែខាងមុខ។ ទោះវិធីសាស្រ្តមួយចំនួនមិនអាចឆ្លើយតបទៅនឹងស្ថានភាពពិភពលោកឬក៏ប្រទេសមួយចំនួនក៏ដោយ ប៉ុន្តែបើមានការរឹតបន្តឹងការធ្វើដំណើរ និងការដាក់ឱ្យនៅដាច់ដោយឡែកគឺជាយុទ្ធសាស្រ្តដ៏ចាំបាច់ក្នុងគ្រប់គ្រងការចម្លងដ៏មានប្រសិទ្ធិភាព។

ទោះមានកិច្ចប្រឹងប្រែងដ៏ជោគជ័យលើការកំចាត់ការរីករាលដាលរបស់ហុងកុង តៃវ៉ាន់ អូស្រ្តាលី វៀតណាមនិងប្រទេសផ្សេងទៀតក៏ដោយ តែខ្ញុំក៏នៅមានក្តីព្រួយបារម្ភខ្លះដែរប្រសិនបើពិភពលោកទាំងមូលមិនចូលរួមកំចាត់ទាំងអស់គ្នាទេ។ ឥឡូវនេះ យើងចាត់វិធានការការពារដោយការរឹបត្បិតការធ្វើដំណើរជាលក្ខណៈអន្តរជាតិ។ តើនេះជាយុទ្ធសាស្រ្តយូរអង្វែងទេ ប្រសិនបើវានៅតែអូសបន្លាយតទៅទៀតលើសពីមួយឆ្នាំ? ហើយតើនឹងមានអ្វីកើតឡើងលើសេដ្ឋកិច្ចតាមប្រទេសផ្សេងៗពេលដែលអឺរ៉ុប អង់គ្លេស និងអាមេរិកជាប់គាំងម្តងហើយម្តងទៀតរៀងរាល់៩០ថ្ងៃម្តង ក្នុងរយៈពេល ១៨ទៅ២៤ ខែខាងមុខ? យើងទាំងអស់គ្នានឹងជួបវិបត្តិនេះ ប្រសិនបើសេដ្ឋកិច្ចពិភពលោកជាប់គាំងដូច្នោះ។ យើងទាំងអស់គ្នាជាអ្នកចាញ់ ប្រសិនបើយើងបន្តជីវិតដោយ “រស់នៅជាមួយ” និងមេរោគកូវីដ១៩នេះ៕

(អត្ថបទបកប្រែជាភាសាខ្មែរ សម្រាប់អត្ថបទដើមសូមចុចនៅទីនេះ អត្ថបទដើម)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.