ស្ថានការណ៍៖ ប្រទេសវៀតណាម

កំណត់ហេតុរបស់អ្នកនិពន្ធ៖ របាយការណ៍ស្តីពីស្ថានភាពនៃការរីករាលដាលជម្ងឺកូវីដ១៩នេះត្រូវបានពន្យាពេលជាច្រើនថ្ងៃ ដោយសារប្រទេសវៀតណាមនិងប្រទេសនៅអាស៊ីអាគ្នេយ៍តម្រូវឱ្យមានការតាមដានសារជាថ្មីអំពីស្ថានភាពជាក់ស្តែងរបស់ជម្ងឺដែលកំពុងកើតឡើង។យើងមានការសង្ស័យនៃចំនួនករណីចម្លងដែលបានរកឃើញនៅក្នុងប្រទេសទាំងនេះ វាពិតជាមានចំនួនទាប។ មកដល់ពេលនេះយើងមានអារម្មណ៍សុទិដ្ឋិនិយមច្រើនជាងមុនដោយមានហេតុផលមួយចំនួនដែលនឹងរៀបរាប់លម្អិតនៅក្នុងអត្ថបទខាងមុខនេះ។

នៅថ្ងៃទី១ ខែកុម្ភៈប្រទេសវៀតណាមគឺជាប្រទេសដំបូងបង្អស់ដែលបានអនុម័តបទប្បញ្ញត្តិជាបន្ទាន់មួយរួមមាន ការបិទអាជីវកម្មដែលមិនចាំបាច់និងសាលារៀន ព្រមទាំងផ្សព្វផ្សាយពីបញ្ហាដែលបង្កដោយជម្ងឺកូវីដ១៩។ យុទ្ធសាស្រ្តនេះពិតជាទទួលបានជោគជ័យក្នុងការគ្រប់គ្រងការរីករាលដាលមែន តាមស្ថិតិរកឃើញករណីចម្លងសរុបទាំងអស់មាន ២៦៨នាក់ គិតត្រឹមថ្ងៃ (ទី១៦ មេសា)។ ពេលនេះមាន ១៦៩ ករណីបានជាសះស្បើយ និង ៩៩ករណីកំពុងបន្តការព្យាបាល។ទោះបីស្ថានភាពព័ត៌មាននៅប្រទេសវៀតណាមមានការរឹតត្បិតដូចនៅប្រទេសកម្ពុជានិងឡាវយ៉ាងណាក៏ដោយ ការចម្លងពីប្រទេសចិនគឺជាដំណាក់កាលពីមួយដែលការចម្លងទាំងនេះត្រូវបានស្វែងរកឃើញ ហើយមានការគ្រប់គ្រងលើការរីករាលដាលតាមសហគមន៍បានទាន់ពេល។

ចាប់ពីខែកុម្ភៈដល់ខែមីនា មានករណីចម្លងថ្មីកើនឡើងពី១០ទៅ ១៦។ ក្នុងនេះមិនមានករណីស្លាប់ឡើយ ដែលមើលទៅដូចជាមិនពិតទេ។ ប៉ុន្តែចំនួនរកឃើញថ្មីនេះក៏ស្របទៅនឹងមធ្យមភាពនៃចំនួនអ្នកឆ្លងដែលបានសន្និដ្ឋានក្នុងអំឡុងពេល៣ទៅ៤សប្តាហ៍នេះដែរ។ ករណីរកឃើញថ្មីនៅក្នុងប្រទេសនៃគឺមានចំនួនច្រើនស្ទើតែច្រើនជាងពីរដា គឺនៅដើមខែមីនា ចន្លោះថ្ងៃទី៦ ទៅទី១០។ ពេលនេះផងដែរ ការចម្លងដំណាក់កាលទី២នៅ អាមេរិច អ៊ឺរ៉ុប និងអង់គ្លេសត្រូវបានរកឃើញ។ ស្ថានភាពក៏ស្ថិតក្នុងការគ្រប់គ្រងវិញនៅថ្ងៃទី៥ ខែមេសាដែលមានចំនួន ២៤០ករណី បន្ទាប់មកក៏កើនឡើងដល់ ២៦៩ករណី។ ស្ថានការណ៍នៃការរីករាលដាលនៅពេលនេះមានចំនួនតិចតួចទេ។

បើមើលតាមស្ថានភាពពិតនៃកត្តាផ្សេងៗរួមទាំងសកម្មភាពទេសចរណ៍ផងនោះ ចំនួនពិតប្រាកដគួរតែមានចំនួនច្រើនជាង ២៦៦ករណីនេះ។ ទោះបីមានការយល់ឃើញយ៉ាងនេះក្តី យោងតាមការកំណត់ពេលវេលានៃការបិទព្រំដែននិងការផ្ទុះការរីករាលដាលនៅតំបន់ផ្សេងៗ របាយករណ៍នៃករណីចម្លងនេះគឺបង្ហាញពីស្ថានភាពជាក់ស្តែងនៃចំនួននេះមែន។ មានសំណួរជាច្រើនដែលចោទសួរមកអាជ្ញាធរវៀតណាមនូវការបិទបាំងសារព័ត៌នៃការរីករាលដាលនេះ។

ដំណាក់កាលផ្ទុះការចម្លងដំបូង

ការចម្លងមុនគេបង្អស់គឺឆ្លងពីបុរសពីរនាក់ដែលបានធ្វើដំណើរទៅទីក្រុងវ៉ូហាន ក្នុងគោលបំណងទៅសួរសុខទុក្ខកូនប្រុសម្នាក់។ ហើយកូនរបស់គាត់មានផ្ទុកមេរោគកូវីដ១៩ ក្រោយពីទទួលបានការបញ្ជាក់នៅថ្ងៃទី២៣ មករា។ មួយថ្ងៃបន្ទាប់មក មជ្ឈមណ្ឌលបង្ការការរាតត្បាតជម្ងឺឆ្លងបានប្រកាសថាមានមនុស្សបួននាក់មានផ្ទុកមេរោគ។ នៅថ្ងៃទី ១ ខែកុម្ភៈ មានអ្នកទទួលភ្ញៀវម្នាក់បានឆ្លងដោយសារមានទាក់ទងនឹងបុគ្គលទី១ និងទី២។ ករណីនេះបានងក្លាយជាករណីចម្លងក្នុងស្រុកជាលើកដំបូងតាមរយៈការតាមដានរោគសញ្ញា និងការធ្វើតេស្តរកមេរោគ។ ក្នុងថ្ងៃជាមួយគ្នានេះដែរ រដ្ឋាភិបាលបានប្រកាសបទបញ្ញាតិនៃការរីករាលដាលដោយបិទព្រំដែនជាមួយប្រទេសចិន ព្រមទាំងការរឹតត្បិតរាល់ទិដ្ឋការ និងថែមទាំងបិទរាល់ជើងហោះហើរទាំងអស់ទៅកាន់ប្រទេសចិន។ ពេលនៅក្នុងឃុំ Sơn Lôi (នៃស្រុកBinh Xuyen) បានរកឃើញ៧ករណីនោះ រដ្ឋាភិបាលបានបិទបង្ខាំងឃុំទាំងមូលដែលមានមនុស្សចំនួន ១០.៦០០។ ពីរថ្ងៃក្រោយមក មានការប្រកាសឱ្យបិទសាលារៀននិងពន្យាលពេលនៃការប្រឡងរហូតដល់ចុងខែមីនា (ដោយមិនបានបញ្ជាក់នៅថ្ងៃណាជាក់លាក់នោះឡើយ)។ មកដល់ចុងខែកុម្ភះមានមនុស្ស ១៦ នាក់បានរកឃើញមានផ្ទុកកូវីដ១៩ ហើយនៅថ្ងៃទី២៥ ខែមានការជាសះស្បើយអស់ហើយ។

ដោយសារភ្ញៀវទេសចរណ៍ភាគច្រើនដែលមកពីវ៉ូហានទៅភាគខាងជើងនៃប្រទេស និយាយរួមគឺទៅ ស្រុក Binh Xuyen។ ដូច្នោះការចម្លងភាគច្រើននៅក្នុងទីតាំងដែលរដ្ឋាភិបាលបិទបង្ខាំង។ ដោយប្រើវិធានការបិទបង្ខាំងនេះ អាជ្ញាធរបានធ្វើការតាមដានអ្នកដែលមានទំនាក់ទំនងចំនួន ៣៧៣ករណី ដូចនេះការរីករាលដាលដំណាក់កាលទីមួយអាចបញ្ឈប់បាន។ បើយើងក្រឡេកមើលកាលពីឆ្នាំ២០០៣ ដែលមានការចម្លងជម្ងឺSARS វិធានការបិទបង្ខាំងនៅតាមឃុំដ៏តឹងរ៉ឹងគឺជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាពដើម្បីបញ្ឈប់ការរីករាលដាល។

ការបិទបង្ខាំងនៅឃុំនេះបានបញ្ចប់កាលពីថ្ងៃទី៣ ខែមីនា ដែលមានរយៈពេល២០ថ្ងៃបន្ទាប់ពីបានរយឃើញករណីចម្លងចុងក្រោយ។ វៀតណាមបានបង្ការដ៏មានប្រសិទ្ធិភាពនៅដំណាក់កាលរីករាលដាលទីមួយនេះតាមវិធានការ បិទបង្ខាំង បិទព្រំដែន ធ្វើការតាមដានប្រវត្តិទំនាក់ទំនងទីពីរនិងទីបី និងវិធីបញ្ជូនព័ត៌មាន។ ការផ្សព្វផ្សាយព័ត៌ មានប្រកបដោយប្រសិទ្ធភាពគឺជាកត្តាមួយដែលមិនអាចអត់បានក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩។ មានការផ្សព្វផ្សាយតាមបណ្តាញសង្គមស្តីពីជម្ងឺនេះដែលបានធ្វើឱ្យមានក្តីបារម្ភទៅសាធារណជន កាលពីដើមខែកុម្ភៈ។ គ្រានោះដែរ អាជ្ញាធរបានចាប់ផ្តើមបង្កើតទំព័រផ្លូវការរបស់ខ្លួនមួយនៅលើបណ្តាញសង្គមFacebookដែលមានពលរដ្ឋជាច្រើនប្រើប្រាស់ និងបន្តផ្សព្វផ្សាយទៅក្នុងមូលដ្ឋានសហគមន៍។ នៅខែមីនា មានកម្មវិធីមួយដែលឈ្មោះថា NCOVI ត្រូវបានដាក់ឱ្យប្រើប្រាស់ក្នុងការចែកចាយព័ត៌មានសុខភាព និងការរាយការណ៍ពីសុខភាពផងដែរ។ មិនតែប៉ុណ្ណោះរដ្ឋាភិបាលបានស្វែងរកជនទាំងឡាយណាដែលកេងចំណេញនិងបង្កើនតម្លៃម៉ាសនិងសម្ភារអនាម័យ។ អ្នកអង្កេតការសិទ្ធិមនុស្សបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើការចាប់ខ្លួនជនដែលចែកចាយព័ត៌មានមិនពិតនៅក្នុងប្រទេសនេះ។

ករណីរកឃើញទាំងនេះ ទោះបីចំនួនតិចក្តី បក្សកុម្មុយនិស្តវៀតណាមនៅតែស្ថិតក្រោមការសង្ស័យពីសាធារណជន។ ថ្វីបើយ៉ាងណាក៏ដោយ ការបង្ហាញពីជាតិនិយមគឺអាចជម្រុញឱ្យមានការចូលរួមពីគ្រប់បុគ្គល ដូចជាករណីការសាងសង់រោងចក្រដែក Formosa Ha Tinh។ យុទ្ធសាស្រ្តនេះគឺត្រូវការការសាមគ្គីភាព និងអាចធ្វើឱ្យសាធារណជនចូលរួមអនុវត្តវិធានការគម្លាតពីគ្នាបានយ៉ាងល្អ។ ដោយមានអារម្មណ៍នៃការប្រឆាំងនឹងប្រទេសចិន ទោះអាចបង្កឱ្យមានការរើសអើងជាតិសាសន៍ក៏ដោយ វិធានការនៃការបិទព្រំប្រទល់រវាងប្រទេសទាំងពីរហាក់បីដូចរឿងងាយស្រួលសម្រេចចិត្ត។

ទោះបីជាមើលទៅមានករណីឆ្លងច្រើនជាងរបាយការណ៍នេះក្តី (ការពិតករណីដែលរកឃើញទាំងនេះគឺស្ទើរតែគ្រប់ទីកន្លែងហើយ) ។ វាមិនអាចទៅរួចទេដែលមានការផ្ទុះនៃការចម្លងនៅក្រៅពីសហគមន៍ដែលបានគ្រប់គ្រងនោះ។ ក្រុងហ៊ូជីមិញបានរកឃើញមាន ៥៤ករណីជាក់ស្តែងនៅទីនោះមានគ្រែសម្រាកព្យាបាលតែ៩០០ប៉ុណ្ណោះ ហើយបើប្រៀបធៀបនៃចំនួនប្រជាជនមានន័យថាគ្រែ១០គឺសម្រាប់មនុស្ស ១០០.០០០នាក់។ ទីក្រុងនេះអាចរួចផុតពីការចម្លងដំណាក់កាលទីមួយនេះដោយសារតែ អ្នកធ្វើដំណើរភាគច្រើនទៅឬមកពីទីក្រុងវ៉ូហានរស់នៅភាគខាងជើងហើយជាធម្មតាទទួលបានការងារនៅជនបទ។ បន្ថែមពីនេះអាកាសយានដ្ឋានអន្តរជាតិតាន់សុនញ៉ាញ (Tan Son Nhat) មានអ្នកធ្វើដំណើរ ៣,៣៤៤ លាននាក់ក្នុងមួយខែ។ ដូច្នោះការផ្ទុះនៃជម្ងឺអាចត្រូវបានរកឃើញនៅក្រុងហូជីមិញទោះមានចំនួនចរាចរណ៍ច្រើនក៏ដោយ។ កត្តាដែលអាចគ្រប់គ្រងបានគឺដោយសារតែមានវិធានការបិទបង្ខាំងទាន់ពេលវេលា ព្រមទាំងមានការរាយការណ៍ករណីចម្លងយ៉ាងជាក់លាក់និងត្រឹមត្រូវផងដែរ។

ដំណាក់កាលទីពីរ

ការល្បងគិតថាដំណាក់កលចម្លងដំបូងបានផ្ទុះចេញពីប្រទេសចិន ហើយការកំណត់ពេលវេលានៃការបិទបង្ខាំងគឺសមហេតុផល។ បើមើលទៅលើ សិង្ហបុរី ហុងកុង តៃវ៉ាន់ និងម៉ាកាវគឺទទួលបានផលល្អនៅពេលដែលអនុវត្តវិធានការ នៅគម្លាតពីគ្នា និងបិទការធ្វើដំណើរនោះ។ ហើយដំណាក់កាលទីពីរគឺការចម្លងពីសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិចនៅពេលដែលវិធានការទាំងនេះត្រូវបានបញ្ឈប់នឹងតម្រូវឱ្យមានការពន្យល់ច្រើនជាងនេះ។

មានករណីមួយដែលមានការចាប់អារម្មណ៍ជាខ្លាំងគឺអ្នកជម្ងឺនៃករណីទី ១៧ដែលមានរោគសញ្ញានៅដើមខែមីនា ប៉ុន្តែមិនបានធ្វើតេស្តទេរហូតដល់ថ្ងៃទី៦ ខែមីនាដោយសារតែការធ្វើដំណើរទៅអឺរ៉ុបមិនបានប្រាប់ទៅអាជ្ញាធរ។ មនុស្សសរុបទៅប្រហែលជាពីររយនាក់រួមមានអ្នកដែលជិះហោះហើរជាមួយនាង ពលរដ្ឋដែលរស់ម្តុំផ្ទះរបស់នាង និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនាងផងដែរ។ ជនទាំងនោះត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកហើយ។ ករណីទី១៨ គឺអ្នកផ្ទុកជម្ងឺ ដែលទើបតែត្រឡប់ពីទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។ បុរសនេះត្រូវបានដាក់ឱ្យនៅតែឯង ព្រមទាំងអ្នកដែលជិះយន្តហោះជាមួយគាត់ផងដែរ។ ការចម្លងជាចង្កោមនៃដំណាក់កាលទីពីរណីគឺចាប់ផ្តើមពីបុរសអាយុ៣៤ឆ្នាំ ដែលបានជិះយន្តហោះពីសហរដ្ឋអាមេរិចទៅកូរ៉េតាមជើងយន្តហោះ Qatar។ ករណីអ្នកផ្ទុកមេរោគទាំង១៧នាក់នោះគឺងមានទំនាក់ទំនងជាមួយនឹងបុរសទី៣៤នេះ។ ការបញ្ជាក់លើករណីទាំងនេះតាមរយៈការធ្វើតេស្ត ការតាមដានប្រវត្តិទំនាក់ទំនង និងការដាក់ដាច់ដោយឡែក។ ពីរសប្តាហ៍បន្ទាប់ពីមានការចម្លងនៃដំណាក់កាលទីពីរមក ប្រទេសនេះមិនមានករណីសូម្បីតែមួយទៅជាមាន៧៥ករណី។

ក្តីព្រួយបារម្ភទាក់ទងនឹងការចម្លងជាសហគមន៍គឺអាចកើតមាន ដោយរដ្ឋាភិបាលបានផ្សព្វផ្សាយសារនេះទៅកាន់ពលរដ្ឋទូទាំងសហគមន៍។ ដើម្បីជម្រុញឱ្យចូលរួមអនុវត្តវិធានការណ៍គម្លាតឆ្លាយពីគ្នាជាពិសេសនៅទីក្រុង Hanoi។ កិច្ចសហការចូលរួមរបស់សហគមន៍គឺជាគន្លឹះក្នុងការគ្រប់គ្រងនូវការចម្លងដំណាក់កាលទីមួយ ហើយអ្វីដែលកាន់តែចាំបាច់នោះគឺការបិទជើងហោះហើរតែម្តង។ នៅថ្ងៃទី១១ ខែកុម្ភៈប្រទេសកូរ៉េខាងត្បូងបានចេញបទបញ្ជា “ព្រមានរាល់ការធ្វើដំណើរ” ទៅកាន់ប្រទេសវៀតណាម។ ហើយនៅថ្ងៃទី២៩ ខែកុម្ភះកម្មវិធីលើកលែងទិដ្ឋាការទ្វេភាគីជាមួយកូរ៉េខាងត្បូងត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ប្រទេសកូរ៉េមានចំនួនអ្នកផ្ទុកជម្ងឺ ៣១៥០ ករណី។ ប្រទេសវៀតណាមបានបញ្ឈប់រាល់ការធ្វើដំណើរតាមផ្លូវអាកាសចេញ-ចូលទៅប្រទេសបារាំងនៅថ្ងៃទី៩ ខែមីនាពេលដែលប្រទេសនេះមានការចម្លង១,៤១២ ករណី។ បិទជើងហោះហើរចេញ-ចូលចក្រភពអង់គ្លេសនៅថ្ងៃទី១៥ ខែមីនា។ ប្រទេសរុស្ស៊ីដែលជាប្រទេសដែលមានចំនួនភ្ញៀវទេសចរណ៍ច្រើនជាងគេលំដាប់ទី៦ ក៏ប្រទេសវៀតណាមបានសម្រេចបិទព្រំដែននៅថ្ងៃទី ១៨ ខែមីនា។ ៤ថ្ងៃបន្ទាប់មកទៀត ប្រទេសវៀតណាមបានបញ្ឈប់រាល់ការធ្វើដំណើររបស់ជនបរទេសនិងអ្នកដែលទទួលបានទិដ្ឋការចូលទាំងអស់។ ហើយសម្រាប់បេសជនការទូតក៏ត្រូវមានការអនុវត្តលើវិធានការនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃផងដែរ។ នៅថ្ងៃដដែលករណីចម្លងជាសកលបានឈានដល់ចំនួន ៣៣៧.០០០ ករណី។ ពេលនោះប្រទេសវៀតណាមក៏បានបិទព្រំដែនរបស់ខ្លួនជាមួយប្រទេសកម្ពុជាដែរ។

ខណៈដែលការចម្លងចូលដល់ដំណាក់កាលទី២ដែលកើតចេញពីសហភាពអឺរ៉ុប មានប្រទេសដូចជា សឹង្ហបុរី ថៃនិង ឥណ្ឌូនេស៊ីបានបន្តចាប់ផ្តើមមានករណីចម្លងទាំងក្នុងប្រទេសរបស់ខ្លួន និងការនាំចូលពីប្រទេសមួយផ្សេងទៀត។ ហើយប្រទេសដែលគួរឱ្យបារម្ភខ្លាំងជាងគេគឺម៉ាឡេស៊ីនិងកម្ពុជា។ ប្រទេសវៀតណាមមិនមានការនាំចូលពីក្រៅប្រទេសច្រើនទេ ហើយក៏មិនមានរបាយការណ៍អំពីការចម្លងចេញទៅក្រៅប្រទេសដែរ។ មានតែករណីមួយតែប៉ុណ្ណោះដែលប្រទេសនេះបានចម្លងចេញគឺ មានការសង្ស័យលើក្រុមនាវិកអាមេរិចបានចម្លងកូវីដ១៩ ទៅដល់ក្រុមនាវា USS Theodore Roosevelt ក្នុងដំណើរទស្សនកិច្ចកំពង់ផែនៃទីក្រុងដាណាង កាលពីថ្ងៃទី៥ ខែមីនា។ បន្ទាប់មកមានការប៉ាន់ស្មានថាក្រុមនេះបានចម្លងទៅក្រុមអ្នកបើកយន្ដហោះ។ បើមើលតាមស្ថានភាពភូមិសាស្ត្រការងារនិងលំហូរនៃការធ្វើដំណើរសម្រាប់ទេសចរណ៍ ក្តីកង្វល់នៅតែមានដោយសាតែពលករចំណាកស្រុកម៉ាឡេស៊ីមានច្រើននៅក្នុងប្រទេសសឹង្ហបុរី ខណៈពេលដែលប្រទេសថៃជាគោលដៅទេសចរណ៍ដ៏ធំនៅក្នុងតំបន់ ដោយមានជនជាតិអឺរ៉ុបនិងអាមេរិច។ ហើយប្រទេសឥណ្ខូនេស៊ីនឹងម៉ាឡេស៊ីគឺមានសភាពពាក់ពន្ធ័គ្នាច្រើន ដែលកត្តាលំហូរទាំងនេះអាចធ្វើឱ្យប្រទេសវៀតណាមជាគោលដៅដ៏គ្រោះថ្នាក់បំផុត។

វិធានការណ៍នៃការដាក់ដាច់ដោយឡែកដ៏តឹងរ៉ឹងគឺជាហេតុផលមួយដែលធ្វើឱ្យករណីចម្លងនៅមានកម្រិតទាប។ វិធានការនេះមិនត្រឹមតែជាចំណាត់ការលើមនុស្សដែលមានទំនាក់ទំនងជាចង្កោមផ្ទាល់នោះឡើយ ការបិទភូមិទាំងមូលគឺអាចបញ្ឈប់ការរីករាលដាលបាន។ រដ្ឋាភិបាលបានប្រើវិធានការនៃវិធីសាស្រ្តពន្លត់អគ្គីភ័យក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសនៅតាមភូមិនានា។ កាលពីដើមខែមីនា រដ្ឋាភិបាលបានអនុម័តទីតាំង ចំនួន ២២កន្លែងនៅទូទាំងប្រទេសដើម្បីជាកន្លែងធ្វើតេស្ត។ ប្រជាជនចំនួន ៥០,០០០នាក់ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកនៅតាមភូមិឬជំរុំយោធានេះគិតត្រឹមថ្ងៃទី២៣ ខែមីនា។ នៅថ្ងៃទី ១១ ខែមេសានៅភូមិហៃឡី (Ha Loi) ជាភូមិមួយដែលមានមនុស្សចំនួនមនុស្ស ១១.០០០ដែលត្រូវបានគេបិទបង្ខាំងមិនឱ្យចេញទៅក្រៅឡើង ។ បន្ទាប់មកនៅថ្ងៃទី១៥ ខែមេសា រដ្ឋាភិបាលបានប្រកាសថាមានខេត្តចំនួន១២ទៀតនឹងបន្តបិទបង្ខាំងរយៈពេល ៧ថ្ងៃទៀត។ ដោយមានការព្រួយបារម្ភថាមានការរីករាលដាលតិចតួចដែលអាចបង្កឱ្យមានបញ្ហាដល់ប្រព័ន្ធសុខាភិបាល។ បើយោងតាមរបាយការណ៍នៃការចល័តរបស់ប្រជាជនតាមសហគមន៍ពី Google បានបញ្ជាក់ថា ការដាក់ឱ្យនៅដាច់ដោយឡែក ការបិទបង្ខាំង និងការភ័យព្រួយផលអាក្រក់ដល់សុខភាពល្អ បានធ្វើឱ្យប្រជាជនវៀតណាមនៅតែផ្ទះនិងមិនសូវចេញឆ្ងាយទៅទីសាធារណៈចាប់តាំងពីខែកុម្ភៈ។ បើប្រៀបធៀបទៅនឹងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ វៀតណាមមានការអនុវត្តបានល្អជាងគេ។

រូបភាពទូទៅដែលបង្ហាញពីភាពជោគជ័យរបស់វៀតណាមនូវក្នុងការចាត់វិធានការគ្រប់គ្រងការផ្ទុះដំណាក់កាលទីមួយ។ ហើយក៏មានការផ្ទុះជាដំណាក់កាលទីពីរដូចបណ្តាប្រទេសអាស៊ីដទៃទៀតដែរ ប៉ុន្តែមានកម្រិតចិតតួចជាងមុនទៅទៀត។ ខណៈពេលនេះក៏មានការគ្រប់គ្រងនៃការចម្លងជាចង្កោមដោយជោគជ័យដែរ។ ទោះយ៉ាងណាក៏ដោយ ហានិភ័យដែលអាចកើតមានគឺប្រហែលជាការរីករាលដាលតាមសហគមន៍ជនបទ ដែលមានការចម្លងដោយមិនបានតាមដានជាក់លាក់និងត្រឹមត្រូវ។

សេដ្ឋកិច្ច

ទោះបីជម្ងឺកូវីដ១៩មានការប៉ះពាល់ដល់សេដ្ឋកិច្ចនៅជុំវិញពិភពលោកក៏ដោយក៏ តែសេដ្ឋកិច្ចក្នុងវៀតណាមនៅតែបន្តដំណើរការធម្មតា ទោះបីក្នុងកម្រិតទាបជាងការប៉ាន់ស្មានក៏ដោយ។ ផលិតផលប្រើប្រាស់ ក្នុងស្រុកសរុបក្នុងត្រីមាសទី១បានកើនឡើង ៣.០៧% (បើប្រៀបធៀបរយៈពេលដូចគ្នា) ទោះមានការធ្លាក់ចុះនៃការប្រមូលផលកសិកម្ម ឧស្សាហកម្មនិងវិស័យសំណង់យ៉ាងណាក្តី។ សកម្មភាពនំាចេញ-នាំចូលទំនិញសម្ភារៈក៏រងផលប៉ះពាល់ខ្លាំងណាស់ដែរ ដោយសារការបិទព្រំដែនជាមួយនឹងប្រទេសជិតខាង។ ប្រសិនបើវៀតណាមបន្តគ្រប់គ្រងសេដ្ឋកិច្ចរបស់ខ្លួនបានប្រសើរក្នុងស្ថានភាពនេះ ប្រទេសនេះអាចទំនងជាល្អជាងប្រទេសដទៃនៅក្នុងឆ្នាំនេះ។ទោះបីភាគហ៊ុនមានការធ្លាក់ចុះ ៣១% វិនិយោគិនអាចសម្លឹងឃើញសកម្មភាពរបស់រដ្ឋាភិបាលហើយជឿជាក់ថាប្រទេសនេះជាសម្រាប់ផលិតកម្ម ក្នុងពេលដែលសហគ្រាសអាមេរិកមួយចំនួនងាកមករកវៀតណាម។
ទោះយ៉ាងណាក៏ដោយនៅលើ
បើមើលតាមទៅលើអាជីវកម្មខ្នាតតូច វិធានមួយចំនួននេះគឺបង្ហាញពីស្ថានភាពរអាក់អួរ។ ពេលដែលស្បៀងអាហារនាំចេញកាន់តែតិច វានឹងបង្កឱ្យមានបញ្ហាដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាលក្ខណៈសកល។ មកដល់ពេលនេះរដ្ឋាភិបាលខាតបង់បាត់បង់ទឹកប្រាក់ចំនួន ៧,៦ពាន់លានដុល្លារអាមេរិកក្នុងប្រមូលពន្ធ។ ផលិតកម្មអាចបន្តធ្លាក់ចុះដោយសារការធ្លាក់នូវតម្រូវការពិភពលោកទាំងមូលដែលត្រូវតែបញ្ឈប់ផលិតកម្មលើផ្នែកមួយចំនួន ដូចជាការផលិតបំណែករបស់តូយ៉ូតា។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏នឹងបែងចែកការផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់ក្រុមហ៊ុនផលិតផងដែរ។

ក្នុងស្ថានការណ៍បែបនេះ នឹងមានមនុស្សរាប់ពាន់នាក់គ្មានការងារធ្វើនិងគ្មានប្រាក់ចំណូល។ ជាដំណោះស្រាយរដ្ឋាភិបាលបានសន្យាថានឹងផ្តាល់ការបណ្តុះបណ្តាលការងារ និងកម្មវិធីបន្ថែមសម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ។ ស្របជាមួយគ្នានេះដែរ ក្រុមហ៊ុននឹងត្រូវបង្កើតយុទ្ធសាស្ត្រដើម្បីកាត់បន្ថយហានិភ័យដេលអាចកើតឡើងដោយយថាហេតុ។ប្រជាជនដែលជាប់ក្នុងបរិវេននៃការបិទបង្ខាំងអាចទទួលបានប្រាក់ឈ្នួលប្រចាំថ្ងៃដែលផ្តល់ដោយរដ្ឋាភិបាល ហើយក៏មានអាជីវកម្មមួយចំនួនបានឧបត្ថម្ភអង្ករបន្ថែមសម្រាប់អ្នកក្រីក្រផងដែរ។

អាជីវកម្មក្នុងស្រុកអាចនឹងដំណើរដំបូងគេ ខណៈខែលក្រុមហ៊ុនអាកាសចរណ៍វៀតណាមគ្រោងនឹងចាប់ផ្តើមជើងហោះហើរក្នុងស្រុកនៅសប្តាហ៍ខាងមុខនេះ។ ការផ្គត់ផ្គង់ថាមពលជាវិស័យដ៏ចាំបាច់បំផុតដើម្បីធ្វើឱ្យអាជីវកម្មក្នុងស្រុកអាចដំណើរការបាន។ ប្រទេសវៀតណាមកំពុងជួបបញ្ហាក្នុងផ្គត់ផ្គង់ថាមពល ខណៈពេលដែលមានការកើនឡើងនូវតម្រូវការប្រើប្រាស់ហើយក៏មិនមានផែនការវិនិយោគនាដែរ។ ក្រុមហ៊ុនសហរដ្ឋអាមេរិកគ្រោងនឹងវិនិយោគដើម្បីជួយដោះស្រាយបញ្ហានេះ ពេលដែលមានការផ្ទុះនៃមេរោគកូវីដ១៩ ផែនការនេះក៏បានលុបចោលវិញឆ្នាំដើមឆ្នាំនេះ។

តាមផែនការសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមពេលនេះមិនអាចនៅស្ថិតថេរបានយូរនោះឡើយ ខណៈពេលដែលការរីករាលដាលទើបតែចាប់ផ្តើម។ ហើយការពន្យាពេលលើការងារហេដ្ឋារចនាសម្ព័ន្ធអាចបង្កឱ្យមានការថយចុះនូវចំនួនការងារ សម្រាប់ជនក្រីក្រ។ រដ្ឋាភិបាលនៅតែប្តេជ្ញាចិត្តក្នុងការជួយសហគមន៍ជនបទ ទោះបីជាត្រូវកែតម្រូវលើផែនការសេដ្ឋកិច្ចក៏ដោយ។ ការកើនឡើងនូវករណីចម្លងអាចបញ្ឈប់បានជាបណ្តើរៗ ប៉ុន្តែច្បាប់នៃការផាកពិន័យលើ “ព័ត៌មានក្លែងក្លាយ” មានរយៈពេលពី៣ទៅ៦ខែ លក្ខខណ្ឌនេះអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចនៅតាមសហគមន៍ជនបទ ៕​ (អត្ថបទបកប្រែ)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.