ស្ថានការណ៍៖ ប្រទេសឡាវនិងកម្ពុជា

តាមរាយការណ៍ពីប្រទេសកម្ពុជានិងឡាវករណីវិជ្ជមាននិងការស្លាប់ដោយសារជម្ងឺកូវីដ១៩នៅមានកម្រិ​ត​​ទាបដែលដូចជាមានសភាពខុសប្រក្រតី ។ ប្រទេសកម្ពុជាបានរកឃើញចំនួន ១២២ ករណីនិងគ្មានករណីអ្នកស្លាប់ឡើយ។ ក្នុងប្រទេសឡាវក៏បានរកឃើញអ្នកផ្ទុកត្រឹមតែ១៩ករណី និងគ្មានអ្នកស្លាប់ឡើយ។ បើមើលតាមស្ថានភាពនៃការរីករាលដាលនៅក្នុងតំបន់អាស៊ីនិងកម្រិតពិភពលោក ប្រទេសទាំងពីរនេះនៅមាន​​ចំណុចគួរឱ្យសង្ស័យមួយចំនួនពាក់ពន្ធ័ទៅនឹងការចម្លងមេរោគ ការតាមដានរកករណីចម្លង។ ដោយសាប្រទេសទាំងពីរនេះជាប្រទេសដែលនៅមានកម្រិតលើផ្នែកវេជ្ជសាស្ត្រ មានកំនើនយុវជនច្រើន និងក្រោមការដឹកនាំបែបរដ្ឋអំណាចជាធំ។ បន្ថែមពីនេះកម្ពុជានិងឡាវជាប្រទេសដែលមានភ្ញៀវទេស​ចរណ៍ដ៏ច្រើនដែលអាចប្រឈមបញ្ហាខ្លាំងនៃការរីករាលដាលនេះ។ បើមើលតាមរបាយការណ៍នៃការនាំចូលវ៉ីរុសពីក្រៅប្រទេស មានករណីមួយចំនួនគឺមិនបានធ្វើតាមដានត្រឹមត្រូវឡើយ។

នៅក្នុងតំបន់ភាគច្រើន បើមើលទៅលើកម្រិតនៃការរីករាលដាលនៃ វ៉ីរុសនេះចំនួននៃការចម្លងនៅក្នុងប្រទេសទាំងពីរគួរមានតែច្រើនជាងនេះ។ ថ្វីបើយ៉ាងនេះ វាមានការពិបាកណាស់ថាតើករណីដែលបានរកឃើញនេះជាស្ថានភាពបង្ហាញពីសុខភាពសាធារណៈនៅមានកម្រិតឬក៏ដោយសារកត្តាស្ថានភាពនយោបាយនោះឡើយ។ បើមើលតាមដានស្ថានការណ៍នេះ យើងមានក្តីព្រួយបារម្ភខ្លាំងសម្រាប់ប្រទេស កម្ពុជាជាងប្រទេសឡាវនាពេលនេះ។ ហើកក៏មានក្តីបារម្ភប្រទេសដទៃទៀតដែលមានព្រំដែនជាប់ប្រ ទេសចិនដែលបានរកឃើញការចម្លងនៅកម្ពុជាកាលពីថ្ងៃទី ១៩ ខែមីនា។ តាមការប្រមូលទិន្នន័យរបស់ក្រុមយើងបានរកឃើញមានយ៉ាងហោចណាស់ ៦ ករណីដែលបាននាំចេញពីប្រទេសកម្ពុជា (៥ ករណីនៅក្នុងប្រទេសចិន ដែល៤ ករណីកាលពីខែមីនា [និងមួយករណីទៀតកាលពីម្សិលមិញ] ថែមទាំងមានមួយនៅម៉ាកាវ) ។

ការកំណត់ពេលវេលានៅកម្ពុជា៖ បៃតងតំណាងឱ្យករណីនាំចេញ, ពណ៌ខៀវតំណាងឱ្យករណីចម្លងក្នុងស្រុក, ពណ៌ទឹកក្រូចតំណាងឱ្យការបិទព្រំដែន និងពណ៌ក្រហមតំណាងបទបញ្ជានៃការចាត់វិធានការ របស់រដ្ឋាភិបាល។

ដោយមានភាពមិនច្បាស់លាស់នៃស្ថានភាពពីការផ្ទុះវ៉ីរុសនៅតាមប្រទេសទាំងនេះ អាចជាប់ពាក់ពន្ធ័នឹងការចម្លងរាលដាលនៅក្នុងប្រទេសថៃ។ ក្រៅពីភ្ញៀវទេសចរដែលមកពីភាគខាងលិចដែលបានធ្វើដំណើរពីប្រទេសមួយទៅប្រទេសមួយ ក៏មានកម្មករជនជាតិឡាវដែលចាកចេញពីប្រទេសថៃហើយត្រូវត្រឡប់ទៅស្រុកវិញកាលខែមីនា។ អាជ្ញាធរក្រុងបាងកកបានរាយការណ៍ថានៅតាមស្ថានីយ៍រថយន្ដក្រុងមានអ្នកដំណើរចំនួន ៨៤.០០០ នាក់ដែលត្រូវធ្វើដំណើរទៅប្រទេសឡាវ កម្ពុជា និងមីយ៉ាន់ម៉ាកាលពីថ្ងៃទី ២១-២២ ខែមីនា។ ខណៈពេលនោះប្រទេសថៃបានរកឃើញអ្នកផ្ទុកកូរ៉ូណាចំនួន ៧៨១ ករណីដែលជាចំនួនខ្ពស់បំផុតនៅក្នុងតំបន់។

រកឃើញករណីផ្ទុកមេរោគ

មកដល់ត្រឹមថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២០ ប្រទេសកម្ពុជាបានរកឃើញការចម្លងចំនួន ១២២ ករណីក្នុងនេះចំនួន ៧៧ករណីបានជាសះស្បើយ និងគ្មានអ្នកស្លាប់ទេ។ ឯរបាយការណ៍ប្រទេសឡាវវិញមានបានរកឃើញចំនួន១៩ករណីកាលពីថ្ងៃទី ១២ ខែមេសាឆ្នាំ ២០២០ ។ នៅថ្ងៃទី ២៧ ខែមករាឆ្នាំ ២០២០ ករណីទី១ របស់ប្រទេសកម្ពុជាគឺកើតឡើងពីបុរសម្នាក់អាយុ ៦០ឆ្នាំជាជនជាតិចិនដែលបានធ្វើដំណើរមកពីទីក្រុងវ៉ូហាន (Wuhan) ។ ហើយករណីបន្ទាប់ មិនមានសេចក្តីរាយការណ៍ទេរហូតដល់ថ្ងៃទី ៧ ខែមីនាឆ្នាំ ២០២០ ដែលមានបុរសអាយុ១៨ឆ្នាំម្នាក់នោះឆ្លងកូវីដ១៩ពីថៅកែជនជាតិជប៉ុនរបស់គេ។ ក្រោយមកទៀតរហូតដល់ថ្ងៃទី ២៥ មីនា ២០២០ទើបមានការរាយការណ៍រកឃើញករណីចម្លងក្នុងសហគមន៍ (និយាយរួមគឺមិនធ្លាប់ធ្វើដំណើរ គ្រាន់តែមានទំនាក់ទំនងជាមួយនឹងអ្នកផ្ទុកដែលមកពីក្រៅប្រទេសតែប៉ុណ្ណោះ)។ បច្ចុប្បន្ននេះអាជ្ញាធរកំពុងតាមដានស្វែងរកមនុស្សដែលមានប្រវត្តិទំនាក់ទំនងដើម្បីយកទៅធ្វើតេស្ត។ ជាទូទៅប្រជាជនមិនសូវជាយល់ដឹងច្រើនពីការគម្រាមកំហែងនៃវីរុសនេះទេ ហើយអ្នកខ្លះមិនសូវខ្វល់ពីសុខភាពសាធារណៈទេ ស្ថានការណ៍បែបនេះអាចគ្រាន់តែត្រូវបានគិតថាជា “សុបិន្តអាក្រក់” ទេ។


ចំណែកប្រទេសឡាវបានរាយការណ៍អំពីករណីដំបូងរបស់ខ្លួនចំនួន ២ ករណីកាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំ ២០២០។ ផ្អែកលើការតាមដាននៃការចម្លង ១១ករណីក្នុងចំណោម ១៧ករណីគឺមានពាក់ពន្ធ័ទៅនឹងអ្នកផ្ទុកពីរករណីដំបូង ដែលជាការឆ្លងរាលដាលរហូតទៅដល់៥ជំនាន់។ ករណីទី១ ជាកម្មករម្នាក់ភេទប្រុសអាយុ ២៦ឆ្នាំដែលធ្វើការនៅសណ្ឋាគារស្ថិតនៅទីក្រុងវៀងចន្ទន៍ និងករណីទី២ ជាមគ្គុទេសទេសចរណ៍ស្រីអាយុ ៣៦ឆ្នាំនៅទីក្រុងវៀងចន្ទន៍ ។ អ្នកទាំងពីរមានប្រវត្តិធ្វើដំណើរនិងទាក់ទងជាមួយអ្នកដំណើរបរទេស​ជាច្រើន។ ហើយករណីចម្លងជាចង្កោមផ្សេងទៀតគឺតាមជើងហោះហើរពីទីក្រុងបាងកកទៅវៀងចន្ទន៍ ដែលពេលនេះអាជ្ញាធរឡាវបានព្យាយាមទាក់ទង ដើម្បីស្វែងរកអ្នកដំណើរទាំង ៧០នាក់ដើម្បីធ្វើតេស្ត។ សម្រាប់ករណីទី១១ ជាជនប៉ាពួញូហ្គីណេដែលធ្វើការឱ្យក្រុមហ៊ុនរុករករ៉ែឡាវហើយអាជ្ញាធរបានធ្វើតេស្តបុគ្គលិកជាច្រើនរបស់ក្រុមហ៊ុនរ៉ែនេះ។

បើមើលពីចរាចរប្រចាំថ្ងៃ ប្រទេសទាំងពីរមានការធ្វើដំណើរយ៉ាងសកម្មមុនពេលមានការបិទព្រំដែន។ បើយោងតាមបានរាយការណ៍ស៊ីនហួបញ្ជាក់ថា ប្រទេសឡាវអាចមានភ្ញៀវទេសចរចិនចំនួន ១លាននាក់ក្នុងចំណោមសរុបទាំងអស់ ៤,១លាននាក់ ក្នុងឆ្នាំ ២០១៩។ ហើយកម្ពុជាវិញអាចបានទទួលភ្ញៀវទេស​ចរណ៍ចិន ២លាននាក់ក្នុងចំណោម ៦,២ លាននាក់ក្នុងឆ្នាំ ២០១៩ ។ ត្រង់ចំណុចនេះអាចមានបញ្ហាដោយ​សារតែមិនមានប្រភពច្បាស់លាស់ថាតើការចម្លងថ្មីទាំងនេះជាដំណាក់កាលទីមួយដែលមានប្រភពមកពីទីក្រុងវ៉ូហាន ឬក៏ការចម្លងនៃដំណាក់កាលទីពីរដែលមានប្រភពមកពីអ្នកទេសចរណ៍អ៊ឺរ៉ុប អាមេរិច និងអង់គ្លេសក្នុងអំឡុងដើមខែមីនា។ មានព្រំប្រទល់ដែលជាប់ជាមួយប្រទេសទាំងពីរគឺប្រទេស​វៀតណាម ដែលមានធ្លាប់មានភ្ញៀវទេសចរអឺរ៉ុបដែលបានស្នាក់នៅសណ្ឋាគារជាមួយក្រុមដែលនៅលើយន្តហោះ USS Roosevelt នោះ។

ប្រពន្ធ័សុខាភិបាល

ក្រសួងសុខាភិបាលកម្ពុជាបានកំណត់ទីតាំងបីកន្លែងជាមន្ទីរពេទ្យនៅរាជធានីភ្នំពេញសម្រាប់ព្យាបាលអ្នកផ្ទុកកូវីដ១៩ និងមន្ទីរពេទ្យបង្អែកនៅតាមខេត្តចំនួន២៥ ជាកន្លែងសម្រាប់ការធ្វើតេស្ត និងព្យា​បាល​ករណីមានផ្ទុកមេរោគ។ បន្ទាប់ពីពិគ្រោះយោបល់ជាមួយអង្គការសុខភាពពិភពលោក និងមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺឆ្លងរបស់សហរដ្ឋអាមេរិកស៊ី កម្ពុជាបានកំណត់យកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា (IPC) ជាមន្ទីរពិសោធន៍តែមួយសម្រាប់ការធ្វើតេសរកវ៉ីរុសកូវីដ-១៩ ។ មន្ទីរពិសោធន៍អាចធ្វើតេស្តបានចន្លោះពី ៣០០-៥០០ ក្នុងមួយថ្ងៃហើយគិតត្រឹមថ្ងៃទី ៦ ខែមេសាឆ្នាំ ២០២០នេះ បានធ្វើតេស្តចំនួនជាង ៥.៧០០ករណីដោយប្រើឧបករណ៍តេស្តរកវ៉ីរុសភ្លាមៗ។ ចំនួនប្រជាជនសរុប ១៥.៥៨ លាននាក់នេះគឺមានអត្រាតេស្ត ៣៦៦ ក្នុងមួយលាននាក់។

នៅប្រទេសឡាវមន្ទីរពេទ្យមិត្តភាព (ហៅថាមន្ទីរពេទ្យ ១៥០) ក្នុងរដ្ឋធានីវៀងចន្ទន៍គឺជាមជ្ឈមណ្ឌលដែលត្រូវកំណត់ជាមជ្ឈមណ្ឌលសម្រាប់ការធ្វើតេស្តនិងព្យាបាលមេរោគកូវីដ១៩។ មន្ទីរពេទ្យនេះកំពុងព្យាបាលនិងជាទីតាំងធ្វើការដាក់ដាច់ដោយឡែកពីគ្នា នៃករណីទាំង ១៦ ក្នុងចំណោម ១៩ ករណីដែលបានរកឃើញ​​។ ក្នុងពេលនេះផងដែរមានតែករណីមួយប៉ុណ្ណោះស្ថិតក្នុង “ស្ថានភាពធ្ងន់ធ្ងរ” ។ ចំណែក៣ ករណីផ្សេងទៀតគឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តហ្លួងព្រះបាង។ បើយោងតាមរបាយការណ៍ឆ្នាំ២០១៩ស្តីពីការរៀបចំឡើងវិញក្នុងមន្ទីរពេទ្យមិត្តភាព មានការបន្ថែមគ្រែប្រមាណជាង ៦០០ បន្ទប់ចំនួន ៣០ និងបុគ្គលិកពេទ្យជាង ៥០០ នាក់ ព្រមទាំងវេជ្ជបណ្ឌិត ១០០ នាក់។ គិតត្រឹមថ្ងៃទី ១០ ខែមេសាឆ្នាំ ២០២០ អាជ្ញាធរឡាវបានធ្វើតេស្តបុគ្គលចំនួន ១,១៤០នាក់ដែលស្មើនឹងអត្រា ជាមធ្យមចំនួន ១៥៣ក្នុង ក្នុងមួយលាននាក់។

របាយការណ៍សន្ទស្សន៍សុខភាពពិភពលោកឆ្នាំ២០១៩ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់លេខរៀងទី ៨៩ ក្នុងចំណោមប្រទេសទាំង ១៩៥ លើការរង្វាយតម្លៃនៃការត្រៀមបង្ការជម្ងឺឆ្លង។ ក្នុងនោះគឺបានផ្តោតធ្ងន់ទៅលើកង្វះសម្ភារសុខាភិបាល និងសមត្ថភាពនៅមានកម្រិតក្នុងការឆ្លើយតបទៅនឹងជម្ងឺរីករាលដាល។ ចំណែកប្រទេសឡាវបានជាប់ចំណាត់ថ្នាក់លេខ ៧៣/១៩៥ ក្នុងឆ្នាំដូចគ្នាដែរ។ ទោះសមត្ថភាពសុខភាពសាធារណៈរបស់ឡាវនៅមានកម្រិតប្រទេសនេះមានអាជ្ញាធរដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការអាស៊ានកាលពីថ្ងៃទី ១៤ ខែកុម្ភះឆ្នាំ ២០២០។ ក្នុងពេលនោះមជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជម្ងឺឆ្លងអាមេរិចបានបញ្ជូនពេទ្យជំនាញចំនួន៦នាក់ដើម្បីបើវគ្គបណ្តុះបណ្តាល ចាកចាយបទពិសោរធន៍ និងការអនុវត្តសាកល្បងលើការស្វែងរកនិងគ្រប់គ្រងវ៉ីរុសផងដែរ។ ប្រទេសឡាវក៏ទទួលបានឧបករណ៍និងបរិក្ខាវេជ្ជសាស្រ្តពីប្រទេសចិន វៀតណាមនិងសហរដ្ឋអាមេរិកថែមទៀតផង។

គោលនយោបាយដើម្បីកាត់បន្ថយការរីករាលដាល

នៅថ្ងៃព្រហស្បតិ៍ទី ៩ ខែមេសាឆ្នាំ ២០២០ ការរឹតត្បិតលើការធ្វើដំណើរចូលនិងចេញពីរាជធានីភ្នំពេញបានចូលជាធរមានក្នុងរយៈពេលមួយសប្តាហ៍។ តាមរយៈគោលនយោបាយបិទបង្ខាំងការធ្វើដំណើរនេះ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនក៏បានប្រកាសឱ្យផ្អាកពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលមានរយៈពេលមួយសប្តាហ៍ដែរ។បន្ថែមពីនេះ វិធានការណ៍ផ្សេងៗក៏មានសេចក្តីប្រកាសឱ្យមានការបិទ សាលារៀន សារមន្ទីរ ការជួបជុំតាមវិហាវត្តអារម្យសាសនានិងកន្លែងកម្សាន្តដូចជា រោងកុន ខារ៉ាអូខេនិ ងបារត្រូវបានបិទហើយ ត្រូវបានហាមឃាត់

បើសម្លឹងមើប្រទេសឡាវវិញ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយគឺមានការប្រកាសពី “ការបិទបង្ខាំងគ្រប់ទីតាំង”នៅថ្ងៃទី ៣០ ខែមីនា។ វិធានការនេះគឺអាចនឹងកំណត់ដល់ថ្ងៃទី៩ ខែមេសា ២០២០ឬ“រហូតដល់មានការជូនដំណឹងនៅពេលក្រោយ” ។ លោកនាយករដ្ឋមន្រ្តីថុងលួនស៊ីសូលីត (Thongloun Sisoulith) បានដាក់បម្រាមលើ៩ចំណុចរួមមាន៖ អាចធ្វើដំណើរបានទេលុះករណីចាំបាច់ ធ្វើដំណើរបានតែក្នុងខេត្តការស្តុកទំនិញឬតម្លើងតម្លៃមុខទំនិញ ផ្សព្វផ្សាយព័ត៌មានមិនពិតឬបំភាន់ការប្រមូលផ្តុំច្រើនជាង១០នាក់ ការធ្វើដំណើរអន្តរជាតិលើកលែងតែការវិលត្រឡប់មកផ្ទះវិញនៃជនបរទេស អាជីវកម្មកម្សាន្ត និង រាលអាជីវកម្មដែលមិនចំាំបាច់ផ្សេងៗ។

ប្រទេសកម្ពុជាបានផ្អាករាល់ការធ្វើដំណើររបស់ជនជាតិ អាមេរិក អ៊ីតាលី អាឡឺម៉ង់ អេស្ប៉ាញ និងបារាំងនៅថ្ងៃទី១៤ ខែមីនា បន្ទាប់មកក៏មានការព្យួរទិដ្ឋាការជាច្រើនប្រភេទដូចជា ទិដ្ឋាការតាមអេឡិចត្រូ​និចនិង ទិដ្ឋាការពេលមកដល់ ដែលសេចក្តីប្រកាសនេះចូលជាធរមានពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ ដែលមានអាយុកលាមួយខែ។ ក្នុងករណីមានការធ្វើដំណើរបន្ទាន់ ជនបរទេសអាចដាក់ពាក្យសុំទិដ្ឋាការជាមុនភ្ជាប់មកជាមួយនឹង វិញ្ញាបនប័ត្រវេជ្ជសាស្រ្ត និងលិខិតធានារ៉ាប់រងសុខភាពក្រុមកម្រិតនៃការធានារ៉ាប់រងអប្បបរមាស្មើនឹង ៥ម៉ឺនដុល្លារអាមេរិក។

នៅប្រទេសឡាវការត្រួតពិនិត្យច្រកចេញ-ចូលបានចូលជាធរមាននៅថ្ងៃទី៣ ខែមេសានៅពេលដែលមានសេចក្តីប្រកាសពីការបិទច្រកទ្វារអន្តរជាតិ។ ខណៈនោះច្រកទ្វារទាំងនេះឃើញនៅតែមានដំណើរការបើកធម្មតា តែប៉ុស្តិ៍ត្រួតពិនិត្យតូចៗត្រូវបានបញ្ជាឱ្យបិទនៅថ្ងៃទី១៣ ខែមីនាដោយសារការខ្វះខាតឧបករណ៍ស្កេនកម្តៅ។ នៅថ្ងៃទី ១៩ ខែមិនាប្រទេសឡាវបានផ្អាកទិដ្ឋាការជាច្រើនប្រភេទដែររួមមាន៖ ទិដ្ឋាការលើការមកដល់ ទិដ្ឋាការទេសចរណ៍អំឡុងពេលបេសកកម្មការទូតទិដ្ឋាការតាមប្រព័ន្ធអេឡិច​ត្រូនិច និងកម្មវិធីលើកលែងទិដ្ឋាការ។ ការផ្តល់ជូនទិដ្ឋាការក្រៅពីភ្ញៀវទេសចរណ៍ក៏មានការរឹតត្បិតដែរ។

ចាប់ផ្តើមពីថ្ងៃទី ១៧ ខែមីនាប្រទេសឡាវបានអនុវត្តគោលនយោបាយលម្អិតស្តីពីការដាក់កម្រិតដោយខ្លួនឯងរយៈពេល ១៤ ថ្ងៃសម្រាប់ការមកដល់ជាក់លាក់៖ អ្នកដែលចូលប្រទេសឡាវដោយគ្មានរោគសញ្ញាពីប្រទេសមួយដែលមានករណីគ្របដណ្តប់លើគម្របគ្របដណ្តប់ជាង ១០០ គ្របដណ្តប់លើគម្របគម្រប ១៩ ។ អ្នកដែលចូលប្រទេសឡាវពីប្រទេសជាប់ព្រំដែននិងខេត្តជាប់ព្រំដែនជាមួយនឹងករណីវិជ្ជមានច្រើនជាង​បី។ និងអ្នកដែលចូលប្រទេសឡាវពីប្រទេសជាប់ព្រំដែនប៉ុន្តែមិនមែនជាខេត្តជាប់ព្រំដែនដែលមាន​ករណីវិជ្ជមានជាងដប់។ សម្រាប់អ្នកដែលចូលប្រទេសឡាវដែលមានរោគសញ្ញាពួកគេត្រូវទៅទីក្រុង​វៀងចន្ទន៍ដើម្បីធ្វើតេស្តនិងព្យាបាល។

កញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច

មុនពេលការធ្លាក់ចុះសេដ្ឋកិច្ចអឺរ៉ុបនិងសហរដ្ឋអាមេរិកដោយសារការរីករាលដាលនៃវីរុសនៅក្នុងប្រទេសទាំងនេះ ការព្យាករណ៍សេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានប៉ាន់ប្រមាណថាខាតបង់ពី ៣០០-៧០០ លានដុល្លារ ហើយបើតាមស្ថានភាពនៅពេលនេះវាកាន់តែអាក្រក់ទៅៗ ។

នៅថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ អាជ្ញាធរកម្ពុជាបានត្រៀមបម្រុងថវិកា ចន្លោះពី ៨០០លាន ទៅ ២ពាន់​លានដុល្លាររសម្រាប់ជាកញ្ចប់ថវិកាទ្រទ្រង់សេដ្ឋកិច្ច ដែលស្មើនឹង ២៥% នៃថវិកាដែលបានគ្រោងចំណាយនៅឆ្នាំ ២០២០ ។ទោះយ៉ាងនេះក្តីរដ្ឋាភិបាលមិនទាន់បានផ្តល់ព័ត៌មាន ពិស្តារលើផែនការប្រើប្រាស់កញ្ចប់​ថវិកានេះនៅឡើយទេ។ ការចំណាយមួយចំនួនអាចរួមមាន ការបង្កកពន្ធ និងពន្យារការបង់ពន្ធដោយប្រទេសកម្ពុជាត្រូវបានសម្រេចដកគម្រោងអនុគ្រោះពាណិជ្ជកម្មមួយភាគដោយសហភាពអឺរ៉ុបនៅដើមឆ្នាំ ២០២០។ ប្រធានសហជីពក៏បានអំពាវនាវឲ្យរដ្ឋាភិបាលជម្រុញធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុពន្យាពេលនៃការសងប្រាក់កម្ចីដែរ ហើយធនាគារជាតិនៃកម្ពុជាបានការរឹតត្បិតលើការខ្ចីប្រាក់ផងដែរ។

ឧស្សាហកម្មកាត់ដេរនិងសម្លៀកបំពាក់មានប្រហែល ១១% នៃផលិតផលសរុបរបស់កម្ពុជា ហើយតាមស្ថានភាពនៃឧស្សាហកម្មនេះរដ្ឋាភិបាលនឹត្រូវតែឆ្លើយតបឱ្យភ្លាមៗ។ បើយោងតាមផែនការដំបូងដែលបានប្រកាសកាលពីថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីហ៊ុនសែន បានលើកឡើងថា រោងចក្រចំនួន ៥០អាចត្រូវបានផ្អាកការផលិតដោយសារកង្វះវត្ថុធាតុដើម ហើយរោងចក្រចំនួន៧ក៏ផ្អាកដែរដោយសារកង្វះការបញ្ជាទិញ។ ខណៈនោះដែរលោកនាយករដ្ឋមន្រ្តីបានធានាថានឹងផ្តល់ជូនកម្មករនិយោជិតដែលផ្អាកការងារទាំងនោះអាចទទួលបាន ៦០% នៃប្រាក់ឈ្នួលអប្បបរមារបស់ពួកគេ។ ដោយ​៤០% ខាងរោងចក្រនិង ២០% ទៀតមកពីរដ្ឋាភិបាល។ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ​កាត់​ដេរនៅកម្ពុជាត្រូវបានតម្លើងដល់១៩០ ដុល្លាររក្នុងមួយខែនៅឆ្នាំ ២០២០ មានន័យថាកម្មករនឹងទទួលបាន ប្រាក់ ១១៤ ដុល្លារក្នុងមួយខែដោយ ៧៦ដុល្លារជាការទទួលខុសត្រូវរបស់រោងចក្រនិង ៣៨ ដុល្លារពីរដ្ឋាភិបាល។

ក្រោយមកទៀតបន្ទាប់ពីនិយោជកបានជំទាស់លើការចំណាយលើការបង់ប្រាក់ឈ្នួលអប្បបរមា ៤០%​នេះ ដ្ឋាភិបាលបានដាក់ចេញផែនការថ្មីមួយដែលនឹងផ្តល់ជូនកម្មករត្រឹមតែ ៧០ដុល្លារក្នុងមួយខែដែលក្នុងនោះរោងចក្រត្រូវចំណាយ ៣០ដុល្លារហើយរដ្ឋាភិបាលចំណាយ៤០ ដុល្លារ។ បើមើលតាមផែនការ​ទី២​នេះ ការចូលរួមវិភាគទានរបស់រដ្ឋាភិបាលមានការផ្លាស់ប្តូរបន្តិចបន្តួច មានន័យថាអ្នកដែលខាតនោះ​គឺកម្មករដែលអាចទទួលបានប្រាក់ឈ្នួលតិចជាង ៣៧% នៃប្រាក់ឈ្នួលអប្បបរមា។ ប្រធានសម្ព័ន្ធសហ​ជីព លោក ហ្វាល់សាលី (Far Saly)បានលើកទឹកចិត្តឱ្យកម្មករទទួលយកប្រាក់ឧបត្ថម្ភនេះដោយកុំមានការតវ៉ាឡើយ។

នៅថ្ងៃទី១០ ខែមេសាក្រសួងទេសចរណ៍បានអនុវត្តគោលការណ៍ដោយផ្តល់ជូណ ៤០ ដុល្លារក្នុងមួយខែដល់កម្មករបម្រើការខាងវិស័យនេះដោយមានរយៈពេលពីរខែ។ ចំនួនទឹកប្រាក់ដ៏តិចតួចនេះពិតជាមានផលប៉ះពាល់ដោយសាកម្មករមួយចំនួត្រូវផ្ញើប្រាក់ឈ្នួលទៅដល់គ្រួសាររបស់ពួកគេនៅទូទាំងប្រទេស។

នៅថ្ងៃទី ៥ ខែមេសាឆ្នាំ ២០២០ លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានប្រកាសនៃការផ្អាកការនាំចេញអង្ករដើម្បីការពារសន្តិសុខស្បៀងអាហារក្នុងប្រទេស។ ការនាំចេញអង្ករចូលរួមចំណែកភាគរយដ៏សំខាន់នៃផលិតផលសរុបក្នុងស្រុក។ ប្រទេសកម្ពុជាក៏មានការព្រួយបារម្ភពីការបាត់បង់ដៃគូសេដ្ឋកិច្ចក្នុងតំបន់ផងដែរនៅពេលដែលប្រទេសនេះបញ្ឈប់ការនាំចេញ។ ម្យ៉ាងទៀតនឹងមានប្រទេសក្នុងតំបន់មួយចំនួនអនុវត្តប្រធានការនេះ ដែលអាចធ្វើឱ្យមានផលប៉ះពាល់ខ្លាំងទៅលើការផ្គត់ផ្គង់អង្ករទៅកាន់ពិភព​លោក​។ ជាក់ស្តែងក៏មានប្រទេសវៀតណាមបានកំណត់ការនាំចេញអង្ករដែរ។

មុនពេលមានសេចក្តីរាយការណ៍ពីករណីចម្លងនៅប្រទេសឡាវការប៉ាន់ស្មាននៃសេដ្ឋកិច្ចរបសប់ប្រទេសនេះអាចកើនឡើង ៦,១% ក្នុងឆ្នាំ ២០២០។ ការប៉ាន់ស្មាននេះគឺផ្អែកទៅលើអ្វីដែលប្រទេសនេះទទួលបានប្រសិនបើក្នុងតំបន់មិនមានរងផលប៉ះពាល់អ្វីនោះ។ កំណើនសេដ្ឋកិច្ចនៃប្រទេសនេះគឺអាស្រ័យទៅលើវិស័យទេសច្រណ៍ សំណង់ និងការផលិតកម្ម។ រោងចក្រផលិតកម្មទាំងអស់នឹងត្រូវបិទលុះត្រាតែតម្រូវការផលិតសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ថ្នាំពេទ្យ និងបរិក្ខាវេជ្ជសាស្រ្ត។តាមអ្វីដែលលើកឡើងនេះមានន័យថាគ្រប់​រោងចក្រផលិតសំសៀកបំពាក់នឹងត្រូវបិទ ប៉ុន្តែក៏មានរោងចក្រខ្លះត្រូវបង្វែទៅជាការផលិតសម្ភារ​បរិក្ខាវេជ្ជសាស្រ្តបានដែរ។

នយោបាយនិងវិធានការជ្រុលហួសហេតុ

ប្រទេសទាំងពីរត្រូវបានគេវាយតម្លៃថា “មិនមានសេរីភាពពេញលេញ” ដោយយោងទៅលើការដាច់ចំណាត់ថ្នាក់របស់ World Index នៅឆ្នាំ ២០១៩ ដោយក្នុងនោះប្រទេសឡាវជាប់ចំណាត់ថ្នាក់លេខ ១៤/១០០ និង ប្រទេសកម្ពុជា ២៦/១០០ ។ ការគ្រប់គ្រងព័ត៌មាននៅក្នុងប្រទេសទាំងពីរលើជម្ងឺកូវីដ-១៩ ពិតជាមានការពិបាកក្នុងការតាមដាននិង រង្វាយតម្លៃទៅលើស្ថានភាពនៃការរាយការណ៍កន្លងមកណាស់។ ព័ត៌មាននៅក្នុងប្រទេសទាំងពីរគឺត្រូវបានគ្រប់គ្រងយ៉ាងរឹតប្បិត ហើយរាល់សកម្មភាពដែលមានលក្ខណៈមិនប្រក្រតីត្រូវបានចាត់ទុកជាការប្រឆាំង។

ប្រទេសកម្ពុជានិងឡាវបង្ហាញនូវភាពខុសគ្នានូវវិធានការក្នុងការឆ្លើយតបទៅនឹងការផ្ទុះឡើងនៃវីរុស។ ខណៈពេលដែលប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន ការឆ្លើយតបរបស់ប្រទេស​កម្ពុជាទៅនឹងការរាតត្បាតនៃជម្ងឺនេះមានលក្ខណៈជានយោបាយច្រើនជាងប្រទេសឡាវ។ រដ្ឋាភិបាលកម្ពុជាបានបង្ហាញការគាំទ្រទៅនឹងវិធានការរបស់ប្រទេសចិន ខណៈពេលដែលមានការយឺតយ៉ាវក្នុងការឆ្លើយតបជាមួយនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩។ ផ្ទុយទៅវិញប្រទេសឡាវបានឆ្លើយតបយ៉ាងរហ័សទៅនឹងការផ្ទុះឡើងនៃមេរោគនេះដោយសហការនិងការទទួលយកជំនួយពីអន្តរជាតិ។

លោកសុវណ្ណ រិទ្ធីអ្នកសារព័ត៌មានម្នាក់ត្រូវបានចាប់ខ្លួននៅថ្ងៃទី៧ ខែមេសាឆ្នាំ ២០២០ ពីបទផ្សាយព័ត៌​មានលើហ្វេសប៊ុកដោយដក ស្រង់សម្តីផ្ទាល់ពីលោកនាយករដ្ឋមន្រ្តីហ៊ុនសែនអំពីការឆ្លើយតបនឹងវ៉ីរុសរបស់ប្រទេសហើយត្រូវបានចោទប្រកាន់ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” ។ អាជ្ញាប័ណ្ណផ្សព្វផ្សាយរបស់លោកត្រូវបានដកហូត “ដើម្បីរក្សាការប៉ះពាល់លើសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម” ។ ការអនុវត្តនេះធ្វើឡើងបន្ទាប់ពីក្រសួងព័ត៌មានបានព្រមានដល់ពលរដ្ឋដែលប្រើប្រាស់បណ្តាញហ្វេសប៊ុកកុំបន្តផ្សព្វផ្សាយព័ត៌មានមិនពិតដែលអាបង្កការភ័យខ្លាចនិងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអាជ្ញារហើយ។ឧបនាយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស ខេងបានព្រមាននៅថ្ងៃទី ២០ ខែមីនាឆ្នាំ ២០២០ ថាជនណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតនឹងប្រឈមមុខនឹងផ្លូវច្បាប់។ ។

នៅថ្ងៃសុក្រទី ១០ ខែមេសាឆ្នាំ ២០២០ រដ្ឋសភាបានអនុម័តច្បាប់ស្តីពីកាប្រកាសប្រទេសស្ថិតក្នុងភាពអាសន្ន ដោយច្បាប់នេះនឹងបន្តទៅព្រឹទ្ធសភានៅសប្តាហ៍បន្ទាប់។ ច្បាប់នេះអាចត្រូវបានប្រកាសនៅពេលដែលមានការរាតត្បាតឬក៏សង្គ្រាម ឬការរំខានសណ្តាប់ធ្នាប់សាធារណៈ។ ទោះយ៉ាងណា វិធានការដឹកនាំរបស់អាជ្ញាធរកម្ពុចាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតមិនបានបញ្ជាក់ឱ្យបានជាក់លាក់នូវការអនុវត្តបទប្បញ្ញត្តិទាំងឡាយនេះទេ។ កត្តានេះដែលធ្វើឱ្យមានមន្ទិលសង្ស័យពីវិធានការជ្រុលហួសហេតុក្នុងប្រទេស។ សេចក្តីព្រាងច្បាប់នៃការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ននេះអាចផ្តន្ទាទោសរាល់ជនល្មើសដល់រយៈពេល ១០ឆ្នាំពីបទរំលោភបំពាននានា។ ច្បាប់នេះរងការរិះគន់យ៉ាងខ្លាំងដោយមានការយល់ឃើញថាជាការបង្កើតដើម្បីដាក់កម្រិតនូវការបញ្ជេញមតិរបស់ជនស៊ីវិល ការគ្រប់គ្រងប្រពន្ធ័ផ្សព្វផ្សាយ សិទ្ធិលើការរឹបអូសទ្រព្យសម្បត្តិ។ សេចក្តីពិស្តារនៃច្បាប់នេះនៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ លើថាតើច្បាប់នេះអាចជួយបញ្ឈប់ការរីករាលដាលដោយរបៀបណាដូចជា ការបិទបង្ខាំងទាំងស្រុង ភាពស្របច្បាប់នៃការដាក់ឱ្យនៅដាច់ដោយឡែក ។ល។

អង្គការឃ្លាំមើលសិទិ្ធមនុស្សបានរាយការណ៍ពីការរើសអើងនឹងប្រជាជនម៉ូស្លីមនិងជនបរទេសដោយមានការជម្រុញដល់ការប្រើប្រាស់ពាក្យសម្តីតាមបណ្តាញអនឡាញផ្សេងៗ។ តាមស្ថានភាពបែបនៃគឺ
រំលោភលើគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកលើការឆ្លើយតបទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ ដែលហាមឃាត់រាល់ការរើសអើង និងរាល់ការផ្សព្វផ្សាយព័ត៌មានជាសាធារណៈទាំងអស់នៃវ៉ីរុសកូវីដ១៩ត្រូវមិនត្រូវមានការរើសអើងឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.