ស្ថានការណ៍៖ ប្រទេសសិង្ហបុរី

ស្ថិតក្នុងចំណោមប្រទេសដែលធ្លាប់ទទួលការកោតសរសើរនៃការទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ សង្ហិបុរីមកដល់ពេលនេះបានជួបបញ្ហាកាន់តែដុនដាបទៅៗ។ ចាប់តាំងពីថ្ងៃទី ២១ ខែមករាប្រទេសនេះស្វែងរកការចម្លងជាចង្កោមដោយបានសង្កត់ធ្ងន់លើវិធានការនៃការធ្វើតេស្តនិងតាមដានប្រវត្តិទំនា​ក់​ទំនង ជាជាងការកំណត់យកវិធីសាស្រ្តដាក់ឱ្យនៅដាច់ដោយឡែក។ ជាក់ស្តែងមិនមានការបិទសាលា និងមិនមានការត្រៀមលើវិធានការបិទបង្ខាំងទេ ។ រហូតមកដល់ចុងខែមីនានេះ សឹង្ហបុរីមានចំ​នួនកើនឡើងនៃអ្នកចម្លងវ៉ីរុសគួរឱ្យកត់សម្គាល់ជារៀងរាល់ថ្ងៃ។ ឈានដាល់ដំណាក់កាលនេះ វិធានការ​បិទ​បង្ខាំងត្រូវបានចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី៣ ខែមេសា។

សូមអាន៖ ការពន្យល់នៃរបាយការណ៍របស់ Imperial ដែលបានពិពណ៌នាពីចំណុចដែល “ជាកត្តាជម្រុញ” ធ្វើឱ្យការអនុវត្តនេះមានដំណើរការល្អ។


ព័ត៌មានទាន់ហេតុការ៖ ការឆ្លងជម្ងឺកូរ៉ូណាថ្មីចំនួន ២៣៣ ករណីនៅប្រទេសសឹង្ហបុរី ដោយចំនួន១៦៧ ករណីមិនមានប្រវត្តិជាក់លាក់។ ​ ការចម្លងជាចង្កោមថ្មីៗចំនួន ៧ បានលេចឡើង រួមមានភោជនីយដ្ឋាន Marina Bay Sands restaurant and McDonald’s។

គិតត្រឹមថ្ងៃទី ១៣ ខែមេសា ប្រទេសសឹង្ហបូរីបានរកឃើញអ្នកផ្ទុកមេរោរគហូតដល់ទៅ ២.៩១៨ ករណីក្នុងនេះមានចំនួន ២.៣២៣ករណីដែលនៅតែបន្តដោយមានអ្នកជម្ងឺ ១.១៥៨ នាក់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យស្ថិតក្នុងស្ថានភាពធម្មតា ហើយ ២៩នាក់ស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងមានចំនួន ១.១៦៥​ករណីតម្រូវឱ្យដាក់នៅដាច់ដោយឡែក ។ កន្លងមកក៏មានមនុស្សចំនួន ៥៨៦ នាក់បានជាសះស្បើយ​ខណៈដែល​​​មនុស្ស ៩ នាក់បានស្លាប់នៃជម្ងឺនេះ។ ករណីនៃការចម្លងដ៏ច្រើនបំផុតមិនធ្លាប់មានគឺចំនួន​៣៨៦​ករណីកើតឡើងតែក្នុងមួយថ្ងៃកាលពីថ្ងៃទី១៣ មេសានេះ។ បើរម្លឹកពីករណីចម្លងដំបូងគេបង្អស់​គឺច​ម្លង​ពីបុរសម្នាក់អាយុ៦៦ឆ្នាំដែលធ្វើដំណើរមកពីទីក្រុងវ៉ូហាន កាលពីថ្ងៃទី២៣ មករា។ ភ្លាមៗនោះអាជ្ញាធរសឹង្ហបូរីបានអនុវត្តការតាមដានប្រវត្តិទំនាក់ទំនង ដើម្បីកំណត់អត្តសញ្ញាណក្រុមដែលអាចទទួការចម្លងនៃករណីទីមួយនេះ។

ការចម្លងដំណាក់កាលទី២នៃប្រទេសសង្ហបុរី

ក្រៅពីវិធានការធ្វើតេស្តរកមេរោគនិងតាមដានប្រវត្តិទំនាក់ទំនង បណ្តាប្រទេសអាស៊ីបានបន្តចាត់វិធានការនៃការរឹតត្បិតការធ្វើដំណើរឬ វិធានការដាក់ឱ្យនៅដាច់ដោយឡែក ដើម្បីកាត់បន្ថយការចម្លងថ្មីៗពីខាងក្រៅប្រទេស ។ កាលពីថ្ងៃទី២៩ ខែមករា សឹង្ហបុរីបានបញ្ឈប់រាល់ធ្វើដំណើរពីទីក្រុង វ៉ូហាន ខណៈពេល​​​ដែលក្នុងប្រទេសរបស់ខ្លួនមានករណីអ្នកផ្ទុកវ៉ុីរុសកូវីដ១៩ចំនួន ១០នាក់។ តៃវ៉ាន់និងហុងកុងបានប្រកាសអនុវត្តវិធានការនេះមុនសង្ហិបុរីប៉ុន្មានថ្ងៃតែប៉ុណ្ណោះ។ ចាប់ពីខែមករាដល់ដើមខែមីនាប្រទេស​សឹង្ហបុរីអាចគ្រប់គ្រងដំណាក់កាលទីមួយនៃការរីករាលដាលប្រកបដោយលទ្ធផលល្អ ហើយក៏ដូចហុងកុងនិង តៃវ៉ាន់ដែរ ។

នៅខែមេសា ការចម្លងវ៉ីរុសពីប្រទេសចិនចូលក្នុងប្រទេសសឹង្ហបូរី ហុងកុង និង តៃវ៉ាន់មិនមានច្រើនទៀត​​ទេ។ ផ្ទុយទៅវិញ សឹង្ហបុរីមានចំនួនកើនឡើងនៃករណីចម្លងពីប្រទេសឥណ្ឌូនេស៊ីនិង ម៉ាឡេស៊ីដែលប្រទេសទាំងពីរនេះមានចរាចរដ៏មម៉ាញឹកឆ្លងកាត់តាមច្រកព្រំដែន។ ករណីទាំងនេះគឺជាដំណាក់កាល​ទី២នៃការចម្លងមេរោគដោយសារតែមាន ការវិលត្រឡប់ចូលប្រទេសពីសំណាក់ សិស្សនិសិ្សត អ្នកជំនួញនិងអ្នកធ្វើដំណើរទូទៅដែលត្រឡប់ពី សហរដ្ឋអាមេរិច អឺរ៉ុប (អាមេរិចនិងអង់គ្លេសជាប់ចំណាត់ថ្នាក់​លេខ​២ក្នុងការចម្លងមេរោគទៅកាន់ សឹង្ហបូរី ហុងកុងនិងតៃវ៉ាន់)។

សឹង្ហបុរីជាប្រទេសដំបូងគេដែលចាប់ផ្តើមអនុវត្តវិធានការតាមដានប្រវត្តិទាក់ទងដោយជ្រើសរើសយកការធ្វើតេស្ត Serological (serological testing ) ។ ប្រទេសនេះក៏បានឈានមុខគេលើការប្រើប្រាស់​បច្ចេក​វិទ្យាសម្រាប់តាមដានប្រវត្តិទំនាក់ទំនងដែរ។ នៅចុងខែកុម្ភៈ សឹង្ហបុរីបានបន្ថែមរបៀបនៃការតាមដានប្រវត្តិទំនាក់ទំនង ក្នុងការស្វែងរកករណីចម្លងចង្កោមដែលនាំចូលពីក្រៅប្រទេស ។ ដោយ​សារ​សឹង្ហបុរីផ្តោតលើករណីដែលចម្លេងតែពីរប្រទេសក្នុងតំបន់អាស៊ី ដូច្នោះមានការយឺតយ៉ាវក្នុងការតាម​ដានលើប្រទេសអាមេរិច និងអង់គ្លេសដែលជាប្រទេសមិនទាន់មានការអនុវត្តការធ្វើតេស្តច្រើននោះទេ។ ក្រោយពីមានការតាមដានប្រវត្តិទំនាក់ទំនងមក ឃើញថាមានចំនួនសិស្សជាច្រើនបានធ្វើដំណើរ ត្រ​ឡប់មកពីប្រទេសអង់គ្លេសនិងហសរដ្ឋអាមេរិច ហើយពួកគេខ្លះក៏ចាប់ផ្តើមចេញរោគសញ្ញាបន្តិចបន្តួច ។ ការអនុវត្តវិធានការដាក់ដាច់ដោយឡែកគឺចាប់ផ្តើមមចូលជាធរមាននៅពេលនោះ។

ទោះបីមានវិធានការដ៏តឹងរ៉ឹងនៃការដាក់ឱ្យនៅដាច់ដោយឡែកក៏ដោយ ការរីករាលដាលជា​​ចង្កោម​សហគមន៍​គឺបានផ្ទុះឡើងនៅតាម អន្តេវាសិកដ្ឋាន សាលារៀន ព្រះវិហារ និងការដ្ឋានសំណង់។ ការចម្លងបែបនេះបានធ្វើឱ្យប្រទេសសឹង្ហបុរីត្រូវបានចាត់ចូលជាប្រទេសមានកម្រិតពីពណ៍លឿងទៅជាពណ៍ទឹកក្រូច (DORSCON) ហើយតម្រូវឱ្យមានវិធានការការពារបន្ថែមទៀតដើម្បីបញ្ឈប់ការរីករាលដាលនេះ។
ប្រទេសសឹង្ហបូរីបានធ្វើតេស្ត Serological ជាលក្ខណៈទ្រង់ទ្រាយធំ ដែលប្រទេសលោកខាងលិចមិនទាន់បានអនុវត្តនៅឡើយទេ។ មានតែការធ្វើតេស្តទេដែលជាគន្លឹះដើម្បីកំណត់មនុស្សដែលផ្ទកវ៉ីរុស SARS-CoV-2 នេះបាន។ ការរួមបញ្ចូលគ្នានៃការធ្វើតេស្ត RT-PCR និងការធ្វើ Serological តេស្ត គឺជាវិធីសាស្រ្តដ៏ចំបងក្នុងការបង្កើតគោលនយោបាយសាធារណៈសម្រាប់ខែមិថុនាដល់ខែសីហា។

ការធ្វើ serological តេស្តមិនមែនវិធីសាស្រ្តតាមដានចុងក្រោយទេ ហើយប្រទេសសឹង្ហបូរីក៏មិនប្រើវិធីនេះទាំងស្រុងដែរ។ តាមការស្រាវជ្រាវបានបង្ហាញថាអ្នកជម្ងឺដែលបានជាសះស្បើយហើយ នឹងបង្កើតឱ្យមានប្រពន្ធ័ភាពស៊ាំ ថ្វីបើយ៉ាងនេះក្តីនៅមិនទាន់ជាកបញ្ជាក់អំពីការលើកឡើងនេះនៅឡើយទេ។ ខណៈពេលនេះ គឺមានចំនួន ៩៤ករណី ស្ថិតនៅក្នុងការតាមដានប្រវត្តិទំនាក់ទំនង ដែលត្រូវចំណាយពេលយូរមុនពេល​អាចបញ្ជាក់ពីករណីចម្លងបាន។ ប្រទេសសឹង្ហបុរីបានអនុវត្តការធ្វើតេស្តចំនួនពីរប្រភេទ ទីមួយគឺការធ្វើតេស្តដែលអាចជឿជាក់បាន៩០% និងទីពីរការធ្វើតេស្ត “ស្តង់ដាកម្រិតខ្ពស់”។ ប៉ុន្តែការធ្វើតេសប្រភេទទីពីរនេះគឺត្រូវចំណាយពេលពី៣ទៅ៥ថ្ងៃ ដែលជាបញ្ហាក្នុងការកំណត់ការចម្លងជាចង្កោម។

ចំណុចខ្វះខាតនៃការតាមដានប្រវត្តិទំនាក់ទំនង

កាលពីមានករណីចម្លងដំបូង ប្រទេសសឹង្ហបូរីមិនបានអនុវត្តវិធានការបិទសាលារៀនឬស្នើឱ្យប្រជាពល​រដ្ឋព្យាយាមធ្វើការពីផ្ទះទេ ដែលផ្ទុយពីហុងកុងនិងម៉ាកាវ ។ ប្រទេសនេះទើបតែចាត់វិធានការក្នុងពេលថ្មីៗនេះ​តែប៉ុណ្ណោះ។ តៃវ៉ាន់និងសឹង្ហបុរីគឺបន្តពឹងផ្អែកលើការតាមដានប្រវត្តិទំនាក់ទំនងក្នុងការប្រយុទ្ធនឹងជម្ងឺកូវីដ១៩ ដោយមិនចាត់វិធានការបិទបង្ខាំងនោះឡើយ។ប្រទេសសឹង្ហបូរីមានចំនួនករណីចម្លង ពីក្រៅប្រទេសច្រើនជាងជាងហុងកុងឬតៃវ៉ា ។ ថ្មីៗនេះចំនួន៥៩២ ករណីដែលមានប្រវត្តិធ្វើដំណើរដែល​ភាគ​ច្រើនពីប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ។ វិធានការតាមដានប្រវត្តិទំនាក់ទំទងគឺមានប្រសិទ្ធិភាពក្នុងការកាត់បន្ថយលើករណីចម្លងជាចង្កោមដែលនាំមកពីក្រៅប្រទេស ។ ជាក់ស្តែងមានការចម្លងជាច្រើនអាចកើតមានឡើង មុនពេលអ្នកផ្ទុកមេរោគនោះចេញរោគសញ្ញា ។ បើក្រឡេកមើលប្រទេសចិន ការចម្លងវ៉ីរុសមុនពេលចេញរោគសញ្ញាគឺប្រហែលជា១២,៦% ហើយប្រទេសសឹង្ហបុរីគឺអាចប្រមាណ៦,៤%។

តាមរយៈការតាមដាននៃករណីថ្មីរាប់រយកន្លងមក បានបង្ហាញករណីចម្លងមេរោគភាគច្រើនបានកើតឡើងមុនពេលដែលបុគ្គលទាំងនោះមានអការនៃជម្ងឺកូវីដ១៩ ។ ដែលនេះជាកត្តាធ្វើឱ្យមានការចម្លងក្នុង​ប្រទេសដោយមិនបានតាមដាននិងស្រាវជ្រាវ ។ តាមការប៉ាន់ស្មាន ក្នុងប្រទេសសឹង្ហបុរីមធ្យមភាគនៃការចម្លងគឺស្ថិតក្រោម ១.០ ដែលនេះអាចមកពីភាពលម្អៀងនៃវិធីសាស្រ្តក្នុងការតាមដានករណីចម្លង។ យើងអាចនិយាយថាមធ្យមភាគនេះគឺត្រឹមត្រូវសម្រាប់ខែមករា និងកុម្ភៈ ប៉ុន្តែការចម្លង​ដំ ណាក់កាលទីពីរនេះគឺមានមធ្យមភាគច្រើនជាងនេះមិនខាន ។ ការសន្មត់មធ្យមភាគនៃការចម្លងក្រោម ១.០ នេះគឺយោងតាមការតាមដានប្រវត្តិទំនាក់ទំនងតែប៉ុណ្ណោះ ដោយមិនរាប់បញ្ជូលលើវិធានការនៃការបិទបង្ខាំងនោះទេ។ យើងអាចមើលឃើញថា ប្រសិនបើមិនអនុវត្តលើវិធានការបិទបង្ខាំងទេចំនួនធម្យមភាគនៃការចម្លងអាចកើនឡើងពី៣ទៅ៥ ដែលវាច្រើនជាងចំនួនអ្នកចម្លងរោគផ្តាសាយធម្មតាដែលមានត្រឹមតែ១,៣ប៉ុណ្ណោះ។

កត្តាមួយទៀតដែលត្រូវតែពិចារណាគឺការពន្យាពេលនៃការបង្ហាញរោគសញ្ញា។ ដូចដែលយើងបានដឹងហើយថា មុនពេលមានការបង្ហាញអាការនៃជម្ងឹគឺត្រូវចំណាយពេលរហូតដល់ ១៤ថ្ងៃ ហើយជាមធ្យមយ៉ាង ហោចណាស់៥ថ្ងៃ។ ខណៈនេះការសិក្សាស្រាវជ្រាវបន្ថែមចំបាច់ត្រូវតែបន្ត ដើម្បីបញ្ជាក់ពីអាយុកាលនៃការចម្លងមេរោគកូវីដ១៩ ។ សម្មតិកម្មដែលមានគឺថាករណីធ្ងន់ធ្ងរដែលត្រូវការព្យាបាលនៅមន្ទីរពេទ្យអាចកើតឡើងនៅសប្តាហ៍ទីពីរក្រោយពីឆ្លងមេរោគ ។ ក្នុងករណីស្រាលគឺត្រូវការពេល១៤ថ្ងៃដែលអាចជាសះស្បើយ ហើយបើករណីស្លាប់គឺត្រូវចំណាយពេល១ខែ ។ ដូច្នេះករណីការចម្លងដែលនាំចូលមកពីប្រទេសក្រៅដែលបង្កការចម្លងក្នុងស្រុកគឺចំណាយពេលដល់ទៅ១៤ថ្ងៃទើបអាចមានការបង្ហាញអាការ ។ មិនតែប៉ុ ណ្ណោះ គឺត្រូវចំណាយពេលដល់ទៅ២ទៅ៣សប្តាហ៍ក្នុងការសម្រាកព្យាបាលនៅមន្ទីរពេទ្យ ថែមទាំងតម្រូវ​ឱ្យមានការធ្វើតេស្តទៀតផង ។

ស្ថានភាពធ្ងន់ធ្ងរនៃកូវីដ១៩នៅសឹង្ហបុរី

ប្រទេសសាំងហ្គាពួរបានយកគំរូតាមហាវិទ្យាល័យ Imperial College ដែលមានចំណុចគន្លឹះក្នុងការសម្រេច​ចិត្តដើម្បីរៀបចំគោលនយោបាយ។ ដោយបានអនុវត្តការធ្វើ Serological Testing ប្រទេសសឹង្ហបុរីអាចធ្វើការរាយការណ៍រាល់ករណីចម្លងបានយ៉ាងល្អ ដែលអាចធ្វើឱ្យ រដ្ឋាភិបាលធ្វើការសម្រេចចិត្តបាន​ យ៉ាងល្អក្នុងការដោះស្រាយបញ្ហានៃការរីករាលដាលនេះ ។ ប៉ុន្តែនៅមានចំណុចខ្វះខាតបីដែលប្រទេសនេះមិនចាត់វិធានការតាមការណែនាំរបស់ Imperial College ៖ រួមមានការបិទបង្ខាំង និងមិនមានបទបញ្ជាឱ្យបិទសាលា។ មិនតែប៉ុណ្ណោះមានទីតាំងស្នាក់នៅរបស់កម្មករបរទេសមិនមានអនាម័យដែលស្ថិតក្រោមការគ្រប់គ្រងឯកជន ខណៈដែលអាជ្ញាធរមិនអាចមិនសិទ្ធិអនុវត្តច្បាប់បាន។

សូមអានៈជម្រើសផ្សេងៗមុនឈានដល់ការបិទបង្ខាំងដ៏តឹងរឹង

មិនមានបទបញ្ជាបិទសាលារៀនលុះដល់ថ្ងៃទី ៨ ខែមេសា គឺស្ថិតក្នុងខណៈពេលដែលប្រទេសសម្រេចបិទបង្ខាំង “តាមបំណែក” ។ តាមរបាយការណ៍Imperial Collegeបានបញ្ជាក់ថាការចម្លងគឺអាចតាមរយៈសាលារៀននិងកន្លែងធ្វើការ។ ដោយមិនមានការអនុវត្តដូចដូចហុងកុងនិងម៉ាកាវប្រទេសសឹង្ហបុរីគឺមិនធ្វើការតាមដានលើករណីក្នុងស្រុកឱ្យបាន។ រដ្ឋាភិបាលបានបរាជ័យដោមិនបានចាត់វិធានការបិទទីតាំងដែលមានករណីចម្លងខ្លាំងទេ ។ ការចម្លងជាលក្ខណៈចង្កោមតិចតួចទេគឺមានកើតឡើងនៅសាលា ។ តាមការស្រាវជ្រាវខ្លះបានបញ្ជាក់ថាសាលាមិនមែនជាទីតាំងចម្លងខ្លាំងទេដោយសារមិនមានអ្នកឆ្លងជាកុមារនិងយុវជនវ័យក្មេងទេ។ ទោះបីយ៉ាងណា សាលានិងសកលវិទ្យាល័យជាគោលដៅនៃការ ជួបជុំមនុស្សច្រើន ដូច្នោះមានហានិភ័យនៃការចម្លងខ្លាំង។

ទីតាំងទីពីរដែលរងការរិះគន់ខ្លាំងគឺ កន្លែងស្នាក់នៅរបស់កម្មករដែលមានការចម្លងខ្លាំងដោយជាប្រ ភពនៃការឆ្លងជាចង្កោម។ កន្លែងនេះមិនមានប្រពន្ធ័ខ្យល់ចេញ-ចូលគ្រប់គ្រាន់ មានផ្ទុកគ្រែជាច្រើនជាន់ ដែលមានមនុស្សរស់នៅពី ១២ ទៅ ២០នាក់ក្នុងមួយបន្ទប់ និង កង្វះអនាម័យតាមបង្គន់ថែមទៀតផង។ កន្លែងកខ្វក់ជាគោលដៅដែលមានការចម្លងខ្ពស់ ។ សាកគិតមើលលើករណីដែលមានការចម្លងនៃពលករបរទេស។ ពួកគេទំនងជាមិនត្រូវបានធ្វើតេស្តរហូតលុះត្រាតែមានរោគសញ្ញា ពេលទៅពិនិត្យគឺវាយឺតពេលទៅហើយដោយពួកគេបានចម្លងក្នុងក្រុមរបស់គេរួចទៅហើយ ។

ផលប៉ះពាល់លើសេដ្ឋកិច្ចក្នុងពេលផ្ទុះកូវីដ-១៩

ការផ្ទុះឡើងក្នុងចំណោមពលករបរទេសក៏មាន សំណួរជាច្រើនអំពីការប៉ះពាល់ដល់សេដ្ឋកិច្ចផងដែរ ។ ទោះ​បីប្រទេសសឹង្ហបូរីអាចត្រឡប់ទៅរកភាពដើមឆាប់រហ័សក៏ដោយ ប្រហែលជាមិនមានរការងារច្រើន សម្រាប់​​កម្មករដែលទើបតែជាសះស្បើយទេ ។ ក្នុងត្រីមាសទី ១ មានការធ្លាក់ចុះ ២,២% ហើយវិស័យដែល រងការប៉ះពាល់ខ្លាំងគឺ វិស័យសំណង់និងសេវាកម្មដែលជាការងារទូទៅសម្រាប់ពលករបរទេស។ រដ្ឋមន្រ្តីក្រសួងការបរទេសសឹង្ហបុរី លោកVivian Balakrishnanបានរៀបចំផែនការរួចរាល់ហើយទៅលើការធ្លាក់ចុះសេដ្ឋកិច្ចក្នុងរយៈពេលមួយឆ្នាំ។ យោងតាមទិន្នន័យ ប៉ាន់ស្មាននៃការធ្លាក់ចុះនេះមានកម្រិតខ្លាំងជាងការធ្លាក់ចុះសេដ្ឋកិច្ចកាលពីមានជម្ងឺ SARS នៅឆ្នាំ ២០០៣ ។ រដ្ឋមន្រ្តី Indranee Rajah បានបន្ថែមថាមិនអាចយកគំរូឬបទពិសោធកន្លងមកធ្វើការប៉ាន់ស្មានឬការណែនាំសម្រាប់ការធ្លាក់ចុះសេដ្ឋកិច្ចនៅពេលនេះទេ។

ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះសេដ្ឋកិច្ច ប្រទេសសឹង្ហបូរីបានបម្រុងថវិកាចំនួន ១,៩ ពាន់លានSGD រួចហើយ។ កម្មវិធីដែលត្រូវចំណាញរួមមាន ផ្តួចផ្តើមគំនិតលើឧស្សាហកម្ម និងការច្នៃប្រឌិត ការបណ្តុះបណ្តាលបន្ថែមនៃជំនាញការងារ និងកែសម្រួលលើអនាម័យបរិស្ថាននិងផ្ទាល់ខ្លួន ដែលនឹងត្រូវសហការឧបត្ថម្ភថវិកាដោយរដ្ឋាភិបាល។ ផែនការនៃការឧបត្ថម្ភរូបិយវត្ថុទៅដល់បុគ្គលដែលធ្វើការដោយខ្លួន ឯងនឹងត្រូវបន្ថែមជូន។ នៅប៉ុន្មានថ្ងៃទៀតនឹងមានផែនការបន្ថែមទៀតដែលដើម្បីជួយដល់ពលករបរទេស។ ភាគច្រើននៃផែនការរូបិយវត្ថុត្រូវបានកំណត់លើការថែរក្សានិងបង្កើតផលប្រយោជន៍ដោយផ្តល់ជាហិរញ្ញវត្ថុ ជាបច្ចេកទេស និងជាមជ្ឈមណ្ឌលភ័ស្តុភារ។ ផ្នែកទាំងនេះគឺអាចជួយដល់វិស័យឯកជនតតាំងនៅពេលនៃការផ្ទុំមេរោគកូវីដ១៩នេះ។ នៅខែមេសានេះ នឹងមានការលេចចេញនូវវិស័យដែល ជួបវិបត្តិជាងគេបំផុត ដោយសារវិធានការ “តាមបំណែក” របស់ប្រទេសសឹង្ហបុរីគឺនឹងបិទអាជីវកម្មដែលមិនសំខាន់នៅសប្តាហ៍នេះ ៕ (អត្ថបទបកប្រែ)

One Reply to “ស្ថានការណ៍៖ ប្រទេសសិង្ហបុរី”

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.