ការព្យាបាលកូវីដ១៩តាមបែប វិទ្យាសាស្ត្រពិតនិងតាមការយល់ឃើញថាស្របតាមវិទ្យាសាស្ត្រ

ស្វែងយល់ពីវីរុស

ក្នុងចំណោមប្រភេទវ៉ីរុសកូរ៉ូណាជាច្រើន មេរោគកូវីដ១៩នេះគឺលក្ខណៈចម្លែកពិសេសម្យ៉ាងដោយសារវាមានប្រពន្ធ័ដ៏ស្មុគស្មាញ រូបរាងដូចមង្កុតពេលដែលមើលតាមមីក្រូទស្សន៍អេឡិចត្រុង។ វ៉ីរុសនេះមានស្រទាប់ការពារដែលផ្ទុកប្រូតេអ៊ីនដោយដើរតួជាអង្គធាតុបំបែកខ្លួនចម្លងបាន។ ដោយសារតែហ្សែនរបស់វាមានលក្ខណៈពិសេសហើយអ្នកវិទ្យាសាស្រ្តមិនធ្លាប់បានជួប។ដូច្នោះហើយ ក្រុមហ៊ុនឱសថត្រូវការប្រើពេលសិក្សាយូរដើម្បីរកថ្នាំលើការកំណត់អង្គធាតុបំបែកខ្លួនរបស់វ៉ីរុសនេះ។

ដោយសារតែមានសភាពប្លែកនេះហើយបានបង្កឱ្យក្រុមសហគមន៍វិទ្យាសាស្ត្រនៅជុំវិញពិភពលោកប្រ ឈមនឹងបញ្ហានៃការសិក្សារកវិធីព្យាបាលពេលវីរុសចម្លងចូល។ ព្រមទាំងមានការពិបាកក្នុងការស្វែងយល់នូវដំណើររបស់វាពេលចូលទៅក្នុងរាងកាយរបស់មនុស្ស។ ក្រុមជំនាញវិជ្ជសាស្រ្តភាគច្រើនបានប៉ាន់ស្មានថាត្រូវការពេលពី ១២-១៨ខែដើម្បីស្រាវជ្រាវ សាកល្បងវ៉ាក់សាំងមុននឹងអនុម័តក្នុងការដាក់ឱ្យប្រើប្រាស់។ បញ្ហាក៏ធំដែលអ្នកស្រាវជ្រាវកំពុងតែប្រឈមនៅពេលនេះគឺការប្រើវ៉ាក់សាំងតិចពេកគឺមិនអាចបង្ការមេរោគឬបង្កើតអង្គបដិប្រាណគ្រប់គ្រាន់បាន។ ប៉ុន្តែបើយកដាក់ថ្នាំច្រើនពេកវាអាចមានផលប៉ះពាល់លើអ្នកប្រើប្រាស់។ បច្ចុប្បន្ននេះវិធីសាស្រ្តតែមួយគត់ដែលល្អគឺបន្តរកវិធីព្យាបាលដើម្បីកាត់បន្ថយការកកើតរបស់វ៉ីរុស (ប្រឆាំងមេរោគ) ឬកម្ចាត់រោគសញ្ញាធ្ងន់ធ្ងរ។

Diane Griffin ជាសាស្រ្តាចារ្យផ្នែកជីវសាស្ត្រ និង ប្រព័ន្ធស៊ាំនៅមហាវិទ្យាល័យសុខភាពសាធារណៈ Bloom- berg នៃសាកលវិទ្យាល័យ Johns Hopkins បាននិយាយថា វ៉ីរុសចម្លងដោយបំបែកខ្លួននៅក្នុងកោសិកា ដូច្នេះវាពិបាកក្នុងការស្វែងរកថ្នាំកម្ចាត់វីរុសព្រោះវាអាច ធ្វើឱ្យបំផ្លាញកោសិកាបាន ។ ជាការពិតថ្នាំប្រ ឆាំងវីរុសចំបាច់សម្លាប់សមាសធាតុនៃវីរុសដើម្បីការពារកុំវាមានឱកាសបំបែកខ្លួនដូចដែលបង្ហាញក្នុងរូបភាពខាងលើ ។ មានកត្តាមួយទៀតគឺរាងកាយរបស់បុគ្គលមួយចំនួនអាចបង្កើតអង្គបដិប្រាណដែលមានតួនាទីការពារប្រឆាំងនឹងវ៉ីរុសបាន។ មេរោគនេះក៏អាចបំផ្លាញប្រព័ន្ធភាពស៊ាំក្នុងខ្លួនមនុស្ស មុនពេលដែលមានការបង្កើតប្រព័ន្ធការពារផងដែរ។

ថ្មីៗនេះអង្គការសុខភាពពិភពលោក (WHO) បានចាប់ផ្តើមគម្រោង “សាមគ្គីភាព” នៃការប្រយុទ្ធប្រ ឆាំងនឹងជម្ងឹកូវីដ១៩ ដោយលើកទឹកចិត្តប្រទេសនានា នៅទូទាំងពិភពលោកឱ្យចូលរួមក្នុងការសាក ល្បងព្យាបាលដោយប្រើថ្នាំដែលមានស្រាប់ចំនួន ៤ប្រភេទ ដែលក្នុងនោះមានថ្នាំព្យាបាលជម្ងឺគ្រុនចាញ់។ បច្ចុប្បន្ននេះវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការប្រឆាំងនឹងកូវីដ១៩នោះគឺ ការបង្ការការពារជា មុន។ ដោយការ ប្រើសាប៊ូក្រប់បន្ទប់ទឹកដែលមានសារធាតុកម្ចាត់ប្រពន្ធ័មេរោគ។ អេតាណុលនិងក្លរីនក៏អាចសម្លាប់មេរោគដែលមានតាមផ្នែកខាងក្រៅបានដែរ តែត្រូវប្រុងប្រយត្ន័គឺមិនអាចប្រើវានៅផ្នែកខាងក្នុងរាងកាយរបស់មនុស្សបានទេ ។

ការផ្ទុះឡើងនៃវិធីសាស្រ្តព្យាបាលតាមការយល់ឃើញដោយមិនយោងតាមវិទ្យាសាស្រ្តពិត

ដោយសារកង្វះនូវវិធីព្យាបាលសម្រាប់មេរោគកូវីដ១៩នេះ បណ្តាប្រទេសនៅជុំវិញពិភពលោកបានប្រើ សម្ថតភាពវិធីសាស្រ្តនៃប្រទេសរបស់ខ្លួនក្នុងការការពារអាយុជីវិតប្រជាពលរដ្ឋរបស់ខ្លួន។ ជាក់ស្តែង ប្រ ទេសចិនបានប្រើឱសថបុរាណរបស់ខ្លួនក្នុងកំឡុងពេលផ្ទុះខ្លាំង ហើយបានបន្តផ្សព្វផ្សាយនូវវិធីព្យាបាលបែបនេះទៅក្រៅប្រទេសទៀត។សម្រាប់ប្រទេសហ្វីលីពីនវិញ កលវិទ្យាល័យសុខាភិបាលហ្វីលីពីនបានបន្តសិក្សាពី រកថ្នាំប្រឆាំងវីរុសដោយប្រើប្រេងដូងវឺដ្យីន (Virgin Coconut Oil)។ ចំណែកឯប្រទេសឥណ្ឌា ស្ថិតក្រោមការដឹកនាំរបស់គណបក្ស Bharatiya Janata (BJP)បានលើកកម្ពស់ការញ៉ាំទឹកនោមនិងលាមកគោដែលជាថ្នាំដើម្បីវិធីព្យាបាលមេរោគកូវីដ។

ខណៈពេលនេះរដ្ឋាភិបាលអាមេរិកបានចូលរួមក្នុងការស្វែរកការព្យាបាលតាមបែបវិទ្យាសាស្ត្រមិនពិតនេះដែរ ដោយលោកប្រធានាធិបតី ដូណាល់ត្រាំបានជម្រុញឱ្យប្រើប្រាស់ថ្នាំ chloroquine។ ក្លូឡូកគីនត្រូវបានគេប្រើដើម្បីព្យាបាលជម្ងឺគ្រុនចាញ់អស់ជិត ៧០ ឆ្នាំកន្លងមកហើយ ដោយសារតែវាសមត្ថភាពក្នុងការទប់ស្កាត់ការបំបែកខ្លួនវ៉ីរុសនៅក្នុងកោសិកា ។ ការសាកល្បងបឋមត្រូវបានធ្វើឡើងដោយប្រើ chloroquine និង hydroxychloroquine ហើយការធ្វើតេស្តនេះមានប្រសិទ្ធភាពផ្សេងៗគ្នា។ការសិក្សាដំបូងរបស់ប្រទេសបារាំងបានបញ្ចាក់ថា ការប្រើក្លូរ៉ូគីនគឺមិនស្របតាមស្តង់ដារវិទ្យាសាស្ត្រពិតនោះឡើយ។​ យ៉ាងហោចណាស់មានមនុស្សម្នាក់បានស្លាប់បន្ទាប់ពីទទួលយកយោបល់របស់លោក Trump ហើយនៅពេលដែលត្រូវការប្រើថ្នាំលើអ្នកជម្ងឺដែលស្ថិតក្នុងសភាពផ្សេងគ្នាគឺកំពុងតែជួបនឹងបញ្ហាហើយ។

ដូចដែលបានបញ្ជាក់ពីខាងដើម ការព្យាបាលសម្រាប់មេរោគកូវីដ១៩គឺត្រូវមានវ៉ាក់សាំងដើម្បីបង្ការជា មុន។ ការប្រើថ្នាំពីមុនៗនិងថ្នាំថ្មីៗអាចមានប្រសិទ្ធិភាព ប៉ុន្តែអ្វីដែលចំបាច់គឺទិន្នន័យវិជ្ជសាស្ត្រថ្នាំចាស់ និងថ្នាំដែលមានស្រាប់អាចធ្វើការជាជំនួយប៉ុន្តែការគាំទ្រ គឺចាំបាច់។ ព្រោះបើមិនដូច្នោះទេ ការប្រើថ្នាំដោយគ្មានទិន្នន័យវិជ្ជសាស្ត្រ វាអាចបង្កឱ្យមានគ្រោះថ្នាក់ខ្លាំងបាន។ ពេលនេះការប្រើប្រាស់ថ្នាំទាំងនេះ គឺមានគ្រោះថ្នាក់និងគ្មានប្រសិទ្ធភាពថែមទៀត។

តារាងទី២៖ ប្រភពនៃរូបភាពពី ARTIS Ventures

ដោយសារមិនមានការព្យាបាលជាក់លាក់ណាមួយនោះ ពេលនេះជម្រើសផ្សេងៗត្រូបានប្រើក្នុងការកម្ចាត់មេរោគរហូតដល់មានថ្នាំជាក់លាក់។

ពេលនេះក្រុមហ៊ុនជីវបច្ចេកវិទ្យាកំពុងស្វះស្វែងរកថ្នាំជាក់លាក់ក្នុងការព្យាបាល ក្នុងនោះមានក្រុមវិទ្យា សាស្ត្រ Gilead ដែលបានទទួលការចាប់អារម្មណ៍ជាងក្នុងការស្រាវជ្រាវលើថ្នាំឈ្មោះ Remdesivir របស់ខ្លួន ។ វាជាថ្នាំដែលទទួលលទ្ធផលជោគជ័យបន្ទាប់ពីមានការសាកល្បងលើសត្វដែលមានរោគសញ្ញាផ្លូវដង្ហើម (MERS-CoV) និងរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរ (SARS)។ គេសង្ឃឹមថាថ្នាំនេះក៏អាចមានប្រសិទ្ធិភាពលើ កូវីដ១៩។

ប្រសិទ្ធិភាពរបសថ្នាំ Remdesivir នេះមិនទាន់អាចបានបញ្ជាក់នៅឡើយទេ ប៉ុន្តែវាអាចកម្ចាត់ការបំ​បែក​ខ្លួននៃប្រពន្ធ័មេរោគបាន។ ថ្នាំនេះរារាំងវីរុសពីការចម្លងហ្សែនរបស់វា ហើយបំបែកខ្លួនទៅក្នុងកោសិកាជាបន្តបន្ទាប់។ ទោះបីមមិនទាន់ទទួលបានការអនុម័តក្នុងការប្រើប្រាស់ថ្នាំនេះក៏ដោយ នៅសហរដ្ឋអាមេរិក ចិន និងអ៊ីតាលីកំពុងប្រើថ្នាំនេះទៅលើអ្នកជម្ងឺដែលមានបញ្ហាធ្ងន់ធ្ងរ។

ពេលនេះក៏មានក្រុមហ៊ុន Fujifilm Corporations នៅប្រទេសជប៉ុនដែលកំពុងសិក្សាលើថ្នាំមួយប្រភេទទៀត​ឈ្មោះ ‘Avigan’។ ហើយរដ្ឋាភិបាលហ្វីលីពីនបានធ្វើការបញ្ជាទិញផងដែរ។ យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Fujifilm បានបញ្ជាក់ថាថ្នាំនេះ “ការពារការរីករាលដាលនៃវ៉ីរុស” ដោយថ្នាំនេះធ្លាប់បានគេប្រើជាលើកដំបូងក្នុងឆ្នាំ ២០១៤ សម្រាប់ប្រឆាំងវីរុសគ្រុនផ្តាសាយ (Influenza)។

ជាចុងក្រោយនេះ ការព្យាបាលមួយផ្សេងទៀត(តាមបែបសម្រួលសសៃ)គឺជាវិទ្យាសាស្ត្រនៃភាពស៊ាំ ហើយត្រូវបានយកទៅអនុវត្តនៅក្នុងមន្ទីរពេទ្យដោយមានការប្រើ “ប្លាស្មា convalescent” (convalescent plasma)។ ខ្ញុំគ្រាន់តែចង់សង្កត់ធ្ងន់ថា ក្នុងការព្យាបាលកូវីដ១៩នេះវិធីសាស្រ្តព្យាបាលណាក៏ដោយគឺនឹង​​មានការស្តីបន្ទោសជាពុំខាន។ ទីមួយគឺការប្រើថ្នាំ ហើយទី២ គឺការបម្រុងប្រព័ន្ធភាពស៊ាំដើម្បីការពារ​។ ប្លាស្មា Convalescent គឺជាការព្យាបាលដោយប្រើឈាមរបស់ពីអ្នកជម្ងឺដែលបានជាសះស្បើយពីកូវីដ១៩ ។ ផ្លាស្មាដែលនៅក្នុងឈាមនេះមានផ្ទុកទៅដោយអង្គបដិប្រាណនៅក្នុងខ្លួនប្រាណរបស់អ្នកជម្ងឺ ដែលវាអាចបញ្ចេញសារធាតុភាពស៊ាំដើម្បីបំផ្លាញវ៉ីរុស។

ប្រទេសហ្វីលីពីនបានយកវិធីព្យាបាលនេះក្នុងការពិចារណា ហើយបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍បន្ទាប់ពីមានអ្នកជាពីជម្ងឺកូវីដ៣នាក់ចូលរួមពិនិត្យដោយប្រើវិធីនេះ ដែលហៅថា plasmapheresis។ យើងសង្ឃឹមថាមុនពេលដែលជម្ងឺរាតត្បាតនេះបញ្ចប់ទៅ យើងនៅតែមានឱកាសប្រើជម្រើសនៃការព្យាបាលទាំងនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.