ស្ថានការណ៍៖ហុងកុង និងម៉ាកាវ

ហុងកុង

មកដល់ត្រឹមថ្ងៃទី៩ មេសា ហុងកុងមានអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៩៧៤ ដែលមានអ្នកត្រូវសម្រាកព្យាបាលចំនួន ៦៦៤នាក់ និងករណីស្លាប់មាន ៤នាក់។ នៅថ្ងៃទី ២២ ខែមករា អាជ្ញាធរហុងកុងបានរាយការណ៍អំពីអ្នកផ្ទុកមេរោគកូវីដ១៩ចំនួន២ករណី។ ក្នុងនោះគឺនៅពេលដែលបុរសអាយុ ៣៩ ឆ្នាំមានសញ្ញារលាកសួតបន្ទាប់ត្រឡប់មកពីទីក្រុងវ៉ូហានហើយឆ្លងកាត់ទីក្រុង សិនជិនមុនពេលទៅដល់ហុងកុង។ បុរសម្នាក់ទៀតអាយុ ៥៦ឆ្នាំ លោកក៏ធ្លាប់បានធ្វើទៅទស្សនកិច្ចនៅទីក្រុង Wuhan ផងដែរ។ បន្ថែមពីនេះទៀត មានការឆ្លងចំនួន ១០ករណី គឺជាប់ពាក់ពន្ធ័នឹងបុគ្គល់ដែលធ្លាប់មានប្រវត្តិរស់នៅឬបានទៅ​លេងនៅទីក្រុង វ៉ូហាន។ សម្រាប់ករណីផ្ទុកទី ១១ គឺកូនស្រីរបស់អ្នកជម្ងឺទី ៩និង ទី១០។ ហើយនេះជាករណីដំបូងចំពោះអ្នកដែលមិនមានប្រវត្តិធ្វើដំណើរទាល់តែសោះ។ ទោះបីជាការចម្លងជាចង្កោមមានកម្រិតនៅ ខែកុម្ភៈក៏ដោយ ទីក្រុងហុងកុងបានកើនចំនួនអ្នកផ្ទុករហូតដល់ ១០០ ករណីនៅថ្ងៃទី ២ ខែមីនា។

បើមើលតាមអត្រាចម្លងជាមធ្យមនៅទីក្រុងហុងកុងគឺចន្លោះពី ០,៩ ទៅ ២,៧ ដែលការកើនឡើងបន្តិចម្តងៗនឹងអាចនៅតែបន្តរហូតដល់ខែមេសា។ ការរីករាលដាលខ្លាំងណឺនៅចុងខែមីនាដែលមានចំនួន ៤៥៦ ករណីបើគិតចាប់តាំងពីថ្ងៃទី ២៦ ខែមីនា​ ។ ករណីចម្លងភាគច្រើនជាលើកទីពីរនេះរកឃើញថាមាន​​​ការពាក់ពន្ធ័ទៅនឹងការធ្វើដំណើរពីអឺរ៉ុបនិងសហរដ្ឋអាមេរិក។ ការចម្លងជាសហគមន៍បានក្លាយជាក្តីព្រួយបារម្ភជាខ្លាំង។ ជាក់ស្តែងចំនួនមនុស្ស ២២៥នាក់ដោយរួមទាំងបុគ្គលិកសុខាភិបាលមកពីមន្ទីរពេទ្យ Pok Oi ត្រូវបានកំណត់ឱ្យនៅដាច់ដោយឡែក។ ការអនុវត្តបែបនេះក៏បន្តធ្វើចំណោះមន្រី្តប៉ូ​លីសចំនួន១៣០នាក់ដែរ ក្រោយពេលដែលថ្នាក់លើរបស់ពួកគេត្រូវបានបញ្ជាក់ថាមានផ្ទុកមេរោគ​កូ​វីដ១៩។

ប្រភព៖ New York Times

អាជ្ញាធរហុងកុងបានអនុវត្តយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពទៅលើការតាមដាននៃការរីករាល់ដាលរបស់​វ៉ីរុសនេះ តាមរយៈការគូសលើទីតាំងច្បាស់លាល់ និងតាមដានប្រវត្តិនៃការទំនាក់ទំនងរបស់អ្នកជម្ងឺ ។ ដូច្នោះ អ្នកផ្ទុកវ៉ីរុសមិនអាចចម្លងទៅជនដទៃបានទៀតទេ។ បន្ថែមពីនេះពលរដ្ឋក៏បានចូលរួមលើវិ​ធានការគម្លាតសង្គម និងពាក់ម៉ាសយ៉ាងខ្ជាប់ខ្ជួន។ ការចូលរួមពីសហគមន៍នេះគឺធ្វើឡើងតាមរយៈបណ្តាញសង្គម ដែលធ្វើឱ្យសាធារណជនយល់ច្បាស់ពីស្ថានភាពធ្ងន់ធ្ងរនៃជម្ងឺកូវីដ១៩នេះ។

ទោះបីជាស្ថានភាពសុខភាពនៅហុងកុងស្ថិតក្នុងសភាពប្រសើរយ៉ាងនេះក្តី តែមានបញ្ហាមួយចំនួនកំ​ពុង​បន្ត។ ជាធម្មតាការវិវឌ្ឍន៍របស់វ៉ីរុសមានរយៈពេលពី៦-១៤ ថ្ងៃ (ដែលជាមធ្យមពី ៤ ទៅ ៥ ថ្ងៃ) មុនពេល​វាបង្ហាញនូវរោគសញ្ញា ក្នុងអំឡុពេលពេលនោះការចម្លងអាចប្រព្រឹត្តិទៅបាន។ ដែលនេះជាកត្តា ធ្វើឱ្យមានក្តីបារម្ភនៃការផ្ទុះឡើងខ្លាំង នៅពេលដែលមិនមានការអនុវត្តតាមគោលការណ៍។

យោងទៅលើរបាយការណ៍នេះ ការរីករាលដាលជាជំហានដំបូងមានត្រឹមតែចំនួនខ្ទង់រយប៉ុណ្ណោះ (១៥០-​៣០០ករណី) ហើយកម្រិតនៃការស្លាប់ក៏ស្ថិតក្នុងការគ្រប់គ្រងបានល្អដែរ។ ក្នុងន័យនេះអត្រាមរណៈនៅដើមខែមិនាគឺមានប្រហែល៣%គឺប្រហាក់ប្រហែលគ្នានិងកូរ៉េ។ រាល់ករណីទាំងនេះអាចនិយាយបានថា ១ភាគក្នុងចំណោមអ្នកផ្ទុកជម្ងឺគឺមានប្រវត្តិទាក់ទងគ្នានិងបានធ្វើតេស្ត។នៅពីរបីសប្តាហ៍ក្រោយទៀត យើងអាចដឹងកាន់តែច្បាស់នូវកម្រិតនៃការរីករាលដាលជំហានទីពីរ ។

នៅចុងខែមីនាវិធានការរឹតត្បិតការធ្វើដំណើរដោយបញ្ឈប់ការចូលរាល់ជនបរទេសទាំងអស់ និងអនុ​វត្តនៃការដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ថ្ងៃ។ទាំងនេះជាការសម្រេចចិត្តក្នុងដំណាក់ចាំបាច់ដែលរដ្ឋា​ភិបាលហុងកុងបានធ្វើ។ នៅសប្តាហ៍នេះ ការបន្តហាមឃាត់រាល់ការធ្វើដំណើររបស់ជនបរទេសកាន់តែ តឹង​រ៉ឹង។ ក្នុងនេះក៏មានវិធានការបំបែករាល់ការជួបជុំដែលលើសពី៤នាក់ដែរ បុគ្គលណាមិនចូលរួមអនុ​វត្តនឹងត្រូវជាប់ពិន័យ។ វិធានការនេះគឺចាប់ផ្តើមបំបែករាល់ការជួបជុំរបស់ក្រុមអ្នកលេងអុកដែលមានគ្នាចំនួន៦នាក់

គ្រប់ភោជនីយដ្ឋាននិងរង្គសាលត្រូវបានហាមឃាត់ជាបណ្ដោះអាសន្នដោយមិនអនុញ្ញាតិឱ្យលក់គ្រឿងស្រវឹងទេ សម្រាប់ភោជនីយដ្ឋានទាំងអស់តម្រូវឱ្យបើកតាមម៉ោងកំណត់ ឬក៏បើកសម្រាប់តែច្រកទៅផ្ទះតែប៉ុណ្ណោះ។ វិធានការទាំងនេះបានជះឥទ្ធិពលអ្នកបម្រើសេវ៉ាកម្មតាមហាងMaDonal និងអាហារដ្ឋាន ជាពិសេសប៉ះពាល់ទៅលើសុខភាពផ្លូវកាយនិងស្មារតីរបស់ក្រុមពលរដ្ឋដែលមានប្រាក់ចំណូលទាបដែលគេហៅថាក្រុម McRefugees។ ក្នុងនេះ ពលករបរទេសក៏ត្រូវបានបញ្ជូលចេញពីហុងកុងដែរ។

វិធានការដាច់ឱ្យនៅដាច់ដោយឡែករបស់រដ្ឋាភិបាលនេះ ក៏នៅមានប្រលោះប្រហោងលើការអនុវត្តផង​ដែរ។ ដោយក្នុងនោះមានអ្នកខ្លះត្រូវបានអនុញ្ញាតឱ្យអនុវត្តនៅផ្ទះផ្ទាល់ខ្លួន ខណៈពេលដែលអ្នកផ្សេងទៀតតម្រូវឱ្យស្នាក់នៅក្នុងសណ្ឋាគារ ហើយខ្លះទៀតស្ថិតនៅក្នុងជំរុំ ។ តាមរបាយការណ៍ថ្មីៗរបស់ស៊ីអិន​អិន (CNN) បានបង្ហាញថាមានបញ្ជីឈ្មោះរបស់បុគ្គលដែលតម្រូវឱ្យមានការដាក់ដោយឡែកពីគ្នា យ៉ាង​ហោច​ណាស់គួរតែមួយសប្តាហ៍ដែរ។ មានការបញ្ជាក់មកថា នៅក្នុងជំរុំមានដំណើរការយ៉ាងមានប្រសិទ្ធិ​ភាព។

ក្រៅពីនេះអាជ្ញាធរអាចតាមដានរាល់បុគ្គលដែត្រូវដាក់ឱ្យនៅដាច់ពីគេដែលស្នាក់នៅតាមផ្ទះផ្ទាល់ខ្លួននិងសណ្ឋាគារតាមរយៈការប្រើខ្សែដៃដែលមានប្រពន្ធ័ភ្ជាប់ទៅនឹងទូរសព្ទ។ ក្នុងនោះមានតែមួយភាគ​នៃខ្សែដៃទាំង ៦.០០០ អាចមានដំណើរការ។ នៅពេលប្រើប្រាស់ខ្សែដៃនេះក៏ជួបនឹងបញ្ហាដោយដំណើរការមិនស្រួល ហើយមួយចំនួនទៀតមិនអាចដំណើរការបានតែម្តង។ ទោះឧប​ករណ៍នេះដំណើរការឬអត់មិនសំខាន់ទេ វាគ្រាន់តែសម្រាប់រម្លឹកទៅក្រុមបុគ្គលដែលត្រូវដាក់ឱ្យនៅដាច់ដោយឡែកប៉ុណ្ណោះ។ គេអង្កេតឃើញថាមានបុគ្គលមួយចំនួនមិនបានគោរពតាមវិធានការនេះហើយត្រូវបានចាប់ខ្លួនបញ្ជូនទៅជំរំ ហើយពួកគេអាចត្រូវព្រឈមនឹងការដាក់ទោសទៀតផល។

ខណៈពេលដែលរដ្ឋាភិបាលបន្តរៀបចំវិធីសាស្រ្តក្នុងការគ្រប់គ្រងការរីករាលដាលនៃCOVID-19 ពួកគេក៏នៅតែរៀបចំផែនការដើម្បីស្តារសេដ្ឋកិច្ចឡើងដើម្បីបញ្ជៀសការឈានចូលក្នងវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។ លោក Dane Cheng ជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលទេស ចរណ៍ហុងកុងបានប្រកាសថា លោកមានផែនការធ្វើឱ្យវិស័យទេសចរណ៍មានសភាពដូចដើមវិញនៅខែកក្កដា។ វិស័យទេសចរណ៍បានធ្លាក់ចុះ​ដល់ទៅ ៩៦,៤% គិតត្រឹមខែកុម្ភៈដែលបង្កដោយកូវីដ១៩។ កត្តានេះបានជះឥទ្ធិពលទៅ នៃការលក់រាយដែលធ្លាក់ចុះ ៤៤% និងការលក់ទៅដល់អ្នកប្រើប្រាស់ធ្លាក់ចុះ ៧៨,៥% ។ ការទិញអចលនៈទ្រព្យក៏​បានធ្លាក់ចុះដល់កម្រិតទាប ដោយមានអ្នកលក់ជាច្រើនដែលនៅលើទីផ្សារមានការបារម្ភពីការបន្តធ្លាក់ចុះនៃទីផ្សារនេះ។

ដើម្បីរារាំងនូវស្ថានភាពខាតបង់លើសេដ្ឋកិច្ចការ រដ្ឋាភិបាលហុងកុងបានកំណត់រៀបចំថវិកា ១០.០០០​ដុល្លាហុងកុង (ប្រហែល១.២៩០ដុល្លា) ដក់ពលរដ្ឋដែលទទួលសិទ្ធិរស់នៅជាអចិន្ត្រៃយ៍។ សម្រាប់អាជីវកម្មលក់រាយទាំងអស់នឹងត្រូវចំណាយ ៥,៦ពាន់លានដុល្លាហុងកុង (ប្រហែល ៧២២លានដុល្លា)សម្រាប់ខែនេះ ហើយសម្រាប់ហាងលក់គ្រឿងសំអាងតុបតែដូចជាខ្សែកខ្សែដៃទាំងអស់ អាចត្រូវចំណាយរហូតដល់ ៣​លាន​​ដុល្លាហុងកុង (ប្រហែល ៣៨ម៉ឺនដុល្លា)។ រាល់អាជីវកម្មខ្នាតតូចៗទៀតអាចទទួលបាន ៨ម៉ឺនដុល្លា​ហុងកុង (ប្រហែល ១ម៉ឺនដុល្លា)។ ក្រៅពីការចំណាយទាំងនេះ រដ្ឋាភិបាលហុងកុងនឹងទិញសំបុត្រយន្តហោះចំនួន ៥០០.០០០ ជាការផ្តល់ការឧបត្ថម្ភធនទៅដល់ វិសយ័អាកាសចរណ៍ផងដែរ។ កញ្ចប់ថវិកាក្នុងការជម្រុញសេដ្ឋកិច្ចត្រូវបានប្រកាសក្នុងសប្តាហ៍នេះដែលស្មើនឹងទឹកប្រាក់ ១៣៧.៥ ពាន់លានដុល្លាហុងកុង (ប្រហែល ១៧,៧ពាន់លានដុល្លា)។ កញ្ជប់ថវិកានេះក៏ត្រូវឧបត្ថម្ភលើប្រាក់ឈ្នួលនៃ ៥០%ផងដែរ។

ម៉ាកាវ

នៅថ្ងៃទី ២២ ខែមករាមានភ្ញៀវទេសចរណ៍ពីរនាក់ដែលមានផ្ទុកវ៉ីរុសកូវីដ១៩ដំបូងគេ។ ក្នុងនេះស្រីមានអាយុ ៥២ឆ្នាំនិងបុរសមានអាយុ ៦៦ ឆ្នាំ។ បន្ទាប់មកនៅថ្ងៃទី ២៦ ខែមករា មានស្ត្រី៣នាក់ដែលមិនធ្លាប់​​មានប្រវត្តិពាក់ពន្ធ័នឹងទីក្រុងវ៉ូហាន(Wuhan) ពួកគេក៏មានរោគសញ្ញា។ ប្រវត្តិនៃការធ្វើដំណើរគឺពីរនាក់បានចេញមកពី Lotus Bridge ចំណែកឯស្រ្តីទីបីបានមកដល់ម៉ាកាវដោយឆ្លងកាត់ទីក្រុងហុងកុង។ សាកលវិទ្យាល័យនិងសាលាត្រូវបានដាក់បទបញ្ជាឱ្យបិទជាបន្ទាន់ខណៈដែលកម្មវិធីបុណ្យចូលឆ្នាំចិនត្រូវបានលុបចោលឬដាក់ឱ្យមានកម្រិតបំផុត។ ករណីនៃការកម្លេងកើន៥នាក់ទៀតនៅថ្ងៃទី ៤ ខែកុម្ភៈ។ ទោះបីករណីសង្ស័យត្រូវបានដាក់ឱ្យនៅដាច់ដោយឡែកក៏ដោយ ករណីថ្មីទំនងមិនគួរកើតមានទេនៅខែបន្ទាប់នោះ ហើយគិតត្រឹមថ្ងៃទី ៦ ខែមីនាករណីនៃអ្នកផ្ទុកទាំង ១០ បានជាសះស្បើយ។ ការរីករាលដាលនៃរលកទីពីរបានផ្ទុះឡើងនៅថ្ងៃទី ១៥ ខែមីនាដោយមានករណីកើនឡើងជាជាបន្តបន្ទាប់ត្រឹមតែមួយ​ខែគឺមានចំនួន ៤៥ករណី គិតត្រឹមថ្ងៃទី៩ ខែមេសា។

ម៉ាកាវគឺជាតំបន់មួយក្នុងចំណោមតំបន់ដទៃទៀតដែលមានចំនួននៃ កំណើនអ្នកចម្លងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបាន។ ទោះបីជាម៉ាកាវចាត់វិធានការបានល្អ ក៏ការចាប់ផ្តើមបើកឱ្យមានដំណើរការ កាស៊ីណូនៅមានភាពយឺតយ៉ាង។ មិនតែប៉ុណ្ណោះសាលារៀននិងឧស្សាហកម្មអាហារឬសម្ភារប្រចាំថ្ងៃតម្រូវឱ្យបន្តអនុវត្តរក្សាការត្រួតពិនិត្យកម្តៅ បន្តពាក់របាំងនៅទីសាធារណៈនិងវិធានការអនុវត្តអនា ម័យយ៉ាងតឹងរឹង។ កាស៊ីណូត្រូវបានដាក់ឱ្យបើកដំណើរការជាថ្មីនៅថ្ងៃទី ២០ ខែកុម្ភៈ ប៉ុន្តែនៅមានសភាពស្ងាត់នៅឡើយ។ មានការរិះគន់រដ្ឋាភិបាលយ៉ាងចាស់ដៃនៅពេលមានការបើកឱ្យដំណើរការនេះ ដោយសារមានទីតាំងផ្សេងៗដូចជាឧទ្យានកម្សាន្ត និងកន្លែងសាធារណៈដទៃទៀតនៅតែបន្តបិទ។

ចំពោះសាលារៀននិងកន្លែងលេងកីឡាក៏គ្រោងនឹងបើកឡើងវិញនាពេលឆាប់ៗនេះ លុះត្រាតែមានការផ្ទុះឡើងជាលើកទី២ ទើបអាចពន្យារពេលបិទសាលារៀនបន្តទៀតបានរហូតដល់ថ្ងៃទី ១៩ ខែមីនា ។ ដោយសារការរីករាលដាលនេះមានលក្ខណៈជាកម្រិតទូទាំងពិភពគ្រប់អ្នកដំណើរទាំងអស់ដែលមិនមែនជាពលរដ្ឋហុងកុង តៃវ៉ាន់ឬចិនដីគោក ដែលមានប្រវត្តិធ្វើដំណើរថ្មីៗ គឺមិនអនុញ្ញាតិឱ្យធ្វើដំណើរចូលទេ ចាប់ពីថ្ងៃទី ១៨ ខែមីនា

ទោះបីចំនួនអ្នកផ្ទុកវ៉ីរុសនៅម៉ាកាវមានចំនួនទាបក៏ដោយ ការអនុវត្តគោលនយោបាយរបស់រដ្ឋាភិ បាលក៏មានស្ថិតកក្នងសភាពតានតឹងដែរ។ ជាក់ស្តែងពលរដ្ឋបានស្នើទៅរដ្ឋាភិបាលឱ្យបិទព្រំដែនដែលនៅជាប់ចិនដីគោកកាលពីខែមករា ប៉ុន្តែសំណើរនេះត្រូវបានបដិសេធ។ ផ្ទុយទៅវិញរដ្ឋាភិបាលបានចាត់វិធានការដោយកំណត់ឱ្យមានការបំពេញទម្រង់បែបបទនៃការពិនិត្យវេជ្ជសាស្រ្ត និងប្រវត្តិនៃការធ្វើដំណើរ ព្រមទាំងមានការវាស់កម្តៅគ្រប់ច្រកចេញ-ចូលទាំងអស់ ។ ការបញ្ជាទិញម៉ាសយ៉ាងបន្ទាន់ ដែលធ្វើឱ្យមានជនឆ្លៀតឱកាសកេងចំណេញនិងបន្លំផ្សេងៗផងដែរ។ ក្រោយមករដ្ឋាភិបាលបានកំណត់ការ ទិញរបាំងមុខ (ម៉ាស) និងរៀបចំប្រពន្ធ័លើបណ្តាញអ៊ិនធើរណេតដើម្បីតាមដានទីតាំងលក់ម៉ាសទាំងអស់

ទាក់ទងនឹងបញ្ហាសេដ្ឋកិច្ច គោលការណ៍នៃការអនុញាតិឱ្យពលរដ្ឋឈប់សម្រាកដោយទទួលបានប្រាក់បៀវត្សនោះគឺទទួលរងនូវពាកចចាមអារាមជាច្រើន។ រដ្ឋាភិបាលបានច្រានចោលពាក្យចចាមអារាមនោះ និងគម្រាមដល់ការដាក់ទោសពាក់ពន្ធ័រឿងនយោបាយចំពោះជនណាដែលបង្កើតពាក្យចចាម អារ៉ាមទាំងនេះ។ ក្នុងអំឡុងខែមីនា ពលរដ្ឋបានជួបបញ្ហាសេដ្ឋកិច្ច ដែលជាចំណុចដ៏រសើបចំពោះរដ្ឋា ភិបាល ហើយបញ្ហានេះក៏កាន់តែបង្កឱ្យមានពាក្យចចាមអារ៉ាមកើនឡើង។ យោងតាមស្ថិតិកម្លាំងពលកម្មជិត ៧៥% គឺពាក់ពន្ធ័ទៅនឹងឧស្សាហកម្មភ្នាល់ល្បែង។ ដូច្នោះការធ្លាក់ចុះ ៨០% នៃប្រាក់ចំណូលពីការលេងល្បែងនៃខែមីនានេះ បានបង្កឱ្យជីវភាពពលរដ្ឋប្រឈមនឹងបញ្ហា។

រដ្ឋាភិបាលម៉ាកាវរងការរិះគន់យ៉ាងខ្លាំងដោយសារផ្តោតលើប្រាក់ចំណូលជាជាងសុខសុវត្ថិភាពរបស់ពល​រដ្ឋខ្លួន។ បញ្ហានេះបណ្តាលមកពីមានការបើកកាស៊ីណូមុន ការបើកទីកម្សាន្តសាធារណៈនិងសាលារៀន។ បន្ទាប់មករដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើបញ្ហារបស់ពលរដ្ឋនិងសិក្សាលើអាជីវកម្មដទៃក្រៅពីកាស៊ីណូ។ ក្រៅពីនេះក៏មានសេចក្តីប្រកាសនៃកញ្ចប់ថវិកាក្នុងការជម្រុញសេដ្ឋកិច្ចកាលថ្ងៃទី៩ ខែមេសាដែល​​ផ្តល់ជូនពលរដ្ឋម្នាក់ៗនូវបណ្ណ័ដែលមានគិតជាទឹកប្រាក់ស្មើនឹង ៥,០០០MOP (ប្រហែល ៦៣០ដុល្លា) បន្ថែមពីលើប្រាក់៣,០០០MOP (ប្រហែល ៣៧០ដុល្លា)ដែលផ្តល់ជូនពីពេលកន្លងមក។ ព្រមទាំងមានកញ្ជប់ថវិកាក្នុងការឧបត្ថម្ភដល់អាជីវកម្មខ្នាតតូចនិងមធ្យមដែលត្រូវចំណាយរហូតដល់ទៅ ១០ពាន់​លានMOP (ប្រហែល ១.២ពាន់លានដុល្លា) ចំណែកចំនួនប្រាក់មួយផ្នែកទៀតនឹងត្រូវចំណាយទៅសុខ​មាលភាពនិងនិយោជិកដោយផ្តល់ជូនតែមួយដងគឺស្មើនឹង ១៥.០០០MOP (ប្រហែល ១.៨៩០ដុល្លា) ។

យោងតាមអត្រាចម្លងជាមធ្យមនៅទីម៉ាកាវគឺមានកម្រិតទាបជាទីក្រុងហុងកុតដែលនៅទីនោះមានចន្លោះពី ០,៩ ទៅ ២,៧ ។ ម្យ៉ាងទៀតករណីនៃការចម្លងមានចំនួនតិចតួច ដូច្នោះវិធានការលើរឹតត្បិតអាច​ដកចេញបាន។ នៅពេលមានករណីចម្លងវ៉ីរុសថ្មីទោះមិនមានជាប់ពាក់ពន្ធ័នឹងការបើកឱ្យកាស៊ីណូដំណើរការក៏ដោយ ក៏បន្តីមានការរិះគន់ផងដែរ។ ក្នុងកាលៈទេសៈនេះ ភាពចម្រូងចម្រាសបន្តកើតមាន ថាតើគួរបើកទីសាធារណៈសម្រាប់ពលរដ្ឋឬក៏យ៉ាងណា ដោយមានក្តីបារម្ភលើការផ្ទុះឡើងជាលើកទីពីរដែលអាចមានសភាពកាន់តែធ្ងន់ធ្ងរ។ សម្រាប់ជាជម្រើសដ៏ល្អរបស់រដ្ឋាភិបាលម៉ាកាវគឺជ្រើសយកការ​បើកទីសាធារណៈសម្រាប់ប្រជាជននៅពេលនេះដោយសារទីផ្សារការងារនៅមានចំនួនកំណត់។

បើគិតដល់ការសម្រេចចិត្តនៃការបិទសាលារៀននៅពេលនេះគឺជាការសម្រេចចិត្តដ៏ចម្រូងចម្រាសមួយដែរ។ មានយោបល់មួយចំនួនបានបង្ហាញថាការចាត់វិធានការគម្លាតសង្គមខណៈពេលដែលបិទសាលានោះគឺគ្មានប្រសិទ្ធិភាព ប៉ុន្តែតាមការស្រាវជ្រាវបានបញ្ជាក់ថាមានប្រសិទ្ធិភាព។ ខណៈនេះការបើកសា​លា​ឱ្យដំណើរការវិញគឺមិនគួរអនុវត្តទេ ប៉ុន្តែរដ្ឋាភិបាលគួរត្រៀបរៀបចំផែនការឱ្យបានម៉ត់ចត់សម្រាប់ការសិក្សានៅរដូវក្តៅ។

គោលនយោបាយសម្រាប់ហុងកុង និងម៉ាកាវ

១. បន្តរក្សាការធ្វើតេស្តរកមេរោគកូវី១៩ឱ្យបានច្រើន ដល់គ្រប់ជនដែលធ្លាប់មានទំនាក់ទំនង
២. រក្សាការតាមដាននិងប្រវត្តិរាល់ករណីចម្លងទាំងអស់ ដែលនេះជាវិធីសាស្រ្តដ៏មានប្រសិទ្ធភាពបំផុតក្នុងការលុបបំបាត់ការផ្ទុះឡើងនៃវ៉ីរុសខណៈពេលដែលគ្មានវ៉ាក់សាំង។
៣. ពង្រឹងគោលនយោបាយដ៏តឹងរ៉ឹងនៅតាមព្រំដែន៖ ទោះបីជាមានការ ប៉ះពាល់លើលើវិស័យទេសចរណ៍ក៏ដោយ ខណៈពេលនេះចាំបាច់ត្រូវធានាលើសុខសុវត្ថិភាពរបស់ប្រជាជន
៤. កែច្នៃគោលនយោបាយរូបិយវត្ថុ៖ ការអនុវត្តគោលនយោបាយកញ្ចប់ថវិកាក្នុងការជម្រុញសេដ្ឋកិច្ចគឺអាចបានតែរយៈពេលខ្លីប៉ុណ្ណោះ ក្នុងន័យនេះគឺសំដៅលើការដាក់ឱ្យដំណើរវិស័យទេសចរណ៍វិញ។ បើ
មើលទៅលើការរីករាលដាលជំហានទីពីរនៃជម្ងឺនេះ វិស័យទេសចរណ៍គឺមិនអាចដំណើរការបានដូចធម្មតាឡើងវិញឡើយក្នុងឆ្នាំ ២០២០-២០២១។ ដូច្នោះទីក្រុងម៉ាកាវនិងហុងកុងគួរតែពិចារណាក្នុងការបង្កើតការងារបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍។
៥. រដ្ឋាភិបាលម៉ាកាវនិងហុងកុងគួរតែបន្តការពិភាក្សាដោយបើកចំហរជាមួយពលរដ្ឋរបស់ខ្លួនដើម្បីផ្តល់ព័ត៌មានថ្មីៗជាប្រចាំក្នុងការត្រៀមខ្លួនឆ្លើយទៅនឹងសំណួរពាក់ពន្ធ័គោលនយោបាយពីក្រុមអ្នកស្រាវជ្រាវនិងទទួលយកកង្វល់របស់ពលរដ្ឋ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.