ស្ថានការណ៍៖ ប្រទេសថៃ

ជម្ងឺកូវីដ-១៩បានរីករាលដាលរាប់រយប្រទេសទូទាំងពិភពលោកការចម្លងនៅតែបន្តពីប្រទេសមួយទៅប្រទេសមួយ ពីទីក្រុងមួយទៅទីក្រុងមួយ។ គិតចាប់តាំងពីដើមឆ្នាំ ២០២០មក ការផ្ទុះរីករាលដាលនេះបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពពិភពលោកដោយដែលមាន ៩៣៥.០២២ ករណីនិងចំនួនមនុស្ស ៤៧.២៤៥ នាក់បានស្លាប់ ។ បើនិយាយដល់ស្ថានភាពក្នុងប្រទេសថៃកាន់​តែមាន​ភាពដុនដាបទោះបីជម្ងឺ SARS-CoV-2នេះត្រូវបានរបាយការណ៍តាំងពីប៉ុន្មានខែមុនមកម្លេះ។ នៅតាមបណ្តាខេត្តមួយចំនួន ថ្មីៗនេះបានចាប់ផ្តើមអនុវត្តលើវិធានការនៃការបិទបង្ខាំងតាមបែបធូរស្រាល និងតឹងរ៉ឹងបំផុត។ លោកនាយករដ្ឋមន្រ្តី Prayuth Chan-ocha បានប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នកាល​ពីថ្ងៃទី ២៤ ខែមីនា ពេលដែលតាមខេ្តតកំពុងមានភាពច្របូកច្របល់នៃការបិទបង្ខាំងនេះ។កាល ពីថ្ងៃទី ២ ខែមេសា អាជ្ញាធរបានចេញបម្រាមគោចរទូទាំងប្រទេសដោយបានប្រកាសចាប់ពីម៉ោង ១០:០០ ល្ងាចដល់ ៤:០០ ព្រឹកតម្រូវឱ្យមានការសហការអនុវត្តជាមួយទាហាននិងប៉ូលីសលើគោល​ការណ៍បិទបង្ខាំងនេះ។ រាល់ពលរដ្ឋទាំងអស់ដែលមិនមែនធ្វើការថផ្នែឧស្សាហកម្មសំខាន់ឬ មិនមានសិទ្ធិក្នុងការធ្វើដំណើរត្រូវនៅផ្ទះ។

សូមអានអត្ថបទ៖ ជម្រើសផ្សេងៗមុនឈានដល់ការបិទបង្ខាំងដ៏តឹងរ៉ឹង

ករណីរផ្ទុកមេរោគ ការធ្វើតេស្ត និង ការព្យាករណ៍

មកដល់ត្រឹមថ្ងៃទី ៧ ខែមេសាមានករណីចម្លងមេរោគ SARS-CoV-2 ចំនួន ២,២៥៨ ករណីនៅក្នុងប្រទេសថៃ។ ក្នុងនេះចំនួន ៨២៤ករណី បានជាសះស្បើយ និង ១៤០៧ករណីកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ហើយករណីមរណៈមានចំនួន ២៧នាក់។ ទោះបីយ៉ាងនេះក្តីចំនួនពិតប្រាកដនៃការឆ្លងវីរុសទំនងជាមានចំនួនច្រើនជាងនេះ។ បើយើងមើលប្រទេសដទៃទៀតនៅតំបន់អាស៊ីអាគ្នេយ៍ ការធ្វើតេស្​តរកមេរោគកូវីដ-១៩ នៅតែជាបញ្ហាប្រឈម។ ក្នុងអំឡុងតែ ១១ថ្ងៃចុងក្រោយនេះ បានរកឃើញចំ​នួនទ្វេដងនៃអ្នកផ្ទុកវ៉ីរុស ប៉ុន្តែប្រសិនបើគ្មានបង្កើនចំនួនធ្វើតេស្តទេនៅតែមានករណីជាច្រើនដែលយើងមិនបានដឹង។ មជ្ឈមណ្ឌល​ (CMMID)វិភាគលើចំនួនសំណាកនៃជម្ងឺឆ្លង មិនបានជ្រើសរើសសំណាកពីប្រទេសថៃទេ ប៉ុន្តែបានប៉ាន់ស្មានអត្រាជាមធ្យមប្រហែលខ្ពស់ខ្លាំង (អាចដល់ ២,៩) ដែលអាចស្រដៀងនឹងប្រទេសប្រទេសម៉ាឡេស៊ី។

អត្រាមធ្យមភាពប៉ាន់ស្មាន CMMID Malaysia

សូមមើលលើវេបសាយ៖ Outbreak.Asiaពីការពន្យល់នៃការធ្វើតេស្តរកមេរោកូវីដ-១៩

ប្រទេសថៃ បានធ្វើតេស្ត PCR បានត្រឹមតែចំនួន៣៥៣តេស្តក្នុងចំណោមនៃចំនួនប្រជាជនមួយលាននាក់។ ក្នុងប្រទេសមានចំនួនមន្ទីរពិសោធន៍ ៥៧ ដែលបានអនុញ្ញាតឱ្យដំណើរការការធ្វើតេស្តរកមេរោគ SARS-CoV-2 គិតត្រឹមថ្ងៃទី ៣១ ខែមីនាមាន។ សម្រាប់ មន្ទីរពិសោធន៍ចំនួន៤០ទៀតកំពុងឆ្លងកាត់នៃការវិញ្ញាបនប័ត្រដើម្បីអាចដំណើរការបាន។ តាមផែនការ ប្រទេសថៃគ្រោងដាក់ឱ្យមានគោលការណ៍ “ខេត្តមួយមន្ទីរពិសោធន៍មួយ ដើម្បីរបាយការណ៍ពេញ ២៤ ម៉ោង”។ រាជរដ្ឋាភិបាលថៃសង្ឃឹមថានឹងធ្វើឱ្យមានមន្ទីរពិសោធន៍សរុបបានចំនួន ១១០ រាប់ទាំងរបស់រដ្ឋនិងឯកជនដែលអាចធ្វើតេស្ត PCRបាន។ ក្នុងគោលដៅនេះ គឺដើម្បីធ្វើតេស្តសំណាកក្នុងមួយថ្ងៃឱ្យបាន ១០.០០០ នៅទីក្រុងបាងកក និង១០.០០០​តេស្តនៅទីតាំងខេត្តផ្សេងៗទៀត ។ គិតត្រឹមថ្ងៃសៅរ៍ទី៤​ មេសានេះ ការធ្វើតេស្តទាំងអស់មានចំនួន ៧១.៨៦០ហើយរកឃើញអ្នកផ្ទុកមេរោគចំនួណ ២៥.៨៥៧ ដែលស្មើនឹង ៩%នៃលទ្ធផលធ្វើតេស្តទាំងអស់។ ការធ្វើតេស្តនេះគឺត្រូវប្រើរយៈពេល ៣ទៅ៤ថ្ងៃក្នុងការចាំចេញលទ្ធផល។

ចំនួនតេស្តកាន់តែច្រើនជាការប្រសើរ

ថៃជាប្រទេសដំបូងគេដែលមានករណីចម្លង COVID-19 បន្ទាប់ពីប្រទេសចិន។ សេចក្តីរាយការណ៍ជាផ្លូវការនៃវ៉ីរុសនេះនៅតែមានកម្រិតទាប ប៉ុន្តែបើយោងតាមរបាយការណ៍ក្រៅផ្លូវការរបស់អាជ្ញាធរថៃគឺមានករណីសង្ស័យជាច្រើននៃមេរោគ SARS-CoV-2 ក្នុងរយៈពេលប៉ុន្មានខែនេះ។ បើមើលតាមរបាយការណ៍ពីកិច្ចប្រជុំនៃសមាគមវេជ្ជសាស្ត្រថៃ កាលពីថ្ងៃទី ២១ ខែមីនាតាមការផ្សព្វផ្សាយលើគេហទំព័រ Outbreak.Asai ។ សមាជិកនៅអង្គប្រជុំបានប៉ាន់ស្មានថាបើមិនមានវិធានការនៃការគ្រប់គ្រងវ៉ីរុសកូវីដ-១៩នេះទេ ចំនួននៃអ្នកឆ្លងអាចនឹងកើនដល់ ៣៥១.៧៩២ នាក់ ក្នុងរយៈពេល៣០ថ្ងៃទៀត។ ហើយក្នុងចំណោមនៃចំនួនផ្ទុកក្នុងការព្យាករណ៍នេះអាចមានចំនួន ៥២.៧៩២នាក់ ដែលតម្រូវឱ្យធ្វើការតាមដាននៅមន្ទីរពេទ្យ ក្នុងនេះក៏ ប្រហែលជាមានអ្នកជម្ងឺរហូតដល់ទៅ ៧.០៣៩ នាក់ដែលនឹងឆ្លងវីរុសនេះ។ ក្នុងករណីបើមានការអនុវត្តវិធានការដោយបិទបង្ខាំងប្រកបដោយប្រសិទ្ធិភាពនោះ ចំនួននៃការឆ្លងអាចបន្ថយដែលនៅត្រឹមតែ ២៤,២៦៩ ហើយការស្លាប់អាចនឹងធ្លាក់មកនៅតែចំនួន៨៥ ។ នេះជាការព្យាករណ៍កាលពីពាក់កណ្តាលខែមិនា។

នេះជាលទ្ធផលនៃការជួបប្រជុំរបស់សមាគមវេជ្ជសាស្ត្រថៃ

នៅដើមខែមីនា គណៈកម្មាធិការការិយាល័យសន្តិសុខជាតិ (NHSO) បានផ្តល់សិទ្ធិលើយន្តការផ្សេងៗនៅទូទាំងប្រទេសដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩។ NHSO បានរៀបចំថវិកាចំនួន ១ ពាន់លានបាត សម្រាប់ការធ្វើតេស្តរកមេរោគ ហើយក៏បានត្រៀមបន្ថែម ២,៥ ពាន់លានបាតទៀតដែរ ប្រសិនបើចំនួនទឹកប្រាក់មិនគ្រប់គ្រាន់។ ​​​ សម្រាប់ការចំណាយលើឧបករណ៍វេជ្ជសាស្ត្រវិញ ​គឺមានថវិកា ៦,២ ពាន់លានបាត។ ប្រទេសថៃបានចូលរួមសហការជាមួយអង្គការសុខភាពពិភពលោកនូវគម្រោង នៃការប្រយុទ្ធប្រឆាំងនឹងជម្ងឹកូវីដ១៩ “ការសាកល្បងដោយសារតីសាមគ្គីភាព” (Solidarity Trial)។ ខណៈពេលនេះអាជ្ញាធរបានបន្តរៀបចំបានគ្រែនៅមន្ទីរពេទ្យបន្ថែមសម្រាប់អ្នកជម្ងឺ ការរៀបចំនេះគឺដើម្បីជៀសវាងបញ្ហាធ្ងន់ធ្ងរនូវពេលដែលអាចមានអ្នកជម្ងឺរហូតដល់ ១០០០នាក់ក្នុងមួយថ្ងៃ ។ ការរៀបចំទាំងនេះត្រូវធ្វើឱ្យបានម៉ត់ចត់ ក្នុងករណីដែលគ្មានការអនុវត្តលើវិធានការណ៍គម្លាតពីគ្នា។ ដូច្នោះប្រ​សិនមានករណីនៃការផ្ទុះឡើង អាចពិបាកក្នុងការដោះស្រាយ។

ការឈានដល់វិបត្តិសេដ្ឋកិច្ច
រាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសឱ្យស្ថិតក្នុងភាពអាសន្នដោយបានហាមឃាត់រាល់ជនបរទេសដែលមិនមានកាកាតព្វកិច្ចការទូតឬឯកសារការងារ។ ហើយថែមទាំងបានបិទព្រំដែនជាមួយនឹងប្រទេសជិតខាងដែលមាន មីយ៉ាន់ម៉ានិងកម្ពុជា។ វិធានការនៃការបិទប្រទេសនេះបានជះឥទ្ធិពលដល់ ដល់វិស័យទេសចរណ៍ ផលិតកម្ម និងកសិកម្មដែលបានធ្វើឱ្យមានបញ្ហាដល់សេដ្ឋកិច្ចប្រទេសទាំងមូល។ យោងតាម សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) បានគណនាថាក្រុមហ៊ុនអាកាសចរណ៍មានការខាតបង់ទុនដើមទុនបម្រុងរហូតដល់ ៦១ ពាន់លានដុល្លារនៅខែមិថុនាឆ្នាំ ២០២០។ ក្រៅពីការចំណាយផ្សេងៗដែលចាំបាចក់ ក្រុមហ៊ុនអាកាសចរណ៍មានបន្ទុករាល់សំណងជាប្រាក់ទៅអតិថិជនវិញ។ ក្រុមហ៊ុនអាកាសចរណ៍ថៃចំនួន ៧ ដូចជា Bangkok Airways, THAI Smile, Thai VietjetAir, Thai AirAsia X, Thai AirAsia, Thai Lion Air និង Nok Air បានរាយការណ៍ដើម្បីស្នើសុំថវិកាឧបត្ថម្ភ ចំនួន ១៦ ពាន់លានបាតពីក្រសួងហិរញ្ញវត្ថុ។

ក្នុងអំឡុងការរីករាលដាលនៃជម្ងឺកូវីដ១៩ ធនាគារថៃបានធ្វើការប៉ាន់ស្មានលើការធ្លាក់ចុះផលិតផលក្នុងស្រុកសរុបដល់ទៅ ៥,៣%។ ដើម្បីត្រៀមសម្រាប់ឆ្លើយនឹងបញ្ហានេះរាជរដ្ឋាភិបាលថៃបានខ្ចីប្រាក់ ១កោដិលានបាត(ប្រហែល ៣០៥.៩ពាន់លានដុល្លា) ដែលជាផ្នែកមួយនៃកញ្ចប់ថវិកាក្នុងការជម្រុញសេដ្ឋកិច្ច។ កញ្ចប់នោះនឹងត្រូវចំណាយលើ៖

ទឹកនិងអគ្គិសនី ដែលស្មើ ៣% ក្នុងអំឡុងពេល ៦ខែបន្តនេះ ការចំណាយអាចចំនួន ៥,១៦ ពាន់​លាន​បាត (ប្រហែល ១៥៧,៨លានដុល្លា)
• គាំទ្រដល់អាជីវកម្មខ្នាតតូចនិងមធ្យមដែលកម្រិតការប្រាក់ទាប ចំនួន ៥០០ ពាន់លានបាត (ប្រហែល ១៥ពាន់លានដុល្លា)
• ការផ្អាកបំណុលលើប្រាក់កម្ចី ១០០លានបាត (ប្រហែល ៣លានដុល្លា)
• ផែនការថែទាំសុខភាពនិងជំនួយហិរញ្ញវត្ថុមានថវិការចំនួន ៦០០ ពាន់លានបាត (ប្រហែល១៨,៣ពាន់លានដុល្លា)
• ជំនួយផ្នែកហិរញ្ញវត្ថុ ៥,០០០បាត (ប្រហែល១៥០ដុល្លា) ជារៀងរាល់ខែត្រូវបន្ថែម ពី ៣ ខែទៅ ៦ សម្រាប់ចំណាយទូទាំងប្រទេសដល់ពលរដ្ឋដែលធ្លាប់ធ្វើការខ្លួនឯងនិងបុគ្គលិកដែលត្រូវផ្អាកពីការងារ។ ចំនួនសរុបទាំងអសគឺស្មើនឹង ៩ លាននាក់។

ដើម្បីកាត់បន្ថយការប្រែប្រួលប័ណ្ណបំណុលរបស់រាជរដ្ឋាភិបាល ធនាគារថៃបានចំណាយប្រាក់ ១០០ពាន់​លានបាត(ប្រហែល ៣ពាន់លានដុល្លា) ចាប់ពីថ្ងៃទី១៣-២០ ខែមីនាឆ្នាំ ២០២០ ។ គណៈកម្មការមូល ប័ត្រក្រសួងហិរញ្ញវត្ថុ និងធនាគារថៃក៏បានបង្កើតមូលនិធិស្ថេរភាពភាគហ៊ុនដែលហៅថា (CBSF) មានតម្លៃ ចន្លោះពី៧០ ទៅ ១០០ ពាន់លានបាតផងដែល។ ហើយប្រាក់ទាំងនេះគឺសម្រាប់ចំណាយលើវិនិយោគនៃមូលប័ត្របំណុលរបស់សាជីវកម្មក្នុងការគ្រប់គ្រងបំណុល។ លើសពីនេះក្រសួងហិរញ្ញវត្ថុបានសន្យាថានឹងមានផែនការដែលមានប្រសិទ្ធភាពនៅខែមេសាដល់ខែកក្កដាខាងមុននេះ។

ជនជាតិថៃជាច្រើននាក់បានបន្តនៅតែក្នុងផ្ទះដើម្បីទប់ទល់នឹងការចម្លងវ៉ីរុសដោយវិធានការនៅគម្លាតពីគញនាដែលបានដាក់ចេញដោយរដ្ឋាភិបាល។ សេវាកម្មលើការដឹកជញ្ជូននិងសេវាកម្មពាណិជ្ជកម្មតាមអ៊ីនធឺណេតបានទទួលប្រាក់ចំណេញយ៉ាងខ្លាំងក្នុងអំឡុងពេលនេះ។ជាក់ស្តែងការដឹងជញ្ជូនអាហារកំពុងរីកចម្រើនយ៉ាងរហ័ស។ ក្រៅពីនេះក៏យើងមើលឃើញវិស័យផ្សេង​ដែរ ដែលអាចរំពឹងថាបន្តរីកចម្រើនដូចជា ឧស្សាហកម្មវេជ្ជសាស្ត្រ ធានារ៉ាប់រងសុខភាពនិងជីវិត សេវាអនាម័យ និង ប្រពន្ធ័បច្ចេកវិទ្យាឌីជីថលដទៃទៀត។

ថៃគឺជាប្រទេសនាំចេញអង្ករធំមួយទៅកាន់ពិភពលោក។ នៅដើមឆ្នាំនេះការនាំចេញអង្កររបស់ថៃមើលទៅមានសភាពអន់ថយដោយសារការឡើងថ្លៃលើប្រាក់បាត និងកត្តាគ្រោះរាំងស្ងួតកាលពីឆ្នាំ ២០១៩។ ការរីករាតត្បាតនៃជម្ងឺកូវីដ១៩ ធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងច្រើន៖ តម្លៃអង្ករមានតម្លៃខ្ពស់បំផុតបើធៀបចាប់តាំងពីឆ្នាំ ២០១៣មក។ ហើយក្រុមហ៊ុននាំអង្ករចេញឥណ្ឌានិងវៀតណាមក៏ប្រឈមបញ្ហានេះដែរ។ ទោះបីជាវិស័យនេះល្អយ៉ាងណាក៏ដោយ ការរីករាតដាលនៃជម្ងឺកូវីដ អាចបង្កបញ្ហាទាំងប្រទេសថៃនិងប្រទេសដែលនាំចេញអង្ករ។ ដោយសារវិធានការបិទបង្ខាំង វិស័យឧស្សាហកម្មកសិកម្មនឹងរងផលប៉ះពាល់យ៉ាងខ្លាំងព្រោះដល់ពេលកំណត់ក្នុងការប្រមូលផល។ ក្នុងករណីដែលពលករថៃធ្លាក់ខ្លួនឈឺឬការដឹកជញ្ជូនមានការរំខានដោយការបិទបង្ខាំងនោះ ការដាំដុះមិនអាចដំណើរការបាននោះវាអាចប៉ះពាល់ខ្លាំងដល់ការប្រមូលផល។ ដូចគ្នានេះដែរ ពេលប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចាប់ផ្តើមរក្សាស្តុកស្រូវដើម្បីត្រៀមសម្រាប់ការរាតត្បាតមនុស្សជាច្រើននៅទូទាំងតំបន់អាចនឹងកង្វះអាហារ។

សូមអាន៖ ប្រទេសហ្វីលីពីនកំពុងជួបវិបត្តិស្បៀង

ទោះបីមានការព្យាករណ៍លើសេដ្ឋកិច្ចនិងសុខភាពដូចដែលបានរៀបរាប់នេះក៏ដោយ យើងនៅតែមានសង្ឃឹមថានឹងអាចកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីជម្ងឺកូវីដ១៩។ យោងតាមការស្ទង់មតិថ្មីៗនេះដោយនាយកដ្ឋានសុខាភិបាល ចំនួន ២៦.០០០ នាក់លទ្ធផលបង្ហាញថា ៧០% នៃប្រជាជនថៃបានបន្តប្រកាន់យ៉ាងខ្ជាប់ខ្ជូននូវវិធានការគម្លាតពីគញនា។ ប្រសិនបើប្រជាជនបន្តអនុវត្តបែបនេះរហូតដល់ ៨០% យើងព្យាករណ៍ថាត្រឹមថ្ងៃទី ១៥ ខែមេសា ករណីនៃការផ្ទុកមេរោគកូវីដអាចមានត្រឹមតែ ៧.៧៤៥។ តាមការស្រង់សម្តីរបស់លោកវេជ្ជបណ្ឌិត Kiattiphoom Vongrachit ជាអគ្គនាយកនៃនាយកដ្ឋានសុខាភិបាល “ការស្ថិនៅគម្លាតពីគ្នា គឺជាគោលការណ៍ដ៏មានប្រសិទ្ធិភាពបំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងCovid-19 ហើយតម្រូវឱ្យមានការចូលរួមពីប្រជាជនថៃទាំងអស់” ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.