ស្ថានការណ៍៖ ប្រទេសម៉ាឡេស៊ី

តាមការរាយការណ៍ពីប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថាករណីវិជ្ជមាន គឺចំនួន ៤.១១៩ ហើយចំនួន ៦៥​ករណី​ដែលបានស្លាប់ និងចំនួន ១.៤៨៧នាក់បានជាសះស្បើយ ។ ករណីនៃការចម្លងវីរុសកូវីដ-១៩ដំបូងគេបង្អស់ដែលបានរាយការណ៍នៅប្រទេសម៉ាឡេស៊ីគឺថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២០។ ក្នុងរយៈពេលពីរបីសប្តាហ៍ក្រោយមកបន្តមានករណីកើនឡើងមួយចំនួនដែល ភាគច្រើនជាជនជាតិចិន។ កាលពីដើមខែកុម្ភៈក៏មានករណីនៃការចម្លងជម្ងឺនៅក្នុងប្រទេសលើកដំបូងដែរ ហើយករណីនោះត្រូវបានរាយការណ៍នៅថ្ងៃទី ២៩ ខែកុម្ភៈ។

ហើយបន្ទាប់មកក៏មានពិធីរបស់ក្រុមអ្នកគោរពប្រតិបត្តិអ៊ីស្លាម (Tabligh jamaat) ។

រហូតមកពេលនេះមានចំនួនអ្នកជម្ងឺកើនដល់ ១.៥៩១ករណី ហើយចំនួនទាំងនេះគឺមានពាក់ពន្ធ័ទៅនឹងការជួបជុំសម្មភាពសាសនារបស់ក្រុម Tabligh jamaat ដែលនៅគូឡាឡាំពួ។ ចាប់ពីថ្ងៃទី ២៧ ខែកុម្ភៈដល់ថ្ងៃទី ១ ខែមីនាការជួបជុំនេះមានអ្នកចូលរួមប្រមាណ ១២.០០០-១៦.០០០ នាក់ហើយពួកគេនៅជាប់ៗគ្នា ព្រមទាំងបានទទួលទានអាហាររួមគ្នាទៀតផង។ មានចំនួនជនជាតិម៉ាឡេស៊ី៦២០នាក់បាន​​ធ្វើតេស្តរកឃើញមេរោគកូវីដ-១៩ ​​បន្ទាប់ពីបានចូលរួមក្នុងព្រឹត្តិការណ៍នេះ និង​ភាគ​​ច្រើននៃចំនួន​៧៣ ករណីនៅក្នុងប្រទេសព្រុយណេ។ បន្ទាប់​មកប្រទេសថៃរកឃើញ១០ ករណីប្រទេសសិង្ហបុរី ៥ ករណី និងប្រ​ទេស​កម្ពុជាចំនួន ២២ ករណី។ មានករណីនៃការស្លាប់ដំបូងក្នុងប្រទេសកាលថ្ងៃទី ១៧ ខែមីនាគឺអាចារ្​យអ៊ីស្លាមម្នាក់អាយុ ៦០ ឆ្នាំ និងអ្នកចូលរួមក្នុងព្រឹត្តិការណ៍ Tabligh ម្នាក់អាយុ ៣៤ ឆ្នាំ។ គិតមកដល់ថ្ងៃ​ទី ២០ ខែមីនា ករណីវិជ្ជមានបានកើនឡើងដល់ ១.០៣០នាក់ ក្នុងនោះមានបុគ្គលិកពេទ្យ ដែលផ្ទុកជម្ងឺចំនួន ១៥ នាក់។ ហើយកាលពីថ្ងៃទី ២៣ ខែមីនា ចំនួនអ្នកស្លាប់បានកើនដល់១៤នាក់។ ថ្ងៃទី ២៩ ខែមីនា មានចំនួននៃការស្លាប់ខ្ពស់ជាងគេដែលមានដល់ទៅមាន ៩នាក់។

បន្ទាប់ពីមានការរីករាល់ដាលពីក្រុម Tabligh នៅថ្ងៃទី ១៤ ខែមីនាឆ្នាំ ២០២០រួចមក ភ្លាមៗនោះអាជ្ញា​ធរបានចេញបទបញ្ជាគ្រប់គ្រងការជួបជុំ (MCO) នៅថ្ងៃទី ១៦ ខែមីនា។បទបញ្ជាដែល​ចូលជាធរមានចាប់ពីពេលនេះរហូតដល់ថ្ងៃទី១៤ មេសា គឺធ្វើការ​រិតត្បិតមិនឱ្យមានការជួបជុំលក្ខណៈទ្រង់ទ្រាយធំទាំង ៦​ចំ​ណុច រួមមាន៖ សាសនាកីឡា សង្គម វប្បធម៌ និងជំនួញផ្សេងៗ លើកលែងតែទីតាងចាំបាច់ដូចជា ផ្សារ​និងតូបលក់ទំនិញបរិ​ភោពប៉ុណ្ណោះ។ សម្រាប់បុគ្គលដែលធ្វើដំណើរពីក្រៅប្រទេសតម្រូវទៅពិនិត្យសុខភាពហើយដាក់ឱ្យនៅដាច់ដោយ​ឡែករយៈពេល ១៤ថ្ងៃ។ ចំណែកភ្ញៀវទេសចរណ៍ និងជនបរទេសមានការហាមឃាត់មិនឱ្យចូលមកក្នុងប្រទេសនោះឡើយ។ សាលា និងកម្មវិធីសិក្សាផ្សេងៗត្រូវតែលុបចោល គ្រប់ការិយា​ល័យរដ្ឋាភិបាល និងឯកជនក៏តម្រូបឱ្យបិទដែរ។ លើកលែងតែផ្នែកមួយចំនួនតែប៉ុណ្ណោះដែលអនុញ្ញាតិឱ្យបន្តដូចជា អគ្គិសនី ប្រៃសណីយ៍ ប្រពន្ធ័ផ្សព្វផ្សាយ ធនាគារ សុខភាព ពន្ធនាគារ និងការផ្គត់ផ្គង់ស្បៀងអាហារ។

បន្ទាប់ពី បទបញ្ជាគ្រប់គ្រងការជួបជុំ (MCO) ត្រូវបានចាប់ផ្តើមអនុវត្តហើយ អាជ្ញាធរបានបន្តបង្កើនការធ្វើតេស្តរកមេរោគកូវីដ-១៩ ដោយផ្តោតលើករណីដែលមិនមាន​រោគសញ្ញា។ បើមើលលើអត្រាធ្វើតេស្តរបស់ប្រទេសម៉ាឡេស៊ីមានចំនួន ១.២៥៥ នាក់ក្នុងចំណោម ១លាននាក់បើប្រៀបធៀបជា​មួយនិងប្រ​ទេស​កូរ៉េគឺមាន ៦.៥០០ នាក់និងសិង្ហបុរីមាន ៦.៨០០​នាក់។ អ្នកជំនាញនៅតែទទូចឱ្យបង្កើនចំនួនធ្វើតេស្ត និងប​ន្ថែមចំនួនមនុស្សដែលគួរតែជ្រើសរើសយកមកធ្វើតេស្ត ដូច​ជាអ្នកដែលមានទំនាក់ទំទងនឹងអ្នកផ្ទុកមេរោគ។ ហើយការធ្វើតេស្តគួរតែផ្តោតលើក្រុមមនុស្សដែលនៅជួរមុខដូចជា បុគ្គលិពេទ្យជំនាញ និងផ្នែកសេវាកម្មដូចជា បុគ្គលិកផ្នែកដឹកជញ្ជូន អ្នកគិតលុយនិងក្រុមដែលរស់នៅតំបន់ដែលមានការរីក​រាល​ដាលខ្លាំង។ ប្រទេសម៉ាឡេស៊ីមានមន្ទីរពិសោធន៍ចំនួន ៤៦ ដែលមានសមត្ថភាពធ្វើតេស្ត​រកវ៉ីរុសបាន។ មកដល់ត្រឹមថ្ងៃទី ៣១ ខែ​មីនាការធ្វើតេស្តនេះមានចំនួនដល់ទៅ ១១.៧៥០ ក្នុងមួយថ្ងៃ ហើយអាជ្ញាធរបញ្ជាក់ថាចំនួននៃការធ្វើតេស្តអាច​កើនដល់ ១៦.៥០០ នាក់ ក្នុងមួយថ្ងៃដោយប្រើវិធីធ្វើតេស្តប្រតិកម្មបញ្ច្រាស​នៃប្រពន្ធ័ ដែលគេហៅថា PCR ។ ប្រទេសម៉ាឡេស៊ីព្យាយាមដើម្បីបង្កើតឧបករណ៍ធ្វើតេស្តនេះនៅក្នុងស្រុក ហើយក៏បន្តការបញ្ជារទិញពីបរទេសដែរ។

តាមការអង្កេតបានបង្ហាញថាសាធារណជនទូទៅមិនចូលរួម​យក​ចិត្តទុកដាក់លើបទបញ្ជាគ្រប់គ្រងការជួបជុំ (MCO) នេះឡើយ ហើយថែមទាំងអ្នកផ្ទុកជម្ងឺមួយចំនួនមានចេតនាលាក់បាំងពីរោគសញ្ញានិងប្រវត្តិធ្វើដំណើររបស់ខ្លួនទៀតផង។ បើនិយាយពាក់ពន្ធ័និងក្រុមអ្នកដែលបានទៅចូលក្នុង Tabligh នោះពួកគេមានការស្ទាក់ស្ទើរក្នុងការសហការ។ ហើយអាជ្ញាធរបានព្យាយាមតាមដានពួកក្រុមទាំងនេះ និងមានការរាយការណ៍ពីគ្រូពេទ្យថាពួកគេទាំងនោះមិនមានការសហការល្អនោះ​ទេ។ ដោយមានការរីក​រាលដាលជាចង្កោមនៃក្រុម Tabligh ដល់ទៅប្រាំជំនាន់នោះ អ្វីដែលនឹងកើតឡើងបន្តនោះគឺការផ្ទុះនៃការរីករាលដាលតាមសហគមន៍។ សហគមន៍ជនជាតិដើមបានចាប់ផ្តើមបិទការចេញចូលទៅភូមិរបស់គេ ដើម្បីការពារការរីករាលដាលជំហានទីបី។តាមសេចក្តីរាយការណ៍ថាពួកគេបានទទួលជំនួយស្បៀងអាហារពីរដ្ឋាភិបាលនៅដែលេមានការដាក់ឱ្យនៅដាច់ដោយឡែកនោះ។

មានកញ្ចប់ថវិកាក្នុងការជម្រុញសេដ្ឋកិច្ចចំនួនពីរដែលបានប្រកាស។ កញ្ជប់ទីមួយដោយគឺប្រកាសដោយ​ គឺលោកនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន Mahathir Mohamad កាលពីថ្ងៃទី ២៧ ខែកុម្ភៈ និងលើក​ទី ២ ដោយនាយករដ្ឋមន្រ្តីថ្មីលោក Muhyiddin Yassin នៅថ្ងៃទី ២៧ ខែមីនា ។ កញ្ចប់ថវិកាទី ១ មានចំនួន ២០ ពាន់លានរីងហ្គីត (ស្មើនិង ៤,៦ ពាន់លានដុល្លារអាមេរិក) ដោយថវិកាទាំងនេះគឺផ្តោតទៅលើមុខជំនួញផ្សេង រួមមាន អ្នកដែល​រងគ្រោះខ្លាំងជាងគេពេលមានការរឹតត្បិតការធ្វើដំណើរក្នុងតំបន់ និងអាជីវកម្មកម្រិតតូចនិងមធ្យម។ ចំណែកថិវកាចំ​នួន ២៣០ ពាន់លានរីងហ្គីតគឺមានគោលដៅក្នុងការដោះស្រាយ​លើបញ្ហានៃការរីករាលដាលជាចង្កោមនៃក្រុម Tabligh និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនេះ។ កញ្ចប់ថវិកានៃការ “គាំពាប្រជាជន​” ដែលមានសាច់ប្រាក់ចំនួន ១២៨ ពាន់លាន​រីងហ្គីត​គឺនឹងផ្តល់ឱ្យ​ទៅ​តាមគ្រួសារ និងបុគ្គលសម្រាប់ខែមេសានិងឧសភា។ លើសពីនេះមានការបញ្ចុះលើវិក្ក័យប័ត្រអគ្គិសនី និងការពន្យាពេលលើការបង់ថ្លៃជួលនិងបដិភាគចូលនិវត្តន៍ផង​ដែរ។ កញ្ចប់ថវិកាបម្រុងសរុបចំនួន ២៥០ ពាន់លានរីងហ្គីដស្មោះនិង១៥.៥ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ម៉ា​ឡេស៊ី ព្រមទាំងស្មើនឹង ៨៤,២% នៃថវិកាចំណាសម្រាប់ឆ្នាំ ២០២០ ។

ជាការពិតណាស់ ការផ្តល់ព័ត៌មានទៅសាធារណជននូវវិធានការការពារនៃការចម្លងមេរោគ ការធ្វើតេស្ត​ពីដំបូង និងការផ្អាកការប្រមូលផ្តុំ ស្ថានភាពក្នុងប្រទេសនឹងមិនមានធ្លាក់ចូលដក់កម្រិតធ្ងន់ធ្ងរឡើង ។ បើយោងតាម មតិរបស់អ្នក​ចូលរួម Tabligh បានអះអាងថាពួកគេនិងសាធារណជនដទៃទៀតមិនបានទទួលព័ត៌មាននៃជម្ងឺដ៏គួរឱ្យខ្លាចកាលពីចុងខែកុម្ភៈនោះទេ។ ទោះបីជាយ៉ាងនេះក្តីនេះក៏ជាមេ​រៀន​​​សម្រាប់ប្រទេសក្នុងតំបន់អាស៊ានដទៃទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងយល់​ពីបទពិសោធន៍ទាំងនេះដើម្បីត្រៀមខ្លួនក្នុងការការពារទាំង​ឡាយ។ ទោះយ៉ាងណាចាប់តាំងពីពេលនោះមកអាជ្ញាធរបាន​ចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះឡើងនៃជម្ងឺនេះ។ នៅពេលដេលប្រ​ជា​ជនមិនចូលរួមបន្តអនុ​វត្តលើបទបញ្ជាគ្រប់គ្រងការជួបជុំ (MCO) ឬក៏បទបញ្ជានេះត្រូវបានដកចេញនៅថ្ងៃទី ១៤ ខែមេសានោះ ការផ្ទុះនៃការរីករាល​ដាលអាចនឹងមិនអាចគ្រប់គ្រងបានឡើយ។

គោលនយោបាយសម្រាប់ប្រទេសម៉ាឡេស៊ី៖
១. បង្កើនចំនួននៃការធ្វើតេស្តដោយរួមទាំងអ្នកមិនមានរោគសញ្ញា (asymptomatic) លើអ្នកដែលមានទំនាក់ទំនងជាមួយអ្នកផ្ទុកជម្ងឺដើម្បីស្វែងយល់ពីកម្រិតពិតប្រាកដនសការផ្ទុះឡើង។
២. ធានាថាបរិក្ខាពេទ្យ ឧបករណ៍សម្រាប់ធ្វើតេស្ត ឧបករណ៍ការពារមានគ្រប់គ្រាន់ និងចំនួនបុគ្គលិកនៅពេលមានការផ្ទុះឡើង។ បើចាំបាច់ ត្រូវទិញសម្ភារផ្គត់ផ្គង់ទាំងអស់នេះពីប្រទេសដទៃ ។
៣. តម្រូមឱ្យមានការដាក់ឲ្យនៅដាច់ ពីគ្រួសាររាល់ករណីផ្ទុក ឬសង្ស័យ។
៤. កែសម្រួលឱ្យប្រសើរឡើងនូវនីតិវិធីនៃការតាមដាននិងការត្រួតពិនិត្យនៃការអនុវត្តន៍លើវិធានការដាក់ដាច់ដោយឡែក។
៥. ធានាថាប្រជាជនដែលងាយរងគ្រោះទទួលបានព័ត៌មាន ការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ។
៦. ចាំបាច់ត្រូវតែបន្តការអនុវត្តនូវបទបញ្ជាគ្រប់គ្រងការជួបជុំ (MCO) ឱ្យបានកាន់តែយូរ និងបន្តផ្តល់សារសំខាន់ៗទៅដល់សារសាធារណជនអំពីការីករាលដាលនិង ផលប៉ះពាល់ធ្ងន់ធ្ងរនៃការផ្ទុះឡើងនៅវ៉ីរុសដោយបញ្ជូលទាំងវិធានការការពារមេរោគនេះ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.