ស្ថានការណ៍ទី២៖ ប្រទេសឥណ្ឌូនេស៊ី

នៅថ្ងៃច័ន្ទទី ៦ ខែមេសាឆ្នាំ ២០២០នេះ ប្រទេសឥណ្ឌូនេស៊ីបានរៀបចំដាក់ឱ្យដំណើរកាមន្ទីរពេទ្យសង្គ្រោះបន្ទាន់ចំនួន ២ សម្រាប់អ្នក ជម្ងឺកូវីដ-១៩ ។ មន្ទីរពេទ្យទីមួយគឺស្ថិតនៅ ភូមិ Kemayoran Athletes ដែលនៅកណ្តាលទីក្រុងហ្សាការតា ហើយមានកន្លែងដែលអាចផ្ទុកមនុស្សបានចំនួន ៣០០០នាក់ ហើយទី២ មន្ទីរពេទ្យគឺនៅកោះ Galang ដែលមានបន្ទប់អាចផ្ទុក៣៦០នាក់។

ភូមិ Athletes បានបើកឱ្យដំណើរការនៅថ្ងៃទី ២៣ ខែមីនាឆ្នាំ ២០២០ ហើយអាចដាក់អ្នកជម្ងឺបាន ២៤.០០០ នាក់កាលពីមានព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ ២០១៨។ អាគារចំនួន ៤ ក្នុងចំណោមអាគារទាំង ១០នៅក្នុងទីតាំងនេះអាចដាក់អ្នកជម្ងឺកូវីដ-១៩ ប្រហែលដល់ ៣០០០ នាក់។ លើករណីជនដែលមានចេញរោគសញ្ញាដែលគេហៅថា “Asymptomatic” និងអ្នកដែលមានរោគសញ្ញាស្រាលៗត្រូវបានសម្រេចឱ្យទៅផ្ទះដោយអនុវត្តនូវវិធានការដាក់ឱ្យនៅដាច់ដោយឡែកតែឯង។ ដូច្នេះសម្រាប់អ្នកជម្ងឺដែលត្រូវ តែសម្រាកព្យាបាលនៅមន្ទីរពេទ្យនឹងដាក់នៅក្នុងភូមិ Athletes នេះ។

ទីតាំងបម្រុងទី២ ដើម្បីទទួលមើលថែអ្នកជម្ងឺគឹនៅកោះ Galang ដែលឋិតនៅជិតប្រទេសសិង្ហបុរី និងទីតាំងខ្លះនៃកោះ Riau ។ ប្រជុំកោះ Galang គឺជាជំរុំចាស់សម្រាប់សហប្រជាជាតិទទួលជនភៀសខ្លួន​វៀតណាមចំនួន ២៥០,០០០ នាក់ ចាប់ដើមទសវត្សឆ្នាំ ១៩៧០ និងររហូតដល់ឆ្នាំ ១៩៩៦ ។ បច្ចុប្បន្ន កោះនេះមានប្រជាជនរស់នៅប្រមាណ ១៧,០០០ នាក់។ យោធាឥណ្ឌូនេស៊ី (TNI) និងនគរបាលជាតិបានចុះត្រួតពិនិត្យទីតាំងនោះមុនពេលបើកឱ្យមានដំណើរការទទួលអ្នកជម្ងឺ។ លោក Marshal Hadi Tjahjanto ជាមេបញ្ជាការអាកាសបានដឹកនាំការត្រួតពិនិត្យនិងស្នើទៅដល់ប្រជាជនយល់និងអនុគ្រោះដោយទ​ទួ​ល​ស្របតាមផែនការនេះផង។ លោកបានអំពាវនាវ ឱ្យមានករចូលរួមទាំងអស់គ្នា ហើយអ្នកភូមិ Kubantung ដែលនៅលើកោះ Galang បានសម្តែងការគាំទ្រ។ កាលពីពេលកន្លងមកអ្នកស្រុកបានជំទាស់នឹងផែនការនេះ ដោយពួកគេមានការរើសអើងនិងបារម្ភពីការចម្លងជម្ងឺ។

មន្ទីរពេទ្យឯកទេសព្យាបាលជម្ងឺកូវីដ-១៩ដែលនៅកោះ Galang មានគ្រែចំនួន ៣៤០ សម្រាប់អ្នកជម្ងឺដែលតម្រូវឱ្យមានការតាមដានជា ដោយឡែកមាន គ្រែចំនួន ២០ ដែលតម្រូវឱ្យមានការថែទាំអ្នកជម្ងឺយ៉ាងយកចិត្តទុកដាក់បំផុត។ ទីតាំងដទៃទៀតគឺរៀបចំសម្រាប់បុគ្គលិកពេទ្យដែលមានគ្រែចំនួន ១៥៨ ។ ហើយជាន់ផ្ទាល់ដីគឺជាទី​តាំងដាក់ម្ឈូស។ កាលពីមុនទីតាំងរបស់មន្ទីរពេទ្យនេះគឺកន្លែងសម្រាប់ទទួលពលករដែលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីនៅដើមខែមីនា ជាពិសេសនៅពេលដែលប្រជាជនម៉ូស្លីមជាច្រើនរៀបចំខ្លួនសម្រាប់ពិធីជួបជុំគ្នា។ ប្រធានាធិបតី Joko Widodo បានស្រេចបញ្ឈប់ការជួបជុំនេះ ប៉ុន្តែនៅតែមានការស្ទាក់ស្ទើរក្នុងការអនុវត្តវិធានការនេះ។ នៅពេលនេះមានការប្រែប្រួលនៃការពង្រីកពីតម្រូវការនៃការប្រើប្រាស់មន្ទីរពេទ្យសម្រាប់មើលថែអ្នកជម្ងឺពីនៅទូទាំងប្រទេសឥណ្ឌូនេស៊ី ទោះបីយ៉ាងនេះក្តីផែនការលើការផ្ទេរអ្នកជម្ងឺមកកាន់ទីនេះមិនត្រូវបានផ្តល់ជូនទៅសាធារណៈជនឡើយ។

ដើម្បីបង្ហាញទៅសាធារណៈជននៃការរីករាលដាលរបស់វីរុសនៅក្នុងប្រទេសឥណ្ឌូនេស៊ី លោកប្រធានាធិ​បតី Joko Widodo បានមានប្រសាសន៍ថា “យើងសង្ឃឹមថានឹងមិនមានតម្រូវការលើការប្រើប្រាស់មន្ទីរពេទ្យនៅកោះ Galang ដើម្បីព្យាបាលអ្នកជម្ងឺ COVID-19 នោះទេ” លោកក៏បន្ថែមថា ក្រោយពីការរាត​ត្បាតនៃជម្ងឺទីតាំងនោះនឹងត្រូវប្រែក្លាយកន្លែងស្រាវជ្រាវនិងព្យាបាលជម្ងឺឆ្លង។

បើតាមកាលៈទេសៈបច្ចុប្បន្នចំនួនគ្រែ ៣,៣៦០ មានចំនួនតិចណាស់ ទោះបីជាមានផែនការផ្សេងៗទៀតដោយរួមទាំងមន្ទីរពេទ្យយោធាដែលមានចំនួនគ្រែ១៩០, ការកែប្រែការិយាល័យរដ្ឋាភិលបាលសណ្ឋាគារ និងអាគារសាសនាផ្សេងៗទៅជាមន្ទីពេទ្យឬកន្លែងសម្រាប់បុគ្គលិកពេទ្យ ក៏ប្រហែលជាមិនគ្រប់​គ្រាន់សម្រាប់ឆ្លើយតាមទៅនឹងស្ថានភាពនៃការរីករាលដាលនេះដែរ។ បើយោងតាមរបាយការណ៍​​ ជាផ្លូវការមានចំនួនអ្នកជម្ងឺគឺ ២,៩៥៦នាក់ ដែលករណីស្លាប់ចំនួន ២៤០ នាក់ និង ចំនួន២២២នាក់បានជាសះស្បើយដោយគិតត្រឹមថ្ងៃទី ៨ ខែមេសាឆ្នាំ ២០២០។ មានកត្តាមួយចំនួនដែលកំពុងជួបប្រទះរួមមាន៖ កង្វះការធ្វើតេស្តការ ព្យាបាលមានភាគច្រើននៅទីក្រុងធំៗ ហើយបើមើលតាមទិន្នន័យនេះវីរុសនឹងបន្តរីករាលដាលកាន់តែខ្លាំង។ កន្លងមកនេះរដ្ឋាភិបាលបានចែកចាយឧបករណ៍ធ្វើតេស្តិ៍ភ្លាមៗចំនួន ៤០០ ០០០ ប៉ុន្តែករណីវិជ្ជមានពីការប្រើប្រាស់ឧបករណ៍ទាំងនេះមិនបានរាយការណ៍ជាប្រចាំថ្ងៃឡើង។ សម្រាប់ការធ្វើតេស្តតាមរយៈ PCR គឺមានតែចំនួន ៨.០០០ នាក់នោះទេ។ ជាក់ស្តែងមានអ្នកដំណើរចំនួន ៤២នាក់ក្នុងចំណោម ៧៦នាក់នៅលើជើងយន្តហោះពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ប្រទេស ថៃកាលពីថ្ងៃទី៦ ខែមេសាឆ្នាំ ២០២០ ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគកូវីដ-១៩។ បន្ថែមពីនេះក៏មានស្ថិតិនៃចំនួនបញ្ចុះសពនៅទីក្រុងហ្សាកាតាដែលបានបង្ហាញពីការកើនឡើងដល់ទៅ ៤០% នៃចំនួនអ្នកស្លាប់ក្នុងខែមីនា បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

គោលនយោបាយ៖
១. ផ្សព្វផ្សាយព័ត៌មានសុខភាពសាធារណៈឱ្យបានច្បាស់លាស់ដល់ប្រជាជនលើ ស្ថានភាពធ្ងន់ធ្ងរនៃការផ្ទុះរីករាលដាល ដោយរួមទាំងវិធានការណ៍ផ្សេងៗក្នុងការការពារមេរោគ។
២. រឹតត្បិតការធ្វើដំណើរតាមតាមតំបន់ និងការជួបជុំដែលមិនចាំបាច់រួមទាំង ការជួបជុំនិងក្បួនដង្ហែរបែបសាសនាផងដែរ ។
៣. ត្រូវធានាឱ្យបានថាប្រជាពលរដ្ឋគ្រប់រូបអាចទទួលបានសេវ៉ាថែទាំពេលមានជម្ងឺកូវីដ-១៩ ទោះបីស្ថិតនៅទីតាំងភូមិសាស្ត្រណាក៏ដោយ គឺត្រូវរៀបចំមន្ទីរពេទ្យបន្ថែមទៀតនៅទូទាំងប្រទេស ដើម្បីត្រូវឱ្យបានរួចរាល់ពេលត្រូវការប្រើចាំបាច់នាពេលអនាគត។
៤. អនុវត្តវិធានការនៃការដាក់ឱ្យនៅដោយឡែក សម្រាប់គ្រួសារដែលមានសមាជិកធ្វើតេស្តរកឃើញមានមេរោគ COVID-19 ឬសង្ស័យថាមានករណីចម្លង ដោយមិនចាំរហូតដល់ពេលចេញរោគសញ្ញា និងសភាពធ្ងន់ធ្ងរនៃជម្ងឺនោះឡើយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.