ស្ថានការណ៍ទី២៖ ប្រទេសហ្វីលីពីន

ចាប់តាំងពីមានការពង្រឹងដោយដាក់បង្ខាំងប្រជាជននៅតាមសហគមន៍អស់រយៈពេល ៣សប្តាហ៍កន្លងផុតទៅហើយ។ មនុស្សម្នាក់ៗនៅតំបន់លូហ្សុនក្នុងទីក្រុងម៉ានីលគឺនៅតែក្នុងផ្ទះ លើកលែងតែស្ថាបន័ដែលចាំបាច់ដូចជា មន្រ្តីអនុវត្តច្បាប់និងសាធារណៈ បុគ្គលិកសុខាភិបាលនិងប្រព័ន្ធផ្សព្វផ្សាយ ព្រមទាំងបុគ្គលដែលមានលិខិត បញ្ជាក់ថាបានដាក់ឱ្យនៅដាច់ដោយឡែករួច បុគ្គលនេះអាចចេញទៅខាងក្រៅដើម្បីទិញរបស់របរប្រើប្រាស់ចាំបាច់តែប៉ុណ្ណោះ។ រាល់សកម្មភាពនៃការដឹកជញ្ជូនជាសាធារណៈធំៗត្រូវបានផ្អាក។

នេះជារបាយការណ៍ពិស្តារស្តីពីវិបត្តិសន្តិសុខស្បៀងនៅក្នុងប្រទេសហ្វីលីពីនដោយរួមទាំង គោលការមិនប្រក្រតី និងការអនុវត្តដែលមិនស៊ីចង្វាក់គ្នានៃការបិទបង្ខាំង។

ករណីការនៃការចម្លង ការធ្វើតេស្ត និងការព្យាករណ៍
គិតមកដល់ត្រឹមថ្ងៃទី ៦ ខែមេសានេះមានអ្នកផ្ទុកជម្ងឺ COVID-១៩ ចំនួន ៣.២៤៦នាក់ ហើយ ១៥២​នាក់បានស្លាប់ក្នុងនេះក៏មាន អ្នកជម្ងឺចំនួន ៥១នាក់បានជាសះស្បោយផងដែរ។ ទោះបីជាមានការថយចុះនៃការរីករាលដាលក្នុងអំឡុងពេល ៣-៤ថ្ងៃនេះក៏ដោយ ក៏យើងពិបាកសន្មត់អំពីចំនួនពិប្រាកដដែរ ដោយសារតែប្រទេសហ្វីលីពីនមានអត្រាតេស្តទាបជាងគេបំផុត។ បញ្ហាដែលរាំងស្ទះដ៏ធំនោះគឺមន្ទីរពិសោធន៍ PCR ក្នុងការរកវីរុសនៅក្នងកោសិកា RNA ដោយសារតែមន្ទីរពិសោធន៍ទាំងនោះជួបបញ្ហាទាំងទីតាំងភូមិសាស្ត្រនិងសមត្ថភាពក្នុងការកំណត់រកមេរោគ។

វិទ្យាស្ថានស្រាវជ្រាវវេជ្ជសាស្ដ្រត្រូពិច (RITM) អាចមានលទ្ធភាពក្នុងការធ្វើតេស្តពី ៩០០ ទៅ ១០០០ ក្នុងមួយថ្ងៃ ខណៈពេលដែលមន្ទីរពិសោធន៍ ៦ ផ្សេងទៀតអាចធ្វើតេសបានត្រឹមតែ ១០០ ទៅ ២០០ក្នុងមួយថ្ងៃ។ តាមផែនការរបស់រដ្ឋាភិបាល នឹងមានការបង្កើនសមត្ថភាពក្នុងការធ្វើតេស្តដល់ទៅ ៣០០០ ក្នុងមួយថ្ងៃចាប់ពីថ្ងៃទី ១៦ ខែមីនា។ សរុមរួមមានមន្ទីរពិសោធន៍ចំនួន ១៤ ដែលមានសមត្ថភាពធ្វើតេស្តហើយត្រូវបានចាត់ទុកជាដំណាក់កាលទី ១ ចំណែកឯមន្ទីរពិសោធន៍ចំនួន១៨ទៀត ត្រូវបានចាត់ទុកជាដំណាក់កាលទី២។ ការបែងចែកដូចនេះគឺដោយសារកត្តាភូមិសាស្រ្ត។ គួរបញ្ជាក់ផងដែរថាភាគច្រើននៃមន្ទីរពិសោធន៍ទាំងនេះគឺស្ថិតជិតក្រុងម៉ានីល ហើយមានតែមន្ទីរពិសោធន៍ពីរប៉ុណ្ណោះដែលស្ថិតនៅរដ្ឋធានី NCR (សេប៊ូនិងដាវ៉ាវ) ។
បើវិភាគមើលទៅ ការពង្រឹងដោយដាក់បង្ខាំងប្រជាជននៅតាមសហគមន៍គឺមានការពិបាកក្នុងការដឹកជញ្ជូនស្បៀងអាហារ ហើយការយកសំណាកដើម្បីធ្វើតេស្តក៏ជាបញ្ហាស្រដៀងគ្នានេះដែរ ។

សម្រាប់ប្រទេសហ្វីលីពីន យើងមានវិធីគិតចំនួនប្រជាជនដែលឆ្លងជម្ងឺនេះ ដោយសន្មត់យកភាគរយត្រឹមតែ ០.៩%នៃការចម្លងមេរោគឬក៏ចំនួនមរណៈនិងចំនួន ២៧ថ្ងៃគិតចាប់ពីការឆ្លងដល់ការស្លាប់។ ដូច្នោះចំនួននៃការចម្លងអាចមានដល់ទៅ ១៧០០០ ករណីគិតត្រឹម ថ្ងៃទី ១០ មីនា។ តាមការព្យាករណ៍គឺមានចំនួននៃការចម្លងអាចរហូតទៅដល់២៥០,០០០ករណីនៅក្នុងរដ្ឋធានី NCR ។ បើមើលតាមចំនួននេះវាអាចនឹងកើនឡើងខ្លាំងនៅចាប់ពីពាក់កណ្តាលខែមេសារហូតដល់ពាក់កណ្តាលខែមិថុនា។ តាមការសន្និដ្ឋាន ពង្រឹងដោយដាក់បង្ខាំងប្រជាជននៅតាមសហគមន៍គឺនឹងមិនអាចបន្ថយអត្រាជាមធ្យមឱ្យស្ថិតនៅក្រោម ១,០ បានទេ។ បើតាមការព្យាករណ៍អត្រាជាមធ្យមគឺ ២,៤ ដែលការអនុវត្តនៃវិធានការបង្ខាំងនេះអាចបន្ថយការចម្លងរហូតដល់ទៅ ៥៥%។

បើតាមស្ថានភាពនៃការធ្វើតេស្តដែលបានរៀបរាប់ខាងលើគឺ ត្រូវចំណាយពេលដល់ទៅ ៨៣ ថ្ងៃដើម្បីទទួល បានលទ្ធផលនៃការធ្វើតេស្ត។ អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតនោះគឺថាការប៉ាន់ស្មាននៃចំនួនករណីចម្លងនេះគឺធ្វើតែនៅរដ្ឋធានី NCR នៃទីក្រុងម៉ានីលតែប៉ុណ្ណោះ។ហើយការព្យាករណ៍សម្រាប់ថ្នាក់ ជាតិគឺមានប្រភពតែមួយគត់ដែលបានពី UP Los Banos ដោយសន្មត់អត្រាជាមធ្យមចន្លោះពី៣,៣ ទៅ ៣,៥ ។
ការសិក្សាថ្មីៗបានប៉ាន់ស្មានថាការចាក់សោរទុកមុន R0 នៅអ៊ូហានមានចំនួន ៣.៧ ។ ពួកគេប៉ាន់ប្រមាណថាអាយឌីអាយ ១៩ នឹងឆេះពាសពេញខេត្តរហូតដល់អភ័យឯកសិទ្ធិរបស់សត្វ (៧០ ភាគរយឆ្លង) នៅខែកញ្ញាឬសីហា។ នេះអាចជាគ្រោះមហន្តរាយមួយដែលថាខេត្តជាច្រើននៅក្នុងប្រទេសហ្វីលីពីនមានម៉ាស៊ីនត្រជាក់មួយឬពីរប៉ុណ្ណោះ។

ការលំបាកនៃការអនុវត្តវិធានការបង្ខាំងតាមសហគមន៍

ដោយសារវិធានការនៃការណែនាំដែលដាក់ឱ្យបង្ខាំងតាមសហគមន៍នេះ បានធ្វើគ្រួសារជាច្រើនជួបការពិបាកក្នុងជីវភាពប្រចាំថ្ងៃ។ ពួកគេត្រូវតែបង្ខំចិត្តក្នុងការអនុវត្តនូវគោលការណ៍នេះ ។ នៅក្នុងស្ថាន ភាព បែបនេះ រដ្ឋាភិបាលចេញមុខអន្តររាគមន៍លើការគាំពារផ្សេងៗដល់ពួកគេ។ លោកប្រធានាធិបតី Duterte បានប្រកាសនៅតាមទូរទស្សន៍កាលពីយប់ថ្ងៃចន្ទថា រដ្ឋាភិបាលបានរៀបចំទឹកប្រាក់ចំនួន ២០០ ពាន់លានប៉េសូ (Peso) ស្មើនឹង ៣,៩ ពាន់លានដុល្លារ សម្រាប់ជួយដល់គ្រួសារក្រីក្រ កសិករ និងអ្នកនេសាទ។
រដ្ឋាភិបាលបានបញ្ជាក់កាលពីថ្ងៃទី៣០ ខែមីនាឆ្នាំ ២០២០ ស្តីពីគោលការណ៍ណែនាំពិសេសនៃកម្មវិធីភាពគ្មានការងារធ្វើ។ ក្នងអំឡុងពេលមានការរីករាលដាលនៃជម្ងឺកូវីដ-១៩ មានកម្មវិធីអភិវឌ្ឍន៍សង្គមដូច ជា DSWD, DOLE, DTI, DA, DOF, DBM និង DILG ចូលរួមដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចសង្គម។ យុទ្ធសាស្រ្តនេះគឺអាចចូលរួមចំណែកដោះស្រាយបញ្ហាថ្នាក់ជាតិដូចជា កង្វះស្បៀងអាហារ ភាព អត់ឃ្លាន ការបាត់បង់ប្រាក់ចំណូល។

ច្បាប់ដែលបានចុះជាធរមាន “សាមគ្គីភាពជាធ្លុងមួយដើម្បីដោះស្រាយបញ្ហារួមគ្នា” បានកំណត់នូវគោល ការណ៍ដែលកំណត់ការឧបត្ថម្ភដល់ក្រុមគ្រួសារចាប់ពីប្រាក់ ៥.០០០ប៉េសូ ទៅ ៨០០០ ប៉េសូ (ប្រហែលនិង ៩៨ ទៅ ១៥៨ ដុល្លារ)។ ជំនួយនេះគឺយោងតោតាមអត្រាប្រាក់ឈ្នួលអប្បបរមាតាមតំបន់ដែលអាចចំ ណាយលើ អាហារ ថ្នាំពេទ្យ និងសម្ភារអនាម័យ។ ការនុវត្តនូវកម្មវិធីឧបត្ថម្ភក្នុងគ្រោះអាន្ននេះមានរយៈពេល ២ខែគិតចាប់ពីខែមេសានិងឧសភា ២០២០ ។ មានប្រជាជនមួយចំនួនមានការងឿងឆ្ងល់ថានេះអាចជាវិធីនៃការបង្កឱ្យមានអំពើពុករលួយជាបណ្តាញផងដែរ។

មានក្រុមអ្នកតវ៉ាមួយក្រុមតូចប្រហែល ២០នាក់បានដើរតាមផ្លូវកាលពី ថ្ងៃទី ១ ខែមេសា ក្នុងគោលបំណងសុំជំនួយ។ មើលតាមវីដេអូមានប៉ូលីសដែលប្រចាំការនៅទីក្រុង Quezon បានចាប់ខ្លួនពួកគេយ៉ាងកម្រោល។ មានប្រជាជនជាច្រើនយល់ឃើញថាការចាប់ក្រុមតវ៉ាខណៈពេលដែលពួកគេកំពុងស្វែងរកជំនួយមិន មែនជាដំណោះស្រាយដ៏ល្អនៅទីក្រុម៉ានីលនោះទេ។ លោកប្រធានាធិបតី Duterte បានចេញមុខព្រមាន ថារាល់អ្នកណាដែលធ្វើបង្កការរំខានដល់ការអនុវត្តវិធានការនៃការបិទបង្ខាំងនេះនឹងទទួលនូវអ្វីដែល គេកំពុងធ្វើ ដោយសារតែពេលនេះប្រទេសជាតិស្ថិតនៅក្រោម “ភាពអាសន្ន”។ ច្បាប់ថ្មីបានផ្តល់សិទ្ធិអំណាចដល់លោក Duterte ក្នុងការរៀបចំថវិកាជាតិឆ្នាំ ២០២០ សម្រាប់គម្រោងប្រយុទ្ធប្រឆាំងនូវមេរោគកូវីដ-១៩ ។

នាយដ្ឋានគយនៅ ប៊ីនូដូ(Binondo) បានរឹបអូសដោយសម្ភារការពារខ្លួននិងឧបករណ៍វេជ្ជសាស្ត្រដែលមានតម្លៃប្រហែល ៥ លានប៉េសូ។ សម្ភារទាំងនេះរួមមាន របាំងមុខស្រោមដៃ វ៉ែនតា វ៉ែនតាហែលទឹក អាកុល ម៉ាស៊ីនស្កេនកម្ដៅ បំពង់សាកល្បង និងសឺរ៉ុំាង។ ហើយសម្ភារដែលរឹបអូសបាននេះនឹងត្រូវបរិច្ចាគទៅដល់មន្ទីរពេទ្យទូទៅនៅហ្វីលីពីន ឬកន្លែងដែលត្រូវការសម្ភារទាំងនេះជាចាំបាច់។ លោក Vincent Philip Maronilla ដែលជាស្នងការគយ មានប្រសាសន៍ថា លោកកំពុងជម្រុញរៀបចំកិច្ចព្រមព្រៀងអនុស្សារណៈជាមួយផ្នែកច្បាប់ដើម្បីអនុញ្ញាតិឱ្យអង្គភាព BOC អាចដកយកសម្ភារដែលរឹបអូសបានទាំងនេះសម្រាប់សម្រួលក្នុងការប្រើទៅដល់មន្រ្តីជួរមុខដែលកំពុងខ្វះខាត។

ក្នុងនេះក៏មានព័ត៌មានបន្ថែមទាក់ទងនិងការប្រើប្រាស់ថវិកាតាមតំបន់ផងដែរ ដោយអាជ្ញាធរតាមតំបន់ ( LGUs) កំពុងជម្រុញឱ្យនាយកដ្ឋានសុខមាលភាពសង្គមនិងការអភិវឌ្ឍន៍ (DSWD) ចែកនូវជំនួយបន្ថែម ខណៈពេលដែល LGUs កំពុងតែខួបការខ្វះខាតថវិកា។ ប្រជាជនបានស្នើឱ្យ LGU និង DSWD ធ្វើការរួមគ្នាក្នុងការផ្តល់នូវសុខុមាលសម្រាប់ប្រជាជនហ្វីលីពីនទាំងមូល។ តាមស្ថានភាពជាក់ស្តែងសេដ្ឋកិច្ចនៅក្នុងប្រទេសកំពុងរងផលប៉ះពាល់ដ៏ខ្លាំងផងដែរ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.