ស្ថានការណ៍បច្ចុប្បន្ន៖ ប្រទេសឥណ្ឌូនេស៊ី

ជម្ងឺ COVID-19 នៅក្នុងប្រទេស ឥណ្ឌូនេស៊ីដំបូងបង្អស់មិនមានការប្រកាសជាសាធារណៈទេ រហូតដល់ថ្ងៃទី ២ ខែ កុម្ភៈ។ ហើយគិតត្រឹមថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០គឺមានករណីបានកើនឡើងរហូតដល់ទៅ ១៩៨០ ដែលបានរកឃើញថាមានផ្ទុកមេរោគ។ ក្រសួងសុខាភិបាល ក៏បានរាយការណ៍ពីករណីអ្នកស្លាប់រហូតដល់ទៅ ១៨១ ដែលគិតជាភាគរយនៃចំនួនអ្នកស្លាបមានរហូតដល់ទៅ៩% វាជាជាអត្រាដែលខ្ពស់លំដាប់ទី២នៅអាស៊ី។ អត្រានៃការស្លាប់ដ៏ខ្ពស់នេះអាចបង្កមកពីកង្វះការធ្វើតេស្ត និងការឆ្លើយតបយ៉ាងយឺតយ៉ាវពីថ្នាក់ជាតិ។

បើយោងតាមទីភ្នាក់ងារស៊ើបការណ៍តិឥណ្ឌូនេស៊ីបានព្យាករណ៍ថា
ចំនួនអ្នកឆ្លងនៃមេរោគCOVID-19 អាចឈានដល់ទៅ១០៦,២៨៧ ករណីនៅខែកក្កដាឆ្នាំ ២០២០។ បើតាមការប៉ាន់ស្មានពីមហាវិទ្យា
ល័យសុខភាពសាធារណៈនៃសាកលវិទ្យាល័យឥណ្ឌូណេស៊ីបានព្យាករណ៍ថាចំនួនអ្នកឆ្លងជម្ងឺអាចមានចន្លោះពី ៥០ម៉ឺនទៅ ២លាន ៥សែននាក់ ដោយចន្លោះចំនួននេះអាស្រ័យទៅលើវិធានការជាក់ស្តែងរបស់រដ្ឋាភិបាល។ មានតែវិធានការតេស្តតែប៉ុណ្ណះដែលអាចកំណត់ពីភាពច្បាស់លាស់នៃទិន្នន័យបាន។ កាលពីពាក់កណ្តាលខែ
មីនា ប្រទេសចិនបានផ្តល់ឧបករណ៍ធ្វើតេស្តភ្លាមៗរាប់ពាន់ដល់ឥណ្ឌូនេស៊ីដើម្បីប្រើប្រាស់។ បន្ទាប់មកក៏បានចាប់ផ្តើមអនុវត្តក្នុងការធ្វើតេស្តទីតាំងបីន្លែងដូជា ទីក្រុងចាកាតា ខាងលិចចាវ៉ា(Java) និងបេនថេន(Banten)។ ការជ្រើសរើសយកទីតាំងនេះដើម្បីផ្តោតលើតំបន់ដែលមានករណីឆ្លង និងការស្លាប់ច្រើន។ ហើយវាជាតំបន់ដែលមានប្រជាជនងាយរងគ្រោះរួមបញ្ជូលទាំងបុគ្គលិកពេទ្យផងដែរ។
គិតត្រឹមថ្ងៃទី៤ ខែមេសាឆ្នាំ ២០២០ ការធ្វើតេស្តបានត្រឹមតែ ៧៦២១ តែប៉ុណ្ណោះ។

ដោយសារតែរដ្ឋាភិបាលបារម្ភខ្លាំងលើតែផលប៉ះពាល់សេដ្ឋកិច្ច ដូច្នោះ កិច្ចអន្តរាគមន៍លើការប្រយុទ្ធប្រឆាំងនិងជម្ងឺ COVID-19 មានភាពយឺតយ៉ាវហើយត្រូវបានគេរិះគន់ពីសំណាក់សាធារណៈជនផងដែរ ។ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុបានព្យាករណ៍ថា ការរីករាលដាលនៃមេរោគនេះនឹងបង្កឱ្យកំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ីធ្លាក់មកនៅប្រហែលត្រឹមតែ ២,៣% ប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងការព្យាករណ៍គឺ ៥% កាលពីមុនពេលមានការផ្ទុះនេះឡើង។

ប្រធានាធិបតីចូកូវីដូដូ (Joko Widodo) មិនបានប្រកាសពីស្ថានភាពអាសន្ននៃសុខភាពសាធារណៈទេ រហូតដល់ថ្ងៃទី ៣១ ខែមីនាឆ្នាំ ២០២០។ បន្ទាប់មកក៏មានដាក់ការណែនាំពីការរឹតបណ្តឹងនៃការជួបជុំព្រមទាំងមានការណែនាំទៅឱ្យមេដឹកនាំតាមតំបន់កុំឱ្យចេញបទ
ប្បញ្ញត្តិផ្សេងៗនៃការដាច់ឱ្យនៅដោយឡែកពីគ្នា រួមទាំងបទបញ្ជានៃការបិទបង្ខាំងផងដែរ។ ទោះបីមានបទបញ្ជារបស់លោកប្រធានាធិបតីនៃការចាត់វិធានការស្របតាមច្បាប់លេខ ៦/២០១៨ ស្តីពីវិធានការណ៍ឆ្លើយតបបន្ទាន់នៃការប្រកាសអាសន្នលើសុខភាពសាធារណៈក៏ដោយ ប៉ុន្តែការអនុវត្តនិងប្រសិទ្ធភាពនៃបទបញ្ជានៅតែមិនទាន់ច្បាស់នោះទេ។ ដោយការយឺតយ៉ាវយ៉ាងខ្លាំងពីរដ្ឋាភិបាលតាមតំបន់ ទៅលើការឆ្លើយតបនៃការរីករាលដាលវីរុស COVID-19 រដ្ឋាភិលបាលថ្នាក់ជាតិនិងខេត្តបានចាប់ផ្តើមអនុវត្តការរឹតបណ្តឹងតាមតំបន់ចាប់តាំងពីដើមខែមិនា។
អាជ្ញាធរខេត្តនៅតំបន់ភាគខាងលិចបានប្រកាសពីភាពអាសន្ននៅតំបន់របស់ខ្លួន ខណៈពេលដែលខេត្តផ្សេងទៀតបានអះអាងថាមិនមានករណីវិជ្ជមាននៅតំបន់របស់ពួកគេ ហើយបានបន្តសកម្មភាពសេដ្ឋកិច្ច ដូចធម្មតា។ កាលពីដើមខែមីនា អភិបាលក្រុងហ្សាកាតា បានជម្រុញ
ឱ្យលោកប្រធានាធិបតីវីដូដូ ដាក់ចេញនូវការគោលការណ៍នៃការបិទពង្ខាំង ដោយមានតែប្រធានាធិបតីតែម្នាក់ប៉ុណ្ណោះដែលមានសិទ្ធអំណាចនូវការប្រកាសនេះបាន ។ មានការប្រតិកម្មពីសាធារណជន ដែល បានអំពាវនាវឱ្យដករដ្ឋមន្រ្តីសុខាភិបាលចេញពីមុខដំណែងពីបទធ្វេសប្រហែសក្នុងការឆ្លើយតបទៅនឹងការរីករាលដាលនៃមេរោគដ៏សាហាវនេះ។

មានការប្រកាសគោលនយោបាយជាតិកាលពីថ្ងៃទី ១៧ ខែមីនាឆ្នាំ ២០២០ បន្ទាប់មកក៏បានចុះជាធរមាននៅថ្ងៃទី២០ ខែមីនាឆ្នាំ ២០២០ ដែលជាការអនុវត្តតាមការណែនាំរបស់អង្គការសុខភាពពិភពលោក។ បន្ទាប់មកទៀតក៏មានការប្រកាសអាសន្នលើផ្នែកសុខភាពសាធារណៈតែម្តង។ អាជ្ញាធរបានណែនាំដល់សាធារណៈជនឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ និងអនុវត្តការត្រួតពិនិត្យសុខភាពសាធារណៈ របស់ភ្ញៀវទេសចរដែលធ្វើដំណើរចូលមកក្នុងប្រទេស ព្រមទាំងហាមរាល់បុគ្គលណាដែលធ្លាប់មានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំង ៧ក្នុងរយៈពេល ១៤ ថ្ងៃចុងក្រោយនេះ។ គួរឱ្យកត់សម្គាល់ផងដែរថា ប្រទេសចិនមានក្នុងបញ្ជីនៃចំនួនប្រទេសទាំង៧នោះទេ។

ដើម្បីបង្កើនសមត្ថភាពផ្នែកវេជ្ជសាស្រ្តក្នុងការឆ្លើយតប រដ្ឋាភិបាលបានសម្រេចផ្តល់ថវិកា ៤០០សែនកោដិ IDR (ស្មើនឹង២៤.៤ពាន់លាន) ដុល្លារ សម្រាប់ចំណាយលើការនាំចូលឧបករណ៍វេជ្ជសាស្ត្រ សម្ផារបរិក្ខា និងថ្នាំពេទ្យ ដូចជា Avigan និង Choloroquine ។ លើស
ពីនេះថវិកាបម្រុងនេះអាចផ្តល់ការការពារផ្នែកហិរញ្ញវត្ថុនិង ការលើកទឹកចិត្តដល់វេជ្ជបណ្ឌិតនិងជំនួយការវេជ្ជសាស្រ្តក្នុងការចូលរួមប្រយុទ្ធប្រឆាំងដោយផ្ទាល់ជាមួយអ្នកជម្ងឺ COVID-19 ។ ទីតាំងសម្រាប់អត្តពលកម្មស្ថិតនៅកណ្តាលទីក្រុងហ្សាការតាត្រូវបានប្តូរទៅជាមន្ទីរពេទ្យសង្គ្រោះបន្ទាន់ ហើយមន្ទីរពេទ្យ Pertamina Jaya ក្នុងទីក្រុងហ្សាកាតាត្រូវដាក់ជាមន្ទីរពេទ្យក្នុងការព្យាបាលជម្ងឺ COVID-19 ។ មន្ទីរពេទ្យ
សង្គ្រោះព្យាបាលជម្ងឺ COVID-19 នៅលើកោះហ្គាងហ្គាងក្នុងខេត្តរីយ៉ាស៊ូ គឺតម្រូវជាទីតាំងកំណត់ឱ្យព្យាបាលប្រជាជនឥណ្ឌូនេស៊ីដែលវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី។

វិធានការណ៍ដ៏តិចតួចនិងភាពយឺតយ៉ាវទាំងនេះមិនអាចឱ្យឥណ្ឌូនេស៊ីយល់ពីទំហំពិតប្រាកដនៃការរីករាលដាលរបស់វីរុស COVID-19 បានឡើយ។ នៅពេលស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង តាមយោបល់របស់ Outbreak Asia គួរតែអនុវត្តនូវគោលការណ៍ដូចខាងក្រោម៖

គោលនយោបាយ៖

  1. អនុវត្តគោលនយោបាយថ្នាក់ជាតិដែលមានលក្ខណៈស្របគ្នារាប់ទាំង ការបិទបង្ខាំង ការដាក់ឱ្យនៅដាច់ពីគ្នា និងយុទ្ធនាការសុខភាពសាធារណៈដើម្បីបង្កើនការយល់ដឹងទៅដល់ប្រជាជនទាំងអស់។ សហការជិតស្និតជាមួយអាជ្ញាធរតាម តំបន់នូវការអនុវត្តគោលនយោបាយដែលបានកំណត់។
  2. ហាមឃាត់ជាផ្លូវការនូវការប្រមូលផ្តុំ រួមទាំងការជួបជុំបែបសាសនាផងដែរ។
  3. រឹតបណ្តឹងរាល់ការធ្វើដំណើរក្នុងស្រុកនិងក្រៅស្រុក។
  4. ការដាក់ឱ្យនៅដាច់ពីគ្នារយៈពេល ១៤ ថ្ងៃ រាល់ការធ្វើដំណើរលក្ខណៈអន្តរជាតិទាំងអស់ ដោយមិនគិតពីសញ្ជាតិទេ ។
  5. បង្កើនការធ្វើតេស្តនៅទូទាំងប្រទេស ដោយប្រើឧបករណ៍តេស្តភ្លាមៗ ដើម្បីកំណត់អត្តសញ្ញាណនៃការចម្លងជាចង្កោម និងមានការអនុម័តដល់មន្ទីរពិសោធន៍បន្ថែម ដែលអាចបង្កើនទីតាំងធ្វើតេស្ត PCR នៅហ្សាកាតា។
  6. បែងចែកថវិកាបន្ថែមពីថ្នាក់ជាតិ ដើម្បីបង្កើនចំនួនមណ្ឌលសុខភាព វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យ ជាពិសេសនៅតាមតំបន់ផ្សេងៗទៀត
  7. បង្កើតកិច្ចសហប្រតិបត្តិការដោយស្អិតរមួតជាមួយនៅបណ្តាប្រទេសសមាជិកអាស៊ានដើម្បីកាត់បន្ថយការរីករាលដាលនៃមេរោគ និងស្វែងយល់ពីប្តេជ្ញាចិត្តរបស់រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃសមាជិកប្រទេសអាស៊ានដូចអ្វីដែលបានអនុម័តកាលពីថ្ងៃទី ១០ ខែមីនាឆ្នាំ ២០២០ នៅប្រទេសវៀតណាម។
  8. បែងចែកថវិកាបន្ថែមពីថ្នាក់ជាតិដល់ប្រជាជនដែលងាយរងគ្រោះបំផុត នៅឥណ្ឌូនេស៊ី រាប់ទាំងថវិកាផ្តល់ជូនជាសាច់ប្រាក់ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.