ត្រៀមទប់ទល់នឹងបញ្ហាដ៏ធ្ងន់ធ្ងរ៖ មេរៀនចែកចាយពីមន្រ្តីជួរមុខរបស់ហ្វីលីពីន

ហ្វីលីពីនបានដើរមុនគេនៅក្នុងតំបន់ដោយប្រើវិធានការណ៍ដ៏ម៉ឺងម៉ាត់ក្នុងកប្រយុទ្ធប្រឆាំងនឹងមេរោគ កូវីដ-19 ដែលធ្វើឱ្យប្រជាជនមានការពិបាកពីគោលការណ៍ទាំងនេះ។ប្រធានាធិបតីរ៉ូឌ្រីហ្គោឌូទើតេ (Rodrigo Duterte) បានហៅថា “នេះជាការប្រយុទ្ធដើម្បីការពារជីវិតរបស់យើង” ដោយពេលនេះមានគ្រួសារមានប្រាក់ចំណូលទាបជាច្រើនដែលរងផលប៉ះពាល់។

មន្ទីរពេទ្យនៅប្រទេសហ្វីលីពីនបានកកស្ទះ ចាប់តាំងពីការរីករាលដាលនៃជម្ងឺCOVID-19 សារការចេញចូលរបស់ប្រជាជនលើករណីសង្ស័យនិង អ្នកជម្ងឺ។ កាលពីមុនពេលមានការរីករាលដាលនេះមន្ទីរពេទ្យជាច្រើនក៏មានការមមាញឹករួចទៅហើយ។

បញ្ហាដែលកំពុងប្រឈមរួមមានការខ្វះទាំងមន្រ្តីសុខាភិបាលនិងបរិក្ខាពេទ្យ។ ពេលនេះអ្នកជម្ងឺកាន់តែច្រើនបានទៅមន្ទីរពេទ្យក្នុងពេលដែលបុគ្គលិកសុខាភិបាលរាប់រយនាក់តម្រូវឱ្យនៅដាក់ពីគេ ។ កង្វះ ខាតនៃសម្ភារការពារបានបង្ខំឱ្យមន្ទីរពេទ្យបដិសេធមិនទទួលយកអ្នកជម្ងឺCOVID-19 តទៅទៀត ។ ជាក់ស្តែងមានមន្ទីរចំនួន៤ បានប្រកាសមិនទទួលមើលថែករណីសង្ស័យឬអ្នកជម្ងឺ COVID-19ទៀតបានទេ។

ដើម្បីដោះស្រាយបញ្ហាបន្ទាន់នេះ នាយកដ្ឋានសុខាភិបាល (DOH) បានបែងចែករាល់ករណីសង្ស័យជាពីរប្រភេទគឺ៖បុគ្គលស្ថិតក្រោមការស៊ើបអង្កេត (PUI)និង ជនដែលស្ថិតនៅក្រោមការត្រួតពិនិត្យ(PUM)។ ដោយសារជម្ងឺកូវីដ-១៩ ឆ្លងយ៉ាងឆាប់រហ័រ អង្គភាពសុខាភិបាលត្រូវ ចាត់វិធានការណ៍បន្ទាន់ដើម្បីឆ្លើយតបទៅនិងស្ថានការណ៍ ក្នុងនោះក៏តម្រូវឱ្យអនុវត្តយ៉ាងតឹងរឹងនូវផែនការដាច់ដោយឡែកពីគ្នា ។

ជនដែលស្ថិតនៅក្រោមការត្រួតពិនិត្យ (PUM) គឺជាបុគ្គលដែលមានប្រវតិ្តធ្វើដំណើរនិងប៉ះពាល់ជាមួយអ្នកជម្ងឺ។ ពួកគេតម្រូវឱ្យដាក់នៅតែឯងរយៈពេល១៤ ថ្ងៃ ទៅតាមទីតាំងដែលបានកំណត់។ ដូចគ្នាដែរបុគ្គលស្ថិតក្រោមការស៊ើបអង្កេត (PUI) គឺ ជាជនដែលបង្ហាញពីរោគ សញ្ហានៃជម្ងឺទោះបីស្រាលឬធ្ងរ ហើយបុគ្គលនេះអាចនឹងត្រូវបានធ្វើតេស្តប្រសិនបើបុគ្គលនោះមានបង្ហាញរោគសញ្ញាធ្ងន់ធ្ងរ។
បើយោងតាមគោលការណ៍ណែនាំលើបញ្ហានេះ នាយកដ្ឋានសុខាភិ បាល (DOH) បានចេញផ្សាយព័ត៌មានតាមអ៊ិនធរណេតដែលអាចចូលមើលបាន ដើម្បីបញ្ជាក់ពីករណីសង្ស័យនិងជនដែលផ្ទុកជម្ងឺ។

Under translation

តំណាងមន្ទីរពេទ្យ មានទាំងឯកជននិងមន្ទីរពេទ្យរដ្ឋ បានធ្វើការសហការលើវិធីសាស្រ្តក្នុងការប្តេជ្ញាលើផ្នែកហិរញ្ញវត្ថុ កម្លាំងពលកម្មនិងជំនួយបច្ចេកទេសទៅដល់មជ្ឈមណ្ឌលបង្អែក៣ទៀត៖
• មជ្ឈមណ្ឌលផ្នែកសួតនៃប្រទេសហ្វីលីពីន
• មន្ទីរពេទ្យ Rodriguez នៅ Tala រដ្ឋ Caloocan
• សាកលវិទ្យាល័យមន្ទីរពេទ្យហ្វីលីពីន (UP-PGH)
ដោយសារជួបប្រទះការខ្វះខាតធនធានផ្សេងៗ ទីតាំងបីខាងលើនេះ ត្រូវបានកំណត់ជាមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជម្ងឺCOVID-19 ប៉ុន្តែត្រូវបានកំណត់សម្រាប់ បុគ្គលស្ថិតក្រោមការស៊ើបអង្កេត (PUI) ដែល ដែលស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

សេចក្តីសម្រេចនេះ ទទួលការយល់ព្រមដោយមហាវិទ្យាល័យពេទ្យហ្វីលី ពីននិងមហាវិទ្យាល័យវះកាត់ដើម្បីរៀបចំទីតាំងទាំងនេះជាកន្លែងតាមដានអ្នកជម្ងឺនិងការបែងចែកធនធានបរិក្ខាសុខាភិបាលប្រកបដោយប្រសិទ្ធភាព។
ការអនុវត្តនៃទីតាំងដ៏ជាក់លាក់ដើម្បីថែទាំអ្នកជម្ងឺកូវីដ-19ក៏អាចចៀសវាងហានិភ័យនៃការចម្លងពីមនុស្សម្នាក់ទៅម្នាក់បាន។ ការធ្វើដូច្នោះក៏ អាចធ្វើឱ្យមន្រ្តីជំនាញផ្នែកសុខភាពផ្តោតលើករណីតែអ្នកជម្ងឺ COVID-19 តែមួយមុខគត់។

រដ្ឋាភិបាលហ្វីលីពីននឹងស្នើឱ្យមានការបញ្ជូលក្រុមអ្នកជំនាញវេជ្ជសាស្ត្រចិន ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេសនិងចែករំលែកបទពិសោធន៍ព្យាបាលតាមបែបវេជ្ជសាស្ត្រ។

“ការធ្វើតេស្ត ធ្វើតេស្ត ធ្វើតេស្ត”
អគ្គនាយករងនៃអង្គការសុខភាពពិភពលោក (WHO) ក្នុងបញ្ជាក់ដដែលៗថា វិធីសាស្រ្តក្នុងការឆ្លើយតបទៅនឹងជម្ងឺCOVID-19 គឺត្រូវធ្វើតេស្ត ការដាក់ឱ្យនៅតែឯង និងការតាមដានឡើងវិញនូវទំនាក់ទំនងផ្សេងៗ។ ដូច្នោះ ប្រទេសហ្វីលីពីនត្រូវបង្កើនការធ្វើតេស្ត។ ប្រសិនបើគ្មានការធ្វើតេស្តទេ ប្រទេសណាក៏ដោយនឹងមិនអាចកត់ត្រារាល់ករណីថ្មីៗបានទេ រួមទាំងការស្លាប់ផងដែរ។ ជនសង្ស័យជាច្រើនដែលស្ថិតនៅក្រោមការស៊ើបអង្កេត(PUIs) អាចស្លាប់ដោយគ្មានការធ្វើតេស្ត។ដូច្នេះ ពួកគេមិនត្រូវបានគេកត់ត្រាថាជាការស្លាប់របស់អាយឌីអាយ -១៩ ទេ។

ការធ្វើតេស្តទ្រងទ្រាយធំ

មានការអំពាវនាវឱ្យធ្វើតេស្តទ្រង់ទ្រាយធំមួយពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេតតាមរយៈគេហទំព័រ #MassTestingNow ។ បន្ទាប់ពីការសិក្សាយ៉ាងហ្មត់ចត់ នាយកដ្ឋានសុខាភិបាល (DOH) បានកែប្រែគោលនយោបាយក្នុងការធ្វើតេស្តរួមបញ្ជូលទាំងបុគ្គលិកផ្នែកសុខភាព ដែលរោគសញ្ញាទោះជាជម្ងឺផ្តាសាយធម្មតាក៏ដោយ។ សមាគមន៍វេជ្ជសាស្ត្រហ្វីលីពីនបានរាយការណ៍ថាមានវេជ្ជបណ្ឌិតចំនួន ១៧នាក់ ហើយបានបាក់ទឹកចិត្តក្នុងការប្រយុទ្ធប្រឆាំងនិងជម្ងឺCOVID-19 ។
ប្រសិនបើពួកគេត្រូវបានគេធ្វើតេស្តិ៍ថាអវិជ្ជហើយ ពួកគេអាចត្រឡប់ទៅធ្វើការវិញបានក្នុងខណៈពេលដែលខ្វះកម្លាំងនេះ ។ ក្នុងប្រទេសទាំងមូលគឺ កំពុងកំណត់ថ្ងៃទី ១៤ ខែមេសាថាជាការចាប់ផ្តើមនៃការធ្វើតេស្តទ្រង់ទ្រាយធំរាល់ជនដែលសង្ស័យថាមានផ្ទុកមេរោគ។

មួយជំហានម្តងៗ ពីមួយថ្ងៃទៅមួយថ្ងៃ
ទោះបីជាមានចំនួនការបរិច្ចាគឧបករណ៍ធ្វើតេស្តចំនួន ១៥០ ០០០ ដែលបានមកពីមូលនិធិជែកម៉ា និងអាលីបាបាក៏ដោយ ក៏នៅតែមានការរាំងស្ទះនៅមន្ទីរពិសោធន៍ដែរ។ ដោយសារភាពស្មុគស្មាញតេស្ត តាមរយៈប្រតិកម្មបញ្ច្រាសនៃប្រពន្ធ័ (PCR) នាយកដ្ឋានវិទ្យាស្ថានស្រាវជ្រាវសុខភាព (DOH – RITM) បានបញ្ជាក់ជាថ្មីថាមន្ទីរពិសោធន៍ធ្វើរោគវិនិច្ឆ័យម៉ូលេគុលដោយធ្វើការពិនិត្យ និងវាយតម្លៃ ព្រមទាំងការធ្វើតេស្តដោយអ្នកបច្ចេកទេស ។
គោលការណ៍សំខាន់ៗរបស់ជីវឧស្ម័ន ដែលមន្ទីរពិសោធន៍ត្រូវបង្កើត៖
• កន្លែងជីវសុវត្ថិភាពកម្រិត២
• អ្នកបច្ចេកទេសនៅមន្ទីរពិសោធន៍ត្រូវទទួលការបណ្តុះបណ្តាលអំពីនីតិវិធីជីវសុវត្ថិភាព និងនីតិវិធី PCR
• ឧបករណ៍និងសម្ភារបរិក្ខារទាំងអស់ត្រូវវាស់ក្រិតជាទៀងទាត់
• បង្កើតក្បួនច្បាប់ឬបទបញ្ញតិ្ដឡើងដើម្បីធានាគុណភាពនៃលទ្ធផលតេស្ត

ការគម្រាមកំហែងទៅដល់សុវត្ថិភាពនៃបុគ្គលិកថែទាំសុខភាព
មានបុគ្គលិកជាច្រើនបានប្រថុយជីវិតរបស់ពួកគេដើម្បីមេលថែអ្នកជម្ងឺជាការទទួលបានមកវិញ មានក្រុមមនុស្សអគតិមួយចំនួនបានរើសអើងពួកគេទៅវិញ។ បុគ្គលិកថែទាំអ្នកជម្ងឺទាំងនេះត្រូវបានក្រុមមួយចំនួនហាមឃាត់មិនឱ្យត្រឡប់ទៅកន្លែងស្នាក់នៅរបស់ពួកគេ។ មិនតែប៉ុណ្ណោះមាន គិលានុបដ្ឋាយិកាម្នាក់ត្រូវបានគេវាយពេលធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។

វិធានការណ៍ដ៏ចំបាច់ដែលមានប្រសិទ្ធិភាព
វេជ្ជបណ្ឌិត Rafael R. Castillo ដែលជាអ្នកសរសេរកាសែតពី Inquirer.net បានណែនាំវិធីនានាដែលអាចកាត់បន្ថយការនឿយហត់ក្នុងការថែរក្សាសុខភាពបាន៖
• គ្រូពេទ្យ និងវេជ្ជបណ្ឌិតស្ម័គ្រចិត្តផ្សេងទៀតអាចធ្វើការវាយតម្លៃបឋមលើអ្នកជម្ងឺពីកម្រិតស្រាលនិងមធ្យម។ ការតាមដានអាចផ្ទេរទៅឱ្យបុគ្គលិកពេទ្យថ្នាក់ក្រោម ព្រមទាំង ការប្រើប្រាស់ទូរសព្ទអាចនឹងជួយកាត់បន្ថយការប៉ះពាល់ការទាក់ទងដោយផ្ទាល់បាន។
• លោកប្រធានាធិបតី Duterte អាចបញ្ចុះបញ្ចូលក្រុមហ៊ុន Telcos លើកលែងការបង់ថ្លៃសេវាទូរសព្ទចល័តខណៈពេលមានវិបត្តិនេះ។
• ត្រូវអនុញ្ញាតឱ្យមានការស្ម័គ្រចិត្តនៃការចេញវេជ្ជបញ្ជា និងការពិគ្រោះយោបល់តាមទូរសព្ទដោយផ្ទាល់ទៅកាន់គ្រូពេទ្យស្ម័គ្រចិត្តនិងឱសថស្ថានតែម្តង។
• ក្រុមហ៊ុនលើឧស្សាហកម្មផ្នែកផលិតគួរតែផ្តោតលើការផលិតឧបករណ៍ធ្វើតេស្ត បរិក្ខាការពារខ្លួនសម្រាប់ បុគ្គលិកជួរមុខ និងសម្ភារនៃប្រពន្ធ័ខ្យល់ដកដង្ហើម ។

មេរៀននៃការអនុវត្តដ៏ល្អៗ
ខណៈពេលដែលប្រទេសត្រូវការប្រើប្រាស់ធនធានដែលដែល មានស្រាប់ ជំនួយដ៏ចាំបាច់ដែលមានប្រសិទ្ធិភាពគឺមានការចូល រួមពីមណ្ឌលសុខភាពដល់ មជ្ឈមណ្ឌលដែលមានការទទួលស្គាល់។ ដោយអាស្រ័យទៅលើសភាពរបស់អ្នកជម្ងឺ មណ្ឌលសុខភាពតាមស្រុកកំពុងធ្វើការងារបានយ៉ាងល្អលើការវាយតម្លៃមុននឹងរាយណ៍ការទៅមន្ទីរពេទ្យកម្រិតទី២ និងទី ៣ ។
មន្ទីរពេទ្យបង្អែកជាតិចំនួន៣ ដែលត្រូបានកំណត់ជាទីតាំងសម្រាប់ព្យាបាលអ្នកជម្ងឺនោះ គឺត្រូវបានអនុម័តដោយនាយកដ្ឋានសុខាភិបាល (DOH)។ ដូច្នោះ វិធីសាស្រ្តនេះមានភាពងាយស្រួលក្នុងការ ប្រើប្រាស់ធនធាននិងការដឹកជញ្ជូលផ្សេងៗ។
បទពិសោធន៍ទាំងនេះបានរៀនសូត្រដោយផ្ទាល់ពីទីក្រុងវូហាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិនេះ។ ការអនុវត្តវិធាននិងគោលការណ៍ណែនាំបានលឿងជាងគេក្នុងចំណោមបណ្តាប្រទេសអាស៊ានអាចធ្វើឱ្យហ្វីលីពីនយល់ពីស្ថានភាពនៃមេរោគឆ្លងនេះច្រើនជាងគេ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.