ប្រទេសហ្វីលីពីនជួបវិបត្តិស្បៀងអាហារ

តាមការអង្កេតឃើញមានសញ្ញានៃក្រុមមនុស្សដែលកំពុងតែជួបបញ្ហានូវការខ្វះខាតអាហារប្រចាំថ្ងៃ។ ក្រុមនេះតែងដើររើសចំណីអាហារតាមធុងសម្រាមនៅទីសាធារណៈ។ ក្នុងពេលថ្មីៗនេះមានកាន់ដំបងជាប់នឹងដៃគ្រប់ពេលផងដែរ។

ខណៈពេលមានប្រទេសជាច្រើនបានជ្រើសយកការបិទបង្ខាំងក្នុងការចាត់វិធានការលើការអនុវត្តនូវគម្លាតពីគ្នា ដើម្បីគ្រប់គ្រងការរីករាលដាលនៃជម្ងឺ COVID-19 ។ វិធីសាស្ត្រនេះបានបង្កឱ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើអាហារប្រចាំថ្ងៃរបស់ប្រជានជន។ ជាក់ស្តែងនៅទីក្រុងម៉ានីល ដែលជារដ្ឋធានីធំរបស់ហ្វីលីពីនគឺមិនមានផែនការក្នុងការចាត់ចែងលើការដឹងជញ្ជូលស្បៀងនោះទេ ដែលនេះជាការបណ្តាលឱ្យមានបញ្ហាកង្វះខាតស្បៀង។

ដោយសារតែពេលវេលា និងទីតាំង យើងមិនអាចដឹងថាបញ្ហានៃការកង្វះអាហារនេះបណ្តាលមកពីអ្វីទេ។ ប៉ុន្តែយើងអាចដឹងថា បញ្ហានៃការផ្លាស់ប្តូរចម្បងពីរយ៉ាងដែលឈានដល់មានវិបត្តិស្បៀងអាហារនៅក្នុងទីក្រុងម៉ានីល។ ទីមួយគឺ ទំនោនៃសន្តិសុខស្បៀលកម្រិតពិភពលោក ដោយសារភាពភ័យស្លន់ស្លោប្រជា​ជន​នាំគ្នាទិញទំនិញបម្រុងទុកជាច្រើន។ មុនពេលទីក្រុងម៉ានីលប្រកាសបិទបង្ខាំង ប្រជាពលរដ្ឋបាន​សម្រុកទៅផ្សារដើម្បីទិញទំនិញ។

ជាក់ស្តែង ខ្ញុំបានឈរតម្រង់ជួរអស់រយៈពេលពីរម៉ោងដើម្បីទិញគ្រឿងទេស ដែលពេលនោះមានមនុស្សជាច្រើកុះករ។ មនុស្សជាច្រើនពិតជាភ័យខ្លាចខ្វះអាហារហូបចុក ដូច្នោះពួកគេពេលគេឃើញទីផ្សារកាន់​តែមានរបស់របរតិច ពួកគេកាន់តែទិញបន្ថែម។

ប្រទេសហ្វីលីពីននៅមានភាពកង្វះខាតនូវហេដ្ឋារចនាសម្ព័ន្ធលើការដឹកជញ្ជូននោះដែរ ដែលជាហេតុបន្តឱ្យមានការផ្គត់ផ្គង់អាហារមិនគ្រប់គ្រាន់។ ស្ថានភាពជាធម្មតារបស់រាជធានីនៃប្រទេសនេះគឺពឹងផ្អែកលើការដឹកជញ្ជូនស្បៀងអាហារដ៏ស្មុគស្មាញ។ ការដឹកជញ្ជូនពីកសិដ្ឋានទៅកន្លែងកែច្នៃដោយទទួលខុសត្រូវដោយភ្នាក់ងារចែកចាយធំៗ រួចមកបន្តទៅតាមតូបតូចៗ ។ បើយោងតាមរអនុវត្តលើការដឹងជញ្ជូនបែបនេះ ខណៈពេលមានវិធានការនៃការឆែកឆេរដ៏តឹងរឹងនិងមានគោលការណ៍ផ្សេងៗនេះ បានបង្កឱ្យការ ដឹកជញ្ជូលកាន់តែជួបបញ្ហា។ ទោះបីជាមានការកំណត់ស្លាកសម្គាល់លើរថយន្ត ដឹកជញ្ជូនស្បៀងអាហារក៏ដោយ តែការអនុវត្តនេះមិនមានលក្ខណៈដូចគ្នាទាំងអស់ទេ។

សង្វាក់ផ្គត់ផ្គង់អង្ក

ដោយមានការអនុវត្តខុសៗគ្នាពីតំបន់មួយទៅតំបន់មួយ វាធ្វើឱ្យមានការពិបាកសម្រាប់អ្នកលក់ដុំក្នុងការចែកចាយទៅអ្នកលក់រាយ។ ដែលនេះ ជាក្តីបារម្ភលើការផ្គត់ផ្គង់អាហារនៃការលក់បោះដុំ។ ហើយក៏មានបញ្ហាលើការផ្គត់ផ្គង់ចរន្តអគ្គិសនីភ្លាមៗដែលបង្កឱ្យការដឹកជញ្ជូលមិនអាចដំណើរការបាន។ប្រជា​ជន​ក្រីក្រជាច្រើនគឺពឹងលើអាហារកំប៉ុងដែលរបស់ទាំងនេះគួរតែត្រូវបានដឹកជញ្ជូនហើយចែកចាយទៅតាមភូមស្រុកនិង ដល់មន្រ្តី។

កង្វះខាតនៃការផ្គត់ផ្គង់ម្ហូបអាហារនេះអាចក្លាយជាការខ្វះខាតរយៈពេលយូរដោយសារតែមិនមានវិ​ធានការនៃការដឹកជញ្ជូនសមស្រប។ មិនតែប៉ុណ្តោះ ប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនក៏បានបង្កការយឺតយាវក្នុងការដឹក ជញ្ជូនផងដែរ។ ប៉ុស្តិ៍យាមទាំងនេះក៏បានធ្វើឱ្យកសិករជាច្រើនខាតបង់នូវផលិតផលជាច្រើនផងដែរ ដោយសារតែការពិនិត្យដ៏តឹងរ៉ឹងលើការដឹកជញ្ជូន។

មានប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនកន្លែងដោយមានទាហាននៅយាមតាមច្រកចូលសំខាន់ ហើយបន្ទាប់មកមានប៉ូលីសនៅប៉ុស្តិ៍ត្រួតពិនិត្យបន្តចម្ងាយពីគ្នាតិចជាង ៥០យ៉ាត (៤៥ម៉ែត្រ) នៅច្រកចូលភូមិ។ នៅតាម​ដងផ្លូវទៅកាន់ភូមិផ្សេងទៀតក៏មានប៉ុស្តិ៍ត្រួតពិនិត្យជាច្រើនដែរ ដូច្នោះការដឹក ជញ្ជូនស្បៀងអា​ហារចូលក្នុងភូមិមានការយឺតយ៉ាវណាស់ដែលធ្វើអ្នកផ្គត់ផ្គង់បានកាត់បន្ថយបរិមាណម្ហូបអាហារដែលត្រូវដឹកជញ្ជូននោះ។ ការរឹតត្បិតលើការដឹកជញ្ជូននេះធ្វើឱ្យស្ថានភាពកាន់តែដុនដាបទៅហើយយើងក៏មិនអាចទៅទិញអាហារនៅតាមស្រុកផ្សេងបានដែរ។

ក្រុមប្រជាជនដែលបានប្រាប់ពីការខ្វះខាតចំណីអាហារនោះគឺក្រុមពីមុនតែងដើររើសចំណីអាហារតាម​ធុងសម្រាម។ មានកុមារអនាថាត្រូវបានប្រមូលដើម្បីស្វែងរកឳពុកម្តាយរបស់ពួកគេ ហើយប៉ូលីសតែង​ដេញពួកគេចេញជាប្រចាំ។ ក្រុមក្មេងទាំងនេះមានកាន់ដំបងជាប់ខ្លួន ទោះមិនទាន់មានការប៉ះទង្គិចជាមួយប៉ូលីសក៏ដោយ ប៉ុន្តែមានការបោះពាក្យសម្តីដែលអាចបង្កជាបញ្ហា។ មានស្ត្រីនិងកុមារចេញក្រៅនៅពេលព្រលប់ ដើម្បីប្រមូលបន្លែនៅផ្សារ។

នៅតាមភូមិស្រុកបានចាប់ផ្តើមចែកអង្ករនិងត្រីកំប៉ុង ប៉ុន្តែការចែកនេះមិនទាន់គ្រប់គ្រាន់ដើម្បីរក្សាសណ្តាប់ធ្នាប់ឬបញ្ឈប់នៃការខ្វះខាតអាហារនោះឡើយ។ ទីក្រុងម៉ានីលបានជួបវិបត្តិនេះហើយមានអត្រាខ្ពស់ជាងតំបន់លូហ្សុន។ តាមការប៉ាន់ស្មាន នឹងមានអត្រានៃភាពអត់ឃ្លានបន្តកើនឡើងកាន់តែច្រើន​។ ការចំណាយដើម្បី “បន្ថយការកើនឡើងនៃកង្វះម្ហូបអាហារនេះ” ស្របពេលនៃការបិទបង្ខាំងដ៏តឹងរឹងនេះគឺប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសហគមន៍ក្រីក្រដែលជួបការខ្វះខាតស្រាប់នោះ។

អាម៉ាទីយ៉ាសែន (Amartya Sen) ដែលជាបេក្ខជនទទួលបានរង្វាន់ណូបែលលើផ្នែកសេដ្ឋកិច្ចនយោបាយនៃភាពអត់ឃ្លានបានបញ្ជាក់វាជា “សិទ្ធិទទួលបាន”។ មានន័យថាបុគ្គលកអាចមានសិទ្ធិទទួលបាននូវម្ហូបអាហារដើម្បីទ្រទ្រង់ជីវិតរបស់គេ ​ ។ ទីផ្សារគឺជាកន្លែងដំបូងនៃសិទ្ធិដើម្បីអាហារ ដោយត្រូវផ្តល់ជូនពលរដ្ឋទាំងគុណភាពនិងតម្លៃសមរម្យ ។ សិទ្ធិលើទីផ្សារអាចឱ្យបុគ្គលទិញអាហារដែលគេត្រូវការបាន ។ ទោះយ៉ាងណាក៏ជនដែលងាយរងគ្រោះត្រូវតែស្វែងរកកន្លែងដទៃទៀតដើម្បីទទួលបានអាហារនៅពេលមានការខ្វះខាតនិងផ្លាស់ប្តូរតម្លៃខ្លាំង។ ពេល ដែលតម្លៃខុសពីធម្មតាខ្លាំងនៅលើទីផ្សារវាមានការប៉ះពាល់ដល់ រដ្ឋាភិបាល សប្បុរសធម៌ សង្គមស៊ីវិលអង្គការ គ្រួសារ កន្លែងធ្វើការ ឬអ្នកជិត។

ហ្វីលីពីនកំពុងបង្ហាញនូវ ប្រព័ន្ធដ៏ខ្សោយខណៈពេលនៃវិបត្តិនេះ។ ភាពអាសន្នផ្នែកស្បៀងអាហារកាលពីទស្សវត្សរ៍មុន គឺបណ្តាលមកពីការឡើងថ្លៃជាលក្ខណៈសកលរួមមានបញ្ហាផលិតកម្មក្នុងតំបន់ គ្រោះរាំងស្ងួត ឬបញ្ហាផ្គត់ផ្គង់ក្នុងតំបន់មកពីមានជម្លោះប្រដាប់អាវុធជាដើម។ រដ្ឋាភិបាល និងអង្គការអន្តរជាតិអាចចូលរួមកាត់បន្ថយបញ្ហានោះដោយស្វែងរកវិធីបង្កើនការផ្គត់ផ្គង់ ធ្វើការបញ្ចុះថ្លៃដើម ឬធានាថាប្រ ជាជនងាយរងគ្រោះមានថវិកាគ្រប់គ្រាន់ក្នុងការទិញស្បៀងអាហារនៅលើទីផ្សារ។

អ្វីដែលកំពុងកើតឡើងនៅប្រទេសហ្វីលីពីនបង្ហាញពីអ្វីដែលអាចនឹងកើតឡើងលើប្រទេសកំពុងអភិ​វឌ្ឈន៍ គឺវិធានការណ៍ដែលរដ្ឋាភិបាល ការប្រឆាំងនឹងការរីករាលដាលមេរោគ គឺ ធ្វើឱ្យសង្វាក់ផ្គត់ផ្គង់ស្បៀងអាហារទាំងមូលធ្លាក់ចូលក្នុងវិបត្ត ។ ស្ថានការណ៍នេះកំពុងកើតឡើងទាំងកម្រិតពិភពលោកនិងថ្នាក់ជាតិ។ ក្នុងការអនុវត្តជាក់ស្តែង មានន័យថាប្រទេសហ្វីលីពីនកំពុងជាប់គាំងដោយមានផលិត ផលដូងច្រើនលើសលប់ ប៉ុន្តែកង្វះអង្ករ។

វាជាការចាំបាច់ណាស់ត្រូវដឹងថាការដែលពឹងផ្អែកទាំងស្រុងលើវិស័យឯកជនដើម្បីជំរុញការដឹកជញ្ជូនរាល់ផលិតកម្ម ការប្រមូលនិងសម្ភារប្រើ ប្រាស់នៅពេលមានវិបត្តិ។ ប្រព័ន្ធចែកចាយស្បៀងអាហារនៃវិស័យឯកជននៅហ្វីលីពីនគឺមិនមានប្រសិទ្ធិភាពមុនពេលមានវិបត្តិមកម្លេះ ដូចនេះពេលបញ្ហាធំនៅក្នុងខណៈនេះក៏រលំតែម្តង ។

វិធីតែមួយគត់ដើម្បីការពារភាពអត់ឃ្លាននេះ រដ្ឋាភិបាលហ្វីលីពីនត្រូវទទួលខុសត្រូវទាំងទាំងស្រុងលើការដឹកជញ្ជូនចែកចាយអាហារនិងសិទ្ធិទទួល ឬធ្វើការជិតស្និទ្ធជាមួយវិស័យឯកជនដើម្បីរក្សាប្រព័ន្ធចែកចាយដែលមានប្រសិទ្ធិភាពមុនពេលមានវិបត្តិ។ ទាំងវិស័យឯកជននិងរដ្ឋាភិបាលត្រូវតែត្រៀមដោះស្រាយរាល់បញ្ហាបន្ទាន់ដូចជា ប្រទេសផ្សេងៗ ដាក់កម្រិតលើការនាំចេញម្ហូបអាហារ ដោយប្រទេសទាំងនោះត្រូវការផ្គត់ផ្គង់ខ្លួនឯងក្នុងកំឡុងពេលមានវិបត្តិនេះដែរ ៕

One Reply to “ប្រទេសហ្វីលីពីនជួបវិបត្តិស្បៀងអាហារ”

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.