ស្ថានការណ៍បច្ចុប្បន្ន៖ ប្រទេសចិនដីគោក

មានមនុស្សជាប្រើណាស់ដែលនៅតែមានចម្ងល់ដោយបានដាក់ការសង្ស័យទៅលើស្ថានភាពជាក់​ស្តែងនៅក្នុងប្រទេសចិននាពេលថ្មីៗនេះ​​។ ដូចដែលខ្ញុំបាននិយាយកាលពីមួយខែមុនហើយថា “ចំនួនលើក រណីអ្នកឆ្លងជម្ងឺប្រហែលជាមិនត្រឹមត្រូវប៉ុន្តែបើមើលតាមទំនោនៃការថយចុះគឺពិតជាត្រឹមត្រូវ” ។ ក្នុង ន័យនេះ មានហេតុផលនៃការដាក់ការសង្ស័យជាច្រើនទៅលើចំនួនប្រជាជនចិនដែលបានចាកចេញពីប្រទេសក្នុងអំឡុងពេលមានការរីករាលនៃមេរោគ សូម្បីតែមកដល់ថ្ងៃនេះ។ ទោះបីយ៉ាងណា ស្ថានភាពទូទៅគឺមានលក្ខណៈគួរឱ្យជឿជាក់៖

• មានចំនួននៃការចម្លងមេរោគដែលមិនបានតាមដាន (ឬក៏ទទួលព័ត៌មានជាក់លាក់) នៅក្នុងទីក្រុង វូហានចាប់តាំងពីចុងខែធ្នូរហូតដល់ថ្ងៃទី ២០ ខែមករា ដែលមើលទៅមានអត្រាជាមធ្យមប្រហែល ៣.៧
• ចំនួនប្រជាជនប្រមាណ ៥ លាននាក់បានចាកចេញពីទីក្រុងវូហានដោយធ្វើដំណើរទៅតាមទីតាំងផ្សេងៗនារដូវ ចូលឆ្នាំចិននោះ ។ ហេតុនេះហើយ ក៏បង្កឱ្យមានការសាយភាយនៃមេរោគ កូវីដ-១៩ ដល់គ្រប់ខេត្តនិងក្រុងនានានៅលើទឹកដីរបស់ចិនដីគោក។
• ការបិទបង្ខាំងនៅទីក្រុងវូហានទាំងមូលគឺធ្វើឡើង នៅថ្ងៃទី ២៤ ខែមករា បន្ទាប់មកក៏មមានការអនុវត្តដូចគ្នានៅទីក្រុងជាច្រើនទៀតរបស់ខេត្តហ៊ូប៉ី ជាចុងក្រោយគឺស្ទើរតែអនុវត្តពេញផ្ទៃប្រទេសតែម្តង។ ការធ្វើដំណើរពីទីក្រុងមួយទៅទីក្រុងមួយ ភាគច្រើនត្រូវបានផ្អាក។
• ការផ្ទុះនៃមេរោគCOVID-19 បានលោតឡើងខ្លាំងនៅដើមខែ កុម្ភៈ
ចំនួនជាមធ្យមបានធ្លាក់ចុះសល់ត្រឹមតែ .៣២ នៅទីក្រុងវូហានក្នុងខែកុម្ភៈ នៅពេលដែលមានការអនុវត្តរួមនូវវិធាន​ការណ៍ដាក់ ឱ្យនៅដោយឡែកពីគ្នា។ បន្ទាប់មកចំនួនការ​ការធ្វើ​តេស្ត​រក​មេរោគក៏ចាប់ផ្តើមធ្វើកាន់តែច្រើន ព្រមទាំង​មានការ​តាម​ដាន​​ស្វែងរកអ្នកដែលមានទំ​​នាក់​ទំនងផ្ទាល់ផង​ដែរ។
• មានវិធានការធ្វើនៅទីក្រុងមួយចំនួនដូចជា ទីក្រុងប៉េកាំងបានអនុវត្ត នូវការដាក់ឱ្យនៅដោយឡែក​ពីគ្នារាល់ការធ្វើដំណើរក្នុងស្រុកដោយគិតរាប់ពីថ្ងៃទី ១៦ ខែកុម្ភៈ
• ការបិទបង្ខាំងទូទាំងប្រទេសបានចាប់ផ្តើមបន្ធូបន្ថាយនាដើមខែ មីនា
• ទីក្រុងប៉េកាំងក៏បានចាប់ផ្តើមដាក់ចេញវិធានការណ៍នូវការដាក់ឱ្យនៅដោយឡែកពីគ្នារាល់ការធ្វើដំ ណើរលក្ខណៈអន្តរជាតិទាំងអស់ ចាប់ពីថ្ងៃទី ១២ ខែមីនា។ ដោយក្រោយមកទៀតគោលនយោបាយត្រូវបានចាប់ផ្តើមអនុវត្តទូទាំងប្រទេសតែម្តង
• ខេត្តហ៊ូប៉ីបានរាយការណ៍ថាមិនមានករណីមេរោគចម្លងថ្មីទេនៅសប្តាហ៍នេះ ហើយទីក្រុងអ៊ូហានក៏ បាន ដកបម្រាមលើការបិទបង្ខាំងដែរ ។

សង្ខេបមកវិញ ប្រទេសចិនប្រហែលជាទំនងបានឆ្លងកាត់រួចទៅហើយនូវអ្វីដែលសហរដ្ឋអាមេរិកកំ​ពុង​តែជួបនូវការ រីករាលដាលដែលមិនអាចគ្រប់គ្រងបានពេលនេះ ដែលជា ហេតុបង្កឱ្យមានការចម្លងមេ​រោគជាគំហុកនេះពេញផ្ទៃប្រទេសក្នុងរយៈត្រឹមតែមួយខែប៉ុណ្ណោះ។ ការបិទបាំងចំនួនអ្នកឆ្លងគឺមិនមាន​ផល អវិជ្ជមានដល់សុខភាពសាធារណៈទេដោយសារពលេនោះគឺមានការធ្វើដំណើរយ៉ាងសកម្មនៃពិធីបុណ្យចូលឆ្នាំចិន។ ការឆ្លើយតបទៅនឹងស្ថានភាពយ៉ាង ម៉ឺងមាត់នាសប្តាហ៍ចុងក្រោយនៃខែមករានិងសប្តាហ៍ដំបូងនៃខែកុម្ភៈ ពិតជាមានប្រសិទ្ធិភាពក្នុងការបញ្ឈប់នៃការរីករាលដាលនៅក្នុងសហ​គមន៍​នៅខេត្តហ៊ូប៉ី។

មានប្រទេសជាច្រើនបានជ្រើសរើសយកវិធានការដោយការបិទបង្ខាំងរហូតដល់រយៈពេលពី៦ ទៅ ៨ សប្តាហ៍​។ក្នុងពេលនោះដែរអាជ្ញាធរក៏បានធ្វើតេស្តរកមេរោគយ៉ាងម៉ត់ចត់និងដាក់ជនណាដែលសង្ស័យ​ឱ្យនៅដាច់ពីគេ បន្ទាប់មកទៀតក៏ចាប់ផ្តើមប្រើវិធានការណ៍បង្ខាំងរាល់ជនណាធ្វើដំណើរទៅតំបន់ដែលមានការរីករាលដាលខ្លាំង។ វិធានការទាំងនេះ ពិតជាមានប្រសិទ្ធិភាព បើយើងមើលទៅតាមភាពជាក់ស្តែង (ទោះបីជាចំនួនពិតប្រាកដនៃការឆ្លងថ្មីស្ទើរតែមិនមែនសូន្យក៏ដោយ)។ ខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់ទៅលើចំនួនអ្នកជម្ងឺដែលនៅខាងក្រៅទីក្រុងវូហាន ជាពិសេសចំនួនអ្នកស្លាប់ហើយប្រាកដណាស់ការរីករាលដាលនៅតាមសហគមន៍ពិតច្រើនជាងអ្វីដែលបានរាយការណ៍។ខ្ញុំមិនសូវជាឆ្ងល់ទេដែល ការផ្ទុះ នៃជម្ងឺមិនមានការគ្រប់គ្រងល្អនោះ។

មានមន្រ្តីរាជការចិនជាច្រើនដែលមិនទុកចិត្តគ្នាទៅវិញទៅដែលនេះអាចជាផ្នែកមួយនៃកត្តានយោ​បាយរបស់បក្សកុម្មុយនីស្តចិន CCP ។ ពួកគេទាំងនោះមិនចង់ឱ្យរឿងនេះបន្តលើសពីបីខែនោះទេ។ មន្ត្រី​ភាគ​ច្រើនមានបំណងចាប់ផ្តើមសេដ្ឋកិច្ចឡើងវិញ ដែលគេអាចបង្ហាញទាំងពិភពលោកនិងពល រដ្ឋ​ របស់គេនូវ “វិធីសាស្រ្តជោគជ័យរបស់ចិន” ខ្ញុំជឿជាក់ថាពួកគេពិតជាយល់នូវស្ថានភាពក៏គ្រោះថ្នាក់នេះ។ ហើយពួកគេនឹងបន្ត ផែនការក្នុងការកំចាត់មេរោគនេះបន្ថែមទៀត។ បីពិភពលោកខាងក្រៅមិនដែលយល់ពីស្ថានភាពជាក់ស្តែងយ៉ាងណាក៏ដោយ។

នៅតែមានការរិះគន់បន្តអំពីចំនួនផ្លូវការដែលរាយការណ៍ដោយប្រទេសចិន។ ជាក់ស្តែងក៏មានអ្នកជម្ងឺមួយចំនួនមិន បង្ហាញរោគសញ្ញាអ្វីទេ ដែលចំនួនទាំងនេះមិនត្រូវបានរាយការណ៍នោះទេ។ រឿងដែលបន្តនូវក្តីព្រួយបារម្ភនោះគឺអ្នកជម្ងឺដែលមិនមានបង្ហាញរោគសញ្ញា ហើយពួកគេទាំងនេះមិនត្រូវបានដាក់​ឱ្យនៅ​តែឯងនោះទេ ព្រមទាំងមិនមានការតាមដាននូវប្រវត្តិធ្វើដំណើររបស់ពួកគេទេ។ ដូចដែលមានការចេញផ្សាយពីម្សិលមិញ នូវចំនួនអ្នកជម្ងឺដែលមិនមានបង្ហាញរោគសញ្ញា គឺមានន័យថាអាជ្ញាធរបានបន្តការតាមដាន និងយល់ពីការគម្រាមកំហែងពេលនេះ។

តាមការយល់របស់ខ្ញុំ ពេលនេះជនជាតិចិនគឺអាចធ្វើដំណើរជាលក្ខណៈអន្តរជាតិបានហើយដោយមិនគួរបន្តអនុវត្តនូវការបង្ខាំងដ៏រឹតប្បិតនោះទេ។ ដូចខ្ញុំបានសរសេរពីខាងដើមគឺថា រឿងពិតនៃការហាមឃាត់រាល់ការធ្វើដំណើរអំឡុងនៃ ការផ្ទុះរាលដាលនៃមេរោគ។ ដោយសារអាជ្ញាធរចិនធ្វើការការពារពលរដ្ឋរបស់គេ ជាពិសេសការចម្លងមេរោគដោយការនាំចូលនាំពីតំបន់ផ្សេងៗតាមរយៈការដាក់ឱ្យនៅតែម្នាក់ឯង (ឧទាហរណ៏ការធ្វើដំណើរតាមយន្តហោះនិងរថភ្លើង HSR ទៅកាន់ហុងកុង) ការធ្វើដូច្នោះគឺមុនពេលដែលរដ្ឋា
ភិបាលកំណត់អនុវត្តការរឹតបន្តឹងការធ្វើដំណើរដោយមិន
ចាំបាច់។ ការវាយតម្លៃនោះនឹងផ្លាស់ប្តូរប្រសិនបើយើងឃើញការនាំចូលថ្មីរបស់ចិន។ ការចម្លងមេរោគដោយការ
នាំចូលនាំពីតំបន់ចុងក្រោយបង្អស់គឺមានកើតឡើងកាលពីពីរសប្តាហ៍មុន នេះបើតាមខ្ញុំដឹង។

(Translation of Nathan Ruser’s Status)
ចិនមិនបានរាយការណ៍អំពីការឆ្លងមេរោគនៅតំបន់ដទៃ ក្រៅពីទីក្រុងវូហានទេ ដែលពន្យាពេលប្រហែលដល់មួយ
សប្តាហ៍ ដូច្នោះបណ្តាលឱ្យមានជនជាតិចិនបាននាំយកមេរោគនេះទៅដល់ប្រទេសសូម៉ាលី។
http://twitter.com/NCoVAfrica/status/1239546466013773824 …

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.