ការពន្យល់ណែនាំ៖ ការធ្វើតេស្ត COVID-19

ការធ្វើតេស្តរកមេរោគកូវីដ-១៩ មានសារៈសំខាន់ណាស់ក្នុងការគ្រប់គ្រងវីរុស ដែលជាវិធីសាស្រ្តដ៏ចាំបាច់ដែលធ្វើឱ្យរដ្ឋាភិបាលនិងមន្រ្តីជំនាញសុខាភិបាលយល់កាន់តែស៊ីជម្រៅនៃការចម្លងមេរោគនៅក្នុងសហគមន៍។ ចំនួនធ្វើតេស្តកាន់តែច្រើនអាចជួយដល់ការរៀបចំគោលនយោបាយដើម្បីឆ្លើយ តបទៅនឹងស្ថានភាពជាក់ស្តែងនៃការរីករាលដាលនេះ ក្នុងការការពារសាធារណៈជនប្រកប​ដោយប្រសិទ្ធភាព។ ការធ្វើតេស្ត ជម្ងឺCovid-19 មាន៣ប្រភេទធំៗ ។

រហូតមកដល់ពេលនេះ ការធ្វើតេស្តភាគច្រើនគឺអាចរកឃើញតែវីរុស SARS-CoV-2 ទៅលើអ្នកជម្ងឺផ្ទុកមេរោគ COVID-19។ ការធ្វើតេស្តនេះជាវិធីនៃការធ្វើតេស្តិ៍ប្រតិកម្មបញ្ច្រាសនៃប្រពន្ធ័ ដែលគេហៅថា RT-PCR (Reverse Transcriptase-Polymerase Chain Reaction) ។ ការធ្វើតេស្ត RT-PCR គឺជាការយកសំណាកគំរូចេញពីច្រមុះឬបំពង់ក បន្ទាប់មកត្រូវយកសំណាកនោះដាក់ទៅក្នុងប្រពន្ធ័ឧបករណ៍ធ្វើតេស្ត។ នៅប្រទេសខ្លះ ដូចជាប្រទេសហ្វីលីពីនចំនួនមន្ទីរពិសោធន៍ដែលទទួលបានការអនុញ្ញាតិមានចំនួនតិចណាស់ ដូច្នោះការបញ្ជូនសំណាកដើម្បីធ្វើតេស្តគឺមានឧបសគ្គច្រើន បើប្រៀបធៀបទៅនឹងការប្រើឧបករណ៍ធ្វើតេស្តខ្លួនឯងនេះ។ បន្ថែមពីនេះការធ្វើតេស្ត RT-PCR គឺមានដំណាក់កាលច្រើនមុនពេលរកឃើញវត្តមាននៃវីរុសនៅក្នងកោសិកា RNA ។ ហើយការធ្វើតេស្តរបៀបនេះគឺអាចមានកម្រិតជឿជាក់ត្រឹមតែ៧១% តែប៉ុណ្ណោះ។

វិធីសាស្ត្រទី២ គឺការធ្វើតេស្តដោយរកមេរោគតាមគ្រាប់ឈាម ដែលហៅថា Serological tests ហើយកំពុងត្រូវបានអនុវត្ត។ វាជាការធ្វើតេស្ត Immunoassary ជាការរកមើលអង់ទីប្យ៉ូទិច ឬមេរោគ antigen ដែលមាននៅក្នុងគំរូសំណាកនោះ។ ការធ្វើតេស្ត Immunoassay អាចទទួលលទ្ធផលលឿនជាងការធ្វើតេស្ត RT-PCR (ឧបករណ៍ខ្លះប្រើតែរយៈពេល ១៥នាទីប៉ុណ្ណោះ) ។ ការធ្វើតេស្តទាំងនេះមានលក្ខណៈសាមញ្ញនិងមានភាពងាយស្រួលក្នុងការប្រើប៉ុន្តែវាអាចមានភាពមិនប្រក្រតីច្រើននៃលទ្ធផលក្នុងករណីដែលមានប្រើប្រាស់មិនត្រឹមត្រូវតាមកាលណែនាំ។ មន្ត្រីផ្នែកចំណីអាហារនិង​ឱសថ បានណែនាំអោយប្រើប្រាស់ប្រភេទតេស្ត Serologica antibody នេះនៅ៥ថ្ងៃបន្ទាប់ពីចាប់ផ្តើមមានរោគសញ្ញាសង្ស័យ។ ក្នុងអំឡុងពេលនេះអ្នកជម្ងឺ COVID-19 នឹងបញ្ចេញកម្រិត​អង់ទី​ប្យ៉ូ​ទិចដែលអាចរកឃើញមេរោគបាន។ ការប្រើតេស្តប្រភេទ PCR គឺបង្ហាញលទ្ធផលយឺតជាងការធ្វើតេស្តដោយរកមេរោគតាមគ្រាប់ឈាម (Serological tests)។ អាចនិយាយម្យ៉ាងទៀតថាការប្រើវិធីធ្វើតេស្ត Serological tests អាចរកឃើញអ្នកផ្ទុកជម្ងឺ COVID-19 មុនពេលប្រើវិធីធ្វើតេស្ត PCR។

មកដល់ពេលនេះ យោងតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោកនិង មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ និងបង្ការជំងឺឆ្ឆង (CDC) បានបញ្ជាក់ថាការធ្វើតេស្តអង្គបដិប្រាណ (antibody tests) មិនត្រូវយកមកវិភាគលើមេរោគ COVID-19 នោះទេ។ ថ្វីបើមានការអះអាងយ៉ាងនេះក៏ដោយ យើងដឹងហើយថា នៅតំបន់ជាច្រើនកំពុងតែមានការលំបាកជាខ្លាំងដោយសារវិធានការណ៍នៃការបិទបង្ខាំងដ៏តឹងរឹង ដែលបង្កជាបញ្ហាលើការដឹកជញ្ជូននិងចែកចាយនូវសម្ភារសម្រាប់ការធ្វើតេស្ត PRC ដែលតំបន់ខ្លះស្ថិតនៅឆ្ងាយនិងមិនមានកន្លែងពិនិត្យគ្រប់គ្រាន់នោះទេ។ នៅពេលដែលការធ្វើតេស្តអង្គបដិប្រាណ (antibody tests) កាន់តែបង្ហាញលទ្ធផលច្បាស់និងអាចទទួលយកបាននោះ ឧបករណ៍ នៃការតេស្តនេះនឹងក្លាយជា មធ្យោបាយដ៏ចាំបាច់ក្នុងការវិភាគរកមេរោគនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

វិធីទីបីដើម្បីវិភាគរកមេរោគ COVID-19 គឺតាមរយៈនៃការប្រើCT ស្កេន ។ គ្រូពេទ្យនៅវូហានបាន​រកឃើញថា ការប្រើ CT ស្កេនអាចទទួលបានភាពជឿជាក់ខ្ពស់ដល់ទៅ៩៨% ។ ការប្រើ CT ស្កេនទទួល​បានលទ្ធផលច្បាស់លាក់ដែលអាចវិនិច្ឆ័យរោគបានល្អ ប៉ុន្តែក៏តម្រូវឱ្យមានឧបករណ៍ល្អៗ និងបុគ្គលិកដែលជំនាញផងដែរ។ លើសពីនេះទៀត គឺតម្រូវឱ្យអ្នកជម្ងឺត្រូវទៅដល់ទីកន្លែងដោយខ្លួន​ឯងដើម្បីធ្វើតេស្ត។ កត្តាទាំងអស់នេះដែលបង្កឱ្យមានការលំបាកក្នុងការធ្វើតេស្ត លក្ខណៈទ្រង់ ទ្រាយធំ។

CT ស្កេនលើជម្ងឺ COVID-19

សរុបសេចក្តីមក រដ្ឋាភិបាលតាមប្រទេសជាច្រើនជួបការលំបាកក្នុងការស្វែងរកឧបករណ៍ធ្វើតេស្តប្រភេទនេះ។ ពួកគេសង្ឃឹមថានឹងបង្កើនចំនួននៃការធ្វើតេស្ត តាមរយៈការចូលបដិភាគ និងការបញ្ជាទិញពីប្រទេសចិន។ អាជ្ញាធរត្រូវតែគិតគូពីតម្រូវការចាំបាច់បន្ទាន់ផ្សេងៗ កម្រិតនៃភាពជឿជាក់លើឧបករណ៍ធ្វើតេស្ត និង រៀបចំទីកន្លែងឬសម្ភារសុខាភិបាល នៅពេលដែលមានផែនការដាក់​ឱ្យប្រើប្រាស់ឧបករណ៍ធ្វើតេស្តដែលជាការបរិច្ចាគ។ ប្រទេសមួយចំនួនដូចជាប្រទេសហ្វីលីពីន (គិតត្រឹមថ្ងៃទី៣០ ខែមីនានេះមានតែមន្ទីរពិសោធន៍ចំនួន៥ ប៉ុណ្ណោះដែលត្រូវបានអនុម័តឱ្យមានការធ្វើតេស្ត RT-PCR)។ ហ្វីលីពីនគួរតែពិចារណាលើការធ្វើតេស្ត immunoassay ជាលក្ខណៈទ្រង់​ទ្រាយធំដើម្បីកាត់បន្ថយបន្ទុកលើមន្ទីរពិសោធន៍ដែលធ្វើតេស្ត RT-PCR និង ម៉ាស៊ីន CTស្កេន ។ វិធីគួបផ្សំគ្នា តាមរយៈ ការស្ថិតនៅឱ្យឃ្លាតឆ្ងាយពីគ្នា ការតាមដានប្រវត្តិលើករណីចម្លង និងវិធានការផ្សេងទៀតគឺអាចជួយទប់ស្កាត់វីរុសក្នុងការរីករាលដាល ហើយធ្វើឱ្យជីវិតមានសភាពត្រឡប់ទៅធម្មតាវិញ។

One Reply to “ការពន្យល់ណែនាំ៖ ការធ្វើតេស្ត COVID-19”

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.