សេចក្តីណែនាំអំពីរបៀបនៃការប្រើប្រាស់ប្រពន្ធ័ខ្យល់តែមួយសម្រាប់អ្នកជម្ងឺ៤នាក់ក្នុងករណីសង្រ្គោះបន្ទាន់

យើងបានចំណាយពេលពីរបីថ្ងៃដើម្បីស្វែងរកព័ត៌មានឬសេចក្តីណែនាំដែលអាចជួយដល់បុគ្គលិកពេទ្យនូវវិធីថ្មីៗក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ។ ពេលនេះមានអ្នកបកប្រែម្នាក់របស់យើងបានប្រទះ វីដេអូនៅលើយូធ្យូប(Youtube) និងអត្ថបទមួយដែលពិពណ៌នាអំពីវិធីសាស្ត្រក្នុងការប្រើប្រាស់ម៉ាស៊ីនខ្យល់តែមួយ ដែលអាចភ្ជាប់ទៅនិងអ្នកជម្ងឺរហូតដល់ទៅ៤នាក់បាន ។ យើងធ្លាប់បានបញ្ជាក់តាមរយៈការចុះផ្សាយក្នុងរបាយការណ៍ Imperial ហើយថា អ្នកជម្ងឺកូវីដ-19 គ្រប់ៗរូបគឺត្រូវការប្រពន្ធ័ខ្យល់ដើម្បីជំនួយក្នុងការដកដង្ហើម។ ប៉ុន្តែដោយសាចំនួនអ្នកជម្ងឺច្រើន ធ្វើឱ្យមានការកង្វះខាតនូវឧបករណ៍ខ្យល់នេះ ដែលវាបង្កឱ្យអ្នកជម្ងឺអាចស្លាប់បាន ។

បើយោងតាមរបាយការណ៍ស្តីពីស្ថានភាពនៅប្រទេសហ្វីលីពីនយើងបានដឹងថា មានតែគ្រែមួយទេដែលមានម៉ាស៊ីនខ្យល់អុកស៊ីសែន ក្នុងចំនោមគ្រែ១០នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ។ ដោយសារតែស្ថិតកាលៈទេសៈដូច្នោះ បន្តមកក៏មានការរៀបចំការបង្ហាញជារូបភាពនៃដំណើរការអំពីការប្រើប្រាស់ប្រពន្ធ័ខ្យល់ដែលអាចដោះស្រាយនូវបញ្ហាកង្វះប្រពន្ធ័ខ្យល់នេះ។ ក្នុងនោះអត្ថបទសង្ខេប និងវីដេអូខ្លីដែលមានរយៈពេល ៦នាទីមានការបកប្រែដើម្បីចែកជូនតាមមន្ទីរពេទ្យផងដែរ។ អ្វីដែលបានពិពណ៌នាខាងក្រោមនេះមិនមែនជាការការស្រមៃនោះទេ តែជាការកែសម្រួលនូវឧបករណ៍នៃប្រពន្ធ័ខ្យល់ដែលអាចជួយសង្គ្រោះជីវិតមនុស្សជាច្រើនទោះនៅក្នុងបរិបទណាក៏ដោយ។

បច្ចុប្បន្នភាព៖ ការពិពណ៌នានៃរូបភាពនេះត្រូវបានពិនិត្យយ៉ាងម៉ង់ចត់ដោយអ្នកជំនាញផ្នែកប្រពន្ធ័សួត។

(កំពុងបកប្រែ)

នៅឆ្នាំ ២០០៦ វេជ្ជបណ្ឌិត Greg Nayman និងChalrlene Babcock Irvin បានប្រកាសថា ពេលមានវិបត្តិខ្លាំងប្រពន្ធ័ម៉ាស៊ីនខ្យល់អុកស៊ីសែនតែមួយអាចត្រូវបានប្រើដើម្បីបញ្ជូលខ្យល់ទៅអ្នកជម្ងឺរហូតដល់ទៅ ៤ នាក់បាន។ នៅពេលមន្ទីរពេទ្យមានអ្នកជម្ងឺ Covid-១៩ តម្រង់ជួរគ្នាច្រើន ការប្រើវិធានការនេះជាវិធីដ៏ចាំបាច់ដើម្បីជួយសង្គ្រោះអាយុជីវិតមនុស្សបានច្រើន។ ការអនុវត្តនេះគឺជាឆ្លើយតបរបស់ ប្រព័ន្ធវេជ្ជសាស្ត្រទៅនឹងស្ថានភាពនៃការរីករាលដាលនេះបាន។

ការកែសម្រួលបំពង់ខ្យល់អុកស៊ីសែនត្រូវបានគេចាត់ទុកថាជាវិធីមួយសម្រាប់មន្ទីរពេទ្យទាំងឡាយ​ណាដែលគ្មានម៉ាស៊ីនខ្យល់បម្រុង ឬគ្មានបុគ្គលិកគ្រប់គ្រាន់ដើម្បីចាត់ចែងលើការផ្គត់ផ្គង់ប្រពន្ធ័ខ្យល់​ទាំងនេះ។ តាមរយៈការប្រើប្រាស់សម្ភារនៃវិធីដ៏សាមញ្ញនេះ ប្រពន្ធ័ខ្យល់តែមួយអាចបញ្ចូលទៅអ្នកជម្ងឺពីពីរទៅបួននាក់។ តាមការពិសោធន៍របស់ Nayman និង Babcock ដែលបានប្រើ “បំពង់រាងអក្សរ T (T-Tube) ដែលជាការអនុវត្តរបស់អ្នកជំនាញលើការព្យាបាលផ្លូវដង្ហើម” ។ ពួកគេបានកាត់ប្រអប់ចេញ ហើយភ្ជាប់បំពង់មួយចំនួនទៅលើប្រអប់នោះជារាងអក្សរ “H” ។ បន្ទាប់ពីបង្កើតរាងអក្សរ “H” រួចហើយ ពួកគេបានភ្ជាប់បំពង់ទាំងនោះទៅនឹងបំពង់ខ្យល់ Hudson ដូច្នេះខ្យល់ដែលចេញពីបំពង់ខ្យល់តែមួយអាចបំបែកស្មើគ្នាទៅដល់អ្នកជម្ងឺ ៤នាក់ ហើយខ្យល់ដែលបញ្ចេញមកវិលក៏ត្រូវវិលចូលកំពង់បញ្ចេញចោលតែមួយដែរ។ ប្រសិនបើឧបករណ៍ទាំងនេះមិនមានគ្រប់គ្រាន់ទេ បុគ្គលិកពេទ្យត្រូវបានលើកទឹកចិត្តឱ្យប្រើឧបករណ៍ដែលមានស្រាប់ ហើយត្រូវដោះស្រាយតាមស្ថានភាពជាក់ស្តែង។

ការពិសោធន៍របស់ពួកគេមានរយៈពេល១២ម៉ោងតាមរយៈការគ្រប់គ្រងសម្ពាធខ្យល់និងការកំណត់កម្រិតផងដែរ។ បំពង់ខ្យល់ត្រូវបានត្រួតពិនិត្យម្តងហើយម្តងទៀតដោយការជ្រើសរើសវិធីសាស្រ្តចៃដន្យនិងការអនុវត្តសាកល្បងនៅក្នុងស្ថានភាពដែលមមាញឹក។ ក្នុងកំឡុងពេលនៃការពិសោធន៍ទាំងមូល សម្ពាធខ្យល់មិនលើសពីកម្រិតដែលកំណត់នៅក្នុងបំពង់ខ្យល់ទេ ហើយក៏មិនមានការប៉ះពាល់ដល់សួតនោះដែរ។ បរិមាណនៃកម្រិតឡើងចុះគឺស្ថិតក្នុងចន្លោះពី 471mL ទៅ 507mL ដែលប្រហាក់ប្រហែល 7mL/kg សម្រាប់មនុស្សទម្ងន់ ៧០ គីឡូក្រាម។ ការសិក្សាបង្ហាញថាបរិមាណខ្យល់អុកស៊ីសែនចេញចូលក្នុងរង្វង់ 6mL ទៅ​ 8mL/kg អាចជំនួយធ្វើឱ្យប្រសើរឡើងដល់សួតដែលមានកំពុងមានបញ្ហា។

នៅក្នុងវីដេអូដូចដែលនាងបានបង្ហាញនេះ ហើយនិងនៅក្នុងការសិក្សាដោយផ្ទាល់ លោកវេជ្ជបណ្ឌិត Babcock បានផ្តល់អនុសាសន៍មួយចំនួនសម្រាប់ធ្វើការពិចារណាលើការផ្លាស់ប្តូរបំពង់ខ្យល់៖
• ដាក់អ្នកជម្ងឺដែលមានទំហំសួតប្រហាក់ប្រហែលគ្នា
• ត្រូវប្រាកដពីភាពសុំារបស់អ្នកជម្ងឺគឺមានលក្ខណៈដូចគ្នា
• ដាក់អ្នកជម្ងឺនៅតាមការកំណត់ដែលមានរាងជា “ផ្កាយពាក់កណ្តាល” ករណីដែលបំពង់ខ្យល់ទាំងអស់មានប្រវែងដូចគ្នាសម្រាប់អ្នកជម្ងឺ ហើយត្រូវដាក់ក្បាលបែរទៅរកបំពង់ខ្យល់

អនុសាសន៍ទាំងនេះធានាថាអ្នកជម្ងឺដែលមានតម្រូវការនៃអុកស៊ីសែនប្រហាក់ប្រហែលគ្នានឹងត្រូវបានដាក់នៅទីតាំងរួមគ្នា។ ប្រសិនបើអ្នកជម្ងឺដែលមានតម្រូវការអុកស៊ីសែនខុសគ្នាគឺត្រូវដាក់ពួកគេតាមទីតាំងនៃឧបករណ៍បំពង់ខ្យល់ដែលកំណត់តាមតម្រូវការរបស់គេ។ ថ្វីបើយ៉ាងនេះក្តីគ្មានវិធីណាផ្សេងទេក្នុងការកំណត់ឬ ធានាថាអ្នកជម្ងឺម្នាក់ៗនឹងអាចបញ្ជូលបរិមាណអុកស៊ីសែនគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ពួកគេនោះ។

ខណៈពេលនេះការកែសម្រួលបំពង់ខ្យល់អាចមានប្រសិទ្ធភាពបើយើងតាមទ្រឹស្តី បំពង់ខ្យល់នេះគ្រាន់តែប្រើលើមនុស្សតែម្នាក់ទេ។ បើតាមវេជ្ជបណ្ឌិត Kevin Menes គាត់បានណែនាំបុគ្គលិកឱ្យប្រើបំពង់រាងអក្សរ Y (Y-Tubing) ដើម្បីកែបំពង់ខ្យល់ក្នុងការបញ្ចូលខ្យល់អុកស៊ីសែនទៅចំនួនអ្នកជម្ងឺពីរនាក់ក្នុងពេលដំណាលគ្នានេះ ដូចដែលបានអនុវត្តពេលមានការបាញ់ប្រហារដ៏ធំនៅ Las Vegas ។ ដោយការសម្រេចចិត្តភ្លាមៗ នោះ គាត់អាចជួយជនរងគ្រោះបានរាប់ម៉ោង មុនពេលមាន ជំនួយពីខាងក្រៅបានបញ្ជូនមកដល់។ ដោយសារតែមិនមានភស្តុតាង និងការពិសោធន៍លើការប្រើប្រាស់នៃបច្ចេកទេសកែប្រែបំពង់ខ្យល់នេះច្រើន យើងមិនមានព័ត៌មានច្រើនទៅលើវិធីសាស្រ្តនៃការកែប្រែបំពង់ប្រពន្ធ័ខ្យល់អុកស៊ីសែនទេ។ ជាក់ស្តែងដូចជា មិនមានការរង្វាយតម្លៃទៅលើហានិភ័យនៃការចម្លងរោគឆ្លងឡើង។ បើតាមវេជ្ជបណ្ឌិត Babcock បានយល់ឃើញថាហានិភ័យមានកម្រិតទាបដោយសារតែលំហូរខ្យល់មានលក្ខណៈជារង្វង់តែមួយ ប៉ុន្តែមុនពេលមានសិក្សាច្បាស់លាស់បន្ថែម យើងមិនអាចនិយាយឱ្យបានជាក់លាក់នៅពេលនេះបានទេ។

បំពង់ខ្យល់គឺមិនត្រូវបានគេរចនាឡើងក្នុងការប្រើសម្រាប់អ្នកជម្ងឺលើសពីមួយទេ ការកែសម្រួលបំពង់ខ្យល់គឺធ្វើឡើងក្នុងពេលដែលមិនមានឧបករណ៍គ្រប់គ្រាន់ទៅតាមតម្រូវការនៃការប្រើប្រាស់ប៉ុណ្ណោះ។ តាមការដកស្រង់សំដីរបស់ វេជ្ជបណ្ឌិត Babcock “ប្រសិនបើខ្ញុំស្ថិតក្នុងស្ថានភាពដែលមាន មានអ្នកជម្ងឺបួននាក់ហើយពួកគេទាំងអស់ត្រូវការការបំពង់ខ្យល់អុកស៊ីសែន ខណៈពេលដែលខ្ញុំមានតែបំពង់ ខ្យល់មួយ។ ខ្ញុំនឹងពិភាក្សាជាមួយគ្រួសាររបស់អ្នកជម្ងឺទាំងបួននេះហើយប្រាប់ពួកគេថា“ ខ្ញុំគួរតែជ្រើសរើសសង្រ្គោះអ្នកជម្ងឺម្នាក់ ឬសង្រ្គោះទាំងបួននាក់។ ប៉ុន្តែនេះជាការអនុវត្តមិនត្រូវទៅតាមការណែនាំលើការប្រើប្រាស់បំពង់ខ្យល់នោះទេ ហើយយើងគួរតែប្រើវិធីនេះក្នុងស្ថានភាពធ្ងន់ធ្ងរតែប៉ុណ្ណោះដូចដែលយើងអាចមើលឃើញស្រាប់ នៅក្នុងស្ថានភាពនៃការរីករាលដាលជម្ងឺ Covid 19″។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.