ជម្រើសផ្សេងៗមុនឈានដល់ការបិទដ៏តឹងរឹង

ដើម្បីយល់ពីតម្លៃនៃការបិទប្រទេសនេះ សូមពិចារណាលើការពិសោធន៍នេះ: ជំងឺរាតត្បាតនេះអាចនឹងត្រូវបញ្ឈប់បាន ប្រសិនបើមនុស្សគ្រប់គ្នាក្នុងពិភពលោកស្នាក់នៅក្នុងផ្ទះរយៈពេលពីរសប្តាហ៍ លើកលែងតែកម្លាំងកម្មករសំខាន់ៗ។ ការធ្វើបែបនេះ នឹងធ្វើឱ្យវីរុសគ្មានឱកាសឆ្លងទៅមនុស្សដទៃទៀតក្រៅពីសមាជិកគ្រួសារ។ អ្នកដែលឈឺដោយមេរោគ SARS-nCOV-2 នឹងចេញរោគសញ្ញានៅក្នុងអំឡុងពេលពីរសប្តាហ៍។ អ្នកអាចនៅតែក្នុងផ្ទះដែលជាកន្លែងក្នុងការដាក់ដោយឡែកពីគ្នាក្នុងរយៈពេល២សប្តាហ៍។ ហើយការធ្វើតេស្តបន្ថែមនឹងអាចបន្តគ្រប់ទីកន្លែងដើម្បីស្វែងរកករណីថ្មីៗ។

រដ្ឋាភិបាល និងវរជនសេដ្ឋកិច្ចជាច្រើនកំពុងបារម្ភណ៍នៃការប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគេ។ គ្រប់ទីកន្លែង ដូចជាប្រទេសហ្វីលីពីន សាធារណៈជនមា អ្នកបោះពុម្ពផ្សាយមានការរិះគន់យ៉ាងខ្លាំងពីសហគមន៍ដែលដាច់ឆ្ងាយពីគេដែលមើលទៅមិនច្បាស់ពីច្បាប់អាជ្ញាសឹក។ នៅទីនេះយើងនឹងពិភាក្សាគ្នានិងចែករំលែកយុទ្ធសាស្រ្តពីរ៖ វិធីមួយជំនួសការចាក់សោរ“ ពិបាក” និងការអនុវត្តផ្សេងទៀតដែលត្រូវការឱ្យកើតឡើង។

អនុវត្តការបិទបង្ខាំងដ៏តឹងរឹង

ការបិទដ៏តឹងរឹងជាបម្រាមដែលត្រូវបានអនុវត្តដោយស្របច្បាប់ក្រោមការចូលរួមពង្រឹងដោយប្រើប៉ូលីស កងកម្លាំងយោធា ឬកងកម្លាំងប្រដាប់អាវុធដើម្បីរក្សាការពារប្រជាជនដែលនៅតាមផ្ទះ។ វិធីនេះត្រូវបានប្រើដោយតានតឹងបំផុតនៅទូទាំងប្រទេសចិន។ ក្នុងការអនុវត្តនេះ គ្រប់ប្រភេទហាងទាំងអស់គឺត្រូវតែបិទ លើកលែងតែមន្ទីរពេទ្យនិងឱសថស្ថានទេដែលបន្តដំណើរការ នៅពេលនេះផងដែរភោជនីយដ្ឋាននិង ហាងគ្រឿងទេសត្រូវបានអនុញ្ញាតឱ្យធ្វើការដឹងជញ្ជូនតាមផ្ទះ (ឬអតិថិជនអាចទៅទិញដោយខ្ជប់ផងដែរ) ។ ក្នងស្ថានភាពដ៏តានតឹងនេះ មានតែសមាជិកម្នាក់ក្នុងគ្រួសារប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឱ្យចេញទៅទិញគ្រឿងទេស។ ការអនុវត្តនេះក៏ឃើញមាននៅក្នងប្រទេសអ៊ីតាលីផងដែរ បន្ទាប់មកក៏ឃើញមានការចាប់ផ្តើមនៅក្នុងប្រទេសឥណ្ឌាកាលពីរបីថ្ងៃមុន។

@BBCWorld ជនជាតិអង់គ្លេសនិងជនបរទេសជាច្រើនបានជាប់គាំងនៅហ្គោ នៃប្រទេសឥណ្ឌា។ រដ្ឋាភិបាលបានបិទហាងទាំងអស់រយៈពេល ៣ថ្ងៃកន្លងមកហើយ។ អ្នកស្រុកនិងភ្ញៀវទេសចរមិនមានអាចចេញទៅទិញសម្ភារចាំបាច់ក្នុងការប្រើប្រាស់បានទេ។ ហើយក៏មានការអនុវត្តដោយការវាយដោយសភាព សាហាវឃោរឃៅរបស់ប៉ូលីសដូចដែលមាន ឃើញតាម វីឌីអូ។ ប្រជាជនមិនមានទឹកស្អាតប្រើប្រាស់រួច ហើយកំពុងតែខ្វះអាហារផងដែរ។

ការបិទដ៏តឹងរឹងនេះគឺមានការហាមឃាត់ការធ្វើដំណើរទៅកាន់ទីក្រុងនិងបណ្តាខេត្ត។ ប្រទេសហ្វីលីពីនឥឡូវ ចាប់ផ្តើមអនុវត្តពីថ្នាក់ក្រោមដែលជាវិធីសាស្រ្តថ្មីដោយមានការប្រើប្រាស់កងកម្លាំងយោធាច្រើន។ មានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យដោយកម្លាំងប្រដាប់អាវុធនៅតាមព្រំប្រទល់ខេត្តនៅទូទាំង ខេត្តលូហ្សុន និងទីក្រុងម៉ានីឡា ដែលរាល់អ្នកធ្វើដំណើរត្រូវបង្ហាញបណ្ណ័អនុញ្ញាតិក្នុងឆ្លងកាត់ដើម្បីធ្វើដំណើរពីតំបន់ផ្សេងៗគ្នា។ វិធានការនៃការអនុវត្តវិមជ្ឈការ (ការអនុវត្តពីថ្នាក់ក្រោម)អាចមានផលលំបាកដល់ប្រជាជនក្នុងការយល់ពីគោលនយោបាយរួមនៃការអនុវត្តនេះហើយយើងក៏កំពុងតែមើលឃើញពីកង្វះអាហារផងដែរ ។

កសិករដែលដាំបន្លែនៅភាគខាងជើងហ្វីលីពីនបានបោះបង់ការប្រមូលផលរបស់ពួកគេ បន្ទាប់ពីពួកគេមិនអាចដឹកផលិតផលទាំងនេះទៅលក់បាន។ #coronavirus ថតដោយ៖ Jaren Catama Lamhi

ដោយសារយើងយល់ពីគ្រោះថ្នាក់នៃការរីករាយដាល COVID-19ពីរាជធានីទៅដល់ទីជនបទនិងទីក្រុងតូចៗនោះ ដូច្នោះយើងគិតលើស្ថានភាពនិងហេតុផលនៃការបិទដ៏ តឹងរឹងនេះ។យើងក៏គិតថាមានវិធីផ្សេងដើម្បីអនុវត្តផងដែរ។

ពិតជាពិបាកជឿណាស់ ប៉ុន្តែការអនុវត្តនេះកំពុងដាក់មនុស្សមួយចំនួនដែលមិនគោរពបម្រាមគោចរនៅក្នុងទ្រុងឆ្កែនៅ #ហ្វីលីពីន (#Philippines) ក្នុងគោលបំណងបញ្ឈប់ការរីករាលដាលនៃ #COVID19 ។ នេះជាការរំលោភសិទ្ធិហើយក្នុងករណីនរណម្នាក់ក្នុងចំណោមពួកគេមានផ្ទុក #Covid_19 ដូច្នោះពួកគេទាំងអស់នឹងឆ្លងមេរោគបាន។ សាហាវណាស់! https://www.hrw.org/news/2020/03/26/philippines-curfew-violators-abused …

ការបិទបង្ខាំងលក្ខណៈធូរស្រាល

ការបិទបង្ខាំងលក្ខណៈធូរស្រាល
ហុងកុង ម៉ាកាវ តៃវ៉ាន់ កូរ៉េ និងសឹង្ហបូរី គឺជាប្រទេសដែលបានអនុវត្តលើការគ្រប់គ្រងនៃការរីករាតដាលបានល្អប្រសើរជាងប្រទេសដទៃ ដោយមិនមានការអនុវត្តលើបទបញ្ជាការបិទបង្ខាំងនោះឡើយ។ ជាក់ស្តែង ប្រទេសកូរ៉េដែលជាប្រទេសរងការរីករាលដាលដ៏ខ្លាំងបំផុង ហើយក៏មានបានអនុវត្តលើគោលការណ៍នៃការបិទបង្ខាំងនោះឡើយ។
ប៉ុន្តែក៏អាចនិយាយបានថាមិនមែនរាល់ការបិទបង្ខាំងនេះគឺខុសនោះទេ វាជាការឆ្លើយតបទៅនឹងអ្វីដែលបានកើតឡើង និងអ្វីដែលកំពុងរីករាលដាល។

អ្វីដែលបានកើតឡើងនៅក្នុងប្រទេសកូរ៉េ ហាក់ដូចជាស្រដៀងទៅនឹងអ្វីដែលបានកើតឡើងនៅហុងកុងដែរ៖ ប្រជាជននិងផ្នែកអាជីវកម្មទាំងអស់មិនចាំបាច់ត្រូវមានគេប្រាប់ដែលតម្រូវឱ្យនៅតែផ្ទះនោះទេគ្រប់អាជីវកម្មបានដឹងឬយល់លើការអនុវត្តនេះ ហើយបានប្រាប់បុគ្គលិកទាំងអស់ឱ្យធ្វើការពីចម្ងាយបាន។ ពេលឈានដល់កម្រិតកំពូលនៃការផ្ទុះមេរោគនោះឡើងនៅទីក្រុងDaegu នៃប្រទេសកូរ៉េ គឺមានសភាពដូចជាទីក្រុងខ្មោច។ ដំណាលគ្នានេះដែរនៅហុងកុង
សាធារណៈជន និងវិស័យឯកជនបានយល់ពីហានិភ័យ ហើយបានចូលរួមអនុវត្តយ៉ាងឆាប់រហ័សទាន់ពេលវេលា។

បន្ថែមលើការឆ្លើយពីសាធារណៈជន អ្នកមិនអាចចូលទៅឱសថស្ថានឬមន្ទីរពេទ្យដោយគ្មានការពិនិត្យកម្តៅ និងបំពេញទម្រង់បញ្ជាក់ពី សុខភាពបានទេ ក្នុងករណីមានការកុហកគឺអាចឈានការដាក់ទោស ព្រហ្មទណ្ឌបាន។ ការចូលក្លឹបហាត់ប្រាណក៏មានការត្រួតពិនិត្យសីតុណ្ហភាពនៅមាត់ទ្វារ ហើយប្រសិនបើមានករណីថ្មីកើតឡើងនៅទីនោះ ក្លឹបនោះតម្រូវឱ្យបិទទ្វារតែម្តង។
ផ្សារទំនើបដែលជាកន្លែងប្រមូលផ្តុំក៏កុះករនៅកណ្តាលក្រុងគឺបិទតែ ម្តងដោយសារតែមានការចម្លងបណ្តាលមកពីការដើរទិញទំនិញនៅទីនោះ។

វិធានការណ៍បែបនេះអាចត្រូវបានគេហៅថា“ការបិទបង្ខាំងលក្ខណៈ ធូរស្រាល” ។ ជាការពិតណាស់ ប្រសិនបើអ្នកបិទសាលា និងប្រាប់ឱ្យប្រជាជនភាគច្រើននៅតែផ្ទះ អ្នកមិនត្រូវការប៉ុស្តិ៍ត្រួតពិនិត្យដែលមានកងកម្លាំងយោធានិង “ទីកន្លែងសម្រាប់យាម” ទេ។ តាមការអនុវត្តរបស់ប្រទេសសឹង្ហបូរីគឺមិនបានបិទសាលានោះទេ ដោយសារតែការខិតខំប្រឹងប្រែងយ៉ាងខ្លាំងគឺធ្វើយ៉ាងណាឱ្យគ្រូនិងសិស្សដែលមានរោគសញ្ញានៅផ្ទះ។ សាធារណជនដែលបានទទួលការជូនដំណឹងរួចហើយគឺតម្រូវឱ្យនៅផ្ទះដោយមិនមានការបង្ខំឡើយ។

លើសពីនេះទៀត នៅពេលឃើញវីឌេអូពិតគឺគួរឱ្យអស់សំណើច យើងមានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវិធានការមួយចំនួនដែលបានអនុវត្ត នៅក្នុងប្រទេសអ៊ីតាលី។ យើងដឹងហើយថា បើយោងតាមអាជ្ញាធរសុខាភិបាលហុងកុងបញ្ជាក់ថា “ការទាក់ទងជិតស្និទ្ធ” ជាមួយអ្នកឆ្លងមេរោគCOVID-១៩ ដែលមានចម្ងាយតិចជាង៦ហ្វីតដោយគ្មានរបាំងមុខហាក់ដូចជាមិនមានមូលដ្ឋានច្បាស់លាស់សម្រាប់ហាមឃាត់នោះឡើយ។ ស្ថានភាពដែលគួរតែមានការអនុវត្តលើការបិទបង្ខាំងដ៏តឹងរឹងនោះគួរតែត្រូវបានកំណត់ដោយមន្ត្រីសុខាភិបាល៖

-ពួកគេត្រូវការចាប់ផ្តើមអនុវត្តឱ្យបានយ៉ាងឆាប់រហ័រ
• ជាក់ស្តែងនៅក្នុង“ តំបន់ក្រហម” (ដូចជា៖ អ៊ូហាន លីឡីនី ទីក្រុងញូយ៉ក)
• នៅពេលដែលចំនួនលើករណីឆ្លងមិនបានបង្ហាញពីទំហំនៃការរាលដាលបានរាលដាលដល់កម្រិតនោះទេ (សូមមើល៖ ប្រទេសឥណ្ឌា)
-សាធារណជនមិនបានចូលរួមសហការលើការអនុវត្តដ៏តឹងរឹងនៃការស្ថិតគម្លៀតឆ្ងាយពីគ្នានោះឡើង។
-វិស័យឯកជននឹងមិនសហការលើការបញ្ជូនកម្មកររបស់ខ្លួនទៅផ្ទះទេ។

វានឹងមានការយល់ច្រឡំពេលដែលបានអានពីការណែនាំទាំងនេះ អំពី វិធីសាស្រ្តនៃការបង្ក្រាបមេរោគកូវីដ-១៩ ។ តាមពិតយើងគិតថាគ្រប់ទីកន្លែងទាំងអស់គួរតែជ្រើសរើសទម្រង់នៃការបិទបង្ខាំងប្រជាជន របស់ គេ។ ប៉ុន្តែគួរសម្លឹងផងដែរថា គំរូនៃការអនុវត្តរបស់ប្រទេសចិនមិនមែនជាមធ្យោបាយតែមួយលើការបញ្ឈប់ការរីករាលដាលនោះទេ។ ចាប់ផ្តើមដោយការកាត់បន្ថយចំនួនមនុស្សដ៏ច្រើនដែលត្រូវចាកចេញពីផ្ទះ លើកលែងតែតម្រូវការងារពាក់ពន្ធ័នឹងសុខមាលភាព។

ការរៀបចំដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា
ទិន្នន័យដែលបានបោះពុម្ភផ្សាយថ្មីៗពីទីក្រុងវូហានបានចោទសួរទៅលើផលប៉ះពាល់នៃការបិទបង្ខាំងដើម្បីបង្ក្រាប COVID-១៩ បើប្រៀបធៀបទៅនឹងការដាច់ឱ្យនៅដោយឡែកពីគ្នានោះ។ ផែនការបានចាប់ផ្តើមរៀបចំតាំងពីថ្ងៃដំបូងនៃការផ្ទុះជម្ងឺនេះដោយមានការបំបែកនៃដាក់ឱ្យនៅដាច់ពីគ្នាលើករណីសង្ស័យ និងអ្នកជម្ងឺ COVID-១៩ ដោយផ្អែកលើស្ថានភាពធ្ងន់ធ្ងរនៃរោគសញ្ញារបស់ពួកគេ។ការដាក់ដោយឡែកលើករណីសង្ស័យ និងអ្នកដែលមានទំនាក់ទំនងជិតស្និទ្ធនោះ ជាវិធីដែលបានផលល្អ ជាងការដែលឱ្យសាធារណជនទូទៅនៅឃ្លាតឆ្ងាយពីគ្នា។

បញ្ហានៃការផ្ទុះឡើងនេះគឺបណ្តាលមកពីសមត្ថភាពនៃមន្ទីរពេទ្យដែលមិនអាចទទួលបន្ទុកលើការទទួលអ្នកជម្ងឺបាន ហើយក៏មាន ករណីលើអនុវត្តដែលបានពន្យាពេលរហូតដល់ដើមខែកុម្ភៈដែល។ ក្នុងខណពេលនេះកន្លែងនានាដូចជា សយនដ្ឋាននិងសណ្ឋាគារគឺត្រូវ បានប្តូរទៅជាគ្លីនិកសម្រាប់តាមដានគ្រុនក្តៅនិងជាទីកន្លែងដើម្បីដាក់ដាច់ដោយឡែក។ក្នុងករណីនៃការដាក់ឱ្យនៅដាច់ដោយឡែកពេលដែលស្ថានភាពធ្ងន់ធ្ងរ“តំបន់ក្រហម” គឺមើលទៅដូចជាមិនមែនជា វិធីដោះស្រាយដ៏ត្រឹមត្រូវឬដ៏មានប្រសិទ្ធិភាពនោះឡើយ។ មុនពេលដែលមានទីតាំងនៃការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នានោះ អ្នកដែលមានជម្ងឺគឺកំណត់ឱ្យនៅក្នុងផ្ទះ ដែលជាការបង្កឱ្យមានការចម្លងដល់សមាជិកគ្រួសារដទៃ ហើយជាលទ្ធផលគឺបណ្តាលឱ្យមានការប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។

ការខិតខំប្រឹងប្រែងធ្វើបន្តគួរតែផ្តោតលើការកំណត់អត្តសញ្ញាណនិងកែលម្អទីតាំងនៃការដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា។ វាជាវិធីដែល យើងអាចធ្វើបានក្រៅពីការ បិទបង្ខាំងតែម្តង។ យើងបារម្ភពីការដាក់ឱ្យនៅដោយឡែកនេះមានការអនុវត្តស្រដៀងទៅនឹងជំរំឃុំឃាំង។ បើមើលទៅលើសេណារីយ៉ូនេះ ទំនងជាមានគ្រូពេទ្យជួរមុខនិងគិលានុបដ្ឋាយិកានៅជុំវិញពិភពលោកដែលមិនមានឧបករណ៍ការពារគ្រប់ គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។ បើដូច្នោះវានឹងមានមន្ទីរពេទ្យនិងវេជ្ជសាស្ត្រកាន់តែតិចជាងមុនក្នុងការព្យាបាលអ្នកជម្ងឺ COVID-19 ប្រសិនបើវិបត្តិនេះមិនត្រូវបានដោះស្រាយក្នុងពេលឆាប់ៗនេះ។

One Reply to “ជម្រើសផ្សេងៗមុនឈានដល់ការបិទដ៏តឹងរឹង”

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *

This site uses Akismet to reduce spam. Learn how your comment data is processed.